ឆ្នាំ​​​២០​​១៤​​ការិ​​យា​​ល័​យ​​​ចរា​​ចរណ៍​​​រាជ​​ធា​នី​​​ភ្នំ​​ពេញ​​ប​​​ញ្ជូន​​​ខ្លួន​​​ជន​​ល្មើស​​​៩៩​​​នាក់​​ទៅ​​​តុ​​លា​​ការ​​​

លោក​​វរ​សេ​នីយ៍​ទោ ​សែម ​គ​ន្ធា​ នាយ​រង​​ការិ​យា​ល័យ​​ចរា​ចរណ៍​​ផ្លូវ​គោក​​រាជ​ធានី​​ភ្នំ​ពេញ ​បាន​ឲ្យ​ដឹង​​ថា ​ក្នុង​​ឆ្នាំ​​២០​១៤​ ស្នង​ការ​ដ្ឋាន​​នគរ​បាល​​រាជ​ធា​នី​​ភ្នំ​ពេញ ​បាន​​បញ្ជូន​​ជន​ល្មើស​​ចរា​ចរ​ណ៍​​ចំ​នួន​​៩៩​​នាក់​ ទៅ​​តុលា​ការ​​ដើ​ម្បី​​ឲ្យ​​តុ​លា​កា​រ​​ផ្ដន្ទា​ទោស​តាម​ច្បាប់​​​។​ លោក​​បន្ត​ថា ​ក្នុង​ចំ​ណោម​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​សរុប​​៥៧​៦​​លើក ​ពេញ​​មួយ​ឆ្នាំ ​ស្នង​ការ​​ន​គរ​បាល​​បាន​​បញ្ជូន​ទៅ​​តុ​លា​កា​រ​ ចំ​នួន​​៣​៨៤​​ក​រ​ណី​​។

-8864ssលោក​​វរ​សេនីយ៍​ទោ សែ​ម ​គ​ន្ធា​ នាយ​រង​​ការិ​យា​ល័យ​​ចរា​ចរណ៍​​ផ្លូវ​គោក​​រាជ​ធានី​​ភ្នំ​ពេញ ​បាន​ឲ្យ​ដឹង​​ថា​ ក្នុង​​ឆ្នាំ​​២០​១៤ ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​រាជ​ធានី​​ភ្នំ​ពេញ បា​ន​​បញ្ជូន​​ជន​ល្មើស​​ចរា​ចរណ៍​​ចំ​នួន​​៩៩​​នាក់​ ទៅ​​តុ​លា​ការ​​ដើ​ម្បី​​ឲ្យ​​តុ​លា​កា​​រ​​ផ្ដន្ទា​ទោស​តាម​ច្បាប់​​។ ​លោក​​បន្ត​ថា ​ក្នុង​ចំ​ណោម​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​សរុប​​៥៧​៦​​លើក ​ពេញ​​មួយ​ឆ្នាំ ​ស្នង​ការ​​នគរ​បាល​​បាន​​បញ្ជូន​ទៅ​​តុលា​ការ​ ចំ​នួន​​៣៨​៤​​ករណី​​។​

លោក​​អនុ​សេនី​យ៍​ទោ សែ​ម​ គ​ន្ធា​ បន្ត​ទៀត​ថា ​ក្រៅ​ពី​​ការ​បញ្ជូន​​សំ​ណុំ​រឿ​ង​​ឲ្យ​​តុ​លា​ការ​​ជំ​នុំ​ជ​ម្រះ​ ស្នង​ការ​ដ្ឋាន​​បាន​​សម្រុះ​សម្រួល​​ករណី​​គ្រោះ​ថ្នាក់​​ច​រា​ចរណ៍​​បាន​​ចំ​នួន​​១០​៣​​ ករណី ​ដែ​ល​មាន​​អ្ន​ក​ចូល​រួម​​គ្រោះ​ថ្នាក់​​ចំ​នួន​​៩៦​៨​​នាក់​​​។​ អូស​បន្លាយ​​ម​ក​ដល់​​ដើម​ឆ្នាំ​​២០​១៥​​នេះ ​ការិ​យា​ល័​យ​​របស់​លោក ​នៅ​មាន​​សំ​ណុំ​រឿ​ង​​ចំ​នួន​​៨៧​​ករណី​​ទៀត ​ដែល​​កំ​ពុង​​អង្កេ​ត​​នៅ​ឡើយ ​និង​​មាន​​ជន​ល្មើស​​ចំ​នួន​​៣២​​នាក់​ កំ​ពុង​​រត់​គេច​ខ្លួន​​។​

លោក​ស្នង​ការ ​និង​​ជា​​អគ្គ​ស្នង​ការ​​នគរ​បាល​​ជាតិ ​លោក​ជួន ​សុវណ្ណ ​បាន​ដាក់​​ផែន​ការ​​បញ្ជូន​​សំ​ណុំ​រឿង​​គ្រោះ​ថ្នាក់​​ច​រា​ចរណ៍​​ទាំង​ឡាយ​ណា​​​ដែល​​ច្បាប់​​ តម្រូវ​​ទៅ​​តុ​លា​កា​រ​​​ជា​ដាច់​ខាត​​លើក​លែង​តែ​​ក្នុង​​កម្រិត​​ត្រឹម​​សម្រុះ​សម្រួល​​ ប៉ុ​ណ្ណោះ​​។​

លោក​ជួន​សុ​វណ្ណ​ធ្លាប់បា​ន​លើ​ក​ឡើង​ថា«​​ចាប់​ពី​ពេ​ល​នេះ​​តទៅ ​គ្មាន​​ការ​លើក​លែង​​ទេ ​ហើយ​​ច្បាប់​​ចរា​ចរណ៍​​ថ្មី​​ក៏​បាន​​ចូល​​ជា​​ធរ​មាន​​ដែរ​ អី​ចឹង​​ត្រូវ​តែ​​អនុ​វត្ត​​…​​និង​​កម្រិត​​ទោស​​ក៏​​ធ្ងន់​​ជាង​​ច្បាប់​​ចាស់​​ដែរ​​»​​។​ ការ​ធ្វើ​​បែប​នេះ ដើ​​ម្បី​​កាត់​បន្ថយ​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​តាម​​ប្រ​សា​សន៍​​របស់​​សម្ដេច​នាយ​ក​​រដ្ឋ​មន្ត្រី​ «​​ថ្ងៃ​នេះ​​ថ្ងៃ​ស្អែក​ កុំ​​ឲ្យ​​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​»​​។​

តាម​​ទិន្ន​ន័យ​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ក្នុង​​រាជ​ធានី​​ភ្នំ​ពេញ ​ប្រ​ចាំ​ឆ្នាំ​​២០​១៤​ គ្រោះ​ថ្នាក់​​សរុប​​បាន​​កើត​ឡើង​​ចំ​នួន​​៥​៧​៦​​លើក​ តែ​​ថយ​ចុះ​​ជាង​​ឆ្នាំ​​២០​១៣ ​ចំ​នួ​ន​​១២​៤​លើក​ ពោល​គឺ​​ឆ្នាំ​​២០​១៣ ​មាន​​ចំ​នួន​​៧០​០​​ករណី​​។ ​ចំ​ពោះ​​ការ​ស្លាប់​​វិញ ​ក្នុង​​ឆ្នាំ​​២០​១៤ ​មាន​​អ្នក​ស្លាប់​​ចំ​នួន​​២៥​១​​នាក់ ​បើ​​ធៀប​​នឹង​​ឆ្នាំ​មុន​​ចំ​នួន​​នេះ ​ក៏​​ថយ​ចុះ​​ដែរ​ គឺ​​ថយ​​ចំ​នួន​​២​​នាក់ ​ដែល​​ឆ្នាំ​​​​២០​១៣ ​មាន​​មនុស្ស​​ស្លាប់​​ចំ​នួន​​២៥​៣​​នាក់​​។​ ដោយ​ឡែក​​ការ​រ​ង​​របួស​ធ្ងន់​​ក្នុង​​ឆ្នាំ​​២០​១៤ ​មាន​​៥១​៦​​នាក់​ ធៀប​​នឹង​​២០​១៣ ​ថយ​ចុះ​​១០​៩​​នាក់​ ដោយ​​ឆ្នាំ​​២០​១៣ ​មាន​​របួស​ធ្ងន់​​៦២​៥​​នាក់​​។​ អ្នក​របួស​​ស្រាល​​វិញ ​ឆ្នាំ​​២០​១៤ ​មាន​​ចំ​នួន​​២៤​១​​នាក់​ ថយ​ចុះ​​ជាង​​ឆ្នាំ​​២០​១៣ ​ចំ​នួ​ន​​៣៥​​នាក់​ ព្រោះ​​កាល​ពី​​ឆ្នាំ​​២​០​១៣​ មាន​​២​៧​៦​​នាក់​​។​

លោក​​អនុ​សេ​នីយ៍​ទោ ​សែម​ គ​ន្ធា ​ឲ្យ​​ដឹង​​ទៀត​ថា ​គ្រោះ​ថ្នាក់​​ពេល​យប់​​កើត​​ច្រើន​ជាង​​ពេល​​ថ្ងៃ​​។​ ក្នុង​​ឆ្នាំ​​២០​១៤ ​ពេល​យប់​​កើត​​ចំ​នួន​​៤៧​៤​​ករណី ​ឯ​​ពេល​​ថ្ងៃ​​មាន​តែ​​១០​២​​ករណី​​ប៉ុ​ណ្ណោះ​​។ ​ជា​​វិ​ធាន​ការ​​ដើ​ម្បី​​កាត់​បន្ថយ​ គឺ​​ការ​បង្កើន​​ការ​​ព​​និត្យ​​ជាតិ​​អាល់​កុល ​ដែល​​តាម​​បណ្ដា​​ខណ្ឌ​​ទាំង​​១៣​ បាន​ធ្វើ​​សព្វ​ថ្ងៃ​ និង​​បន្ត​ធ្វើ​​ឲ្យ​​កាន់​តែ​ខ្លាំ​ង​​ថែម​ទៀត​​។ ​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ សំ អឿន
ចេញផ្សាយ ៖ ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative