គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​០១​កម្ភៈ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់​និង​របួស​ធ្ងន់​ស្រាល​១៤​នាក់​

យោង​តាម ​​របាយ​​ការ​​ពី​​នា​យក​​សណ្តាប់​ធ្នាប់ ​នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ជាតិ​​ប្រាប់​ថា ​កាល​ពី​​ថ្ងៃ​ទី​​១ ​ខែ​កុម្ភៈ​ ឆ្នាំ​​២០​១៥​​នេះ ​មាន​​ហេតុ​កា​រណ៍​​គ្រោះ​ថ្នាក់​​ច​រា​ចរណ៍​ នៅ​​ទូ​ទាំង​​ប្រ​ទេស​​កើត​ឡើង​​ចំ​នួន ​១១​​លើក ​ក្នុង​នោះ ​យប់​​០​៥​​លើក​​,​ បណ្តាល​ឲ្យ​​មនុស្ស​​ស្លាប់​​ចំ​នួន​​០៦​​នាក់​(ប្រុស​​)​ របួស​ធ្ងន់ ​១០​​នាក់​​(​​ស្រី​​០២​​នាក់​​),​​និង​​របួស​ស្រាល​ ០៤​​នាក់​​(​​ប្រុស​​​)​​។​​

207212013nssនៅ​ក្នុង​ ​ករណី​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ​១១​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​មាន​ការ​​ខូច​ខាត​​យាន​យន្ត​​សរុប​ ២១​​គ្រឿង​ ក្នុង​នោះ​​មាន​​ម៉ូតូ​​ចំ​នួ​ន​​១៤​​គ្រឿង​​,​​រថ​យន្ត​​ធុន​​តូច​​ចំ​នួន​​០២​​គ្រឿង​​,​​រថ​យន្ត​​ធុន​​ធំ​​០៣​​គ្រឿង​​,​​និង​ ​យាន​​ផ្សេងៗ​​០១​​គ្រឿង​ និង​​ថ្មើរ​ជើង ​០១​​នាក់​។ ​របាយ​​ការ​​ខាង​លើ​​ប្រាប់​​បន្ត​ថា​មូ​ល​ហេតុ ​ដែល​​បណ្តាល​​ឲ្យ​​កើត​មាន​​ហេតុ​កា​រណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​គឺ​​បណ្តាល​មក​ពី ​ល្មើស​​ល្បឿន ​០៣​​លើក​​,​ស្រ​វឹង​ ​០២​​លើក​ មិន​​គោ​រព​​សិទ្ធ​០២​​លើក ​មិន​​ប្រ​កាន់​​ស្តាំ​ ០១​​លើក​ ប្រ​ជែង​​គ្រោះ​ថ្នាក់​ ០៣​​លើក​​។​ ក្នុ​ង​នោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោយ​​មិន​បាន​​ពាក់​មួក​​​សុវ​ត្ថិ​ភាព​​ចំ​នួន​​ ១៩​​នា​ក់​​(​​យប់​​០៦​​នាក់​​)​។​

ប្រ​ភព​​ ព័ត៌​មាន​​ពី​​នា​យក​​សណ្តាប់​ធ្នាប់ ​នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគ​រ​បាល​​ជាតិ​​ប្រាប់​​បញ្ជាក់​ថា រ​ថ​​យន្ត​​ដែល​​ត្រូវ​​ផាក​ពិ​ន័យ​​នៅ​​អង្គ​ភាព ​កាល​ពី​​ថ្ងៃ​ទី​​១​ ខែ​កុ​ម្ភៈ​ ឆ្នាំ​​២០​១៥​​នេះ ​សរុប​​ចំ​នួ​ន​​៦៧​ គ្រឿង​។​ រថ​យន្ត​​ទាំង​អស់​​ត្រូ​វ​បាន​​បង់ប្រាក់​​ពិ​ន័យ​​រួច​រាល់ ​នៅ​​ស្នង​ការ​ដ្ឋាន​​នគ​រ​បាល​​ខេត្ត​។ ​ចំ​ណែក​​ម៉ូ​តូ​​សរុប​​៤​៦​៤​​គ្រឿង​ ក្នុង​នោះ​​ម៉ូ​តូ​​ត្រូវ​​ផាក​​វិ​ន័យ​​នៅ​​អធិ​ការ​ដ្ឋាន​​នគ​រ​បាល​​ស្រុក ​ចំ​នួន ​​២៩៨​​គ្រឿង ​និង​​នៅ​​ស្នង​ការ​ដ្ឋា​ន​​នគ​រ​បាល​​ខេត្ត ​ចំ​នួ​ន ​១៦​៦​​គ្រឿង។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative