កម្ពុជា​គ្រោង​កាត់​បន្ថ​យ​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​ឲ្យ​បាន​៥០​ភាគ​រយ​នៅ​ឆ្នាំ​២០​២០​

លោក​ឧត្ត​ម​សេ​នីយ៍​ឯក​ ហ៊ឹម​ យ៉ាន​ អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ​បាន​ថ្លែង​ថា ​ចាប់​ពី​ពេល​នេះ​ត​ទៅ​ដ​ល់​ឆ្នាំ​២០​២០​ កម្ពុជា​គ្រោ​ង​នឹង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ឲ្យ​បាន ​៥០​ភាគ​រយ​និង​ចំ​នួន​អ្នក​ស្លាប់​កា​ត់​បន្ថយ​មក​ត្រឹម​១៦​០០​នាក់​ដែល​បច្ចុ​ប្បន្ន​ចំ​នួន​អ្នក​ស្លាប់​មាន​ដល់​ទៅ២០​០០​ទៅ២​១​០០​នាក់​។​

TF 02sលោក​ឧត្ត​ម​សេ​នីយ៍​ឯ​​ក​បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុ​ង​ពិ​ធី​បើក​សិក្ខា​សាលា​ថ្នា​ក់​ជាតិ​ស្ដី​ពី​ការ​កសាង​ផែន​ការ​សកម្ម​ភាព​សម្រាប់​អនុ​វត្ត​ច្បាប់​ពាក់​មួក​សុវត្ថិា​​ភាព​ កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​មករា​ ឆ្នាំ​២០​១៥​ នៅ​អ​គ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ ដោយ​មាន​ការ​លោក ​ពៅ ​ម៉ាលី​ អគ្គ​លេ​ខា​ធិការ​គណៈ ​កម្មា​ធិការ​ជាតិ​សុវត្ថិ​ភាព​ចរា​ចរ​ណ៍​ផ្លូវ​គោក​ ​។

លោក​ឧត្តម​សេ​នីយ៍​ឯ​ក​ ហ៊ឹម ​យ៉ាន​ បាន​មាន​ប្រ​សា​សន៍ ​ថា​សិក្ខា​សាលា​នេះ​ធ្វើ​ឡើង​ដើ​ម្បី​ផ្សព្វ​​ផ្សាយ​ការ​ពាក់​មួក​សុវត្ថិ​ភាព​ និង​ជា​ពិ​សេស​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ចរា​ចរណ៍​ ថ្មី​ដែល​ព្រះ​មហា​ក្សត្រ​ ទើប​ឡាយ​ព្រះ​ហត្ថ​លេខា​កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​មករា​ ឆ្នាំ​២០​១៥​ កន្ល​ង​ទៅ​នេះ​ដែល​ច្បាប់​ថ្មី​នេះ​ដែរ​មាន​ ៩២​មាត្រា ​និង​ ១២​ជំ​ពូក​ ក៏​មានកា​រ​កែ​ស​ម្រួល​ បញ្ចូល​ខ្លឹម​សារ​ ឲ្យ​សម​ស្រប​ ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្ដែង​ ប្រ​មាណ ​ជាង​ ៦​០​មា​ត្រា​ ពី​លើ​ច្បា​ប់​មុន ​។​

លោក​បាន​បន្ត​ទៀត​ថា​គោល​បំ​ណង​ក្នុង​ការ​រៀប​ចំ​ច្បាប់​ថ្មី​គឺ​ដើ​ម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ​ពី​ថ្ងៃ​នេះ​ទៅ​ដ​​ល់​ឆ្នាំ២​០​២០​ កាត់​បន្ថយ​ឲ្យ​បាន​ ៥០​%​ ហើយ​ចំ​នួន​អ្នក​ស្លាប់​នឹង​កាត់​បន្ថយ​មក​ត្រឹម​ ១៦​០០​នាក់​ដែល​បច្ចុ​ប្បន្ន​ចំ​នួន​អ្នក​ស្លាប់​មាន​ដល់​ ​ទៅ​ដល់​២០​០០​ទៅ​២​១០០​នាក់​។​ដូ​ច្នេះ​យើង​ត្រូវ​ កាត់​​បន្ថយ​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​ឲ្យ​ទៅ​តា​ម​ផែន​ការ​សហ​វត្សរ៍​ ដែល​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​បាន​ដាក់​ ​។​ លោក​បាន​បញ្ជាក់ថា ​«ច្បាប់​ថ្មី​នេះនឹ​ង​ត្រូវ​ធ្វើ​ការ​ផ្សព្វផ្សាយជាមុន ហើយប្រើពេលមួយជា កំណត់ ដើម្បីធ្វើការផ្សព្វផ្សាយទូទាំងប្រទេស» ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative