សមា​គម​អ្នក​វាយ​តំ​លៃអ​ចល​ន​ទ្រព្យ​បោះ​ឆ្នោត​រើស​ប្រ​ធាន​ថ្មី​

ដោយ​សារ​ផុត​អាណ​ត្តិ​រប​ស់​ខ្លួន​ សមា​គម​អ្ន​ក​វាយ​តំ​លៃ​និង​ភ្នាក់​ងារ​អចល​​​ន​វត្ថុ​កម្ពុជា​នៅរ​សៀល​ថ្ងៃ​ទី​៣០​ មករា​នេះ ​បាន​ធ្វើកា​រ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រ​ធាន​ដឹក​នាំ​ស​មា​គម​នេះ ស​ម្រាប់​អា​ណត្តិ​ទី៤​ ឆ្នាំ​២០​១៥​ ២០​​១៦​។​

IMG_1531fលោក​ឧក​ញ៉ា​ចេ​ង​ ខេង​ប្រ​​ធាន​សមា​គម​អ្នក​វាយ​តំ​លៃ ​និង​ភ្នា​ក់​ងារ​អចល​​ន​វត្ថុ​កម្ពុ​ជា​បាន​សម្រេច​ចិត្ត​លា​លែង​ពី​ប្រ​ធាន​សមា​គម​នេះ ​ដោយ​សារ​ជាប់​រវល់​កា​​រ​ងារ​ធុរ​កិច្ច​រប​ស់​ខ្លួន​ និ​ង​បាន​ថ្លែ​ង​អំ​ណរ​គុណ​ដល់​រា​ជ​រដ្ឋា​ភិ​បាល​កម្ពុជា​ដែល​បា​ន​​ធា​នា​ស្ថេរ​ភាព​នយោ​បាយ ​និង​កំ​ណើន​សេដ្ឋ​កិច្ច​ប្រ​កប​ដោយ​ចីរ​ភាព​។​លោក​បាន​លើក​ទ្បើ​ង​នូវ​ស្នា​ដៃ ​ដែល​សមា​គម​សម្រេ​ច​បាន​ក្នុង​​អា​ណត្តិទី​៣​កន្លង​មក​។​

លោក​ចេង ​ខេង​បាន​សម្តែង​ក្តី​សង្ឃឹម​ថា​ ​“​សមា​គម​នេះ​នឹ​ង​មាន​ការ​ផ្លាស់​ប្តូរប្រ​កប​ដោយ​ភា​​ព​​វិជ្ជ​មាន​ ដល់​សមា​​គ​ម​ដែល​មាន​អា​យុ​កាល​៦​ឆ្នាំ​កន្លង​មក​​នេះ​ បន្ទាប់​ពី​បា​ន​បង្កើ​​ត​​ទ្បើង​កាល​ពី​ឆ្នាំ​២០​០៨​ ក្រោម​គំ​និត​ផ្តួច​ផ្តើមរ​បស់​ក្រ​​សួង​សេ​ដ្ឋ​​កិច្ច​និង​ហិរ​ញ្ញវ​ត្ថុ​”​។​

លោក​ម៉ី ​វ៉ាន់​អគ្គ​នា​យក​នៃ​អគ្គ​នា​យក​ដ្ឋាន​ឧស្សា​ហ​កម្ម​ហិរ​ញ្ញ​វ​ត្ថុ​នៃ​ក្រ​សួង​​សេដ្ឋ​កិច្ច​និង​ហិ​រញ្ញ​វត្ថុ​ និង​ជា​ប្រ​ធាន​ក្រុម​ប្រឹ​ក្សា​ភិ​បាល​សមា​គម​អ្ន​ក​វាយ​តំ​លៃ​និ​​​​​ង​ភ្នាក់​ងារ​អចល​ន​វត្ថុ​កម្ពុជា​ បាន​សម្តែង​ការ​កោត​សរ​សើរ​ចំ​ពោះកា​រ​រីក​ចំ​រើន​រប​​ស់​សមា​គម ​ក្រោម​ការ​ដឹក​នាំរ​ប​ស់​លោ​​ក​ឧក​ញ៉ា​ចេង​ ខេង​ដែល​បាន​ដឹក​នាំ​ស​​​មា​គម​នេះ​ក្នុង​អា​ណត្តិ​ទី​៣។​ លោក​បន្ត​ថា ​ក្នុង​អា​ណត្តិ​នៃ​ការ​អនុ​វត្ត​ន៍​ការ​ងារ​កន្លង​​មក​សមា​គម​សម្រេច​បាន​ នូវ​ការ​រៀប​ចំ​ផែន​ការ​យុទ្ឋ​សាស្រ្ត​២០​១៤​ ២០​១៨​ដែល​​ជា​សមិទ្ឋិ​ផល​ដ៏​ធំ​ធេង​នៅ​ក្នុ​ង​អាណត្តិ​កន្លង​មក​នេះ។​

លោក​បន្ត​ថា ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុ​ង​ក្រោយ​នេះ ​វិ​ស័យ​អច​លន​វត្ថុ​នៅ​កម្ពុជា​មាន​ការ​រីក​ចំ​រើន​គួរ​ឲ្យ​កត់​សម្គាល់​ ដែល​បណ្តាល​មក​ពីក​ត្តា​សត្យា​នុ​ម័ត​មួយ​ចំ​នួន ​ដែល​មិន​អាច​មើល​រំលង​បាន​ ពោល​គឺ​ក្រោ​ម​ការ​ដឹក​នាំ​ដ៏​ត្រឹ​ម​ត្រូ​វ​រប​ស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ ដែល​មាន​សម្តេច​អគ្គ​មហា​សេ​នាប​តី​តេ​ជោ​ហ៊ុន​ សែន​ជា​នា​យ​​​ក​រដ្ឋ​មន្រ្តី​ ដែល​រក្សា​បាន​នូវ​ស្ថេរ​ភាព​នយោ​បា​យ ​រក្សា​កំ​ណើន​សេដ្ឋ​កិច្ច​ជាតុ ​អនុ​​វត្តន៍​គោល​នយោ​បាយ​សេ​ដ្ឋ​កិច្ច​ទី​ផ្សា​រ​សេ​រី ​គោល​ន​យោ​បាយ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​​កា​រ​ចូល​រួម​អភិ​វឌ្ឈន៍​សេដ្ឋ​កិច្ច​ពី​វិ​ស័យ​ឯក​ជន​ និ​ង​ការ​ធ្វើ​សមា​ហរណ​កម្ម​សេដ្ឋ​កិច្ច​ក្នុង​តំ​បន់​និង​សាកល​។​

លោក​ម៉ី ​វ៉ាន់​បាន​បន្ត​ថា ​“​កត្តា​ទាំង​នេះ​គឺ​ជា​គន្លឹះ​ជំ​រុញ​ឲ្យ​មាន​ការ​អភិ​វឌ្ឈន៍​​លើ​គ្រប់​វិ​ស័យ​នៅ​ក​ម្ពុជា​ ជា​ពិ​សេស​វិ​ស័យ​អចល​ន​វត្ថុ ​និង​សំ​ណ​ង់​ដែល​មាន​ការ​​រីក​ចំ​រើន​យ៉ាង​ឆាប់​រហ័ស​ ហើយ​កំ​ពុង​មាន​ការ​ទាក់​ទាញ​ការ​វិនិ​យោគ​យ៉ាង​ខ្លាំង​”​។​លោក​បន្ថែម​ថា ​“ខ្ញុំ​គិត​ថានេះ​​ជា​ឳកា​ស​ដ៏​ល្អ​ សម្រាប់​វិ​ស័យ​អច​លន​វត្ថុ​នៅ​កម្ពុជា ​ក៏​ដូច​ជា​សមា​គម​ដែល​ត្រូវ​បន្ត​ពង្រឹង ​និង​ពង្រី​កអត្ថ​ប្រ​យោ​ជន៍​ប្រ​កួត​ប្រ​ជែង​ទី​ផ្សារ​ដល់​សមា​ជិក​រប​ស់​ខ្លួ​ន ក៏​ដូច​ជាព​ង្រឹង​ស្ថា​ប័ន​របស់​ខ្លួន​ឲ្យកាន់​តែ​មាន​សម​ត្ថ​ភាព ​និង​និរន្ត​រ​ភាព​”​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative