​ឆ្នាំ​​២០​១៤​នគរ​​បាល​​បង្ក្រា​ប​​បទ​​ល្មើស​​សេដ្ឋ​កិច្ច​​ជាង​​៥០០​​ករណី​នៅ​ទូ​ទាំង​ប្រ​ទេស​

តាម​លទ្ធ​ផល​នៃ​ការ​ចុះ​ប​ង្ក្រា​ប​របស់​នា​យក​ដ្ឋាន​នគ​រ​បាល​ប្រ​ឆាំង​បទ​ល្មើស ​សេដ្ឋ​កិច្ច​ឆ្នាំ​២០​១៤​កន្លង​មក ​បាន​ប​ង្ហាញ​ដឹ​ង​ថា ​បទ​ល្មើស​សេដ្ឋ​កិច្ច​ ឆ្នាំ​២០​១៤ ​មាន​ការ​កើន​ឡើង​ជា​ង​៥០០​ករណី ​នៅ​ទូ​ទាំ​ង​ប្រ​ទេស​ ក្នុង​នោះ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃ​ឈើ ​បទ​ល្មើ​ស​ជល​ផល​ បទ​ល្មើស​កម្ម​សិទ្ធិ​បញ្ញា ​បទ​ល្មើស​រត់​ពន្ធ​ ទំ​និញ​ខុស​ច្បាប់​ ដែល​មាន​ទំ​និ​ញ​ក្លែ​ងក្លាយ​ ខូច​គុណ​ភាព ​និង​ហួស​កាល​បរិ​ច្ឆេទ​។​

dសម្រាប់​ទិស​ដៅ​ឆ្នាំ​២០​១៥​នេះ ​នា​យក​ដ្ឋាន​នគរ​បាល​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ នៃ​ក្រ​សួង​មហា​ផ្ទៃ​ បាន​កំ​ណត់​ផែន​ការ​បង្កើ​ន​ការ​ចុះ​អនុ​វ​ត្ត​កិច្ច​សហ​ប្រត្តិ​ការ​បង្ក្រា​ប ​ទប់​ស្កាត់​ករណី​នាំ​ចូល​ទំ​និញ​គេច​ពន្ធ​ខុស​ច្បាប់​ ទំ​និញ​ខូច​គុណ​ភាព​ ទំ​និញ​ក្លែ​ង​ក្លាយ​ និង​ទំ​និញ​ហួស​កាល​បរិ​ច្ឆេទ​ជា​ដើម​នេះ ​ដើ​ម្បី​ជៀស​វា​ង​ផល​ប៉ះ​ពាល់ ​ដល់​សុខ​ភាព​អ្នក​ប្រើ​ប្រាស់​។​

ផែន​ការ​មួយ​នេះ​ត្រូវ​បាន​លើក​ឡើង ​ស្រ​ប​តាម​អនុ​សា​សន៍​ចង្អុល​បង្ហាញ​ពី​ លោក​នាយ​ឧត្តម​សេ​នីយ៍ ​នេត​ សា​វឿន ​អគ្គ​ស្ន​ង​ការ​នគ​រ​បាល​ជា​តិ​ នៃ​ក្រ​សួង​មហា​ផ្ទៃ ​ដែល​បាន​ជំ​រុញ​ឲ្យ​មន្ត្រី​ពាក់​ព័ន្ធ​ក្នុ​ង​អង្គ​ភាព​នេះ ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ថែ​ម​ទៀត ​ដើ​ម្បី​ទប់​ស្កាត់​ការ​ធ្វើ​ចរា​ចរ​នូវ​ទំ​និញ​រត់​ពន្ធ​ខុស​ច្បាប់​ និង​ទំ​និញ​ក្លែង​ក្លាយ​ទាំ​​ង​អស់​នេះ ​ដែល​អាច​បង្ក​ឲ្យ​មាន​អន្ត​រាយ​ដល់​សង្គម​ជាតិ​ទាំង​មូល។​

បើ​តា​ម​លោក​វរ​សេ​នីយ៍ ​សប​ ស៊ុន​លី ​មន្ត្រី​ទទួល​បន្ទុ​ក​ផ្នែក​ស្ថិតិ​ នៃ​នា​យក​ដ្ឋាន​នគ​រ​បាល​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ នៃ​ក្រ​សួង​មហា​ផ្ទៃ ​បាន​ឲ្យ​ដឹង​ថា ​ចំ​ពោះ​ប្រតិ​បត្តិ​ការ​ ចុះ​ប​​ង្ក្រាប​ ករណី​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​នេះ ​កម្លាំង​នា​យក​ដ្ឋាន​ត្រូវ​ការ​ពេល​វេ​លា​ច្រើន​ ដើ​ម្បី​ចុះ​ស្រាវ​ជ្រា​វ​ស៊ើប​អង្កេត​ ឈាន​ទៅ​រក​ការ​ សម្រេ​ច​បាន​ជោគ​ជ័យ​នូវ​លទ្ធ​ផល​ ជា​ផ្លែ​ផ្កា​។​

លោក​បញ្ជាក់​ថា ​«​ចំពោះ​លទ្ធ​ផល​ដែល​ទទួល​បាន​ ជោគ​ជ័យ​កន្លង​មក​នេះ ​ក៏​អា​ស្រ័យ​ដោយ​មាន​ការស​ហ​ការ​ពី​ប្រ​ជា​ពល​រដ្ឋ​ក្នុង​ការ​អន្ត​រាគ​មន៍​រាយ​ការណ៍ ​ព័ត៌​មាន​ទាន់​ពេល​វេ​លា ​ទើប​កម្លាំង​សមត្ថ​កិច្ច​អាច​ចុះ​ឃា​ត់​ខ្លួន​ជន​សង្ស័យ​ និ​ង​ដក​ហូត​វត្ថុ​តាង​បាន​ភ្លាមៗ​ផង​ដែរ​»​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative