អភិ​បាល​ក្រុង​ជំ​រុញ​ឲ្យ​មន្ទីរ​សុ​ខា​ភិ​បាល​ពង្រឹង​ការ​ងារ​

លោក​ប៉ា ​សុ​ជា​តិ​វង្ស ​អភិ​បាល​រាជធា​នី​ភ្នំ​ពេញ ​បាន​អំ​ពាវ​នាវ​ឲ្យ​មន្ទីរ​សុ​ខា​ភិ​បាល​រាជ​ធានី​ ត្រូវ​បង្កើន​ការ​ពង្រឹង​និង​ត្រួត​ពិ​និត្យ​ គ្រប់​គ្លី​និក​ទាំង​អស់ ​រួម​ទំាង​ពេទ្យ​ធ្មេញ​ផង​ដែរ ​ហើយ​ប្រ​សិន​បើ​មាន​គ្លី​និក​ណា​មួយ ​មិន​គោ​រព​លក្ខណ​នោះ​ទេ​គឺ​ឈាន​ទៅ​ដល់​ការ​ បិទ​ចោល​តែ​ម្ត​ង​។

-007ssលោក​អភិ​បាល​ក្រុ​ង​បាន​ធ្វើ​ការ​អំ​ពាវ​នាវ ​និង​ព្រ​មាន​ការ​ចាត់​វិ​ធាន​ការ​នេះ ​ ធ្វើ​ឡើង​នៅ​ក្នុង​ពិ​ធី​បិទ​សន្និ​បាត​បូក​សរុប​ សមិ​ទ្ធិ​ផល​សុ​ខា​ភិ​បាល​ ឆ្នាំ​២០​១៤​ និង​ទិស​ដៅ​ការ​ងារ​ឆ្នាំ ​២០​១៥​​រប​ស់​មន្ទី​រ​សុ​ខាភិ​បាល​រាជ​ធា​នី​ភ្នំ​ពេញ​កាល​ពីរ​សៀ​ល​ថ្ងៃ​ទី​២៨​ ខែ​មករា​ ឆ្នាំ​២០​១៥​លោក​អភិ​បាល​មាន​ប្រ​សាស​ន៍​ថា ​គ្រូ​បង្រៀន​បង្ហាត់​ខុសអា​ច​មាន​ឱ​កាស​កែ​បាន​ ប៉ុ​ន្តែ​គ្រូ​ពេទ្យ​វិញ​ប្រ​សិន​ណា​បើ​ធ្វើ​ខុស​ គឺ​អាច​បណ្តាល​ឲ្យ​បាត់​ប​ង់​ជី​វិត​ ដូ​ច្នេះ​សូម​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​អំ​ពី​បញ្ហា​នេះ​ឲ្យ​ខ្ពស់​។​

​លោក​ប៉ា ​សុជា​តិ​វង្ស​បាន​លើក​ទ្បើ​ង​ថា ​មាន​បញ្ហា​អស​ក​ម្ម​ជា​ច្រើន​ កើត​ឡើង​ក្នុង​វិ​ស័យ​សុ​ខា​ភិ​បាល​កម្ពុជា​ ដោយ​ក្នុង​​នោះ​មា​ន​ទំាង​ការ​ចាក់​ថ្នាំ​ ក៏​ដូច​ជា​ព្យួ​រ​សឺ​រ៉ូម​ ដែល​ចម្លង​មេ​រោគ​អេ​ដស៍ ​ទៅ​អ្នក​ភូមិ​ពី​គូ្រ​ពេទ្យ​ឈ្មោះ​យ៉ែម ​ជ្រិន​ នៅ​ភូមិ​រកា ​ខេត្ត​បាត់​ដំ​បង​ បណ្តាល​ឲ្យ​អ្នក​ឆ្ល​ង​គិត​ត្រឹម​ថ្ងៃ​ទី​២២ ​ខែ​មករា ​មាន​ចំ​នួន​រហូត​ដល់២​២​៦នា​ក់​, ​ការ​វះ​កាត់​បណ្តាល​ឲ្យ​ ស្រ្តី​ម្នាក់​ស្លាប់ ​នៅ​ខេត្ត​ពោធិ៍​សាត់ ​នៅ​គ្លី​និក​ពេទ្យ​ចិន​ និង​បញ្ហា​លក់ថ្នាំ​ពេទ្យ​ដោយ​ផ្សំ​ទុក​ជា​មុន​ជា​ដើម​។​

​​ពាក់​ព័ន្ធ​នឹង​បញ្ហា​ក្នុ​ង​វិ​ស័យ​សុ​ខា​ភិ​បាល ​លោក​វេជ្ជ​បណ្ឌិត​ម៉ម​ ប៊ុន​ហេង​ បាន​លើក​ឡើង ​ក្រោយ​ការ​ចូល ទៅ​​បំ​ភ្លឺ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​ទី​៨​នៃរ​ដ្ឋស​ភា​ជាតិ​ថា ​គ្រូពេ​ទ្យ​ទំាង​អស់​នៅ​ក​ម្ពុជា​មាន​ជាង​ ២​ម៉ឺន​នាក់ ​ដែល​ចំនួន​នេះ​ក៏​នឹ​ង​ត្រូវ​ការ​បន្ថែម​ទៀត ​ចំ​ណែក​មណ្ឌល​សុខ​ភាព​វិញ ​គឺ​មាន​ចំ​នួន​១០​៨០​កន្លែ​ង​នៅ​ទូ​ទំាង​ប្រ​ទេស​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative