សាង​សង់​អា​គារ​ដាក់​ម៉ា​ស៊ីន​ព្យា​បាល​ជំ​ងឺ​មហា​រីក​តំ​លៃ​ជិត​១​លា​​ន​ដុ​ល្លា​

មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូ​វៀ​ត​ បាន​ចាប់​ផ្តើម​សាង​សង់​អា​គារ​សម្រា​​ប់​ដាក់​ម៉ា​ស៊ីន​ព្យា​បាល​ជំ​ងឺ​មហា​រីក​ទំ​នើប​ចុង​ក្រោ​យ​គេ ​ដែល​មាន​តំ​លៃ​ជា​ង​១​លាន​ដុ​ល្លា​រ​អា​មេ​រិក​។​

dលោក​សាស្រ្តា​ចារ្យ​ងី ​ម៉េង​នា​យក​មន្ទី​រ​ពេទ្យ​មិត្ត​ភាព​កម្ពុជា ​សូ​វៀត​បាន​មាន​ប្រ​សាសន៍​ក្នុ​ង​ពិ​ធី​បញ្ចុះ​បឋម​សិ​លា ​សាង​សង់​អា​គា​រ​សម្រាប់​ដាក់​ម៉ា​ស៊ីន​ព្យា​​បាល​ជំ​ងឺ​មហា​រី​ក​នៅ​ព្រឹក​ថ្ងៃ​ទី​២ ​កុម្ភៈ​ឆ្នាំ​​២០​១៥​ អគារ​ដែល​សាង​សង់​នា​ពេល​នេះ​សំា​រប់​ដាក់​ម៉ា​ស៊ីន​តេ​រ៉េ​ទ័រ​ សំ​រាប់​ព្យា​បាល​ជំ​ងឺ​មហារីក​ជូន​ដល់​ប្រ​ជា​ពល​រដ្ឋ​។​ការ​សាង​សង់​អគារ​នេះ​មា​ន​តំ​លៃ១​,៦​លាន​ដុ​ល្លា​អា​មេ​រិក​ បូក​រួម​ទាំង​ការ​បំ​ពាក់​នូវ​ម៉ា​ស៊ីន​ រួម​ការ​ការ​បណ្តុះ​បណ្តា​ល​ផង​។​ ការ​សាង​សង់​អា​គារ​នេះ​មាន​រយៈ​ពេល​តែ​៦​ខែ​ប៉ុ​ណ្ណោះ​ ប៉ុ​ន្តែ​បើ​បូ​ក​រួម​ទាំ​ង​បំ​ពាក់​ម៉ា​ស៊ីន​ទៀត​គឺ​ត្រូ​វ​ប្រ​​ហែ​​ល​ចំ​ណាយ​១​ឆ្នាំ​ ទើប​អាច​ប្រើ​ប្រា​ស់​បាន​ព្រោះ​ថា ​យើង​មាន​អ្នក​ជំ​នាញ​អ​ស់​ហើយ​នៅ​រង​ចាំ​តែ​ការ​សាង​សង់​អគា​រ​តែ​ប៉ុ​ណ្ណោះ​។​

លោក​បន្ត​ថា“​នេះ​ជា​លើក​ទី​១​សំ​រាប់​ប្រ​ទេស​កម្ពុជា​យើង​ ដែល​មាន​ម៉ា​​ស៊ីន​ទំ​នើប​សំ​រាប់​ព្យា​បាល​ជំ​ងឺ​មហា​រីក​ ដែល​ពី​មុន​មន្ទី​រ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​‑​សូ​វៀត​ក៏​មាន​សេ​វា​ព្យា​បាល​ជំ​ងឺ​មហា​រី​ក​ ដោយ​បាញ់​កាំ​រស្មី​ដែរ​ តែ​ម៉ា​​ស៊ីន​​នេះ​វា​ទំ​នើប​ជាង​មុន​ទៅ​ទៀត​ ក្នុង​ការ​ព្យា​បាល​ជំ​ងឺ​មហា​រី​ក​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ខ្ពស់​”​។​

លោក​សាស្រ្តា​ចារ្យ​ងី ​ម៉េង​បាន​បន្ត​ថា ​ចំ​ពោះ​ថ​វិកា​សំ​រាប់​សាង​សង់​អគា​រ​និង​បំ​ពា​ក់​ម៉ា​ស៊ីន​តំ​នើប​នេះ ​គឺ​ជា​ថវិ​ការ​បស់​រាជ​រដ្ឋា​ភិ​បាល​ តាម​រយៈ​គំ​រោង​ពង្រឹង​វិ​ស័យ​សុ​ខា​ភិ​បាល​ជំ​ហា​ន​ទី​២ ​របស់​ក្រ​សួង​សុ​ខា​ភិ​បាល​។​ ក្នុង​ចំ​ណោម​ថវិ​កា​ទាំ​ង​នេះ ​ចំ​ណាយ​លើ​ម៉ា​ស៊ីន​តែ​ឯង​តំ​លៃ​ជិ​ត​១​លាន​ដុល្លា​អាមេ​រិក​។លោ​ក​បន្ត​ថា ​សមិទ្ឋិ​ផល​ទាំង​នេះ​កើ​ត​ទ្បើង​ ដោយ​សារ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​សំ​ណាក់​សម្តេច​តេ​ជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​ រ៉ា​នី​ហ៊ុន​ សែន​និង​ដោយ​មាន​ការ​ចង្អុល​បង្ហាញ ​និង​គាំទ្រ​ពី​ថ្នាក់​ដឹក​នាំ​ក្រ​សួង​សុ​ខា​ភិ​បាល​ ពិ​សេស​លោក​វេជ្ជ​បណ្ឌិត​ម៉ម​ ប៊ុន​ហេង​រដ្ឋ​មន្ត្រី​ក្រ​សួង​សុ​ខា​ភិ​បាល ​ទើ​ប​បាន​ជា​មន្ទីរ​ពេទ្យ​យើង​មាន​សមិទ្ធ​ផល​ជា​ច្រើន​។​

​ជាក់​ស្តែង​អគារ​សំ​រាប់​ដាក់​ម៉ា​ស៊ី​ន​តេ​រ៉េ​ទ័រ​ សំ​រាប់​ព្យា​ប​ល​ជំ​ងឺ​មហា​រីក​ជួន​ដ​ល់​ប្រ​ជា​ព​ល​រដ្ឋ​។ ​ម៉ា​ស៊ី​នេះ​ជួយ​ច្រើន​បន្ទា​ប់​ពី​ប្រ​ថ្នាំ​គី​មី​។ ​ម្យ៉ា​ង​ទៀត​វា​បំ​ពេញ​ទៅ​នឹង​តំ​រូវ​ការ​រប​ស់​អ្ន​ក​ជំ​ងឺ ​ដែ​ល​ម​ក​ទទួល​សេ​វា​នៅ​ក្នុង​មន្ទី​រ​ពេទ្យ​ មា​ន​ចំ​នួន​ចេះ​តែ​កើន​ឡើង​ឥត​ឈប​ឈរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។​

​លោក​វេជ្ជ​បណ្ឌិត​គួយ ​សំ​ណាង​ ប្រ​ធាន​ផ្នែ​ក​ជំងឺ​មហា​រីក​នៃ​មន្ទី​រ​ពេទ្យ​មិត្ត​​ភា​ព​ខ្មែរ​‑​សូវៀត​បាន​មាន​ប្រ​សា​សន៍​ថា ​ក្នុង​១​ឆ្នាំៗ​មាន​អ្នក​ជំងឺ​ថ្មី​ប្រ​មាណ​១៥​០០​នាក់​ចូល​មក​ព្យា​បាល​នៅ​មន្ទី​រ​ពេទ្យ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative