អង្គ​ការ​ថែ​ទាំ​សុខ​ភាព​ជំ​រុញ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​សុខ​ភាព​បន្ត​ពូជ​លើ​យុ​វ​ជន​

ក្រុម​អង្គ​ការ​គាំ​ពា​រ​សុខ​ភាព ​និង​ក្រ​សួង​ស្ថា​ប័ន​ពាក់​ព័ន្ធ​រួម​គ្នា​ស្វែង​រក​ដំ​ណោះ​ស្រា​យ​ បន្ថែ​ម​ដើ​ម្បី​លើក​កម្ព​ស់​ការ​ផ្តល់​ជា​សកល​នៃ​សេ​​វា​សុខ​ភាព​ផ្លូវ​ភេទ​ និង​សុខ​ភាព​បន្ត​ពូជ​ក្នុង​ចំ​ណោម​ យុវ​ជន​ដែល​ងាយ​ទទួល​រង​នូវ​ផល​ ប៉ះ​ពាល់​។​

Health 10 12 14 3ddលោក​វេជ្ជ​បណ្ឌិត​ វ៉ា​ ជីវ័ន្ត​ នា​យក​ប្រតិ​បត្តិ​ អង្គ​ការ​ថែ​ទាំ​សុខ​ភាព​កម្ពុជា​ហៅ​កា​ត់​ថា ​រ៉ាក់​បាន​លើក​ឡើង​នៅ​ក្នុង​សិក្ខា​សាលា​ ស្ថា​ន​ភាព​សង្គម​នៃ​កា​រ​ទទួល​បាន​ជា ​សកល​នៃ​សេ​វា​សុខ​ភាព​ផ្លូវ​ភេទ ​និង​ បន្ត​ពូជ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ​មករា​នៅ ​សណ្ឋា​គារ​ភ្នំ​ពេញ​ ថា​បច្ចុ​ប្បន្ននេះ​បើ​​ទោះ​បី​ស្ថា​ន​ភាព​សុខា​ភិ​បាល​នៅ​កម្ពុជា​មាន​ភាព​រីក​ចម្រើ​ន​ក៏​ដោយ​ ក៏​ការ​ទទួល​បាន​សេ​វា​ផ្នែក​សុខ​ភាព​បន្ត​ពូជ​ក្នុង​ចំ​ណោម​យុវ​ជន​នៅ​មិន​ទាន់​ទទួល​បាន​ទូលំ​ទូលាយ​ជា​ស​ក​ល​ដែរ​។ ​លោក​បន្ត​ថា​កា​រ​អនុ​វ​ត្ត​សិទ្ធិ​សម្រាប់​គ្រប់​គ្នា​រួម​ទាំង​សុខ​ភាព​ផ្លូវ​ភេទ ​និង​សុខ​ភាព​បន្ត​ពូជ​នៅ​តែ​ជា​បញ្ហា​ប្រ​ឈម​បើ​ទោះ​បី​មា​ន​ការ​បង្កើន​កញ្ចប់​ថវិ​កា​ជា​តិ​សម្រាប់​វិ​ស័យ​សុ​ខា​ភិ​បាល​ក៏​ដោយ​ក៏​ប្រ​ជា​ជ​ន​ចំ​ណាយ​ជាង​៦០​ភាគ​រយ​លើ​ប​ញ្ហា​សុខ​ភាព​ចេញ​ថ​វិ​កា​ពី​ហោ​ប៉ៅរ​​បស់​ពួក​គាត់​ដដែល​។​

លោក​បញ្ជា​ក់​ថា ​ការ​ចំ​ណាយ​លុយ​ពី​ហោ​ប៉ាវ​ដ៏​ខ្ពស់​បែប​នេះ​មា​ន​ផល​វិ​បាក​ចម្បង​ និង​ដោយ​ផ្ទាល់​ទៅ​លើ​ការ​ទទួល​បាន​ជា​សាក​ល​នូ​វសេ​វា​​សុខ​ភាព​សម្រាប់​ សេ​វា​សុខ​ភាព​ផ្លូវ​ភេទ​ និង​បន្ត​ពូ​ជ​។ ​លោក​បាន​បន្ថែម​ថា​ការ​លើក​កម្ពស់​សុខ​ភាព​ផ្លូវ​ភេទ ​និង​បន្ត​ពូជ​គឺ​ជា ​កិច្ច​ដ៏​សំ​ខាន់​ ដើ​ម្បី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ផ្នែក​សុខ​ភាព​ផ្សេងៗ​ផ្នែក​របស់​ពល​រដ្ឋ​ពិ​សេស​បាន​ ចូល​រួម​ទប់​ស្កាត់​ ការ​​រីក​រាល​ដាល​មេ​រោគ​ អេ​ដស៍​ និង​ជំ​ងឺ​អេ​ដស៍​ ជំ​ងឺ​កាម​រោគ​ និង​ ជំ​ងឺ​ផ្សេងៗ​ទៀត​។​

លោក​ស្រី ​ពុំ ​ស៊ី​ចាន់​ អនុ​ប្រ​ធាន​គណៈ ​កម្ម​ការ​ទី៨ ​នៃ​ព្រឹទ្ធ​សភា​បាន​ទទួល​ស្គាល់​ ថា​បច្ចុ​ប្បន្ន​នេះ​ស្ថាន​ភាព​សុខ​ភាព​របស់​ប្រ​ជា​ជ​ន​កម្ពុជា​មាន​លក្ខណៈ​ល្អ​ជា​បន្ត​បន្ទា​ប់​ក្រោម​កិច្ច​សហ​ការ​ជា​រួម​គ្នា​រវាង​រដ្ឋ​សភាព​ ព្រឹទ្ធ​សភា ​រាជ​រ​ដ្ឋា​ភិ​បាល ​និង​ដៃ​គូ ស​ង្គម​ស៊ី​វិ​ល​នា​នា​។​ លោក​ស្រី​បញ្ជា​ក់​ថា​ក​ម្ពុជា​សម្រេច​បាន​វឌ្ឍន​ភាព​គួរ​ឲ្យ​កត់​សម្គាល់​ជា​ច្រើន​ គឺ​ការ​ធ្លាក់​ចុះ​អត្រា​ស្លាប់ ​របស់​មា​តា​ និង​ទារ​កការ​ថយ​ចុះ​នៃ​ការ​ឆ្លង​ មេ​រោគ​អេ​ដស៍ ​ការ​ពង្រីក​សេ​វា​រំ​លូត​ដោយ ​សុវត្ថិ​ភាព ​និង​ការ​បញ្ជូល​សុខ​ភាព​ផ្លូវ​ភេទ​បន្ត​ពូជ​ក្នុង​ផែន​ការ​យុទ្ធ​សាស្រ្ត​របស់​ក្រ​សួង​សុខ​ភិ​បាល​ហើយ​បាន​បោះ​ពុ​ម្ភ​សៀវ​ភៅ​ការ​អប់​រំ​បំ​ណិន​ជី​វិត​ស្តី​ពី​សុខ​ភាព​បន្ត​ពូជ​ផ្លូវ​ភេទ​នៅ​ក្នុង​កម្ម​វិធី​អប់រំ​ សិក្សា​ធិ​ការ​ជាតិ​ របស់​ក្រ​សួង​អប់​រំ​ យុវជ​ន ​និង​កី​ឡា។​

ដោយ​ ឡែ​ក​មន្រ្តី​ជាន់​ខ្ពស់​ក្រ​សួង​សុ​ខា​ភិ​បាល​ធា្ល​ប់​បាន​ឲ្យ​ដឹង​ថា ​ក្រ​សួង​សុ​ខា​ភិ​បាល​គ្រោង​រៀប​ចំ​ប្រ​ព័ន្ធ​ការ​គាំ​ពារ​សុខ​ភាព​សង្គម​តាម​រយៈ​បង្កើត​ហិរ​ញ្ញប្ប​ទាន​សុ​ខា​ភិ​បាល​ដើ​ម្បី​ឲ្យ​ជន​ក្រី​ក្រ​ជន​ចាស់​ជរា​គ្មា​ន​ទី​ពឹ​ង​ទទួល​បាន​សេ​វា​ព្យា​បាល​ដោយ​គ្មាន​របាំង​ហិរ​ញ្ញវ​ត្ថុ​សម្រាប់​បណ្តា​ឆ្នាំខា​ង​មុខ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ​ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative