កម្ពុជា​កាត់​បន្ថយ​អត្រា​ប្រេ​វ៉ា​ឡង់​អ្ន​ក​ផ្ទុក​មេ​រោគ​អេ​ដស៍​មក​ត្រឹម​០,៦​%​នៅ​ឆ្នាំ​២០​១៤​   

លោក​វេជ្ជ​បណ្ឌិត​មាន​ឈី​វុន​ទី​ប្រឹ​ក្សា​អម​ក្រ​សួង​សុ​ខា​ភិ​បាល​បាន​មាន​ប្រ​សា​សន៍​ថា​អត្រា​ប្រេ​វ៉ា​ឡង់​នៃ​ចំ​នួន​អ្ន​ក​ផ្ទុក​មេ​រោគ​អេ​ដស៍​ចំ​ពោះ​ម​នុស្ស​ពេញ​វ័យ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹ​ម​តែ​០​,៦​ភាគ​រយ​និង​អត្រា​ឆ្ល​ង​បាន​ថយ​មក​ត្រឹ​ម​២​នាក់​ប៉ុ​ណ្ណោះ​ក្នុង​១ថ្ងៃ​។​

indexssលោក​វេជ្ជ​បណ្ឌិត​បាន​មាន​ប្រ​សា​សន៍​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​០១​កុម្ភៈ​​ឲ្យ​ដឹង​ថា​ដោយ​មាន​ការ​គាំ​ទ្រ​ពី​រាជ​រដ្ឋា​ភិ​បាល​ក្រ​សួង​សុ​ខា​ភិ​បាល​និង​ដៃ​គូ​ពា​ក់​ព័ន្ធ​បាន​ធ្វើ​ឲ្យ​ការ​ងារ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេ​ដស៍​ទទួល​បាន​ជោគ​ជ័យ​នៅ​ក្នុង​រយៈ​ពេល​ប្រ​មាណ​២០​ឆ្នាំ​មក​នេះ​ក្នុង​នោះ​បាន​កាត់​បន្ថយ​អត្រា​ប្រេ​វ៉ា​ឡង់​អ្ន​ក​ផ្ទុក​មេ​រោគ​អេ​ដស៍​ពី​២​ភាគ​រយ​នៅ​ឆ្នាំ​១៩​៩​៨​មក​នៅ​០,​៦​ភាគ​រយ​នៅ​ឆ្នាំ​២០​១៤​។​ចំ​ណែក​ការ​ឆ្លង​ថ្មី​ក៏​ថយ​ចុះ​ដែរ​គឺ​ពី​១០​០​នា​ក់​ក្នុង​១​ថ្ងៃ​មក​នៅ​សល់​តែ​២​នា​​ក់​ស្មើ​នឹង​ជិត​៨០​០​នាក់​ក្នុង​១ឆ្នាំ​។​លោក​បាន​បន្ត​ថា​គិត​រហូត​មក​ដល់​ត្រី​មាស​ទី​៣​ឆ្នាំ​២០​១៤​មាន​អ្នក​ផ្ទុក​មេ​រោគ​អេ​ដស៍​ចំ​នួន​៥៣​៤៩​៩​នាក់​បាន​ទទួល​ការ​ព្យា​បាល​ដោយ​​ឪស​​ថ​​ប្រ​ឆាំង​មេ​​រោគ​អេ​ដស៍​ស្មើ​នឹង​ជាង​៨៥​ភាគ​រយ​ក្នុង​នោះ​មាន​កុ​មារ​៣៤​៧​៨នា​ក់​ស្មើ​នឹង​៩០​ភាគ​រយ​និង​ផ្តល់​ឪស​ថ​ដល់​អ្ន​ក​ជំ​ងឺរ​បេង​‑​អេ​ដស៍​បាន​លើស​៩០​ភាគ​រយ​ផង​ដែរ​នៅ​តាម​សេ​វា​ព្យា​បាល​ដោយ​ឪ​សថ​ប្រ​ឆាំង​នឹង​មេ​រោគ​អេ​ដស៍​និង​ជំ​ងឺ​ឪ​កាស​និ​យម​ចំ​នួន​៦​១​កន្លែ​ង​សំ​រាប់​មនុ​ស្ស​ចាស់​និង​៣៤​កន្លែង​សំ​រាប់​កុ​មារ​នៅ​ទូ​ទាំង​ប្រ​ទេស​។​

លោក​វេជ្ជ​បណ្ឌិត​មាន​ឈី​វុន​បាន​ឲ្យ​ដឹង​ទៀត​ថា​ក្រៅ​ពី​នេះ​យើ​ង​បាន​កាត់​បន្ថយ​អត្រា​ឆ្លង​មេ​រោគ​អេ​ដស៍​ពី​ម្តាយ​ទៅ​កូន​នៅ​សល់​ត្រឹម​១០​ភាគ​រយ​ដែល​ជា​សញ្ញា​មួយ​បង្ហា​ញ​ថា​កម្ពុជា​នឹង​អាច​សំ​រេច​បាន​តាម​គោល​ដៅ​នៅ​ឆ្នា​២​​០​២០​ខា​ង​មុខ​។​ភាព​ជោគ​ជ័យ​នេះ​ហើ​យ​បាន​ធ្វើ​ឲ្យ​អន្ត​រ​ជាតិ​ទទួល​ស្គាល់​ថា​ប្រ​ទេស​កម្ពុជា​ជា​ប្រ​ទេស​មួយ​ឈាន​មុខ​ក្នុង​ការ​ឆ្លើប​តប​នឹង​ជំ​ងឺ​អេ​ដស៍។​

ទោះ​បី​ជា​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ណា​ក៏​ដោយ​ក៏​នៅ​មាន​បញ្ហា​ប្រ​ឈម​ជា​ច្រើ​ន​ទៀត​ដែល​ត្រូ​វ​ធ្វើ​ដូច​ជា​ចូ​ល​រួម​លប់​បំ​បាត់​យុទ្ធ​សាស្ត្រ​៣​សូ​ន្យ​នៅ​ឆ្នាំ​២០​២០​ដែល​ដាក់​ចេញ​ដោ​យ​អង្គ​ការ​សុខ​ភាព​ពិ​ភព​លោក​ដែល​ទី​១​លប់​បំ​បាត់​ការ​ឆ្លង​ថ្មី​ទី​២​បំ​បាត់​ការ​រើស​អើង​និង​ទី​៣​លប់​បំបា​ត់​ការ​ស្លាប់​ដោយ​ជំ​ងឺ​អេ​ដស៍​»​។​

​គួរ​បញ្ជាក់​ថាប​ច្ចុ​ប្បន្ននេះ​នៅ​កម្ពុ​ជា​មា​ន​អ្នក​ផ្ទុក​មេ​រោគ​អេ​ដស៍​ប្រ​មាណ​៧២​៥១​២​នាក់​ក្នុង​នោះ​អ្នក​ជំ​ងឺ​ដែល​ត្រូវ​ការ​ឪ​សថ​ប្រ​ឆាំង​មេ​រោគ​អេ​ដស៍​ឬ​ឪ​សថ​ពន្យា​អា​យុ​ជី​វិ​ត​មា​ន​ចំ​នួន​៥៨​០​០​០​នាក់​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative