រដ្ឋ​មន្ត្រី​​អះ​អាង​ថា​​ស្ថា​ប័ន​រដ្ឋ​​លែង​មាន​​មន្ត្រី​​ខ្មោ​ច​​ទៀត​ហើយ​​មាន​តែ​​មន្ត្រី​​ទំ​នេរ​ *​កម្ពុ​ជា​មាន​​មន្ត្រី​រាជ​ការ​ស​រុប ជិ​ត​១៩​ម៉ឺន​​នាក់​

រដ្ឋ​មន្ត្រី​ក្រ​សួង​​មុខ​ងារ​សា​ធារ​ណៈ​​បាន​​មា​ន​ប្រ​សា​ស​ន៍​ថា​​បច្ចុ​ប្ប​ន្ន​​នេះ​​នៅ​តាម​​ស្ថា​ប័ន​រដ្ឋ​​មិន​មាន​​មន្ត្រី​​ខ្មោ​ច​​ទៀត​​ទេ​​គឺ​​មាន​តែ​​មន្ត្រី​​ទំ​នេរ​​គ្មាន​​ប្រាក់​បៀ​វ​ត្ស​រ៍​​ប​ណ្ណោះ​​ដែល​មាន​​ចំ​នួន​៧៥៣​៧​នាក់​​ក្នុង​ចំ​ណោម​​មន្ត្រី​រាជ​ការ​​សរុប​​ចំ​នួន​១​​៨​៩​៨​៤​៤នា​ក់​។​

IMG_1458ffលោក​​ពេ​ជ្រ​ ​ប៊ុន​ធិន​​រដ្ឋ​មន្ត្រី​ក្រ​សួង​​មុខ​ងារ​សាធា​រណៈ​​បាន​​ថ្លែង​​បែ​ប​នេះ​​នៅ​ក្នុង​​ស​ន្និ​សិទ​​កា​សែត​​កា​ល​ពី​​រ​សៀល​​ថ្ងៃ​ទី​២៨​មក​រា​​នៅ​​ទី​ស្តី​ការ​ក្រ​សួង។​លោក​​រដ្ឋ​មន្ត្រី​​បាន​​មាន​ប្រ​សា​សន៍​​បន្ត​ថា​​កាល​ពី​​ឆ្នាំ​១៩​៩៥​​នៅ​តា​ម​​ស្ថា​ប័ន​រដ្ឋ​​យើង​​មាន​​មន្ត្រី​​ខ្មោ​ច​​ជា​ច្រើន​​ត្រូ​វ​បាន​​គេ​​រក​ឃើញ​​ហើយ​​មាន​​មន្ត្រី​​ខ្លះ​​មាន​ឈ្មោះ​​ពីរ​​កន្លែង​​ទៀត​ផង​​ប៉ុ​ន្តែ​​ចាប់​តាំង​ពី​​រាជ​រដ្ឋា​ភិ​បា​ល​​ធ្វើ​ការ​​​កំ​ណែ​​ទំ​រង់​​រួច​មក​​មន្ត្រី​​ខ្មោ​ច​​ដែ​ល​​ធ្លា​ប់​​ឃើញ​​ពី​មុន​​នោះ​​ត្រូវ​បាន​​លុប​បំ​បាត់​។​លោក​​រដ្ឋ​មន្ត្រី​​បាន​​បន្ថែម​ថា​​ទោះ​បី​ជា​​មន្ត្រី​​ខ្មោច​​លប់​បំ​បាត់​​តែ​​នៅ​មាន​​មន្ត្រី​​​ទំ​​នេរ​​គ្មាន​​ប្រាក់​បៀវ​ត្សរ៍​​ដែល​​បច្ចុ​ប្បន្ន​​នេះ​​មាន​​ចំ​នួន៧៥​៣៧​នាក់​​ក្នុង​ចំ​ណោម​​មន្ត្រី​រាជ​ការ​​សរុប​​ចំ​នួន​១៨៩​៨​៤៤​​នាក់​។​ចំ​នួន​​មន្ត្រី​រាជ​ការ​​សរុប​១៨​៩​៨​៤៤​នាក់​​នេះ​​មន្ត្រី​​នៅ​​ថ្នាក់​ជាតិ​​មាន​​ចំ​នួន៣​៤​៦៣​៥​នាក់​​និ​ង​​មន្ត្រី​​ថ្នាក់​ក្រោ​ម​​ជាតិ​​មាន​​ចំ​នួន​១៥​៥​២​០​៩នាក់​។​ក្នុង​​ចំ​ណោ​ម​​នោះ​​មាន​​មន្ត្រី​រាជ​ការ​​ដែល​​បាន​ដាក់​​ចូល​និវត្តន៍​​មា​ន​​ចំ​នួន​​ជា​ង​៣០​០​០​នាក់​​ផង​ដែរ​។​

លោក​​ពេជ្រ ​​ប៊ុន​ធិន​​បាន​​ពន្យល់​ថា​​មន្ត្រី​​ទំ​នេរ​​គ្មាន​​ប្រាក់​បៀ​វត្សរ៍​​នេះ​​មាន​​ពីរ​​ប្រ​ភេទ​​គឺ​​ទី​១​ជា​​មន្ត្រី​​ដែល​មាន​​ជាប់​រវល់​​នៅ​ក្នុង​​ក្រុម​គ្រួ​សារ​​ឬ​​លក្ខណៈ​​ផ្ទាល់​ខ្លួន។​គេ​​អាច​​ស្នើ​សុំ​​ព្យួរ​ការ​ងារ​​ក្នុង​​រយៈ​ពេល​៤​ឆ្នាំ​​ប​ណ្ណោះ​​បើ​​លើស​ពី​៤​ឆ្នាំ​​ត្រូ​វ​​លា​ឈប់​​តែ​ម្តង​។​ក្នុង​ករណី​នេះ​​បើ​​មន្ត្រី​​នោះ​​ធ្វើ​ការ​​ងារ​​ជួន​​រដ្ឋ​​បាន​​ចំ​នួន​៣០​ឆ្នាំ​​នឹង​​ទទួល​បាន​​ប្រាក់​ខែ​​ចូល​និវត្តន៍។​តែ​បើ​​មិន​បាន​៣០​ឆ្នាំ​​ទេ​​ទទួល​​បើក​ប្រាក់​​ហើយ​​ច​ប់​​តែ​ម្តង​។​ ការ​សុំ​​ព្យួរ​ការ​ងារ​​នេះ​​ធ្វើ​ឡើង​​ក្នុង​ពេល​១​ឆ្នាំ​​ម្តង​។​លោក​​រដ្ឋ​មន្ត្រី​​បាន​បញ្ជាក់​​​ថា​​​ទី​២​ម​ន្ត្រី​​ទំ​នេរ​​គ្មាន​​ប្រាក់​​បៀ​​វ​ត្ត​ន៍​​ដែរ​​ដោយ​​តែ​​មិន​​គោ​រព​​វិ​ន័យ​​ស្ថា​ប័ន​​ដូច​ជា​​ឧស្សាហ៍​​ឈប់​​ច្រើន​​មិន​សូវ​​ម​ក​​បំ​ពេញ​កា​រ​ងារ​​ជួន​​រដ្ឋ​។​មន្ត្រី​​នេះ​​មិន​ត្រូវ​​បាន​​ឡើង​​ឋាន​ន្តរ​​ស​ក័​​ទេ​​ពោល​គឺ​​បាត់​បង់​​អតី​ត​ភាព​​តែ​ម្តង​។​

លោក​​រដ្ឋ​មន្ត្រី​​បាន​​បញ្ជាក់​ថា​​ចា​ប់​ពី​​ឆ្នាំ២​០​១៥​នេះ​​តទៅ​​រាជ​រដ្ឋាភិ​​បាល​​បាន​​ពង្រឹង​​ការ​ងារ​រដ្ឋ​បាល​​នៅតា​ម​​ក្រ​សួង​​ស្ថា​​ប័​ន្ធ​​នា​នា​​ពិ​សេស​​វត្ត​មាន​​រប​ស់​​ម​ន្ត្រី​​រាជ​ការ​​ព្រោះ​ថា​​បច្ចុ​ប្បន្ន​នេះ​​​មន្ត្រី​រាជ​ការ​​បាន​​បើក​ប្រាក់​​បៀ​​វត្ត​​ន៍​​តាម​​ប្រ​ព័ន្ធ​​ធនា​គារ​១០​០​ភាគ​រ​​យ​​ហើយ។​ដូច​នេះ​​ចាំ​បាច់​​ត្រូវ​តែ​​ពង្រឹង​​ហើយ​​ក្នុង​ករណី​​រ​ក​ឃើញ​​នូវ​​ភាព​​អស​កម្ម​​មន្ត្រី​រាជ​ការ​​ណា​​ម្នាក់​​ថ្នាក់​ដឹក​នាំ​​ក្រ​សួង​​និង​​ស្ថា​ប័ន​​នោះ​​ត្រូវ​​ទទួល​ខុ​​សត្រូវ​។

​នៅ​ក្នុង​​ឪ​​កា​ស​​នោះ​ដែរ​​លោក​​ពេជ្រ​ ​ប៊ុន​ធិន​​បាន​លើក​ឡើង​​ពី​​សមិទ្ធ​ផល​​ដែល​​ក្រ​សួង​​បាន​ធ្វើ​​កន្ល​ង​មក​​ ក្នុង​​ឆ្នាំ​២០​១៤​ ដូច​ជា៖​ទី​​១​បាន​ធ្វើ​​និ​យ័ត​កម្ម​​ថ្នា​ក់​​និង​​ឋាន​ន្តរ​ស័ក្តិ​​ជូន​​មន្ត្រី​រាជ​ការ​​ទាំង​អស់ ​ទាំង​​ថ្នាក់​ជាតិ​​និ​ង​​ថ្នាក់​ក្រោម​​ជាតិ​២-​បាន​​កែ​សម្រួ​ល​​ក្រប​ខ័ណ្ឌ​​មន្ត្រី​រាជ​ការ​​ស៊ី​វិ​ល​​ដែល​មាន​៤ ​ប្រ​ភេទ​​ក្រ​​ខ័​ណ្ឌ ​មក​​ប្រ​ភេទ​​ក្រប​ខ័ណ្ឌ​​ថ្មី​​ដែល​មាន​​ត្រឹម​ ៣ ​ប្រ​ភេទ​​គឺ​​ក្រប​​ខ័​ណ​ ក​ ​ខ​ ​និង​​គ​​ដោយ​​លុប​ចោល​​ប្រ​ភេ​ទ​​ក្រប​ខ័ណ្ឌ​ ឃ​(ម​ន្ត្រី​រាជ​ការ​​ស៊ីវិ​ល​​បាន​ធ្វើ​​សមា​ហរណ​កម្ម​​ទៅ​ក្នុង​​ក្រប​ខណ្ឌ​​ថ្មី​​រួ​ច​ហើយ​ ក្នុង​​ខែ​មករា​​ឆ្នាំ២​០​១៥​នេះ)​៣-​បាន​​បន្ថែម​​បៀវ​ត្ស​​មូល​ដ្ឋាន​​ជូន​​មន្ត្រី​រាជ​ការ​​ស៊ី​វិល​ និង​​ដំ​ឡើង​​ប្រាក់​​បំ​ណាច់​​មុខ​ងារ​​អប់​រំ ​និង​​សុ​ខា​ភិ​បាល(​ប្រាក់​បៀ​វត្ស​​ទាប​​​បំ​ផុត​​ក្នុង​​រដ្ឋ​បាល​​ទូ​ទៅ៤​២៤​០​០​០​រៀល ​អប់រំ​​និង​​សុខា​ភិបាល ​៥៥​០០​០​០​ រៀល)​(រាជ​រដ្ឋា​ភិ​បា​ល​​បាន​កំ​ណត់​​ទិស​ដៅ​​ត្រូវ​​ដំ​ឡើង​​ប្រាក់​ខែ​​ឲ្យ​​បាន​​ទាប​​បំ​ផុត១​លាន​​រៀល​​ក្នុង​១​ខែ​​ក្នុង​​ឆ្នាំ២​០១៨​)​៤-​បាន​​កែល​ម្អ​​ការ​បើក​​ផ្តល់​​បៀ​វត្ស​​ជូន​​មន្ត្រី​រាជ​ការ​​ស៊ីវិ​ល ​នគរ​បាល​ជា​តិ​ និង​​យោ​ធិន​ ឱ្យ​​ទទួល​បាន​​បៀ​វ​ត្ស​​គ្រ​ប់​​ចំ​នួន ​និង​​បាន​​ទាន់​ពេល​វេ​លា​​ក្នុង​​សប្តាហ៍​​​ទី​៤ ​នៃ​​ខែ​នី​មួយៗ​ដោ​យ​បាន​​បើក​​ផ្តល់​​បៀ​វ​ត្ស​​តាម​​ប្រ​ព័ន្ធ​​ធនា​គារ​​ជូន​​មន្ត្រី​រាជ​ការ​​ស៊ី​វិ​ល​​សម្រេ​ច​បាន​១​០០%​។​៥-​បាន​ដាក់​​ដំ​ណើរ​ការ​​ប្រ​ព័ន្ធ​​កាត់​​ពន្ធ​​បៀវ​ត្ស​​ប្រ​ចាំ​ខែ​​របស់​​មន្ត្រី​រាជ​ការ​ ជា​​ស្វ័យ​ប្រ​វត្តិ​​តាម​រយៈ​​ប្រ​ព័ន្ធ​​ទិន្ន​ន័យ​​បៀវ​ត្ស​​របស់​​ក្រ​សួង​​មុខ​ងារ​សា​ធារ​ណៈ។​៦​-បាន​រៀប​ចំ​​ឡើង​វិ​ញ​​នូវ​​ការ​គ្រប់​គ្រង​​និង​​ការ​បើក​​ផ្ដល់​ប្រាក់​​បំ​ណាច់​​ជូន​​ទី​ប្រឹ​ក្សា ​ជំ​នួយ​ការ​ លេខា​ធិ​ការ​ និង​​មន្ត្រី​​ដែល​មាន​​ឋានៈ​​ស្មើ​​ប្រ​កប​ដោយ​​ប្រ​សិទ្ធ​ភាព។​៧​-​ធ្វើ​​វិ​ភាគ​​មុខ​ងារ​ រចនា​ស​ម្ព័ន្ធ​​ដឹក​នាំ ​គ្រប់​គ្រ​ង​​របស់​​ក្រ​សួង​​អប់​រំ ​យុវ​ជន​ និង​​កី​ឡា ​និង​​ក្រ​សួង​សុខា​ភិ​បាល​ ជា​ពិ​សេ​ស​ ប្រ​សិទ្ធ​ភាព​​នៃ​​ការ​ប្រើ​ប្រាស់​​មន្ត្រី​​ជាប់​កិច្ច​សន្យា​ បុគ្គ​លិក​​អណ្តែត​ និង​​ការ​ប្រើ​ប្រាស់​​ថ្នា​ក់​​ពីរ​​វេន​ ​និង​​ថ្នាក់​​គួប​ និង​​ការ​ចាត់​ចែង​​សេ​វា​​បង្រៀន​​ក្នុង​​គ្រឹះ​ស្ថាន​​បឋម​សិ​ក្សា​​សា​ធា​រណៈ​៨​-​បាន​រៀ​ប​ចំ​​គម្រោ​ង​​សំ​ខាន់​​មួយ​ចំ​នួន​ ក្នុង​នោះ​មាន​ គម្រោ​ង​​ស្តី​ពី​​ប្រ​ព័ន្ធ​គ្រ​ប់​គ្រង​​វត្ត​មាន​ និ​ង​​កា​រ​បំ​ពេញ​​ការ​ងារ​​រប​​ស់​​មន្ត្រី​រាជ​ការ​​ស៊ីវិ​ល​​ដើ​ម្បី​​ពង្រឹង​​​វិ​ន័យ​​កា​រ​ងារ​ និង​​ប្រ​សិទ្ធ​ភាព​​ចំ​ណាយ។​ ​៩​-​បាន​រៀប​ចំ​​គោល​នយោ​បា​យ​​ស្តី​ពី​​ការ​គ្រ​ប់​គ្រង​ និង​​អភិ​វឌ្ឍ​​ធន​ធាន​មនុស្ស​​នៅ​​រដ្ឋ​បាល​​ថ្នាក់​ក្រោ​ម​​ជាតិ​​និង​​ការ​ធ្វើ​ប្រតិ​ភូ​កម្ម​​អំ​ណាច​​ដល់​​រដ្ឋ​បាល​​ថ្នាក់​ក្រោ​ម​​ជាតិ​ ក្នុង​ការ​​តែ​ងតាំ​ង​ ការ​ផ្លាស់​ប្តូរ ​និង​​ការ​បញ្ចប់​​ភារ​កិច្ច​​មន្ត្រី​រាជ​ការ​​ដែល​​បំ​ពេញ​ការ​ងារ​​នៅ​​ថ្នាក់​ក្រោម​​ជាតិ​១០​-​បាន​​បណ្តុះ​បណ្តាល​​ដល់​​ម​ន្ត្រី​​រាជ​ការ​​ជាន់​ខ្ពស់​ មន្ត្រី​​គ្រប់​គ្រង​​កម្រិត​​មធ្យម​​ទាំង​​ថ្នាក់​ជាតិ ​ទាំង​​ថ្នាក់​ក្រោម​​ជាតិ​​សរុប​​ចំ​នួន​១០​៥៩​នាក់។​ រួម​ទាំ​ង​​ការ​បង្កើត​​បន្ថែម​​កម្ម​វិធី​​បណ្តុះ​បណ្តាល​​រយៈ​ពេល​​ខ្លី​ ដល់​​មន្ត្រី​រាជ​ការ​​ទាំង​​ថ្នាក់​ជាតិ ​ទាំង​​ថ្នាក់​ក្រោម​​ជាតិ​ នៅ​​សា​លា​​ភូមិ​ន្ទ​​រដ្ឋ​បាល​១១​-​បាន​ដា​ក់​​ដំ​ណើរ​ការ​​ប្រ​ព័ន្ធ​​កាត់​​ពន្ធ​​បៀវ​ត្ស​​ប្រ​ចាំ​ខែ​​របស់​​មន្ត្រី​រាជ​ការ ​ជា​​ស្វ័យ​ប្រ​វ​ត្តិ​​តាម​រយៈ​​ប្រ​ព័ន្ធ​​ទិន្ន​ន័យ​​បៀវ​ត្ស​​របស់​​ក្រ​សួង​​មុខ​ងារ​សា​ធារណៈ​១២​-បាន​រៀប​ចំ ​“​ប្រ​ព័ន្ធ​​បញ្ជូ​ន​​និ​ង​​ទទួល​​ព័ត៌​មាន​​និង​​ឯក​សារ​​បៀ​វត្ស​​តាម​​អេ​​ឡិច​​ត្រូ​​និ​​​ច​ (​Dra​g ​a​n​d​ Dr​o​p​ ​Sy​s​t​e​m​)​” ​ដែល​​នឹង​ដាក់​​ឲ្យ​​ដំ​ណើរ​ការ​​នៅ​ក្រោ​យ​ពេល​​សមា​ហរ​ណ​កម្ម​​រួច​១៣​-​បាន​កំ​ណ​ត់​​សេ​វា​សា​ធារណៈ​សំ​ខាន់ៗ​មួយ​ចំ​នួន​​ដែ​ល​​ប៉ះ​ពាល់​​ផ្ទា​ល់​​ដល់​​ជីវ​ភាព​​រ​ស់​នៅ​​របស់​​ប្រ​ជា​ព​ល​រដ្ឋ​ ជា​​អា​ទិ​ភាព​​របស់​​ក្រ​សួង​​ស្ថា​បន​​ដែល​​ត្រូវ​​កែ​លំ​អ​គុណ​ភាព​ និង​​ពង្រឹ​ង​​ប្រ​សិទ្ធ​ភាព​ រួម​ទាំង​​យន្ត​ការ​​ព័​ត៌​មាន​​ត្រ​ឡប់​​ពី​​ប្រ​ជា​ព​​​លរ​ដ្ឋ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative