ពល​រដ្ឋ​កម្ពុ​ជា​៧៥​ភាគ​រយ​ គាំ​ទ្រ​រដ្ឋា​ភិ​បាល​ដំ​ឡើង​ពន្ធ​លើ​ផលិត​ផល​គ្រឿង​ស្រ​វឹង​

យោង​តាម​ការ​ស្ទង់​មតិ​ពល​រដ្ឋ​ ស្តី​ពី​គ្រឿង​ស្រ​វឹង​កាល​ពី​ចុង​ឆ្នាំ២​០១​៤​ កន្លង​ទៅ ​បាន​ឲ្យ​ដឹង​ថា ​មាន​ពល​រដ្ឋ​៩៣​ភាគ​រយ ​ចង់​ឲ្យ​រាជ​រដ្ឋា​ភិ​បាល​ហាម​ឃាត់​ការ​ផ្សាយ​ពាណិ​ជ្ជ​កម្ម​គ្រឿង​ស្រវឹង​ និង​៧៥​ភាគ​រយ​គាំ​ទ្រ​រដ្ឋា​ភិ​បាល​ដំ​ឡើង​ពន្ធ​លើ​ផ​លិត​ផល​គ្រឿង​ស្រ​វឹង​។​

a1ssការ​ស្ទង់​មតិ​នេះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​សិក្ខា​សា​លា​ផ្សព្វ​ផ្សាយ​លទ្ធផលនៃការស្ទង់មតិ ប្រជាពលរដ្ឋអំពីផលប៉ះពាល់គ្រឿងស្រវឹងកាលពីពេលថ្មីៗនេះនៅ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា‑កូរ៉េដោយមានអ្នកចូលរួមមកពី ក្រសួងមន្ទីរ ក្រុមអ្នកច្បាប់មកពីស្ថាប័នរដ្ឋ១៨ និងអង្គការក្រៅរដ្ឋាភិបាល។           មន្រ្តីពាក់ព័ន្ធមកពីក្រសួងស្ថាប័នរដ្ឋជាច្រើនបានទទួលស្គាល់ថា បច្ចុប្បន្នពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈតែងតែយកគ្រឿងស្រវឹងធ្វើជាត្រីមុខ ក្នុងកម្មវិធីបុណ្យទាន ការជួបជុំបងប្អូន មិត្តភក្តិ ឬការពិភាក្សាការងារផ្សេងៗ។           យុវជនភាគច្រើនបានយកគ្រឿងស្រវឹងធ្វើជាត្រីមុខពេល ប្រឡងជាប់ក៏ផឹកស្រា ពេលប្រឡងធ្លាក់ក៏ ផឹកស្រាមានន័យថា សប្បាយចិត្តក៏ជាមិត្ត របស់ស្រាមិនសប្បាយចិត្តក៏យកស្រាធ្វើជាមិត្តរួមទាំងបុណ្យសពជាដើមក៏មានអ្នកខ្លះយកការផឹកស្រាដើម្បីកំដរកម្មវិធីពោលគឺរាល់ការជួបជុំគ្នាគឺគេតែងតែនិយាយពីការផឹកស្រាស្ទើរគ្រប់ពេលវេលា។

ក្រសួងអប់រំ យុវជន និងកីឡាដែលជា ស្ថាប័នអប់រំបានមើលឃើញថាសព្វថ្ងៃនេះ  ពលរដ្ឋពេញវ័យនៅកម្ពុជាពិសេសសិស្ស និស្សិតលើសពី៥០ភាគរយធ្លាប់ទទួលគ្រឿង ស្រវឹងក្នុងកំឡុងពេល១២ខែចុងក្រោយនេះ គឺមានបុរស៧៣ភាគរយ និងស្រ្តី២៣ភាគរយហើយភាគច្រើនចាប់ផ្តើមប្រើគ្រឿងស្រវឹងក្នុងវ័យយុវជន និងកុមារ ៩១ភាគរយ។

តាមរបាយការណ៍អង្គការចលនាដើម្បីសុខភាពកម្ពុជាបានបង្ហាញថា ឧស្សាហកម្មគ្រឿងស្រវឹងតែងតែលើកឡើងថា ការវិនិយោគទុនគ្រឿងស្រវឹងផ្តល់ដល់រដ្ឋាភិបាលនូវប្រាក់ចំណូលពន្ធយ៉ាងច្រើនប៉ុន្តែប្រទេសជាច្រើនលើពិភពលោកសុទ្ធតែបានអះអាងថា ចំណូលពន្ធដែលបានពីគ្រឿងស្រវឹង មានចំនួនតិចជាងការខាតបង់ដែលបណ្តាលមកពីគ្រឿងស្រវឹង។ ចំណែកនៅប្រទេសកម្ពុជាគ្រឿងស្រវឹងជាមូលហេតុចម្បងទី២ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរ។ គ្រោះថ្នាក់ចរាចរដែលបណ្តាលមកពីគ្រឿងស្រវឹងបានធ្វើឲ្យពលរដ្ឋស្លូតត្រង់ច្រើនជាង២០០០នាក់ស្លាប់ និងរបួស និងបណ្តាលឲ្យខាតបង់ទ្រព្យសម្បត្តិប្រមាណ៤៤លាន ដុល្លារនៅឆ្នាំ២០១១។

អង្គការចលនាដើម្បីសុខភាពកម្ពុជាបាន បង្ហាញផងដែរថា គ្រឿងស្រវឹងជាមូលហេតុ ទី៣ បណ្តាលឲ្យមានអ្នកស្លាប់នៅលើពិភពលោកប្រមាណ២.៥លាននាក់ ក្នុង១ឆ្នាំៗ និងបង្កឲ្យមានជំងឺ២០០មុខមាន មហារីកបំពង់អាហារ ថ្លើម ជំងឺលើសម្ពាធ ឈាម ស្ទះសរសៃឈាម បេះដូង ខួរក្បាល ក្រិនថ្លើម រលាកលំពែង វិកលចរិតជាដើម។ ក្រៅពីនេះគ្រឿងស្រវឹងជាដើមហេតុនៃគ្រោះថ្នាក់ចរាចរបាត់បង់សណ្តាប់ធ្នាប់សង្គមមានអំពើហិង្សាក្នុងគ្រួសារ និងបញ្ហា សង្គមជាដើម។

ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីបានបង្ហាញពីការចូលរួមទប់ស្កាត់ផលប៉ះពាល់នៃគ្រឿងស្រវឹងទៅតាមការស្នើសុំពីសំណាក់ប្រជាពលរដ្ឋ និងមានការគាំទ្រដោយអង្គការសុខភាពពិភពលោកនិងអង្គការចលនាដើម្បីសុខភាពកម្ពុជា មកលើរាជរដ្ឋាភិបាលក្នុងការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនេះ ចាប់ពីពេលនេះតទៅក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធានការតឹងរ៉ឹង និងជំរុញ ឲ្យមានគោលនយោបាយច្បាប់ ឬលិខិត បទដ្ឋានគតិយុត្តិក្នុងការគ្រប់គ្រងគ្រឿងស្រវឹង ដោយយោងតាមបទពិសោធន៍ប្រទេសនានានិងផ្អែកលើយុទ្ធសាស្រ្តសកលរបស់អង្គការសុខភាពពិភពលោក។           រាជរដ្ឋាភិបាលគួរកំណត់ទីតាំងលក់គ្រឿងស្រវឹងឲ្យបានសមស្របដើម្បីកាត់បន្ថយលទ្ធភាពងាយរកទិញគ្រឿងស្រវឹងនិងកន្លែងលក់គ្រឿងស្រវឹងគួរតែមានអាជ្ញាប័ណ្ណអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ច។ទន្ទឹមគ្នានោះរដ្ឋាភិបាលមិនគួរមានការគាំទ្រឬចូលរួមអនុវត្តវិធានការដែលផ្តួចផ្តើមដោយឧស្សាហកម្មគ្រឿងស្រវឹងឡើយហើយជា វិធានការល្អសម្រេចជោគជ័យត្រូវនាំគ្នាគោរព និងអនុវត្តច្បាប់គ្រប់ៗគ្នាទើបមានប្រសិទ្ធភាព។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative