មន្ត្រី​ក្រ​សួង​​វប្ប​ធម៌​​ច្រា​ន​ចោល​​ការ​អះ​អាង​​របស់​​តាប​ស​​ឥ​ណ្ឌា​​ម្នាក់​​ដែល​ថា​​អង្គ​​វត្ត​​កសាង​​នៅ​​ឥណ្ឌា​

មន្ត្រី​ជាន់​ខ្ពស់​​​​ក្រ​សួង​​​វប្ប​ធម៌​​​​និង​​​​វិចិត្រ​សិល្បៈ​​​​បាន​ធ្វើ​ការ​​​​ច្រាន​ចោល​​​​ទាំង​ស្រុង​ស្រុង​ ចំពោះ​​ការ​អត្ថា​ធិ​ប្បាយ​​របស់​​តាប​ស​​ជន​​ជាតិ​​ឥណ្ឌា​ម្នាក់​​ដែល​បាន​អះ​អា​ង​ថា​ប្រា​សាទ​អង្គ​រ​វត្ត​កសាង​ដំបូង​ នៅ​ប្រ​ទេស​ឥណ្ឌា​ហើយ​ចាត់​ទុក​ថា​ជា​ការ​ខុស​ទាំង​ស្រុង​គ្មា​ន​ជំ​នាញ​និ​ង​គ្មា​ន​ភស្តុង​ចេះ​តែ​​ថាៗ​ដើ​ម្បី​​ល្បី​ និង​ទាញ​យ​ក​ប្រ​យោ​ជន៍​ណា​មួយ​តែ​ប៉ុ​ណ្ណោះ​ ​។​

9d33លោក​ ប្រាក់​ សុណ្ណា​រ៉ា ​អគ្គ​នា​យក​បេ​តិក​ភ័ណ្ឌ​នៃ​ក្រ​សួង​វប្ប​ធម៌​ ថ្លែង​ឲ្យ​ដឹង​ថា ​យើង​នឹង​ពិ​និត្យ​មើល​ខ្លឹ​ម​សារ ​ដែល​តា​បស​ជន​ជាតិ​ឥ​ណ្ឌា ​អះ​អា​ង​ថា ​ប្រា​សាទ​អង្គ​រ​វត្ត​ កសា​ង​ដំ​បូង​នៅ​ប្រ​ទេស​ឥណ្ឌា ​រួច​ប្រើ​យន្ត​កា​ដើ​ម្បី​ផ្សព្វ​ផ្សាយ​កុំ​ឲ្យ​មហា​ជន​ជាតិ​ និង​អន្ត​រ​ជាតិ​មាន​ការ​ភ័ន្ត​ច្រ​ឡំ ​។​

ការ​លើក​ឡើង​​វិ​ធាន​ការ​​នេះ​ បន្ទា​ប់​ពី​​មា​ន​​តាប​​សញ្ជាតិ​​ឥណ្ឌា​​ម្នាក់​ ដែល​​អះ​អា​ង​ថា ​ជា​​សាវ័ក​​ព្រះ​​និ​យាយ​ថា ​​ប្រា​សាទ​​ជា​ច្រើន​​មិ​ន​ត្រូវ​​បាន​​កសាង ​ ក្នុង​​ទឹក​ដី ​កម្ពុជា ​នោះ​ទេ ​។ ​ប្រា​សា​ទ​​ទាំង​នោះ ​ត្រូវ​​កសាង​​និ​ង​​ឆ្លា​ក់​​ដំ​បូង ​ក្នុង​​រដ្ឋ​​តា​​មិ​​ល​​ណា​​ឌូ ​ភាគ​ខា​ង​ត្បូង​​ប្រ​ទេស​​ឥ​ណ្ឌា ​ជា​​កន្លែង​​ដែល​​ថ្ម​​ផ្គុំ ​រួច​​ដាក់​​លេខ​​សម្គាល់​​រុះ​រើ ​និង​​បញ្ជូ​ន​​តា​ម​​នា​វា​​ម​ក​​កម្ពុជា​ ។ ​បុរ​ស​​រូប​នេះ​​បន្ត​ថា ​មក​ដល់​​កម្ពុជា​ ទើប​​មាន​ការ​​ផ្គុំ​​ដំ​ឡើង ​និង​​ឆ្លាក់​​ម្ដង​ទៀត ហើ​យ​​សូ​ម្បី​តែ​​ដំរី​​សម្រាប់​​អូស​ទាញ ក៏​​​យក​​ម​ក​ពី​​ឥណ្ឌា​​ដែរ​ ។​

លោក​​អគ្គ​នា​យក​​ប​​តិ​ក​​ភ័​ណ្ឌ​​បាន​​មាន​ប្រ​សា​សន៍​ថា«​ខ្ញុំ​​សូម​​ច្រា​ន​​ចោល​​ទាំង​ស្រុង​ ចំ​ពោះ​​ការ​អត្ថា​ធិ​ប្បាយ​​បែប​នេះ ​ហើយ​ចាត់​ទុក​ថា​​ជា​ការ​​ខុស​​ទាំង​ស្រុង​ គ្មា​ន​​ជំ​នាញ​​និង​​គ្មាន​​ភស្តុ​​ង​ ចេះ​តែ​ថាៗ​ដើ​ម្បី​​ល្បី ​និង​​ទាញ​យ​ក​​ប្រ​យោ​ជន៍​​ណា​មួយ​​ក៏​​ថា​​បាន​ ព្រោះ​ថា​​ប្រា​សាទ​​ដែល​​មា​ន​នៅ​​កម្ពុជា​​គឺ​​ខ្មែរ​​ធ្វើ​​ខ្លួន​ឯង​​ដែល​​កើត​ចេញ​ពី​ ច្នៃ​ប្រ​ឌិត​​របស់​​ខ្មែរ​​សុទ្ធ​សាធ​»​។​

​លោក​​ប្រាក់​​សុវ​ណ្ណារ៉ា​​បាន​​ពន្យល់​ថា«​ បើ​​កម្ពុជា​​ទទួល​​ឥទ្ធិ​ពល​ខ្លះៗ ​ពិត​ជា​​មាន​​មែ​ន​​តែ​​ភាគ​ច្រើ​ន​​ពាក់​ព័ន្ធ ​នឹង​​សាស​នា​​តែ​ប៉ុ​ណ្ណោះ ​ចំ​ពោះ​​ប្រា​សាទ​អង្គ​រ​វត្ត​ ឬ​​ប្រា​សាទ​​ដទៃ​ទៀត​ មិ​ន​ដូ​ច​​កា​រ​លើក​ឡើង​​របស់​​បុរស​​រូប​​នោះ​ទេ ​។​ ក្នុ​ង​ចំ​ណោម​​ប្រា​សាទ​​របស់​​កម្ពុជា​ មាន​តែ​​ប្រា​សា​​ទ​​មហា​ឥសី ​នៅ​ក្នុង​​ខេត្ត​តា​កែ​វ​​មួយ​​ទេ ​ដែល​មាន​​រូប​រាង​​ស្រ​ដៀង​​ខ្លះ​ នឹង​​ប្រា​សាទ​​មួយ​​នៅ​​ឥណ្ឌា​​ខាង​ត្បូង​»​ ។​ លោក​ ប្រាក់​ សុណ្ណ​​រ៉ា​ អះ​អាង​ថា ​កម្ពុ​​​ជាមា​ន​​សម្អាត​​រឹង​​មាំ​​ដែល​​​បញ្ជាក់​ថា ​សាង​សង់​​ប្រា​សាទ​​ដោយ​​ខ្លួន​ឯង​ ព្រោះ​​មាន​​ការ​ដ្ឋាន​​សាង​​សង់​​ប្រា​សាទ​ មួយ​ចំ​នួន​​ដូច​ជា​​នៅ​​ភ្នំ​​គូ​លែន​ ព្រះ​វិ​ហារ​​ឧត្ដ​ម​​មា​ន​ជ័យ​​ជា​ដើម​ ​។

​តាប​ស​​ជន​ជាតិ​​ឥណ្ឌា​​ឈ្មោះ ​ណាន​​ដា​ ដែល​​តាំង​ខ្លួន​​ជា​​សា​វ័ក​​របស់​​ព្រះ​​រូប​នេះ ​ធ្លាប់​​ត្រូវ​​សា​រ​ព័ត៌​មាន​​ជាតិ ​និង​​អន្តរ​ជាតិ​​ចេញ​ផ្សាយ​​ថា​ កាល​ពី​​ខែ​សី​ហា​​កន្លង​ទៅ ​គេ​​ត្រូវ​​តុ​លា​កា​​រ​​កំ​ពូល​​ឥណ្ឌា ​បង្គាប់​​ឲ្យ​​ធ្វើ​តេស្ត​​សមត្ថ​ភាព​​ផ្លូវ​ភេទ ​ព្រោះ​​រង​​ការ​ចោទ​ប្រ​កាន់ ​ពី​ប​ទ​​ពាក់​ព័ន្ធ ​នឹង​​បញ្ហា​​ផ្លូ​វ​ភេទ​​ហើយ​​តាប​ស​រូ​ប​នេះ ​ប្រាប់​​តុ​លា​កា​រ​​ថា ​លោក​​ជា​ម​នុស្ស​​អសម​ត្ថ​ភាព​​ផ្លូវ​ភេទ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative