ឆ្នាំ​​២០​១៤​​ តុ​លា​ការ​​បាន​​ដោះ​លែង​​​ប​ទ​ល្មើស​​គ្រោះ​ថ្នាក់​​ចរា​ចរ​​ យ៉ាង​តិ​ច​​ចំ​នួន ​២៣​ករណី​

លោក​ឧត្តម​សេ​នីយ៍​ឯក ​ជូន​ សុវណ្ណ ​អគ្គ​ស្នង​ការ​​រង​ និង​​ជា​​ស្នង​ការ​​នគរ​បាល​​រាជ​ធា​នី​​ភ្នំ​ពេញ ​មាន​ប្រ​សា​សន៍​ថា​ក្នុង​​អំ​ឡុង​​ឆ្នាំ​​២០​១៤​​កន្លង​ទៅ តុ​លា​ការ​​បាន​​ដោះ​លែង​​មិ​ន​ប្រ​ក្រ​តី​​ពា​ក់​ព័ន្ឋ​​បទ​ល្មើស​​គ្រោះ​ថ្នាក់​​ច​រាចរ​​ យ៉ាង​តិ​​ច​​ចំ​នួន ​២៣ ​ករណី ​។

polices​លោក​ស្នង​ការ​បាន​លើ​ក​ឡើង​បែប​​នេះ ​នៅ​​សា​លា​​រាជ​ធានី​​ភ្នំ​ពេញ ​កាល​ពី​​​ថ្ងៃ​ទី​​២៩ ​ខែ​​មករា ​ឆ្នាំ​​២០​១៤​ ក្នុង​​កិច្ច​ប្រ​ជុំ​​ត្រួត​ពិ​និត្យ​​នៃ​​កា​រ​ប្រ​កាស ​បង់​ពន្ធ ​និង​​រៀប​ចំ​​សន្តិ​សុខ​​សណ្តាប់​ធ្នាប់​ ។​​

លោក​ ឧត្តម​សេ​នីយ៍ឯ​ក ​ជូន ​សុវណ្ណ ​បាន​មាន​ប្រ​សា​សន៍​បន្ត​ថា​សំ​ណុំ​រឿ​ង​​មិន​​ប្រ​ក្រតី ​ក្នុង​​កា​រ​ដោះ​លែ​ង​​​​ជ​ន​បង្ករ​ ភាគ​ច្រើន​​ជា​​ករណី​​បណ្ដាល​ឲ្យ​​មា​ន​​មនុស្ស​​ស្លាប់​ និង​​រង​របួស ​។ ​ជា​មួយ​គ្នា​នេះ ​លោក​ បាន​​ស្នើ​ឲ្យ​​ជួយ​​​ពិ​និត្យ​​មើល​​ករណី​​នេះ​​ឡើង​វិញផ​ង​ដែរ​។​

លោក​​ស្ន​ង​ការ​បាន​​លើ​ក​ឡើង​​ថា«​ ​ប្រ​សិន​បើ​យើង​​នៅ​តែ​​បណ្តែត​បណ្តោយ ​ឲ្យ​​ជន​ល្មើស​​រួច​ខ្លួន​​ចំ​ពោះ​​មុខ​​ច្បាប់​នោះ​ជន​​នោះ​​មិន​​រា​ង​ចាល​​ទេ​​។​ ជាក់​ស្តែង​ជន​ល្មើស​​បើក​​បុក​​​រ​នាំង​​ដែក​ សមត្ថ​កិច្ច​​នគរ​បាល​​ចាប់​​បញ្ជូន​​ទៅ​​តុ​លា​កា​រ​ តែ​​ត្រូ​វ​បាន​ តុ​លា​ការ​​ដោះ​លែង​​បាត់​»​​​។​

លោក​ស្នង​ការ​បាន​បន្ថែ​មថា​«ខ្ញុំ​សូម​​សំ​ណូម​ពរ​​ហើយ ​សំ​ណូម​ពរ​​ទៀត ​សំ​ណូម​ពរ​​យ៉ាង​​ទទូច​​ថា​ គឺ​​សុំ​ឲ្យ​​មា​ន​​កា​រ​​ជម្រះ​ក្តី ​នៅពេ​ល​​ជម្រះ​ក្តី​​ពេល​ណា ​ត្រូវ​​ដាក់​​ពន្ធ​នា​គារ ​ឧទា​ហរ​ណ៍​​ថា ​ត្រូវ​​ដាក់​ទោស ​៦ ​ខែ ​តែ​​ទោស​​នោះ​​ត្រូវ​​ព្យួរ​ អី​ចឹង​​ជន​​នោះ​​មាន​​ទោស​​ហើយ ​ដល់​​ពេល​​នោះ ​មនុស្ស​​នោះ ​ត្រូវ​​ជាប់​ទោស ​ពី​បទ ​បើក​បរ​​មិ​ន​​គោ​រ​ព​​ច្បាប់​ បើក​បរ​​ក្នុង​ស្ថាន​ភាព​​ស្រ​វឹង ​ឬ​​បើក​បរ​​បង្ក​​គ្រោះ​​ដ​ល់​​អ្ន​ក​ដទៃ ​ហើយ​​រត់​​គេច​ ពី​​ការ​ទទួល​ខុស​ត្រូវ ​ឬ​​បើក​បរ​​គ្មា​ន​​ច្បាប់​»​  ​។​

លោក​ ឧត្ត​ម​សេ​នីយ៍​ឯក ​ហ៊ឹម ​យ៉ាន​ អគ្គ​ស្នង​ការ​​រង​​នគរ​បាល​ជាតិ ​បាន​​ហៅ​​ការ​ដោះ​លែង​​បទ​ល្មើស​​ចរា​ចរ​​ណា​មួយ​​ពី​​សំ​ណាក់​​តុ​លា​ការ​ ថា​​ជា​​នី​តិ​វិធី​​រប​ស់​​តុ​លាកា​រ​​។​ យ៉ាង​ណា​ក៏​ដោយ ​លោក​ ហ៊ឹម ​យ៉ាន​ បាន​​រំ​ពឹង​ទុក​​ថា​ ច្បាប់​​ចរា​ចរ​​ផ្លូ​វ​គោក​​ថ្មី​ នឹង​​ទទួល​បាន​​ផល​​វិជ្ច​មាន​​ច្រើន​ ខណៈ​​ច្បាប់​​ថ្មី​​នេះ​​បានចែ​ង​​យ៉ាង​សុ​ក្រឹត្យ​ និង​​សម​ស្រប​​តាម​​កាលៈទេ​សៈ​ ដែល​​អាច​​បន្ថយ​​គ្រោះ​ថ្នាក់​​ច​រា​ចរ​​បាន​​។​​សា​រ​ព័ត៍​មាន​​នគ​រ​បា​ល​​ជាតិ​ នៅ​​ថ្ងៃ​​ដដែល​ ពុំ​​អាច​​សុំ​​ការ​អត្ថា​ធិ​ប្បា​យ​​ណា​មួយ ​ពី​​មន្ត្រី​​សា​លា​ដំ​បូង​​រា​ជ​ធានី​​ភ្នំ​ពេញ​​បាន​​នៅ​ឡើយ​​ទេ​​​។​​

លោក​​គង់​ សុវណ្ណ​ ប្រ​ធាន​​អង្គ​ការ​​ដៃ​គូ​​សុវត្ថិ​ភា​ព​​ចរា​ចរណ៍​​សកល​​ប្រ​ចាំ​​កម្ពុជា​​បាន​​ថ្លែង​ថា ​ច្បាប់​​ចរា​ចរ​​ផ្លូវ​គោក​​ថ្មី​​ដែល​​ឡាយ​ព្រះ​ហស្ថ​លេ​ខា​​ដោយ​​ព្រះ​មហាក្ស​ត្រ​​កម្ពុជា​ នឹង​​មាន​​ប្រ​សិទ្ឋិ​ភាព​​ខ្លាំង​ ជាង​​ច្បា​ប់​​ចាស់​​។​ ជា​មួ​យ​គ្នា​នេះ ​លោក​​បាន​​លើ​ក​ឡើង​​ថា​ ច្បា​ប់​​ថ្មី​ នឹង​​​ដាក់ទោ​ស​​ចំ​ពោះ​​អ្នក​​ប្រ​ព្រឹត្ត​​ល្មើស​ ព្រម​ទាំង​​អ្នក​​អនុ​វត្ត​​ច្បាប់​​ចរា​ចរ​​ផង​ដែរ​​។​​ច្បាប់​​ចរា​ចរណ៍​​ផ្លូវ​គោក​​ថ្មី​ មាន ​១២ ​ជំពូក​ និង ​៩២ ​មា​ត្រា​​។​ ច្បាប់​​នេះ ​បាន​​បង្ហាញ​​ពី​​ការ​ដាក់​ទោ​ស​​ធ្ង​ន់​ធ្ងរ​​ចំ​ពោះ​​អ្នក​​ប្រ​ព្រឹត្ត​​ល្មើស ​ក្នុង​នោះ​​មាន​​ការ​ចាប់​​ពិ​ន័យ ​នៅ​​ពេល​​ពិ​និត្យ​​ឃើញ​ថា​ អ្នក​បើក​បរ​​មាន​​ជាតិ​​អា​កុល​​ក្នុង​​ខ្លួន​ ចាប់​ពី ​០,​៤០​ មិ​ល្លី​ក្រា​​ម ​ក្នុង​​មួយ​​លីត្រ​​ខ្យល់​ ឡើង​ទៅ​​ត្រូវ​​ពិ​ន័យ​​ជា​​ប្រាក់​​ចាប់​ពី ​៨០​ ម៉ឺន​​រៀល ​ទៅ ​៤ ​លាន​​រៀល​​នឹ​ង​​ត្រូវ​​បញ្ជូ​ន​​ទៅ​​​តុ​លា​ការ​​ជា​ដើម​​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative