ក្រ​សួង​កា​រ​ងារ​ជួយ​ស្វែង​ រក​ការ​ងារ​ និង​កម្លាំង​ពល​កម្ម​ ជូន​កម្ម​ករ ​និ​យោ​ជិ​ត​-​និ​យោ​ជ​​ក​

ក្រ​សួង​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ បាន​ប្រ​កាស​ឲ្យ​កម្ម​ករ​ និ​យោ​ជិត​ និង​និ​យោ​ជក​ ដែល​មាន​បំ​ណង​ចង់​ស្វែង​រក​ការ​ងារ​ធ្វើ​ឬ​ក៏​ចង់​រក​កំ​លាំង​ពល​កម្ម​ចូល​បំ​រើ​នៅ​ក្នុង​រោង​ចក្រ​សហ​គ្រាស​នោះ ​អាច​ទៅ​ដាក់​ពាក្យ​ស្វែង​រក​ការ​ងារ​ធ្វើ​នៅ​តា​ម​ក្រ​សួង ​និង​មន្ទី​រ​ការ​ងារ​ទូ​ទាំង​ប្រ​ទេស​ អាច​ចូល​ទៅ​កាន់​គេហ​ទំព័​រ www.nea.gov.kh ​ដោយ​មិន​មាន​គិត​កម្រៃ​សេ​វា​អ្វី​ទាំង​អស់​។

31147 x(1)​នៅ​ក្នុង​សេចក្តី​ប្រ​កា​ស​ពត៌​មាន​រប​ស់​ក្រ​សួង​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ចេ​ញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៦​មករា​កន្លង​ទៅ​បាន​ឲ្យ​ដឹង​ថា​ក្រ​សួង​សូម​ប្រ​កាស​ដល់​ ប្រ​ជា​ពល​រដ្ឋ​  សិស្ស​ និ​ស្សិត​ រស់​នៅ​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ ​ហើយ​កំ​ពុង​ស្វែង​រក​ការ​ងារ​ធ្វើ​ អាច​ទៅ​ចុះ​ឈ្មោះ​នៅ​កា​រិ​យា​ល័យ​រក​ ការ​ឲ្យ​ធ្វើ​របស់​នា​យក​ដ្ឋាន​មុខ​របរ​ និង​ហត្ថ​ពល​កម្ម​ នៃ​ក្រ​សួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ​ឬ​មជ្ឈ​មណ្ឌល​ ការ​ងារ​រាជ​ធា​នី​ភ្នំ​ពេញ ​នៃ​ទី​ភ្នា​ក់​ងារ​ជាតិ​មុខ​របរ​ និ​ង​ការ​ (​N​E​A)​  ស្ថិ​ត​នៅ​អ​គារ​លេខ​៣ ​មហា​វិ​ថី​សហ​ព័ន្ធ​រុស្ស៊ី​  សង្កា​ត់​ទឹក​ល្អ​ក់​ទី១​ ខណ្ឌ​ទួល​គោក​ រាជ​ធា​នី​ភ្នំ​ពេញ ​នៅ​រៀង​រាល់​ម៉ោង​ធ្វើ​ការ​ ចាប់​ពី​ខែ​មករា​ ឆ្នាំ​២០​១៥​ ឬអា​ច ​ចុះ​ឈ្មោះ​តាម​រយៈ​គេហ​ទំ​ព័រ​រប​ស់​ទី​ភ្នាក់​ងារ​ជាតិ​មុខ​របរ​ និង​ ការ​ងារ​ www.nea.gov.kh

ចំ​ពោះប្រ​ជា​ពល​រដ្ឋ​តាម​បណ្តា​ខេត្ត​អាច​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​ស្វែង​រក​ការ​ងារ​នៅ​តា​ម​មន្ទីរ​ការ​ងារ​ និង​ បណ្តុះ​ប​ណ្តាល​វិជ្ជា​ជីវៈ​គ្រប់​ខេត្ត​ ឬ​មជ្ឈ​មណ្ឌល​ការ​ងារ ​នៃ​ទី​ភ្នាក់​ងារ​ជាតិ​មុខ​របរ​ និង​ការ​ងារ​ (​N​E​A​) ​ដែល​ស្ថិត​នៅ​ខេត្ត​ បាត់​ដំ​បង​ សៀម​រាប​ កំ​ពត​ ស្វាយ​រៀង​ កំ​ព​ង់​ចាម​ និង​តា​កែវ ​ឬ​តា​ម​រយៈ​គេ​ហ​ទំ​ព័រ​ www.nea.gov.kh ​ផង​ដែ​រ​។

​ក្រ​សួង​ ក៏​បាន​បញ្ជា​ក់​ផង​ដែរ​ថា ​ចំ​ពោះ​ប្រ​ជា​ពល​រដ្ឋ​ ដែល​បាន​ចុះ​ឈ្មោះ​ស្វែង​រក​ការ​ងារ​ធ្វើ​ក្នុង​ឆ្នាំ​២​០​១៤​ កន្លង​ មក​ប៉ុ​ន្តែ​មិន​ទាន់​ទទួល​បាន​ការ​ងារ​អាច​​ទាក់​ទង​សាក​សួរ​ព័ត៌​មាន​បន្ថែម​នៅ​តាម​ទី​តាំង​ ឬ ​តាម​រយៈ​មធ្យោ​បាយ ​ ដែល​បញ្ជាក់​ជូន​ខាង​លើ​នេះ។​

រី​ឯ​និ​យោ​ជក​ ដែល​ត្រូវ​ការ​ជ្រើស​រើស​កម្លាំង​ពល​កម្ម​ ក៏​អាច​ទាក់​ទង​ជា​មួយ​ការិ​យា​ល័យ​រក​ការ​ងារ​ឲ្យ​ធ្វើ​ នៃ​​ក្រ​សួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ឬ​ម​​ជ្ឈ​មណ្ឌល​ការ​ងារ​ នៃ​ទី​ភ្នាក់​ងារ​ជាតិ​មុខ​ និង​ការ​ងារ​ N​E​A​ ​ដែល​​ស្ថិត​នៅ​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ ​ខេត្ត​បាត់​ដំ​បង​ សៀម​រាប​ កំ​ពត​ ស្វាយ​រៀង ​កំ​ពង់​ចាម​ និង​តា​កែវ ​ឬ​តា​ម​គេហ​ទំ​ព័រ​  www.nea.gov.kh

តាម​រយៈ​សេច​ក្តី​ប្រកាស​នេះ ​ក្រ​សួង​ក៏​បាន​អំ​ពាវ​នាវ​ ដល់​និ​យោ​ជ​កទាំ​ង​អស់ ​ដែល​ទើប​បាន​ជ្រើ​ស​រើស ​ឬប​ញ្ឈប់​បុគ្គ​លិក ​កម្ម​ករ​ និ​យោ​ជិត​ពី​ការ​ងារ​ ត្រូវ​ធ្វើ​សេច​ក្តី​រាយ​ការ​ណ៍​ព័​ត៌​មាន​ទៅ​កា​​ន់​ក្រ​សួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​ វិ​ជ្ជា​ជីវៈ ​ក្នុង​រយៈ​ពេល​យ៉ាង​យូរ​បំ​ផុត​ ១៥​ថ្ងៃ​ អនុ​លោម​តាម​បទ​បញ្ញតិ​ នៃ​ច្បាប់​ស្តី​ពី​ការ​ងារ​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​ កម្ពុជា​។

កា​ល​ពី​បណ្តា​ឆ្នាំ​កន្ល​ង​ទៅ ​ក្រ​សួង​ការ​ងារ​បាន​ជួយ​សម្រ​ប​សម្រួល​ស្វែង​រក​  ការ​ងារ​ជូន​ប្រ​ជា​ពល​រដ្ឋ​ទូ​ទៅ​បាន​ប្រ​មាណ​ជា​១​ម៉ឺន​នាក់​ផង​ដែរ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative