គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទី​២៨ ​មករា​ សម្លាប់​​មនុស្ស​ ៧នាក់​ របួស​២​០​នាក់​

គ្រោះ​ថ្នាក់​ចរា​ចរណ៍ ​នៅ​ទូ​ទាំង​ប្រ​ទេស​កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​មក​រា​ ឆ្នាំ​២០​១៥​នេះ ​មាន​​ចំ​នួន​១២​ លើក​ យប់​០៦​លើក,​ ប​ណ្តាល​អោយ​មនុស្ស​ស្លា​ប់​ចំ​នួន​០៧​នាក់​ (​ស្រី​២​នាក់​) ​របួស​ធ្ងន់​ ០៧​នាក់​ (​ស្រី​១​នាក់​)​,​និង​របួស​ស្រាល ​១៣​នាក់​(​ស្រី​៤​នាក់) ។​

19-2-20145fតាម​របាយ​កា​រណ៍​ ពី​នា​យក​ដ្ឋាន​ សណ្តាប់​ធ្នា​ប់​ នៃ​អគ្ក​ស្នង​ការ​ដ្ឋាន​ នគ​រ​បាល​ជា​តិ​ ក្នុ​ង​គ្រោះ​ថ្នាក់​ ចរា​ចរ​ណ៍​ទាំ​ង​ ១២​លើក​នេះ ​បាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប​ ២​១​គ្រឿង​ ក្នុ​ង​នោះ​មាន​ម៉ូ​តូ​ចំ​នួន​ ១​៤​គ្រឿង​,​ រថ​យន្ត​ធុន​តូច​ចំ​នួន០​៤​គ្រឿង​, ​រថ​យន្ត​ធុន​ធំ​២​គ្រឿង​,​យាន​ផ្សេងៗ ​១​គ្រឿ​ង​ និង​ថ្មើរ​ជើង​ ១​នាក់​។​

មូល​ហេ​តុ ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នា​ក់​គឺ ​ល្មើ​ស​ល្បឿន​ ០៤​លើក​, ​ប្រ​ជែង​គ្រោះ​ថ្នាក់​ ២​លើក,​ស្រ​វឹង​ ២​លើក,​មិ​ន​ប្រ​កាន់​ស្តាំ​ ១​លើក​, ​បត់​គ្រោះ​ថ្នាក់​២​លើក​និង​កត្តា​យាន​យន្ត​ ១​លើក​។​ ក្នុ​ង​នោះ​អ្ន​ក​ជិះ​ម៉ូ​តូ​គ្រោះ​ថ្នាក់​ដោយ​មិន​បាន​ពាក់​មួក​សុវ​ត្ថិ​ភាព​ចំ​នួន​ ១៦​នាក់​ (​យប់​០៧​នាក់​)​។​

រថ​យន្ត​ពិ​ន័យ​សរុប​ចំ​នួន​ ៨៥​៦​គ្រឿង​ (​រថ​យន្ត​ធំ ​២៩​៥​គ្រឿង)​ស្មើ​ និង​៨៦៣​ករណី,​ ​ករណី​ល្មើស​ក្រ​ដាស​ស្នាម ​៤៥​៦​គ្រឿង​ ស្មើ​និង ​៤៦​២​ករណីៈ ​រួម​មាន​បណ្ណ​បើក​បរ​ហួស​សុ​ពល​ភាព​ ០៨​ករណី,​ ប​ណ្ណ​បើក​បរ​ខុស​ប្រ​​ភេទ​យាន​យន្ត ​០៤​ករណី,​ ​គ្មាន​បណ្ណ​អា​ជីវ​កម្ម​ ២៣​ករណី​, ​គ្មាន​ឈៀក ​៤៩​ករណី​, ​ឈៀក​ហួ​ស​សុ​ព​ល​ភាព​ ០៣​ករណី,​ ​បើក​បរ​ហួស​ល្បឿន​កំ​ណត់ ​១៣០​ករណី,​ ​បើក​បរ​មិន​ពាក់​ខ្សែ​ក្រ​វ៉ាត់​ ២៤​៤​ករណី​,​ បើក​បរ​មាន​ជាតិ​ស្រ​វឹង​ ១​ករណី​,​ ករណី​ល្មើស​បច្ចេក​ទេស​មាន ​៤០០​គ្រឿង​ ស្មើ​និង​ ៤០​១​ករណី​ រួមមានៈ​ ដឹក​សំ​ពីង​សំ​ពោង ​៣៣​៦​៥​រណី,​ ​ដឹក​លើស​ចំណុះ​ ៣៣​ករណី,​ ក​ង់​សឹក​រេ​រឹល​ ១​ករណី​, ​ខូច​ឬ​គ្មាន​ភ្លើង ​១​ករណី,​ ​ខូច​ឬភ្លើង​មិន​គ្រ​ប់​គ្រាន់​ ១​ករណី​។​

ដោយ​ឡែក​ម៉ូតូ​ត្រូវ​បាន​ពិ​ន័យ​សរុប​ចំ​នួន ​១៥​២​២គ្រឿង​ ក្នុ​ង​នោះ​មាន​​ ជិះ​ម៉ូ​តូ​អត់​ពាក់​មួក​៨០​៥​គ្រឿង​,​ជិះ​ម៉ូតូ​អត់​កញ្ចក់​ ៦៦​២​គ្រឿង​,​ ជិះ​ម៉ូតូ​អត់​កញ្ចក់​និង​មួក ​០៦​គ្រឿង,​ ​ម៉ូ​តូ​ល្មើសស​ញ្ញាចរា​ចរណ៍ ​១៥​គ្រឿង,​ ម៉ូ​តូ​បើក​ភ្លើង​ពេល​ថ្ងៃ ​២៦​គ្រឿង,​ បើក​បរ​មាន​ជាតិ​ស្រ​វឹង​ ០៦​គ្រឿង,​ ដឹ​ក​លើស​ចំណុះ​ ០៤​ករណី,​ ​និង​ផ្លាក​លេខ​បាក់ ​ឬ​ខូ​​​ច ​៤​គ្រឿង​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative