កម្ពុជា​គ្រោង​នឹង​ រៀប​ចំ​ការ​​ប្រ​កួត​​សហ​គ្រិន​​វ័យ​ក្មេង​កម្ពុជា​ប្រ​ចាំ​ឆ្នាំ​ ២០​១៥​

សភា​យុវ​ពាណិ​ជ្ជករ​អន្ត​រ​ជាតិ​ កម្ពុជា​ (​J​C​I​) ​និង​ សមា​គម​សហ​គ្រិន​វ័យ​ក្មេង​​កម្ពុជា​ ដែល​ជា​​ការ​​ប្រ​មូល​ផ្ដុំ​គ្នា​រ​វាង​ បណ្ដា​នៃ​ស​ហ​គ្រិន​​និង​អ្ន​ក​ដឹក​នាំ​​វ័យ​ក្មេង​ ដ៏​ធំ​បំ​ផុត ​ក្នុង​ពិ​ភព​លោក ​នឹង​រៀប​ចំ​ ការ​​ប្រ​កួត​ប្រ​ជែង​ស្វែង​រក​​សហ​គ្រិន​​ ​ក៏​ដូច​ជា​​ពា​ណិ​ជ្ជ​ករ​​ឆ្នើម​​សម្រាប់​ឆ្នាំ​ ២០​១៥ ​ដើ​ម្បី​​ទទួល​ពាន​​រង្វាន់​​សហ​គ្រិន​​វ័​យ​ក្មេង​​កម្ពុជា ​២០​១៥ ​នេះ។​

dគំ​រោង​នេះ​ត្រូ​វ​បាន​សភា​យុវ​ពាណិ​ជ្ជករ​ និង​​សមា​គម​សហ​គ្រិន​​វ័យ​ក្មេង​កម្ពុជា​ បាន​ធ្វើ​ ប្រ​កាស ​កាល​ពីរ​សៀល​ថ្ងៃ​ទី ​២៨​ មករា​ ២​០​១៥​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ ​នៅ​​សណ្ឋា​គារ​​សុ​ខា​ ត្រើយ​ខាង​កើត​ទល់​មុខ​ព្រះ​បរម​រាជ​វាំង ​ដោយ​មាន​​កា​រ​ចូល​រួម​ពី​លោក​​សុខ​ ស៊ី​ផា​ណា ​រដ្ឋ​លេខា​ធិ​ការ​​ក្រ​សួង​​ការ​បរ​ទេស ​លោក​​ហេង ​សុខ​គ​ង់ ​រដ្ឋ​លេ​ខា​ធិ​ការ​ ក្រ​សួង​ឧស្សា​ហកម្ម​​ និង​សិប្ប​កម្ម​​ផ​ង​ដែរ​ ។​

លោក​​សុខ​ ស៊ី​ផាណា​ បាន​មាន​ប្រ​សាស​ន៍​ថា ​លោក​ពិត​ជារំ​ភើប​និង​ចង់​ឃើញ​ពី​សមត្ថ​ភាព​​ធ្វើ​ជំនួ​ញរ​បស់​​សហ​គ្រិន​វ័យ​ក្មេង​ រឺ​​​ពាណិជ្ជ​ករ​​វ័យ​ក្មេង​របស់​កម្ពុជា​​យើង​​ ​មិ​ន​ថា​​មុខ​ជំ​នួញ​តូ​ច ​រឺ​មុខ​​ជំ​នួញ​ធំនោះ​ទេ ​សំខាន់​​​គឺ​គំ​និត​នៃ​ការ​​ធ្វើ​មុខ​ជំ​នួញ​អោយ​រីក​ចម្រើន​​ធំ​ធាត់ ​។ ​នេះក៏​ជាឱ​​កាស​​មួយ​សម្រាប់​​ពា​ណិ​ជ្ជករ​ កម្ពុជា​វ័យ​ក្មេង​​​​ទាំ​ង​អស់​​បង្ហាញ​ពី​សមត្ថ​ភាព ​របស់​ខ្លួន​ដើ​ម្បី​​​ជំ​រុញ​អោ​យ​មាន​ការ​អភិ​វឌ្ឍន៍​ដ៏​ល្អ​ប្រ​សើរ​តាម​រយៈ​កា​រ​​ដឹ​ក​នាំ​​ មុខ​ជំ​នួញ ​និង​ការ​​ច្នៃ​ប្រ​ឌិត​ពាណិជ្ជ​កម្ម​​រប​ស់​ខ្លួន​ ។​

IMG_3613ssលោក ​សុខ ​ពិ​សិដ្ឋ ​ប្រ​ធាន​សមាគ​ម​សហ​គ្រិន​វ័យ​ក្មេង​កម្ពុជា ​បាន​មាន​ប្រ​សា​សន៍​ដែរ​ថា ​ព្រឹត្តិ​ការណ៍​នេះ ​មិន​មែន​​ដើ​ម្បី​ចាញ់​ឈ្នះ​ រឺ​​ដើ​ម្បី​ពាន​រង្វា​ន់​នោះ​ទេ ​យើង​នឹង​តាម​ដាន​​ដល់​ពា​ណិជ្ជករ​​ទាំង​អស់ ​កែត​ម្រូវ​​ពួក​គាត់​ក្នុង​ករ​ណី​មា​ន​កំ​ហុស​ឆ្គង​ ដូច​ជា ​អោយ​ពួក​គាត់​គោ​រព​ច្បាប់​​ក្នុ​ង​កា​​រ​រក​ស៊ី ​គឺ​ធ្វើ​មុខ​ជំ​នួញ​ប្រ​កប​ដោយ​ភាព​ត្រឹម​ត្រូវ​ ។ ​ម្យ៉ាង​ទៀត​ពាណិជ្ជ​ករ​ រឺ​ក្រុម​ហ៊ុ​​ន​ថ្មីៗ​ចូ​ល​រួម​​ ក៏​នឹង​ទទួល​បាន​​នូវ​​សារ​​ល្អៗ​​​ពី​​ពាណិ​ជ្ជករ​​ជើង​ចាស់​រឺ​អ្នក​ជំ​នួញ​មាន​បទ​ពិសោ​ធន៍​យូរ​ឆ្នាំ ​ធ្វើ​យ៉ាង​ណា​​កែ​លម្អ​ និង​ធ្វើ​អោយ​ក្រុម​ហ៊ុន​​កា​ន់​តែ​រីក​ចម្រើ​ន​​ជា​បន្​តបន្ទាប់​តាម​រយៈកា​រ​ចែក​រំលែក​បទ​ពិសោ​ធន៍​អោយ​គ្នា ​។​

គួរ​បញ្ជា​ក់​ថា ​លក្ខ​ខណ្ឌ័​មួយ​ចំនួន​​ដែល​ចូលរួ​ម​ក្នុង​ការ​​ប្រ​កួត​ប្រ​ជែង​នេះ​​មាន​ដូច​ជា ​ពាណិ​ជ្ជករ​ត្រូវ​មាន​អា​យុពី​​១៨​ ដល់​​៤​០​ឆ្នាំ ​មាន​មុខ​ជំ​នួញ​ដែ​ល​ដំ​ណើរ​ការ​​យ៉ា​ង​តិច​​ពី​រ​ឆ្នាំ ​ហើយ​​ត្រូវ​ចុះ​ប​ញ្ជី​​ត្រឹ​ម​ត្រូ​វ​នៅក​ម្ពុជា​​ផ​ង​ដែរ ​មាន​សញ្ជាតិ​ខ្មែរ ​មុខ​ជំ​នួញ​​ត្រូវ​មាន​​បុគ្គ​លិក​​យ៉ាង​តិច​ ៥​នាក់​ និង​មិន​មែន​ជា​ឧស្សា​ហកម្ម​​ល្បែង ​ជំ​នួញ​ឈើ​ខុស​ច្បាប់ ​ឧស្សា​ហកម្ម​​បារី ​និង​អា​កុល​​ ជា​ដើម​​។ សម្រាប់​កា​​រ​ប្រ​កួត​ឆ្នាំនេះ​ ​មាន​កា​​រឧ​បត្ថម្ភ ​និង​សហកា​រ​​ឧបត្ថ​ម្ភ​ដោយ​​ក្រុម​ហ៊ុន​​ មិត្ត​ហ្វូន​ សណ្ឋា​គារ​​សុ​ខា ​ធនា​គារ​​ ហ្វី​លីព ​ក្រុម​ហ៊ុលន​ R​o​b​er​t​ ​B​o​​sc​h​ ​,​ ​i​-​Q​l​i​c​k​ ​,​ ​C​o​ca​ ​C​o​l​a ​និ​ង​​​K​PM​G​ ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative