កម្ពុជា​មាន​កុមារ​មាន​ភា​ព​ខ្សោយនិ​ង​ពិ​ការ​ភាព​ច្រើ​ន​ជាង​ប្រ​ទេ​ស​ក្នុង​តំប​ន់​

តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​នៃ​អង្គ​ការ​ជន​ពិ​ការ​អន្ត​រ​ជាតិ​ហៅ​កា​ត់​ (HI)​  បង្ហា​ញ ថា​​អា​ត្រា​ប្រេ​វ៉ា​ឡ​ង់​នៃ​ភាព​ខ្សោយ​របស់​កុមារ​កម្ពុជា​មាន​ចំ​នួ​ន​១៥​,៦​ភាគ​រយ​និង​អា​ត្រា​ប្រេ​វ៉ា​ឡ​ង់​នៃភា​ព​ពិ​ការ​១០,​១​ភាគ​រយ​(ម​ធ្យម ​ឬធ្ង​ន់​ធ្ង​រ​៣.​២២​ភាគ​រយ)​។​ចំនួ​ន​នេះ​បើធៀ​ប​ជា​មួយ​បណ្តា​ប្រ​ទេស​ក្នុ​ង​តំ​បន់​ មាន​ខ្ពស់​ជាង​ប៉ុ​ន្តែ​ទាប​ជាង​ប្រ​ទេស​នៅ​អា​ហ្វ្រិ​ក​។

a887fb35fab4a4b7ba8f0626b981e887c​លោក ​អា​ដាម​ ហ៊ឺប​ន័រ​ អ្នក​ស្រាវ​ជ្រា​វ​ជាន់​ខ្ពស់​អង្គ​ការ​ជន​ពិកា​រ​អន្ត​រ​ជាតិ​ បានប​ង្ហា​ញ​ឲ្យ​ដឹង​នៅ​ក្នុ​ងវេ​ទិ​កាតុ​មូល​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៩​ មករា​ ឆ្នាំ​២០​១៥​ នៅ​សាល​ប្រ​ជុំនៃ​អគារ​វះ​កាត់​របស់​មន្ទីរ​ពេទ្យ​កុ​មារ​ជាតិ​ថា​នៅ ​ចន្លោះ​ឆ្នាំ​២០១​១-​២​០១​២​ អង្គ​ការ​លោក​បាន​ដំ​ណើរ​សិក្សា​ស្រា​វ​ជ្រា​វ​ស្តី​អំពី​អត្រា​ប្រេ​វ៉ាឡង់​នៃ​ភាព​ខ្សោយ​ និង​ពិការ​ភាព​ក្នុ​ង​ចំណោ​ម​កុ​មា​​​រ​ចំនួន​២​ម៉ឺ​ន​នាក់​ ដែល​មាន​អា​យុពី​២​ទៅ​៩​ឆ្នាំ​ដែល​ជា​ផ្នែ​ក​មួយ​នៃ​ការ​សិក្សា​ស្រា​វ​ជ្រាវ​ដ៏​ទូ​លំ​​ទូ​លា​យ​លើ​កុ​មារ​នៅ​ក្រៅ​សា​លា។​

លោក​ អា​ដាម​ បាន​បង្ហាញ​ទៀត​ថា ភាព​ខ្សោយ​ ឬ​ពិ​ការ​ភាព​នៃ​ការ​យល់​ដឹង​ ការ​ស្តាប់​ និង​ការ​និ​យាយ​គឺ​ជា​បញ្ហា​ដែល​ជួប​ប្រ​ទះ​ច្រើ​ន​ជាង​គេ។​ អា​ត្រា​ប្រេ​វ៉ា​ឡង់​នៅ ​ជន​បទ​មាន​ច្រើន​ជាង​បើ​ប្រៀ​ប​ធៀប​ទៅ​ ​នឹ​ង​តំ​បន់​ទី​ក្រុង​។​

ជា​មួយ​គ្នា​នេះ​លោក​បាន​បង្ហាញ​ពី​ក​ត្តា​ហា​និ​ភ័យ​ជា​ច្រើន​ដែល​បាន​ប្រ​មូល​ក្នុង​រយៈ​ពេល​នៃ​ការ​វាយ​តម្លៃ​ត្រូវ​បាន​វិ​ភាគ​ ដើ​ម្បី​ឲ្យ​ឃើញ​ថា​ កត្តា​ទាំង​នេះ​វា​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ពិ​ការ​ភាព​។ ​ក្នុង​នោះ​មាន​ ដូច​ជា​គ្រួ​សារ​ធំ​ដែល​មាន​សមា​ជិក​ច្រើ​ន​លើស​ពី​៥​នាក់​ ហើយ​ភាគ​ច្រើ​ន​លើ​ក្មេង​ប្រុស​ដែល​មាន​អា​យុ​ពី​(​៦-​៩​ទល់​នឹង​២៥​ឆ្នាំ​) ​របួស​ពី​កុមារ​ភាព​ កា​រលំ​​បាក​ពេល​ សម្រាល​មាន​ទម្ង​ន់ទា​ប​ពេក​មិន​សម​ និង​ អាយុ ​និង​មាន​ទម្ងន់​ធ្ង​ន់​ពេក​មិន​សម​នឹង​អាយុ​សុទ្ធ​តែ​ត្រូវ​បាន​បញ្ជាក់​បង្ហាញ​ថា​ ជា​កត្តា​នៃ​ហា​និ​ភ័យ​រួម​ផ្សំ​ដែល​គួរ​ចាប់​អារ​ម្មណ៍​បំ​ផុត​៩៥​ភាគ​រយ​។​

ចំ​ណែក​លោក​វេជ្ជ​បណ្ឌិត​ ញឹប​ អង្គា​បុស្ស​ នា​យក​មន្ទីរ​ពេទ្យ​កុ​មារ​ជាតិ​បាន​មាន​ប្រ​សា​សន៍​ឲ្យ​ ដឹ​ង​ថា ​ភាព​ខ្សោយ​ និង​ពិ​ការ​ ភាព​របស់​កុ​មារ​មាន​ជាប់​ពាក់​ព័ន្ធ​ជា​ច្រើ​ន​ទៅ ​និង​របប​ចំ​ណី​អាហា​រ ​(​អាហា​រូប​ត្ថម្ភ​រប​ស់​កុ​មារ​)​ ការ​សម្រាល​យូរ​លើស​ពី​៥​ម៉ោង​ទៅ ​ពិ​សេស​ជីវ​ភាព​រប​ស់​គ្រួ​សារ​ (​ឪ​ពុក​ម្តាយ​)​។ ​ប៉ុ​ន្តែ​បញ្ហា​នេះលោ​ក​ថា ​វា​ជា​ប់​ពាក់​ព័ន្ធ​ទៅ​នឹង​ក្រ​សួង​សុខា​ភិ​បាល​ដែល​ត្រូវ​ពិ​និត្យ​
កុ​មា​រ​មុន​ពេល​ចូល​សិ​ក្សា​ទាំង​នៅ​សា​លា ​មត្តេ​យ្យ​សិ​ក្សា​ និង​បឋម​សិ​ក្សា​គួរ​តែ​មាន ​ការ​ពិ​និត្យ​សុខ​ភាព​កុ​មារ​ព្រោះ​ថា​ការ​មើល​ ការ​ស្តាប់​ ការ​និ​យា​យ​វា​ទាក់​ទង​សំ​ខាន​ ចំ​ពោះ​កា​រ​សិ​ក្សា​បើ​យើ​ង​បាន​ដឹង​មុន​នូវ ​បញ្ហា​ទាំង​នោះ​យើ​ង​អាច​ព្យា​បាល​បាន​ យ៉ាង​ហោច​ណាស់​ក៏យើ​ង​ត្រូ​វ​បំ​​ពាក់​ឧប​ករណ៍​ជំ​នួយ​ផ្សេងៗ​បន្ថែ​ម ​ឬ​ឲ្យ​គេ​ទៅ​អង្គុយ​ជិត​ (​នៅ​មុខ​)​ដើ​ម្បី​ឲ្យ​កុមា​រ​ទាំង​នោះរៀ​ន​សូត្រ​ បា​ន​ល្អ​ភាព​ខ្សោយ ​និង​ពិ​ការ​ភាព​របស់​ កុ​មារ​វា​នាំ​ឲ្យ​មាន​បញ្ហា​ដល់​ការ​សិក្សា​ ។

លោក​វេជ្ជប​ណ្ឌិត​បាន​បញ្ជាក់​ថា​តួ​លេ​ខ​ ដែ​ល​យើង​រក​ឃើញ​នេះ​ជា​បញ្ហា​មួយ​ថ្មី​ ដែល​ធ្វើ​ឲ្យ​ យើង​ទាំង​អស់​គ្នា​មាន​ការ​ចាប់​អារ​ម្មណ៍​ខ្លាំង​ ព្រោះ​ថា​វា​អា​ត្រា​ប្រេ​វ៉ា​ឡង់​មួ​យ ​ខ្ពស់​ជាង​ប្រ​ទេស​មួយ ​ចំ​នួន​នៅ​ក្នុង​តំ​បន់​ ប៉ុ​ន្តែ​វា​ក៏​នៅ​ទាប​ជាង​ប្រ​ទេស​មួយ​ចំ​នួន​ទៀត​ដែ​រ​ដូច​​ជាអា​ហ្រ្វិ​ក​ជា​ដើម​ដែល ​មាន​អា​ត្រា​ប្រេ​វ៉ា​ឡង់​ខ្ពស់​រហូត​ដល់​ទៅ២​០​ភាគ​រយ​នោះ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative