កម្ពុជា​​ប្រា​រព្វ​​ទិ​វា​​ពិ​ភ​ព​លោក​​កម្ចាត់​​ជំ​ងឺ​​ហង់​​សិ​ន​

នៅ​​មជ្ឈ​មណ្ឌល ​ជាតិ ​ស្តារ ​លទ្ធ​ភាព​​ពល​កម្ម​​កៀន​​ឃ្លាំង​​កាល​ពី​​ថ្ងៃទី​២៩ ​មករា​​ឆ្នាំ២​០១​៥​ក​​ម្ម​វិធី​​ជាតិ​​កម្ចា​ត់​​ជំ​ងឺ​​ហង់​​សិន​​​ ឬ​​ជំងឺ​ឃ្លង់​​បាន​​ប្រា​រ​ព្វ​​ទិ​វា​​ពិ​ភព​លោក ​កម្ចាត់​រោគ​​ហង់​​សិន​​ក្រោម​​អធិប​តីភាព​​លោក​​វេជ្ជ​បណ្ឌិត​​ម៉​ម​​ប៊ុន​ហេង​​រដ្ឋ​មន្ត្រី​​ក្រ​សួង​សុ​ខាភិ​បាល។​

af20607d31bf18acb519738748946dfaxdលោ​ក​វេជ្ជប​ណ្ឌិត​ ម៉ៅ ​តាន់​​អ៊ាង​ នា​យក​ មជ្ឈ​មណ្ឌ​ល​​ជាតិ​​កម្ចា​ត់​​រោគ​របេង​ និ​ង ​ហង់​​សិន​​បាន​​ថ្លែង​​ក្នុង​​ពិ​ធី​​ទិ​វា​​ពិភ​ពលោ​ក ​កម្ចាត់​រោគ​​ហង់​​សិន​ ថា​សព្វ​ថ្ងៃ​​មជ្ឈ​មណ្ឌល​ នៅ​តែ​​រក​ឃើញ​​អ្ន​ក​​ឆ្លង​​ជំ​ងឺ​ឃ្លង់​​ថ្មី​​បន្ទា​ប់​ ពី​​មន្ត្រី​​កម្ម​វិធី​​ជាតិ​​ចុះ​​ស្រាវ​ជ្រាវ​​នៅ​តាម​​បណ្ដា​​ខេត្ត​​មួយ​ចំ​នួន​​ក្នុង​​រយៈ​ពេល​​បួន​​ប្រាំ​​ឆ្នាំ​​ចុង​ក្រោយ​​នេះ។​ ករណី​​ថ្មី​​នេះ​​គឺ​អាច​​រក ​ឃើញ​​ជាង ​២០០​ករណី។​ ជា​ទូ​ទៅ​​ជំ​ងឺ ​ឃ្លង់​​ថ្មី​​នេះ​​មា​ន​ការ​​ចុះថយ​​ហើយថ្មីៗ​នេះ ​បាន​​បន្ថែម​​សកម្ម​ភាព​​តាម​ដាន​​អ្នក​រស់​នៅ​​ជិត​ស្និទ្ធ​​នឹង​​អ្នក​ជំ​ងឺ​​ឃ្លង់​។ ​លោក​​វេជ្ជ​បណ្ឌិត​ បញ្ជា​ក់​ថា ​ជំងឺ​ហង់​​សិន​ ឬ​​ឃ្លង់​​នេះ​​ធ្វើ​ឱ្យ​ អ្នក​ជំ​ងឺ​​ពិ​ការ​​ដៃ​ជើង​​ប្រ​សិ​ន​បើ​​អ្នក​ជំងឺ​​​មិន​បាន​​ព្យាបា​ល​​ទាន់​ពេល​វេលា​​ទេ​នោះ។​ លោក​​ក៏​បាន​​អំ​ពាវ​នាវ​​ពល​រដ្ឋ​​ណា​​ដែល​​សង្ស័យ​ថា​​ខ្លួ​ន​មាន​​ជំងឺ​​ប្រ​ភេទ​​នេះ​​សូម​​ទៅ​​ពិ​គ្រោះ​​​យោ​បល់​​វិភាគ​​រោគ​​ជា​មួយ​​គ្រូ​ពេទ្យ​​ជំ​នាញ​​នៅ​​មណ្ឌល​​សុខ​ភាព​​ដែល​​បម្រើ​ សេ​វា​​​ដោយ​​មិន​​គិត​ថ្លៃ​​អំ​ពី​​ជំ​ងឺ​ឃ្លង់​​នេះ​​គឺ​ជា​​ជំ​ងឺ​​ដែល​​អាច​​ព្យា​បាល​​ជា​​ដាច់។​ លោក ​បាន​​បញ្ជាក់​ថា ​ជំងឺ​​ហង់​​សិន​ ឬ​​ឃ្លង់​​នេះ​ មិន​មែន​ជា​​ជំងឺ​​រាល​ដាល​​តំ​ណ​ពូជ​​នោះទេ​ ប៉ុ​ន្តែ​​ជា​​ជំងឺ​​ឆ្ល​ង​តាម​​ខ្យល់​​ចូល​​តាម​ផ្លូវ​​ដង្ហើ​ម មាន​​ទឹក​សំ​បោរ​​អ្ន​ក​ជំ​ងឺ​​ដែល​​មិន​បាន​​ព្យា​បាល​​ទុក​​យូរ​។​

លោក​​វេជ្ជ​បណ្ឌិ​ត​ ម៉ម​ ប៊ុន​ហេង ​រដ្ឋ​មន្ត្រី​ក្រ​សួង ​សុ​ខា​ភិ​បាល​​មាន​ប្រ​សា​សន៍​ថា ​ជា​​យូរ​​មក​​ហើយ​​គេ​​យល់​ថា ​ជំ​ងឺ​​ហង់​​សិន​ ឬ​​ជំ​ងឺ​ឃ្លង់​ លេង​​ជា​​ជំ​ងឺ​​ដែល​​ព្យា​បាល​​មិន​​ជា​​ជំ​ងឺ​ ត​ពូជ​ និង​​ជា​​ជំ​ងឺ​​មក​ពី​​ការ​ដាក់​ទណ្ឌ​កម្ម​​ដោយ​សារ​​អាទិ​ទេព​។​

លោក​រដ្ឋ​មន្ត្រី​បាន​បន្ត​ថា​ជំ​ងឺ​​ហង់​​សិន​​ជា​​​ជំ​ងឺ​​មួយ​​អាច​​បង្ក​​ឲ្យ​​មាន​​បញ្ហា​​ពិការ​​ដៃជើ​ង ​និង ​អាច​​នាំ​​ឲ្យ​​មាន​ការ​​រើស​អើង​​នៅ​ក្នុង​​សង្គ​ម​ ដូច​ជា​​ការ​រើស​អើង​​អ្ន​ក​ជំ​ងឺ ​និង​​ក្រុម​គ្រួ​សារ​ អ្ន​ក​ជំងឺ។​ ជំងឺ​​ហង់​​សិន​​មិន​មែន​ជា​​ជំងឺត​ពូជ​​ឡើយ​​ហើយ​​បច្ចុ​ប្បន្ន​នេះ​​ក្រ​សួង​សុ​ខា​​ភិបា​ល​​បាន​​ខិត​ខំ ​ស្រាវ​ជ្រាវ​​វិ​ភាគ​​រោគ​វិនិ​ច្ឆ័យ​​ទាន់​ពេល​វេ​លា ​និង​​មាន​ការ​​ព្យា​បាល​​ត្រឹម​ត្រូវ​​ជា​សះ​ស្បើយ​ ព្រម​ទាំង​​មិន​​គិត​ថ្លៃ​​ថែម​ទៀត​​ផង​។​

លោក​រដ្ឋ​មន្ត្រី​បាន​​បញ្ជាក់​ថា​កម្ម​វិធី​​ជាតិ​​កម្ចាត់​​ជំ​ងឺ​​ហង់​​សិន​​នៃ​​ក្រ​សួង​សុខា​ភិ​បាល​​បាន​សម្រេច​ គោល​ដៅ​នៃ​​ការ​កាត់​បន្ថយ​​ជំ​ងឺ​​ហង់​​សិន​លែង​​ចោទ​​ជា​​បញ្ហា​​សុខ​ភាព​​សា​ធារ​ណៈ​​ចាប់​តាំង​ពី​​ឆ្នាំ​១៩​៩៨ម​​ក​ម្ល៉េះ​​ពោល​គឺ​​ប្រេ​​វ៉ា​ឡង់​​តិចជាង​​មួយ​​ករណី​​ក្នុង​ចំ​ណោម​​ប្រ​ជា​ជ​ន​១ម៉ឺ​ន​​នាក់​។ ​ចាប់​តាំង​ពី​​ពេល​នោះ ​មក​​អត្រា​​ប្រេ​​វ៉ា​ឡង់​​បា​ន​​ធ្លា​ក់​ចុះ​​ជា​​បន្ត​បន្ទាប់​ និង​​អ្នកជំ​​ងឺ​​ដែល​​បាន​​ចូល​​ព្យា​បាល ​នៅ​​ចុង​​ឆ្នាំ​មាន​​ចំ​នួន​១៨​២​នាក់​​មាន​ន័យ ​ថា ​ប្រេ​​វ៉ា​ឡង់​០,​១២​ក្នុង​ចំ​ណោម​​ប្រ​ជា​ជន​ ១០​០​០​០​នាក់ ​។​សូម​ប​ញ្ជា​ក់​ថា៖​ មជ្ឈ​មណ្ឌល​​ជា​តិ​​កម្ចាត់​ រោគ​របេង​ និង​​ហង់​​សិ​ន​​បាន​​រក​ឃើញ​​ខេត្ត​ ដែល​​នៅ​មាន​​អ្ន​ក​កើ​ត​​ជំ​ងឺ​​ហង់​​សិន​​គឺ​​ខេត្ត ​កណ្តាល ​កំពង់​ចាម ​បាត់​ដំបង​ ពោធិ៍​សាត់ ​និង​​ខេត្ត​​ភាគ​​ឦសាន​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative