ស្ពាន​​ជ្រោយ​ចង្វា​មិត្ត​ភាព​កម្ពុជា​‑​ជប៉ុន​​ផ្អាក​​ចរា​ចរណ៍​​បណ្តោះអា​សន្ន​ចាប់​ពី​ថ្ងៃ​ទី​២​ដល់​ថ្ងៃ​ទី​៧​កម្ភៈ​

សា​លា​​រាជ​ធា​នី​​ភ្នំ​ពេញ ​បាន​ចេញ​​សេច​ក្តី​ជូន​ដំ​ណឹង​​មួយ​ ដល់​​ប្រ​ជា​ពល​រដ្ឋ​ និង​​សា​ធារណ​ជ​ន​​ទាំង​ឡាយ​ឲ្យ​បាន​ជ្រាប​ថា​ស្ពា​ន​ជ្រោយ​ចង្វា​ឬ​ស្ពាន​មិត្ត​ភាព​កម្ពុជា​‑​ជ​​ប៉ុន​នឹង​ត្រូវ​ផ្អាក​ការ​ធ្វើ​ចរា​ចរណ៍​មួយ​រយៈ​គឺចា​ប់​ពី​​ថ្ងៃ​ទី​​២​ដល់​ថ្ងៃ​ទី​៦​ខែ​កុម្ភៈ​ ឆ្នាំ​​២​០​១៥​ខាង​មុខ​នេះ ​ដោយ​​សា​រ​តែ​ភាព​​ចាស់​​ទ្រុឌ​ទ្រោម​ និង​​មាន​​ស្នាម​​ប្រេះ​ ផ្នែក​​កំណល់​​នៃ​​ទម្រ​ ស្ពាន​​ជ្រោយ​ចង្វា​ខាង​លិច​។

timthuxmb​បញ្ហា​នេះ​ក្រុម​ការ​ងារ​ បច្ចេកទេស​របស់​ជប៉ុន នឹង​ចុះមក​ត្រួតពិនិត្យ សិក្សា​លម្អិត ពី​ស្ថានភាព​នៃ​ការខូចខាត របស់​ស្ពាន​ជ្រោយចង្វារ​នេះផងដែរ។​

សេចក្តីជួនដំណឹងរបស់​ ​ សា​លា​​រាជ​ធានី​​ភ្នំ​ពេញ ​បាន​​បញ្ជា​ក់​ថា ​ការ​បិទ​​ចរា​ចរណ៍​ តែ​មួយ​​គន្លង​ នៃ​​ស្ពាន​​តែ​ប៉ុណ្ណោះ ​ចាប់​ពី​​ថ្ងៃ​ទី​​២ ​ដល់​ទី​​៦ ​ខែ​កុ​ម្ភៈ​ ឆ្នាំ​​២០​១៥​ ហើយ​​សម្រាប់​​កាល​បរិ​ច្ឆេទ​ ក្នុង​​ការ​បើក​​ឲ្យ​​ឆ្ល​ង​កាត់​ ស្ពាន​​​នេះ​​ឡើង​វិញ ​សា​លា​​រាជ​ធានី​​ភ្នំ​ពេញ​នឹ​ង​​ជម្រា​ប់​​ជូន​ដំ​ណឹង​ នៅ​ពេល​​ក្រោយ​​​។​​

គួរ​បញ្ជាក់​ថា ​ស្ពាន​​ជ្រោយ​ចង្វា ​ឬ​​ស្ពាន​​មិត្ត​ភាព​ កម្ពុជា​​-​​ជប៉ុន ​ត្រូវ​បាន​​សាង​សង់​ឡើង ​កាល​ពី​​ឆ្នាំ​​១​៩​៦៦ ​ប៉ុន្តែ​​ស្ពាន​​នោះ ​ត្រូវ​បាន​​កាត់​ផ្តាច់​ក្នុង​សម័យ​​សា​ធារ​ណរ​ដ្ឋ​​ខ្មែរ​ ដែល​​គ្រ​ប់​គ្រង​​ដោ​យ​​រប​ប​​លោក ​លន់​ នល់ ​ក្នុង​​អំ​ឡុង​​ដើម​​ទសវត្ស​រ៍​​ឆ្នាំ​​៧០​​។​ រហូត​ដល់​​ឆ្នាំ​​១៩៩​៥ ​ទើប​​រាជ​រដ្ឋា​ភិ​បាល​​ជ​ប៉ុន​ បាន​​ជួស​ជុល​ភ្ជាប់​​ស្ពាន​​ជ្រោយ​ចង្វារ​​នោះ ​ឲ្យ​​​ដំ​ណើរ ​ការ​​ឡើង​វិញ​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative