​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​២៩​មក​រា​បណ្តាល​ឲ្យ​មនុស្ស​ស្លា​ប់​៦​នាក់​និង​របួស​ធ្ងន់​ស្រាល​៣០​នាក់​

​តាម​​របាយ​​ការ​​ពី​​នា​យក​​សណ្តាប់​​ធ្នាប់​​នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ជាតិ ​នៅ​​ថ្ងៃ​ទី​​២៩​​ខែ​មករា​ ​ឆ្នាំ​​២០១​៥​​នេះ ​មា​ន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ នៅ​​ទូទាំ​ង​​ប្រ​ទេស​​ចំ​នួន​​១៧​​លើក​ យប់​​០៩​​លើក​​,​ បណ្តាល​​អោយ​​មនុស្ស​​ស្លា​ប់​​ចំ​នួន​​០៦​​នាក់​ (​​ប្រុ​ស​​)​ របួស​ធ្ងន់​ ២២​​នា​ក់​​(​ស្រី​​៣​​នាក់​​)​,​​និង​​របួស​ស្រាល​​៨​​​នាក់​​(​​ស្រី​​​១​​នាក់​​​)​​។​

20140508_08fក្នុង​​គ្រោះ​ថ្នាក់​​ច​រា​ច​រណ៍​​​ទាំង​ ១៧​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប​ ២៨​​គ្រឿង​ ក្នុង​​នោះ​​មាន​​ម៉ូតូ​​ចំ​នួ​ន​​១៧​​គ្រឿង​​​,​​រ​ថ​យន្ត​​ធុន​​តូច​​ចំនួន​​០៧​​គ្រឿង​​,​​ រថ​យន្ត​​ធុន​​ធំ​​២​​គ្រឿង​​​,​​យាន​​ផ្សេងៗ​​២​​គ្រឿង​​និង​​ថ្មើរ​ជើង​​៨​​នាក់​​ហេតុ ​ដែល​​បណ្តាល​​ឲ្យ​​មាន​​គ្រោះ​ថ្នាក់​​គឺ​ ល្មើស​​ល្បឿន​ ០៩​​លើក​​, ​ប្រ​ជែង​​គ្រោះ​ថ្នាក់​​២​​លើក​​,​​ស្រ​វឹង​​១​​លើក​​,​​មិន​​ប្រ​កាន់​​ស្តាំ​​២​​លើក​​,​​បត់​​ គ្រោះ​ថ្នាក់​​១​​លើក​​និង​​មនុស្ស​​ឆ្លង​​ផ្លូ​វ​​២​​លើក​​។​​ក្នុង​​នោះ​​អ្នក​ជិះ​​ម៉ូតូ​​ គ្រោះ​ថ្នាក់​​ដោយ​​មិ​នបា​ន​​ពាក់​មួ​ក​​សុវត្ថិភា​ព​​ចំ​នួន​​២០​​នាក់​​(​​យ​ប់​​១​៤​​នាក់​​​) ​។

​រថ​យន្ត​​ពិ​ន័យ​​សរុប​​ចំនួន​​៦៨​៩​​គ្រឿង​​(​​រថយន្ត​​ធំ​​១៧៥​​គ្រឿង​​)​​ស្មើ​​ និង​​៦៩​៤​ករណី ​,​​ករណី​​ល្មើ​​ក្រ​ដាស​​ស្នាម​ ៤៧៣​​​គ្រឿង ​ស្មើ​​និង​​៤៧​៨​​ករណី ​ រួមមា​ន ​៖ ​​​ប័ណ្ណ​​បើកបរ​​ហួស​​សុពល​ភាព​​៣១​​ករណី​​,​​បណ្ណ​​បើក​បរ​​ខុស​​ប្រ​ភេទ​​យាន​យន្ត​​០១​​ ករណី​​,​​គ្មាន​​បណ្ណ​​អាជីវ​កម្ម​​២១​​ករណី​​,​​គ្មាន​​ឈៀក​​៦១​​ករណី​​,​​ឈៀក​​ហួស​​ សុព​​ល​ភាព​​០៦​​ករណី​​​,​​បើក​បរ​​ហួស​​ល្បឿន​​កំ​ណត់​​១១​៤​​​ករណី​​,​​​បើក​បរ​​មិ​ន​​ពាក់​​ ខ្សែ​ក្រ​វ៉ាត់​​២៤​០​​ករណី​​,​ករណី​​ល្មើស​​បច្ចេក​ទេស​​មាន​​២១៦​​គ្រឿង​ ស្មើ​និង​​២១​៦​​ករណី​​រួម​​ន​​មានៈ ​ដឹក​​សំពី​ង​សំ​ពោង​​១៩​១​​រ​ណី​​,​​ដឹក​​លើស​​ចំ​ណុះ​​២៤​​ករណី​​,​​ផ្លាក​​លេខ​​ខូច​​ឬ​​បាត់​​១ ​​ករណី​​។​​​

ដោយ​ឡែ​ក​​ម៉ូតូ​​ត្រូ​វ​បាន​​ពិ​ន័យ​​សរុប​​ចំ​នួន​​១៧៩​១​​គ្រឿង​ក្នុង​​នោះ​​មាន​ ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក​​១០​៣៩​​គ្រឿង​​,​​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​​៦​៩​៨​​គ្រឿង​​​,​ជិះ​​ ម៉ូតូ​​អត់​​កញ្ចក់​​និង​​មួក​​០៥​​គ្រឿង​​,​ ម៉ូតូ​​ល្មើស​​សញ្ញា​​ចរា​ចរណ៍​​២​​គ្រឿង​​,​​ម៉ូតូ​​បើក​ភ្លើង​​ពេល​​ថ្ងៃ​​៣៧​​គ្រឿង​​​,​​ បើក​បរ​​មាន​​ជាតិ​​ស្រ​វឹង​​០២​​គ្រឿង​​,​​ដឹក​​លើស​​ចំ​ណុះ​​០៥​​ករណី​​,​​និង​​ផ្លាក​ លេខ​​បាក់​​ឬ​​ខូច​​៣​​ករណី​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative