រាជ​រដ្ឋា​ភិ​បាល​តែង​តាំង​ប្រ​ធាន​មជ្ឈ​មណ្ឌល​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេ​ដស៍​ថ្មី​

រាជ​រដ្ឋា​ភិ​បា​ល​កម្ពុជា​បាន​សំ​រេច​តែង​តាំង​លោក​វេជ្ជ​បណ្ឌិត​លី​ពេញស៊ុ​ន​អនុ​ប្រ​ធាន​មជ្ឈ​មណ្ឌល​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេ​ដស៍​សើរ​ស្បែក​និង​កាម​រោគ​ទៅ​ជា​ប្រ​ធាន​ជំ​នួស​លោក​វេជ្ជ​បណ្ឌិត​មាន​ឈី​វុន​ដែល​ត្រូ​វ​ចូល​និ​វត្ត​ន៍​។​

IMG_1466ddពិ​ធី​ប្រ​កាស​ផ្ទេ​រ​តំ​ណែង​នេះ​បាន​ប្រ​ព្រឹត្ត​ទៅកា​​លពី​ព្រឹ​ក​ថ្ងៃ​ទី​២៩ខែ​​មក​រា​នៅ​មជ្ឈ​មណ្ឌល​ជាតិ​ប្រ​យុទ្ធ​នឹង​ជំងឺ​អេ​ដស៍​ក្រោម​អធិ​បតី​ភាព​លោក​វេជ្ជ​បណ្ឌិ​ត​ម៉ម​ប៊ុន​ហេង​រដ្ឋ​មន្ត្រី​ក្រ​សួង​សុ​ខា​ភិ​បាល​និង​តំ​ណាង​អង្គ​ការ​ដែល​ជា​ដៃ​គូនិ​ង​បុគ្គ​លិក​មន្ត្រី​រាជ​នៃ​ម​ជ្ឈ​មណ្ឌល​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេ​ដស៍​យ៉ាង​ច្រើ​ន​កោះ​ករ​។​

លោក​វេជ្ជ​បណ្ឌិត​មាន​ឈី​វុន​ដែល​ត្រូវ​ចូល​និវ​ត្តន៍​បានមា​ន​ប្រ​សា​ស​ន៍​ថា​ដោ​យ​មាន​ការ​គាំ​ទ្រ​ពី​រា​ជ​រដ្ឋា​ភិ​បាល​ក្រ​សួង​សុ​ខា​ភិ​បាល​និង​ដៃ​គូ​ពា​ក់​ព័ន្ធ​បាន​ធ្វើ​ឲ្យ​ការ​ងារ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដ​ស៍​ទទួល​បាន​ជោគ​ជ័យ​នៅ​ក្នុង​រយៈ​ពេល​ប្រ​មាណ​២​០​ឆ្នាំ​មក​នេះ​ក្នុង​នោះ​បាន​កាត់​បន្ថ​យ​អត្រា​ប្រេ​វ៉ា​ឡ​ង់​អ្ន​ក​ផ្ទុ​ក​មេ​រោគ​អេ​ដស៍​ពី​២​ភា​គ​រយ​នៅ​ឆ្នាំ​១៩​៩៨​មក​នៅ០​,៦​ភាគ​រយ​នៅ​ឆ្នាំ​២០​១៤​។​ចំ​ណែក​ការ​ឆ្លង​ថ្មី​ក៏​ថយ​ចុះ​ដែរ​គឺ​ពី​១០​០​នាក់​ក្នុង​១​ថ្ងៃ​មក​នៅ​ស​ល់​តែ​២​នាក់​ស្មើ​នឹ​ង​ជិត​៨០​០​នាក់​ក្នុង​១​ឆ្នាំ​។​លោក​បាន​បន្ត​ថា​គិត​រហូត​មក​ដល់​ត្រី​មាស​ទី​៣​ឆ្នាំ​២០​១៤​មាន​អ្នក​ផ្ទុក​មេ​រោគ​អេ​ដស៍​ចំ​នួន​៥​៣​៤៩​៩​នាក់​បាន​ទទួល​កា​រ​ព្យា​បាល​ដផ​យ​ឪសថ​ប្រ​ឆាំង​មេ​រោគ​អេ​ដស៍​ស្មើ​នឹង​ជាង​៨៥​ភាគ​រយ​ក្នុង​នោះ​មា​ន​កុ​មារ​៣៤​៧​៨​នាក់​ស្មើ​នឹង​៩០​ភាគ​រយ​និង​ផ្តល់​ឪស​ថ​ដល់​អ្នក​ជំ​ងឺរបេ​ង​‑​អេ​ដ​ស៍​បាន​លើស​៩០​ភាគ​រយ​ផង​ដែរ​។

​លោក​វេជ្ជ​បណ្ឌិត​មាន​ឈី​វុន​បាន​ឲ្យដឹ​ងទៀ​ត​ថា​ក្រៅ​ពី​នេះ​យើ​ង​បាន​កាត់​បន្ថយ​អត្រា​ឆ្លង​មេ​រោគ​អេ​ដស៍​ពី​ម្តាយ​ទៅ​កូន​នៅ​សល់​ត្រឹ​ម​១០​ភាគ​រយ​ដែ​ល​ជា​សញ្ញា​មួយ​បង្ហាញ​ថា​ក​ម្ពុជា​នឹង​អាច​សំ​រេច​បាន​តាម​គោល​ដៅ​នៅ​ឆ្នា​២០​២០​ខាង​មុខ​។​ភាព​ជោគ​ជ័យ​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​អន្ត​រ​ជាតិ​ទទួ​ល​ស្គា​ល់​ថា​ប្រ​ទេស​កម្ពុជា​ជា​ប្រ​ទេស​មួយ​ឈាន​មុខ​ក្នុង​ការ​ឆ្លើប​តប​នឹង​ជំ​ងឺ​អេ​ដស៍​។​

លោក​វេជ្ជ​បណ្ឌិត​ម៉ម​ប៊ុន​ហេង​បាន​សំ​ដែង​នូវ​ការ​សោក​ស្តាយ​ចំ​ពោះ​លោ​ក​វេជ្ជ​បណ្ឌិ​ត​មាន​ឈី​វិ​ន​ដែល​ត្រូ​វ​ចូល​និវត្ត​ន៍​ព្រោះ​ថាក​ន្លង​មក​លោក​បាន​ធ្វើ​ការ​ងារ​ជា​ច្រើន​នៅ​ក្នុ​ង​វិ​ស័យ​សុ​ខា​ភិ​បាល​នេះ​ដូច​ជា​ផ្នែ​ក​អនា​ម័យ​ការ​ពារ​រោគ​រាត​ត្បាត​ការ​ចាក់​ថ្នាំ​បង្កា​រ​ការ​លប់​បំ​បាត់​ជំងឺ​គ្រុន​ស្វិ​ត​ដៃជើ​ង​និង​ការ​ប្រ​យុទ្ធ​នឹង​ជំងឺ​អេ​ដស៍​ដែ​ល​ជា​កា​​រ​ងារ​មួយ​ដ៏​លំ​បាក់​តែ​លោក​បាន​អនុ​វត្ត​ដ៏​ជោគ​ជ័យ​។​

លោក​រដ្ឋ​មន្ត្រី​បាន​បន្ត​ថា​«​តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ​លោក​វេជ្ជ​ប​ណ្ឌិត​មាន​ឈី​វុន​មា​ន​តួ​នា​ទី​មួយ​ទៀត​គឺ​ជា​ទី​ប្រឹ​ក្សា​អម​ក្រ​សួង​សុខា​ភិ​បាល​។​ដូច​នេះ​ខ្ញុំ​សូម​ឲ្យ​លោក​ជួយ​លើ​ការងារ​អេដស៍​បន្ត​ទៀត​ដើម្បី​ធ្វើ​យ៉ាង​ណា​ចូល​រួម​លប់​បំបាត់​យុទ្ធ​សាស្ត្រ​៣សូន្យ​នៅ​ឆ្នាំ​២០​២​០​ដែល​ទី១​លប់​បំបាត់​ការឆ្លង​ថ្មី​ទី​២​បំ​បាត់​ការ​រើស​អើង​និងទី​៣​លប់​បំបាត់​ការ​ស្លាប់ដោ​យ​ជំងឺ​អេដស៍​»​។​

លោក​រដ្ឋ​មន្ត្រី​បានឲ្យ​ដឹង​ថាកា​រ​តែងតាំ​ង​លោក​វេជ្ជ​ប​ណ្ឌិត​លី​ពេ​ញស៊ុ​ន​ជា​ប្រ​ធាន​នេះ​ព្រោះ​ថា​លោក​មិន​មែន​ជា​មនុស្ស​ថ្មី​ទេរា​ធរដ្ឋា​ភិ​បាល​ប្រ​គល់​ភារ​កិច្ច​ជួន​លោក​នេះ​ដោយ​សារ​តែ​លោ​មាន​សមត្ថ​ភាព​ហើយ​មាន​បទ​ពិ​សោធន៍​លើ​ផ្នែក​នេះ​អស់​ច្រើ​នឆ្នាំ​មក​ហើយ​ដែរ​។​លោក​រដ្ឋម​ន្ត្រី​ថា​អ្វី​ដែល​សំ​ខាន់​ត្រូ​វ​ចេះ​សាម​គ្គី​គ្នា​ជា​គ្រួសារ​តែ​មួយ​ទើប​អនុ​វត្ត​ការ​ងារ​បាន​ជោ​គ​ជ័យ​។

​លោក​រដ្ឋ​ន្ត្រី​បាន​ស្នើ​ឲ្យ​ប្រ​ធាន​មជ្ឈ​មណ្ឌល​ថ្មី​ធ្វើ​យ៉ាង​ណា​ខិត​ខំ​បំ​ពេញ​ការ​ងារ​ឲ្យ​បាន​ជោគ​ជ័យ​ដើ​ម្បី​ឲ្យ​សម​នឹង​ការ​មាន​ជំ​នឿទុក​ចិត្ត​ពី​សំ​​​ណាក់​រាជ​រដ្ឋា​ភិ​បាល​ក្រ​សួង​សុខា​ភិបាល។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៥

 

Google Analytics Alternative