និស្សិត​ឆ្នើម​វិទ្យា​ស្ថា​វ៉ាន់​ដា​ប្រាប់​ពី​គន្លឹះ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​សិក្សា​

ការ​សិក្សា​ដើ​ម្បី​ឲ្យ​បាន​ពូ​កែ ​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ ​ប្រ​សិន​ជា​អ្ន​ក​សិ​ក្សា​គ្មា​ន​វិ​ធី​សាស្រ្ត​ ​គ្មា​ន​ផែន​ការ ​ដើ​ម្បី​សម្រេច​គោល​ដៅ​របស់​ខ្លួន​ទេ​នោះ។​

​​IMG_1518ddចាក​ចេញ​ពី​ស្រុក​កំ​ណើត​នៅ​ឃុំ​ព្រែ​ក​ថ្មី​ ស្រុក​កោះ​ធំ ​ខេត្ត​កណ្តាល ​កញ្ញា​ហុង ​ដា​រ៉ានី​ និ​ស្សិត​ឆ្នើម​ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​​ ផ្នែក​ជំ​នួញ ​និង​កំ​ពុង​បន្ត​ការ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ជាន់​ខ្ពស់​ ផ្នែក​សវ​ន​កម្ម​នៅ​វិទ្យា​ស្ថាន​វ៉ាន់​ដា​គណ​នេយ្យ ​បាន​និ​យាយ​ឲ្យ​គេ​ហទំ​ព័រ​សុខ​ភាព​កម្ពុជា ​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា“​ដើ​ម្បី​សិក្សា​ឲ្យ​បាន​ពូ​កែ ​យើង​ត្រូវ​តែ​មាន​ការ​តាំង​ចិត្ត​ ចេះ​រៀប​ចំ​ផែន​​កា​រ​ និង​យក​ទៅ​អនុវ​ត្តន៍​នូវ​ផែ​ន​ការ​នោះ​ឲ្យ​បាន​ត្រឹម​ត្រូវ​ នោះ​នឹ​ង​អាច​ធ្វើ​ឲ្យ​យើង​ទទួ​​ល​បាន​ជោគ​ជ័យ​ក្នុង​ការ​សិក្សា ​និង​អាច​​យ​ក​ចំ​ណេះ​ដឹ​ង​ទៅ​បំ​រើ​ការ​ងារ​ឲ្យ​គេបាន”​។

​​ក្នុង​នាម​ជា​និស្សិត​អា​ហា​រូប​ករណ៍រ​បស់​វិ​ទ្យា​ស្ថាន​វ៉ាន់​ដា ​កញ្ញា​ដា​រ៉ា​នី​បាន​​ធ្វើ​ការ​ងារ​ជា​អ្ន​ក​ស្ម័គ្រ​ចិត្ត​ប្រ​ចាំ​សាលា​ផង ​និង​រៀន​សូត្រ​ផង។​បទ​ពិ​សោធ​ន៍​ទាំង​អស់​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​យុវ​តី​រូប​នេះ ​ទទួល​បាន​ទាំង​បទ​ពិ​សោធ​ន៍​ក្នុង​ការ​ងារ​និង​ចំ​ណេះ​ដឹង​ដ៏​សម្បូរ​បែប​ពី​សា​លា ​និង​ពី​អ្ន​ក​ជុំ​វិញ​ខ្លួន​ រហូត​កញ្ញា​អាច​ប្រែ​ក្លា​​យ​​​ខ្លួន​ឯង​ពី​និស្សិត​ក្រី​ក្រ​ម្នាក់​ មក​ជា​ជំ​នួយកា​រ​នាយ​ក​វិទ្យា​ស្ថាន​វ៉ាន់​ដា​និង​ជា​បុគ្គ​លិក​ផ្នែក​គណ​នេយ្យ​ ដែ​ល​ទទួល​បាន​ប្រា​ក់​ខែ​សម​រម្យ​សម្រា​ប់​ផ្គ​ត់​ផ្គង់​ជីវ​ភាព ​ខ្លួន​ឯង។​

ជា​កូ​ន​ស្រី​ម្នាក់​ក្នុង​ចំ​ណោម​បង​ប្អូន​៧​នាក់ ​ស្រី​៣នា​ក់ ​ប្រុស​បួន​​នា​ក់ ​កញ្ញា​ហុង ​ដា​រ៉ា​នី​បាន​វេច​សម្ពាយ​ចេញ​ពី​ស្រុក​កំ​ណើត ​មក​បន្ត​ការ​សិក្សា​នៅរា​ជធា​នី​ភ្នំ​ពេញ ​ហើយ​ទទួល​បាន​អា​ហារូ​ប​ក​រណ៍​ពី​លោក​បណ្ឌិត​ហេង​ វ៉ា​ន់​ដា​ប្រ​ធាន​វិ​ទ្យា​ស្ថាន​វ៉ាន់​ដា​គណ​នេយ្យ​ ជា​ថ្នូរ​នឹង​ការ​បំ​ពេញ​កា​​រ​ងារ​ស្ម័គ្រ​ចិត្ត​នៅ​ក្នុ​ង​វិ​ទ្យា​ស្ថាន​ដ៏​ល្បី​មួយ​នេះ។​

កញ្ញា​បាន​និ​យាយ​ដោយ​ម៉ឺង​ម៉ាត់​ថា ​“​ដោយ​សារ​បានសិ​​ក្សាលើ​ជំ​នាញដែ​ល​ខ្ញុំ​ពេញ​ចិត្ត​ ទើប​ធ្វើ​ឲ្យ​ខ្ញុំ​បាន​ទទួ​ល​និ​ទ្ទេស​ល្អ​ពី​ការ​សិ​ក្សា ​និង​ជាប់​ជា​និ​ស្សិ​ត​​ឆ្នើម​ប្រ​ចាំ​នៅ​វិទ្យា​ស្ថាន​វ៉ាន់​ដា”​។ក​ញ្ញា​បន្ត​ថា ​“​បើ​យើ​ង​រៀន​តាម​គ្នា ​យើង​អាច​បរា​ជ័​​យ​ក្នុង​ការ​សិក្សា​ ព្រោះ​វា​មិន​មែន​ជាទេ​ព​កោស​ល្យរ​បស់​យើង​ផ្ទាល់ ​ដែល​ធ្វើ​ឲ្យ​យើង​គ្មា​ន​ចិត្ត​ប្រឹ​ង​ប្រែង​ក្នុង​ការ​សិក្សា ​ដូច្នេះ​មាន​តែ​កា​រ​សិ​ក្សា​តាម​ទេព​កោស​ល្យ​​រប​ស់​យើងទេ​ ​ទើប​យើ​ង​ទទួល​បាន​ជោគ​ជ័យ”​។​

ជានិ​ស្សិត​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​ងារ​ក្នុង​ការិ​យាល័​យ​ និង​ស្នាក់​នៅ​ក្នុ​ង​អន្តេ​វា​សិក​ដ្ឋាន​របស់​សាលា​ ដោយ​ទទួល​ប្រា​ក់​ខែ​​សម​រម្យ​អាច​ផ្គត់​ផ្គង់​ជីវ​ភាព​បាន​ ពេល​នេះ​កញ្ញា​ដា​រ៉ា​នី បា​ន​ឈាន​ទៅ​មុខ​មួយ​ជំ​ហ៊ាន​ទៀត​ ទាំង​ការ​សិ​ក្សា​និង​កា​រ​ងារ​ ព្រោះ​ពេ​​ល​នេះ ​កញ្ញា​កំ​ពុង​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ជាន់​ខ្ពស់​ផ្នែក​សវ​នកម្ម​ និង​ជា​ជំ​​នួយ​ការ​របស់​លោក​ហេង​ វ៉ា​ន់​ដា។​

ជា​មួយ​នឹង​មហិច្ឆ​តា ​ដើម្បី​អភិ​វឌ្ឈន៍​អាជី​ពរ​បស់​ខ្លួន​ពី​បុគ្គ​លិក​ផ្នែ​ក​គណ​នេ​យ្យ​ មក​ជា​គ្រូ​បង្រៀន​ប្រ​ចាំ​វិទ្យា​ស្ថាន​នេះ​នា​​ពេល​អនា​គត​ ពេល​នេះ​ក​ញ្ញា​បាន​និង​​កំ​ពុង​ដក​បទ​ពិ​សោ​​ធន៍​ការ​ងារ​ ពី​នាយ​ក​វិទ្យា​ស្ថាន​ផ្ទាល់​ទាំ​ង​ការ​ងារ​ស្រាវ​ជ្រា​វ​ ការ​ងារ​បង្រៀន​ និង​សិក្សា​ពី​គរុ​កោស​ល្យ​ក្នុង​ការ​បង្រៀន​ ដើ​ម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​និ​​សិ​ស្សិត​ងាយ​ទទួល​បាន​ចំ​ណេះដឹ​ង ​ដែល​នាង​នឹង​ផ្ទេរ​ជូន​ពួក​គេ។​

IMG_1502ssបទ​ពិ​សោធន៍​នៃ​ការ​សិក្សា ​បទ​ពិ​សោធ​ន៍​ការ​ងារ ​និង​បទ​ពិ​សោធ​ន៍​នៃ​ការ​សង្កេត​លើ​អ្ន​ក​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ជីវិត​ កញ្ញា​ហុង​ ដា​រ៉ា​នី​បាននិ​​ង​​កំ​ពុង​យក​លោក​ហេង​ វ៉ា​ន់​ដា ​នា​យក​វិ​ទ្យា​ស្ថាន​វ៉ាន់​ដា​គណ​នេយ្យ ​ជា​គំ​រូ​ក្នុង​ជី​វិត​រប​ស់​នាង​ ដោ​យ​សារ​នាង​មើ​ល​ឃើញ​ថា ​លោក​ហេង​ វ៉ា​ន់​ដា​ជា​បុគ្គ​ល​មួយ​រូប​ដែល​ទទួល​​បាន​ជោគ​ជ័យ​ក្នុង​ជី​វិត​ និង​ការ​ធ្វើ​ជំ​នួញ។​

កញ្ញា​បន្ត​ថា ​“​ការណ៍​ខ្ញុំ​យក​គាត់​ជា​គំរូ ​ដោយ​សារ​គាត់​ជា​មនុស្ស​មាន​កា​រ​តាំង​ចិត្ត​ខ្ពស់​ ធ្វើ​អ្វី​មួយ​ទាល់​តែ​បាន​ជោគ​ជ័យ​ទើប​អស់​ចិត្ត​ មាន​ការ​ច្នៃ​ប្រ​ឌីត​ខ្ពស់​ និង​ទី​៣ មា​ន​ចិត្ត​ក្លា​ហាន​ ហ៊ាន​សម្រេ​ច​ចិត្ត​និង​មាន​ភាព​ជា​អ្ន​ក​ដឹក​នាំ​ពោរ​ពេញដោ​យ​គុណ​ធ៌ម​”​។​ជា​កូន​កសិ​ករ​ក្រី​ក្រ​ និង​ការ​រស់​នៅ​ក្នុង​ភាព​ក្រី​ក្រ ​មិន​មែន​ជា​អ្វី​បង្អាក់​ទឹ​ក​ចិត្ត​និ​ស្សិត​វ័យ​ក្មេង​រូប​នេះ​ឲ្យ​បោះ​ប​ង់​ការ​តស៊ូ​នោះ​ទ្បើយ​ ផ្ទុយ​ទៅ​វិញក​ញ្ញា​ហុង ​ដា​រ៉ា​នី ​បាន​និង​កំ​ពុង​បង្ហាញ​ឲ្យ​ឃើញ​ថា​ មនុស្ស​ម្នាក់​មាន​ការ​តាំង​​ចិត្ត​ខ្ពស់ ​មាន​ការ​តស៊ូ មិ​ន​ចុះ​ចាញ់​នឹង​ភាព​ក្រី​ក្រ​ ហើយ​ប្រឹង​ប្រែង​ក្នុង​ការ​សិក្សា​ ដើ​ម្បី​ឆ្ពោះ​ទៅ​ស​ម្រេច​គោល​ដៅរ​បស់​ខ្លួន ​គឺ​ជា​សាស្រ្តា​ចារ្យ​ប្រ​ចាំ​នៅ​គ្រឹះ​​ស្ថាន​ឧត្ត​ម​សិ​ក្សា​ ដែល​ធ្វើ​ឲ្យ​នាង​មាន​ឳ​កាស​ អាច​ចែ​ក​រំ​​លែក​ចំ​ណេះ​ដឹ​​ង​របស់​ខ្លួន ​ដល់​អ្នក​ជំ​នាញ​ក្រោយ​រប​ស់​នាង​បន្ត​ទៀត។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative