គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​៣០​មករា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់​និង​របួស​ធ្ងន់​ស្រាល​២៥​នាក់​

យោង​​តាម​​របាយ​​ការ​​ពី​​នា​យក​​សណ្ដាប់​ធ្នាប់​​នៃ​​អគ្គ​ស្នងកា​រ​ដ្ឋាន​​នគ​រ​បាល​​ជាតិ​​ ប្រាប់​​ថា​កាល​ពី​​ថ្ងៃ​ទី​​៣០​ ខែ​មករា​ ឆ្នាំ​​២០​១៥​​នេះ ​មាន​​ករណី​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ នៅ​​ទូ​ទាំង​ប្រ​ទេស​​កើត​​ឡើង​ចំ​នួន ​១៦​​លើក​ ក្នុង​នោះ ​យប់​​០៩​​លើក​​,​ បណ្តាល​ឲ្យ​​មនុស្ស​​ស្លាប់​​ចំ​នួន​​០៦​​នាក់ ​(​​ស្រី​​២​​នាក់​​)​ រង​របួស​​ធ្ងន់​ ១៤​​នា​ក់​​(​​ស្រី​​២​​នាក់​​),​​និង​​របួស​ស្រាល​​១​១​​នាក់​​(​​ស្រី​​៥​​នាក់​​)​​​។​

Traffic-accident-fpm-07-01នៅ​ក្នុង​ ​ហេតុ​កា​រណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ​១៦​​លើក​​នេះ​ បាន​​បង្ក​​ឲ្យ​​មាន​ការ​​ខូច​ខាត​​យាន​​យន្ត​​សរុប ​៣០​​គ្រឿង​ ក្នុង​នោះ​​មាន​​ម៉ូតូ​​ចំ​នួន​​១​៩​​គ្រឿង​​,​​រ​ថ​យន្ត​​ធុន​​តូច​​​ចំ​នួន​​០៨​​គ្រឿង​​,​​រថ​យន្ត​ ​ធុ​ន​​ធំ​​៣​​គ្រឿង។​ របាយ​​ការ​​ដដែល​​ប្រាប់​​បន្ត​ថា ​មូល​ហេ​តុ ​ដែល​​បណ្តាល​​ឲ្យ​​កើត​មាន​​ករណី​​គ្រោះថ្នាក់​​ចរា​ចរណ៍ ​គឺ​​បណ្តាល​មក​ពី​​ល្មើស​​ល្បឿន​ ០៧​​លើក​​, ​ប្រ​ជែង​​គ្រោះ​ថ្នាក់​​១​​លើក​​,​​ស្រ​វឹង​​១​​លើក​​,​​មិន​​ប្រ​កាន់​​ស្តាំ​​២​​លើក​​,​​បត់​​គ្រោះ​ថ្នាក់​​១​​លើក​​,​​មិន​​គោរ​ព​​សិទ្ធ​​៣​​លើក​​,​​និ​ង​​កត្តា​​យាន​យន្ត​​១​​លើក​​​។​​ក្នុង​នោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោយ​​មិ​ន​បាន​​ពាក់​មួក​​សុវ​ត្ថិ​ភាព​​ចំ​នួន​​២៤​​នា​ក់​​(​​យប់​​១៤​​នាក់​​)​ ។​​

ប្រ​ភព​​ព័ត៌​មាន​​ពី​​នា​យក​​សណ្តាប់​ធ្នាប់​​នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគ​រ​បាល​​ជាតិ​​ប្រាប់​​បញ្ជាក់​​ឲ្យ​​ដឹ​ង​​ថា ​រថយ​ន្ត​​ពិ​ន័យ​​សរុប​​ចំ​នួន​​៦៤៩​​គ្រឿង​​(​​រថ​យន្ត​​ធំ​​២២​៩​គ្រឿង​​)​​ស្មើ​​និង​​៦៥​៨​​ករណី ​,​​ករណី​​ល្មើ​​ក្រ​ដាស​​ស្នាម​ ៣៩​៣​​គ្រឿង ​ស្មើ​​និង​​៤​០​២​​ករណីៈ ​រួមមា​ន​​​ប័ណ្ណ​​បើក​បរ​​ហួស​​សុ​ព​ល​ភាព​​៣២​៧​​ករណី​​,​​ប័ណ្ណ​​បើក​បរ​​ខុស​​ប្រ​ភេទ​​យាន​យន្ត​​០៤​​ករណី​​,​​គ្មា​ន​​ប័ណ្ណ​​អា​ជីវ​កម្ម​​៤៩​​ករណី​​,​​គ្មាន​​ឈៀក​​៦៩​​ករណី​​,​​ឈៀក​​ហួស​​សុ​ពល​ភាព​​០៣​​ករណី​​,​​បើក​បរ​​ហួស​​ល្បឿន​​កំ​ណត់​​៤៨​​ករណី​​​,​​បើក​បរ​​មិន​​ពាក់​​ខ្សែ​ក្រ​វាត់​​២០​២​​ករណី​​,​​ករណី​​ល្មើស​​បច្ចេក​ទេស​​មាន​​២៥​៦​​គ្រឿង​ ស្មើ​​និ​ង​​២១​៦​​ករណី​​រួម​​ន​​មានៈ ​ដឹក​​សំ​ពីង​​សំ​ពោង​​២៣៨​​រ​ណី​​,​​ដឹក​​លើស​​ចំ​ណុះ​​១៨​​ករណី​។​

ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិ​ន័យ​​សរុប​​ចំ​នួន​​១៤​៥៥​គ្រឿង​ក្នុង​​នោះ​​មាន​ ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក​​៩១​៤​គ្រឿង​​,​​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​​៥០​៤​​គ្រឿង​​​,​​ជិះ​​ម៉ូតូ​​អត់​​កញ្ច​ក់​​និ​ង​​មួក​​០៦​​គ្រឿង​​,​ ម៉ូតូ​​ល្មើស​​សញ្ញា​​ចរា​ច​រណ៍​​៥​​គ្រឿង​​​,​​ម៉ូ​តូ​​បើក​ភ្លើង​​ពេល​​ថ្ងៃ​​២៣​​គ្រឿង​​,​​បើក​បរ​​មាន​​ជា​តិ​​ស្រ​វឹង​​០៣​​គ្រឿ​ង​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ​ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative