គិត​ត្រឹម​ថ្ងៃ​២២​ម​ករា​ចំ​នួន​អ្នក​ភូមិ​រកា​ឆ្លង​មេ​រោគ​អេ​ដស៍​កើន​ឡើង​ដល់​២២​៦​នាក់​ហើយ​

លោក​វេជ្ជ​បណ្ឌិត​ម៉ម​ ប៊ុន​ហេង ​​រដ្ឋ​មន្ត្រី​​ក្រ​សួង​សុ​ខា​ភិ​បាល ​បាន​​មាន​ប្រ​សា​សន៍​ថា ​គិត​​មក​​ត្រឹ​ម​​ថ្ងៃ​ទី​​២២ ​ខែ​​មករា​ ឆ្នាំ​​២០​១៥ ​ករណី​​អ្នក​ភូមិ​​រកា ​ស្រុក​​សង្កែ ​ខេត្ត​បាត់​ដំ​បង​ ប្រ​មាណ​​២២​៦​​នាក់​ ត្រូវ​​បាន​​រក​​ឃើញ​​ថា​​ឆ្លង​​មេ​រោគ​​អេ​ដស៍​​ទាំង​ចាស់​ទាំង​ក្មេង​​។​

image។។ddលោក​​ រដ្ឋ​មន្ត្រី​ ​បាន​​ប្រាប់​​ក្រុម​​អ្នក​រាយ​ការណ៍​​ព័ត៌​មា​ន​​យ៉ាង​​ ដូ​ច្នេះ ​ក្រោយ​​ពេល​​លោក​​បាន​​ដឹក​នាំ​​មន្ត្រី​​ជំ​នាញ​​របស់​​ខ្លួន​​ចូល​​ស្រាយ​​បំ​ភ្លឺ​​ ផ្ទាល់​មាត់​​ចំពោះ​មុខ​​គណៈ​កម្ម​ការ​​ទី​​៨​​នៃ​​រដ្ឋ​សភា ​ដែល​​មាន​​ឈ្មោះ​ថា ​«​​គណៈ​កម្ម​ការ​​សុ​ខា​ភិ​បាល ​សង្គ​ម​កិច្ច ​យុទ្ធ​ជន ​យុវ​នី​តិ​សម្ប​ទា ​ការ​ងារ​​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ ​និង​​កិច្ច​ការ​នារី ​» ​ពាក់​ព័​ន្ធ​ ​នឹង​​បច្ចុ​ប្បន្ន​ភាព​ នៃ​​ការ​​រីក​​រាល​ដាល​​មេ​រោគ​​អេ​ដស៍ ​និង​​លទ្ធ​ផល​​ជា​​ជំ​ហាន​​ដំ​បូង​ នៃ​​ការ​អង្កេត​​ស្រាវ​ជ្រា​វ​​ករណី​​ការ​​ឆ្ល​ង​​មេ​រោគ​​អេដ​ស៍​​នៅ​ក្នុង​​ភូមិ​​រកា​ ស្រុក​​សង្កែ​ ខេត្ត​បាត់​ដំ​បង ​និង​​វិ​ធាន​ការ​​អនុវ​ត្ត​ន៍​​បន្ត​​របស់​​ក្រ​សួង​ ចំ​ពោះ​​ករណី​​ខាង​លើ​​កាល​ពី​រ​សៀល​​ថ្ងៃ​ទី​​២៧​ ខែ​មករា​ ឆ្នាំ​​២០​១៥ ​នៅ​​វិ​មាន​​រដ្ឋ​សភា។​​

លោក​​ វេជ្ជ​បណ្ឌិត​​ម៉ម​ប៊ុន​ហេ​ង​បាន​​បន្ត​​ថា​ការ​​ចាក់​​ម្ជុល​​តែ​មួ​យ​​ទៅ​លើ​​មនុស្ស​​ច្រើ​ន​​នាក់​​អាច​​ឆ្លង​​មេ​រោគ​​អេ​ដស៍​​ពី​​ ម្នាក់​​ទៅ​​ម្នាក់​ ដូច​​ករណី​​គ្រូ​ពេ​ទ្យ​​ប្រ​ចាំ​​ភូមិ​​រកា ​ស្រុក​​សង្កែ ​ខេត្ត​​បាត់​​ដំ​បង​ ត្រូវ​​បាន​​គេ​​ស្ដី​បន្ទោស​ ដោយ​​បាន​​អះ​អា​ង​​ថា​​ គាត់​​ប្រើ​​ម្ជុល​​តែ​មួយ​​ចាក់​​ថ្នាំ​​ទៅ​លើ​​អ្នក​ជំ​ងឺ​​ច្រើ​ន​​នាក់​ ដែល​​ជា​​មូល​ហេតុ​​ធ្វើ​​ឲ្យ​​មាន​ការ​​ឆ្ល​ង​​រាល​ដាល​​ជំ​ងឺ​អេ​ដស៍​​ទូ​ទាំង​​ភូមិ​​រកា​។​លោក​ ​រដ្ឋ​មន្ត្រី​​គូស​​បញ្ជាក់​​ថា​ ស្ថិត​នៅ​​ក្នុង​ចំ​ណោម​​លោក​គ្រូ​​ពេទ្យ​​ជា​ច្រើន​​នាក់​​នៅ​ក្នុង​​ប្រ​ទេស​​កម្ពុជា​​ កំ​ពុង​តែ​​ប្រ​កប​​មុខ​របរ​​ពេទ្យ​​ដោយ​​គ្មា​ន​​ការ​អនុ​ញ្ញាត។​ ឆ្លើយ​តប​​នឹង​​បញ្ហា​​ប្រ​ឈម​​នេះ ​ក្រ​សួង​​នឹង​​ចាត់​វិធា​ន​ការ​​រួម ​ដើ​ម្បី​​ត្រួ​ត​ពិ​និត្យ​​សេ​វា​​ឯក​ជន​ និង​​ស្ថា​ប័ន​​សុខ​ភាព​​ខុស​ច្បាប់​ ដើ​ម្បី​​ពង្រឹ​ង​​ប្រ​ព័ន្ធ​​សុ​ខា​ភិ​បាល​​របស់​​យើង​​ឲ្យ​​កាន់​តែ​​រឹង​មាំ​​ស​ម្រាប់​​ ទំ​នុក​ចិត្ត​​ប្រ​ជា​ជន​​រត់​​មក​​រក​​សេ​វា​​ជាតិ​​របស់​​យើង​។

​លោក​​រដ្ឋ​មន្ត្រី​​បាន​បន្តែម​​ទៀត​​ថា«​ កិច្ច​ប្រ​ជុំ​ជា​មួយ​គ​ណៈ​ក​ម្ម​ការ​​ទី​​​៨​​នៃ​​រដ្ឋ​សភា ​​ពេល​នេះ​​ដើ​ម្បី​​រួម​គ្នា​​ទាំង​​រាជ​រដ្ឋា​ភិ​បាល​ ទាំង​​ក្រ​សួង​សុ​ខា​ភិ​បាល ​ទាំង​​សភា​ជាតិ​​រិះ​រក​​វិ​ធាន​​កា​រ​​ជួយ​​ដល់​​អ្នក​ភូមិ​​រកា ​ស្រុក​​សង្កែ ​ខេត្ត​បាត់​ដំ​បង​ ដែល​​ឆ្លង​​មេ​រោគ​​អេ​ដស៍​​ទាំង​​ចាស់​​ទាំង​​ក្មេង​»។​

លោក​រដ្ឋ​មន្ត្រី​បាន​ឲ្យ​ដឹង​ថា​ក្រ​សួង​​ក៏​បាន​​ចាត់​​មន្ត្រី​​ជំ​នាញ​​ផ្ត​ល់​​ប្រឹ​ក្សា ​និង​​ផ្តល់​​ថ្នាំ​​ប្រ​ឆាំង​​មេ​រោគ​​អេ​ដ​ស៍​​ដល់​​អ្នក​​ផ្ទុក​មេ​រោគ​​អេ​ដស៍​​ទាំ​ង​នោះ​​ បា​ន​ជា​​ប្រ​ចាំ​​ផង​​ដែរ​។​

លោក​ស្រី ​កែ ​សុវ​ណ្ណ​​រតន៍​ ប្រ​ធាន​​គណៈ​កម្ម​ការ​​ទី​​៨​ នៃ​​រដ្ឋ​សភា​​បាន​​លើក​​ឡើង​​ដែរ​​ថា​ នៅ​ក្នុង​​ជំ​នួប​​ជា​មួយ​​តំ​ណាង​​រាជ​រដ្ឋា​ភិ​បាល​​នា​ពេល​នេះ ​គណៈ​ក​ម្ម​ការ​​រដ្ឋ​សភា​​បាន​​ស្នើ​​ឲ្យ​​រាជ​រដ្ឋា​ភិ​បាល​ ដើ​ម្បី​​បង្កើត​​កញ្ចប់​​ថវិ​កា​​ពិសេ​ស​​ជួយ​​ទៅ​ដល់​​អ្ន​ក​​ឆ្ល​ង​​មេ​រោគ​​អេ​ដស៍​​នៅ​​ភូមិ ​​រកា​ ដែល​​កញ្ចប់​​ថវិ​កា​​ពិ​សេស​​នោះ ​សម្រាប់​​យក​​ទៅ​​ប្រើ​ប្រាស់​​ផ្នែក​​ខាង​​ជីវ​ភាព ​និង​​ព្យា​បាល​​ផង​​ដែរ​​ដល់​​ពួក​គា​ត់​​កំ​ពុង​​តែ​​ខ្វះ​ខាត​​។ ​លោក​ស្រី​​ប្រ​ធាន​​គណៈក​ម្ម​ការ​​បាន​​បញ្ជាក់​​ថា​ ករណី​​កើត​មា​ន​​ជំ​ងឺ​អេ​ដស៍​​ឆ្លង​​ដល់​​ប្រ​ជា​ពល​រដ្ឋ​​នៅ​​ភូមិ​​រកា​ គឺ​ជា​​ករណី​​គួរ​​ឲ្យ​​សោក​ស្ដាយ​ ហេតុ​​នេះ​​ហើយ​​បាន​ជា​​គណៈក​ម្ម​ការ​​ទី​​៨​​នៃ​​រដ្ឋ​សភា ​ស្នើ​សុំ​​ឲ្យ​​រាជ​រដ្ឋា​ភិ​បា​ល​​ធ្វើ​ការ​​កែទ​ម្រង់​​ប្រ​ព័ន្ធ​​សុ​ខា​ភិ​​បាល​​ឡើង​វិ​ញ ​ដែល​​ក្នុង​​នោះ​​រៀប​ចំ​​ត្រួត​ពិ​និ​ត្យ​​គ្រូ​ពេទ្យ​​ឲ្យ​​ស្រ​ប​តាម​​វិជ្ជា​ជីវៈ​​ឲ្យ​​ មាន​ការ​​គោរ​ព​​ក្រម​សីល​ធម៌​​ជា​​គ្រូ​ពេទ្យ​​ចំ​ពោះ​​អ្នក​ជំ​ងឺ ​ហើយ​​គ្លី​និក​​ឯក​ជន​​មួយ​ចំ​នួន​​ដែល​​ពុំ​​មាន​​ច្បា​ប់​ និង​​មន្ទី​រ​ពេទ្យ​​បង្អែ​ក​​សុខ​ភាព​​ដែល​​មាន​​មូល​ដ្ឋាន​​នៅ​​គ្រប់​​ទី​កន្លែង​​ទាំង​អស់​ ក៏​​ត្រូវ​​ធ្វើ​ការ​​ត្រួត​ពិ​និត្យ​​ឡើងវិ​ញ ​ជៀស​វាង​​ការ​​កើត​មាន​​បញ្ហា​​នេះ​​តទៅ​ទៀត​​។​ ចំ​ពោះ​​អ្នក​ធ្វើ​​ខុ​ស​​ក៏​​ត្រូវ​​មាន​​វិ​ធាន​ការ​​ទណ្ឌ​កម្ម​​ផង​​ដែរ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative