លោក​ឧក​ញ៉ា​សុខ​ ប៊ុន​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រ​ធាន​សមា​គម​អ្នក​វាយ​តំ​លៃ​អច​ល​នវ​ត្ថុ​ថ្មី​

នៅ​ទី​បំ​ផុត​សម្លេង​ឆ្នោត​បាន​ផ្តល់​សេច​ក្តី​ទុក​ចិត្ត​ដល់​លោក​ឧក​ញ៉ា​សុខ​ ប៊ុន​ ជា​ប្រ​ធាន​សមា​គម​អ្នក​វាយ​តំ​លៃ ​និង​ភ្នាក់​ងារ​អ​ចលន​វត្ថុ​ថ្មី​ស​ម្រាប់​អា​ណត្តិ​ទី​៤ ​បន្ទាប់​ពី​ការ​លា​លែង​ពី​តំ​ណែង​របស់​លោក​ចេង​ ខេង​។​

008xddលោក​ឧក​ញ៉ា​សុ​ខ ​ប៊ុន​ជា​ប្រ​ធាន​ក្រុ​ម​ហ៊ុន ​TE​H​O​ De​v​e​l​op​m​e​n​t​ត្រូវ​បា​ន​ជ្រើស​រើស​ជា​ប្រ​ធាន​សមា​គម ​នៅ​ក្នុ​ង​មហា​សន្និ​បាត​បូក​សរុប​ការ​ងារ​ និង​ផ្សព្វ​ផ្សាយ​ផែន​ការ​យុទ្ធ​សាស្រ្តរ​បស់​ស​មាគ​ម​អ្នក​វាយ​តម្លៃ ​និង​ភ្នាក់​ងារ​អច​លន​វត្ថុ​កម្ពុជា​លើក​ទី៣ ដែ​ល​បាន​រៀប​ចំ​ឡើង​នៅ​សណ្ឋា​គារ​កាំ​បូ​ឌី​យ៉ា​ណា​កា​ល​ពី​ល្ងា​ច​ថ្ងៃ​ទី​៣០​មករា​កន្ល​ងម​ក​នេះ។​

​លោក​សុខ​ ប៊ុន​បាន​ថ្លែង​ថា ​លោក​មាន​សេចក្តី​រីក​រាយ ​និង​មាន​មោ​ទន​ភាព​យ៉ាង​ខ្លាំង​ ដែល​ត្រូវ​បាន​សមា​ជិក​សមា​គម​បោះ​ឆ្នោត​ ជ្រើស​រើស​ឲ្យ​លោក​ធ្វើ​ជា​ប្រ​ធាន​សមា​គម​អ្នក​វាយ​តម្លៃ ​និង​ភ្នាក់​ងារ​អច​លន​វត្ថុ​កម្ពុជា​សម្រាប់​អាណ​ត្តិ​ទី​៤​នេះ។​

លោក​បាន​ថ្លែង​ថា ​“​ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់ ​ដែល​ត្រូវ​បានស​មាជិ​ក​សមា​គម​ទុក​ចិត្ត​ និង​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​ប្រ​ធាន​សមា-​គម​អ្នក​វាយ​តម្លៃ​ និង​ភ្នាក់​ងារ​អចល​ន​វត្ថុ​កម្ពុជា​។​ក្នុង​នាម​ជា​ប្រ​ធាន​សមា​គ​ម​ខ្ញុំ​សូម​សន្យា​ថា ​នឹង​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្រុម​ហ៊ុន ​ដែល​រក​ស៊ី​ផ្នែក​អច​ល​ន​ទ្រព្យ​កាន់​តែ​ច្រើ​ន​បន្ថែម​ទៀត ​មក​ចុះ​ឈ្មោះ​ជា​សមា​ជិក​សមា​គម​។ មួយ​វិញ​ទៀ​ត​ខ្ញុំ​ក៏​មាន​ផែន​ការ​ ក្នុង​ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​ឲ្យ​បាន​ច្រើ​ន​ដល់​សមា​ជិក​សមា​គម​ផង​ដែរ​”​។​

លោក​បានប​ន្ត​ទៀត​ថា “​ខ្ញុំ​មា​ន​ទំ​នាក់​ទំ​នង​ល្អ​ជា​មួយ​ក្រុ​ម​ហ៊ុន​អច​លន​ទ្រព្យ​នៅ​បរ​ទេស​ជា​ច្រើន​ ដូ​ច្នេះ​ខ្ញុំ​សង្ឃឹម​ថា ​នឹង​អាច​ទាក់​ទង​ឲ្យ​ក្រុ​ម​ហ៊ុន​ទាំង​នោះ​ចូល​មក​វិ​និ​យោគ​នៅក​​ម្ពុជា​បាន​កាន់​តែ​ច្រើន​”​។​ ក្នុង​រចនា​សម្ព័ន្ឋ​សមា​គម​អ្នក​វាយ​តំលៃ ​និង​ភ្នាក់​ងារ​អច​លន​វត្ថុ​ក​ម្ពុជា​សម្រាប់​អា​ណត្តិ​ទី​៤​នេះ ​លោក​គុយ ​វ៉ាត​ត្រូវ​បាន​តែង​តាំង​ជា​ប្រ​ធាន​ក្រុម​ប្រឹ​ក្សា​ភិ​បាល​សមា​គម ​លោក​សុខ ​ប៊ុន​ជា​ប្រ​ធាន​ និង​លោក​សន ​សៀប​ជា​អនុ​ប្រ​ធាន​សមា​គម​អ្នក​វាយ​តំ​លៃ​និង​ភ្នាក់​ងារ​អច​លន​វត្ថុ​កម្ពុជា​។​

លោក​ចេង​ ខេង​ អតីត​ប្រ​ធាន​សមា​គម​អ្នក​វាយ​តម្លៃ​ និង​ភ្នាក់​ងា​រ​អច​លនវ​ត្ថុ​កម្ពុជា ​ក្នុង​អាណត្តិ​ទី​៣ ​ដែល​បាន​បដិ​សេធ​ឈរ​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រ​ធាន​សមា​គម​សម្រាប់​អាណត្តិ​ទី​៤​នេះ ​បាន​និ​យាយ​ថា ​លោក​មាន​កិត្តិ​យស​ជា​ខ្លាំង​ ដែល​បាន​ធ្វើ​ជាប្រ​ធាន​សមា​គម​អ្នក​វាយ​តម្លៃ​ និង​ភ្នាក់​ងារ​អច​លន​វត្ថុ​កម្ពុជា​នា​ពេល​កន្លង​មក​។ ​លោក​បាន​ប្រាប់​ថា ​ការ​ដែល​លោក​សម្រេ​ច​ចិត្ត​ដក​ខ្លួន​ចេញពី​ការ​បោះ​ឆ្នោត សម្រាប់​តំ​ណែង​ប្រ​ធាន​សមា​គម​នៅ​ពេល​នេះ​គឺដោយ​សារ​លោក​ចង់​ទុក​ឱ​កាស​ឲ្យ​សមា​ជិក​ដទៃ​ទៀត​ បាន​បញ្ចេញ​សមត្ថ​ភាព​ និង​បទ​ពិ​សោធ​ល្អៗ​ ម៉្យា​ង​ទៀត​ដោយ​សារ​លោក​គិត​ថា ​សមា​គម​មាន​ភាព​រឹង​មាំ​ហើយ​។​

បច្ចុ​ប្បន្ន​សមា​គម​អ្នក​វាយ​តម្លៃ ​និង​ភ្នាក់​ងារ​អច​លន​វត្ថុ​កម្ពុជា​មាន​សមា​ជិក​សរុប​ចំ​នួន​៤១​ក្រុ​ម​ហ៊ុន។​ សមា​គម​នេះ​ត្រូវ​បាន​បង្កើត​ដំ​បូង​នៅ​ថ្ងៃ​ទី​០៨ ​ខែ​សី​ហា ​ឆ្នាំ​២​០​០៨​ ដោយ​មាន​ឈ្មោះ​ថា​«​សមា​គម​អ្នក​វាយ​តម្លៃ​អច​ល​ន​-​វត្ថុ​កម្ពុជា​ ហើយ​ត្រូ​វ​បាន​ប្តូរ​ឈ្មោះ​ម​​ក​ជា ​សមា​គម​អ្ន​ក​វាយ​ត​ម្លៃ​ និង​ភ្នាក់​ងារ​អច​លន​វត្ថុ​កម្ពុជា​ នៅ​ថ្ងៃ​ទី​ ៧​ខែ​មេ​សា ​ឆ្នាំ​២០​១១​ ។​សមា​គម​អ្នក​វាយ​តម្លៃ ​និង​ភ្នាក់​ងារ​អច​លន​វត្ថុ​កម្ពុជា ​មាន​បេស​កកម្ម​បង្កើន​ទំ​នុក​ចិត្ត​ដល់​១ អ្នក​សមា​ជិក​ក្នុង​សមា​គម​ និង​សា​ធារណ​ជន​ តាម​រយៈ​ការ​ផ្តល់​នូវ​បទ​ពិ​សោធ​ ជំ​នាញ​ និង​ក្រ​ម​សីលធ​ម៌​វិជ្ជា​ជីវៈ​ច្បា​ស់​លាស់​ទាក់​ទង​នឹង​វិ​ស័យ​អច​លន​វត្ថុ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative