មន្ត្រី​អាជ្ញា​ធរ​​អេ​ដស៍​៖​ ការ​រើស​អើង ​ជា​​បញ្ហា​​ប្រ​ឈម​​​ធំ​ជាង​គេ​​របស់​​អ្នក​ភូមិ​​រ​កា​

ថ្លែង​នៅ​ក្នុង​វេ​ទិកា​​ពិ​ភាក្សា​​ស្តីពី​«​ការពិ​ត​ និ​ង​​ជី​វិត​​ឯក​ជន​៖ ​ដើ​ម្បី​​ពិ​និត្យ​មើល​​ក្រ​ម​សីល​ធម៌ ​និង​​សេរី​ភាព​​សា​រ​ព័ត៌​មាន​ ក្នុង​​បរិ​បទ​​អ្នក​​ឆ្លង​​មេ​រោគ​​អេ​ដស៍​​នៅ​​ខេត្ត​បា​ត់​ដំ​បង ​និង​​នៅ​​ទីក​ន្លែង​​ផ្សេង​ទៀត»​ កាល​ពី​ថ្ងៃ​ទី​២៩​មក​រា​ដែល​រៀប​ចំ​ឡើង​ដោយ​ក្លឹប​​អ្ន​ក​កា​សែត​​កម្ពុជា​(ក​.​អ​.ក​)​ សហ​ការ​​ជា​មួយ​​មូល​និ​ធិ​​ខុ​ន​រ៉ាដ​​អា​ដិន​ណៅ​អ៊ែរ ​លោក​ តែង ​គ​ន្ធី​ អគ្គលេ​ខា​​អាជ្ញា​ធរ​​ជាតិ​ ប្រ​យុទ្ធ​ប្រ​ឆាំង​​ជំ​ងឺ​អេ​ដស៍​ បាន​មាន​ប្រ​សាស​ន៍​ថា«​ការរើ​ស​អើង ​ជា​​បញ្ហា​​ប្រ​ឈម​​ធំ​ជាងគេ​​​របស់​​អ្នក​ភូមិ​​រកា​»។​

009fលោក ​តែង​ គ​ន្ធី បា​ន​​បន្ត​ទៀត​ថា ​គ្រូ​ពេ​ទ្យ ​អ្ន​ក​សារ​ព័ត៌​មាន​ សា​ធារ​ណៈ​ជន​ ជា​ពិ​សេស ​អ្នក​ភូមិ​​រកា​​ផ្ទាល់​ ត្រូវ​​ចូល​រួម​​ទាំង​អស់​គ្នា​។ ​គ្រូ​ពេទ្យ​​ទូ​ទៅ ​ត្រូវ​គោរ​ព​​ក្រ​ម​សីល​ធម៌​ វិជ្ជាជី​វៈ​​របស់​ខ្លួន​ ដោយ​​មិ​ន​​រើស​អើង​​ចំ​ពោះ​​អ្នក​ជំងឺ ​ហើយ​ក៏​​ជួយ​​រក្សា​​ការ​​សង្ងាត់​​ជូន​​អ្ន​កជំ​ងឺ​​ដែរ​។

​អគ្គ​លេខា​​អាជ្ញា​ធរ​​ជាតិ​ ប្រ​យុទ្ធ​ប្រ​ឆាំង​​ជំ​ងឺអេ​ដស៍​​រូប​នេះ ​បន្ត​ថា ​អ្នក​សារ​ព័ត៌មា​ន ​ក៏​​ត្រូវ​មាន​​ក្រ​ម​សីល​ធម៌​​ខ្ពស់​ នៅ​ក្នុង​​វិ​ជ្ជា​ជីវៈ​​របស់​ខ្លួន​​ដែរ។ ​ជាក់​ស្តែង​​ដូច​ជា​​ករណី​​អ្នក​ភូមិ​​​រកា ​លោក ​តែង ​គ​ន្ធី​ ជំ​រុ​ញ​​ឲ្យ​​អ្ន​កសា​រ​ព័ត៌​មាន​ ចាប់​ផ្តើម​​​បំ​​លែង​​អត្ថ​បទ​​រប​ស់​ខ្លួន ​ដែល​​ទាក់​ទង​​នឹង​​អ្ន​ក ​ឆ្លង​​មេ​រោគ​អេ​​ដស៍​​ភូមិ​​រកា ​ឲ្យ​​ទៅ​​អត្ថ​បទ​​អប់​រំ ​ផ្តល់​​​ចំ​ណេះ ​គាំ​ទ្រ ​និង​​ជំ​រុញ ​លើក​ទឹក​ចិត្ត​​ដ​ល់​​អ្នក​ភូមិ ​កុំ​​ឲ្យ​​បាក់​​ទឹ​ក​ចិត្ត​ ត្រូវ​​រស់​នៅ​​តាម​​ធម្ម​តា ​និង​​ត្រូវ​​ទៅ​​ទទួល​​សេវា​​ព្យា​បាល​​ជា​​ទៀងទា​ត់​​ជា​ដើម។​

ក្រៅ​ពី​នេះ ​លោក ​តែង ​គ​ន្ធី​ បាន​​សង្ក​ត់​ធ្ងន់​ថា ​ករណី​​នៅ​ក្នុង​​ភូមិ​​រកា​ ខេត្ត​បាត់​ដំ​បង​​នេះ ​ក៏​ត្រូវ​​ទុក​ជា​​បទ​ពិ​សោ​ធន៍​ និង​​មេ​រៀន​​សម្រាប់​​ប្រ​ជាព​ល​រដ្ឋ​​ទូ​ទៅ​​ផង​ដែរ​ មុន​នឹង​​ផ្តល់​​កា​រ​ជឿ​ជា​ក់​​ទៅ​លើ​​គ្រូ​ពេទ្យ​ ពោល​គឺ​​ត្រូវ​​ស្គាល់​​​ឲ្យ​​ច្បាស់ ​ពី​​ប្រ​វត្តិ​​បុគ្គល​​ដែ​ល​​អះ​អាងថា​​​ខ្លួន​​ជា​​គ្រូ​ពេទ្យ​​នោះ។​

បើ​តាម​​វេជ្ជ​បណ្ឌិត​លោក​ ម៉ម​ ប៊ុន​ហេង ​រដ្ឋ​មន្ត្រី​​ក្រ​សួង​សុ​ខា​ភិ​បា​ល​បាន​ឲ្យ​ដឹង​ថា ​គិត​​ត្រឹ​ម​​ថ្ងៃ​ទី ​២៧ ​ខែម​ករា​ អ្នក​​ឃុំ​​រកា ​ចំ​នួន​២២​៦​នាក់​ បាន​​រក​ឃើញ​ថា​​មាន​​ផ្ទុក​មេ​រោគ​​អេដស៍​ក្នុង​ចំ​ណោ​ម​​ពល​រដ្ឋ​​ឃុំ​​រកា​​ជាង​​២​ពាន់​​នាក់​​ដែល​​បាន​ធ្វើ​​តេស្ត​​ឈាម​ដោយ​សារ​ការ​ចាក់​​ថ្នាំ​ និង​​ប្រើ​ប្រាស់​​ម្ជុល​​សឺ​​រាំ​ង​​រួម​គ្នា​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative