​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​២៧​មករា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់​និង​របួស​ធ្ងន់​ស្រាល​១១​នាក់​

តាម​​របាយ​​ការ​​ពី​​នា​យក​​សណ្ដាប់​ធ្នាប់​​នៃ​​អ​គ្គ​​ស្នង​​ការ​​ដ្ឋាន​​នគរ​បាល​​ជាតិ ​នៅ​​ថ្ងៃ​ទី​​២៧​​ខែមករា ​ឆ្នាំ​​២០​១៥​​នេះ ​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ នៅ​​ទូ​ទាំង​​ប្រ​ទេស​​ចំ​នួន​​ ០៨​​ លើក ​យប់​០៣​​លើក​​, ​បណ្ដាល​​អោយ​​មនុស្ស​​ស្លា​ប់​​ចំ​នួន​​០៣​​នា​ក់​ (​​ប្រុស​​) ​របួស​ធ្ងន់ ​០៧​​នាក់​​(​​ប្រុស​​),​​និង​​របួស​ស្រាល​​០៤​​នាក់​​(​​ប្រុស​​)​​។​​

207212013nssក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង​ ០៨​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​ខូច​ខាត​យាន​យន្ត​​សរុប​ ១៣​​គ្រឿង​ ក្នុង​​នោះ​​មាន​​ម៉ូ​តូ​​ចំ​នួន​​០៦​​គ្រឿង​​,​​រថ​យន្ត​​ធុន​​តូច​​ចំ​នួន​​០៤​​គ្រឿង​​,​ ​រថ​យន្ត​​ធុន​​ធំ​​២​​គ្រឿង​​,​​យាន​​ផ្សេងៗ​​១​​គ្រឿង​​និង​​ថ្មើរ​ជើង​​១​​នាក់​​។​​មូល​ហេ​តុ ​ដែល​​បណ្ដាល​​ឲ្យ​​មាន​​គ្រោះ​ថ្នាក់​​គឺ​ ល្មើស​​ល្បឿន​ ០២​​លើក​, ​ប្រ​ជែង​​គ្រោះ​ថ្នាក់​​៤​​លើក​​,​​ស្រ​វឹង​​១​​លើក​​,​​មនុស្ស​​ដើរ​​ឆ្លង​ផ្លូវ​​១​​លើក​​។​​ ក្នុង​​នោះ​​អ្នក​​ជិះ​​ម៉ូ​តូ​​គ្រោះ​ថ្នាក់​​ដោយ​​មិន​បាន​​ពាក់​មួក​​សុវត្ថិ​ភាព​​ចំ​នួន ​​០៧​​នាក់​(​យប់​​០៥​​នាក់​​)​ ។​​

ចំ​ពោះ​រ​ថ​យន្ត​​ពិ​ន័យ​​សរុប​​ចំ​នួន​​៩​៤៩​​គ្រឿង​​(​​រ​ថ​យន្ត​​ធំ​​២៩​៦​​គ្រឿង​​)​​ស្មើ​​និង​​ ៩​៧៥​​ករណី​ ,​​ករណី​​ល្មើ​​ក្រ​ដាស​​ស្នាម​ ៥៥​៨​​គ្រឿង ​ស្មើ​​និង​​៥​៨៤ ​​ករណី ​រួម​មាន​​ប័ណ្ណ​​បើក​បរ​​ហួស​​សុ​ព​ល​ភាព​​២០​​ករណី​ ,​​ប័ណ្ណ​​​បើក​បរ​​ខុស​​ប្រ​ភេទ​​ យាន​យន្ត​​២៣​​ករណី​​,​​គ្មាន​​​ប័ណ្ណ​​​​អា​ជីវ​កម្ម​​៨៨​​ករណី​​,​​គ្មាន​​ឈៀក​​ ៨៩​​ ករណី​​,​​ឈៀក​​ហួស​​សុ​ពល​ភាព​​០៦​​ករណី​​,​​បើក​បរ​​ហួស​​ល្បឿន​​​កំ​ណត់​​១​០​៨​​ករណី​​,​​បើកប​រ​​ មិន​​ពាក់​​ខ្សែ​​ក្រ​វាត់ ​​២៥​០​​ករណី​​,​​ករណី​​ល្មើស​​បច្ចេក​ទេស​​មាន​​៣៩​១​​គ្រឿង​ ស្មើ​​និង​​៣៩​១​​ករណី​​រួម​​​​មានៈ​ បក​​កញ្ចក់​​ពណ៌​​៣​​ករណី​​,​​ដឹក​​សំ​ពីង​សំ​ពោង​​៣៥​១​​ករណី​​,​​ដឹក​​លើស​​ចំ​ណុះ​​៣៧​​ករណី​​។​ ​

ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​​បាន​​ពិ​ន័យ​​សរុប​​ចំ​នួន​​១៨​២៨​​គ្រឿង​ក្នុង​​នោះ​​មាន​ ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក​​១០​១០​​គ្រឿង​​​,​​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​​៧​៥៥​​គ្រឿង​​,​​ជិះ​​ ម៉ូតូ​​អត់​​កញ្ចក់​​និង​​មួក​​០៥​​គ្រឿង​​,​ ម៉ូតូ​​ល្មើស​​សញ្ញា​​ចរា​ចរណ៍​​១៣​​គ្រឿង​​,​​ម៉ូតូ​​បើក​ភ្លើង​​ពេ​ល​​ថ្ងៃ​​៣១​​គ្រឿង​​,​​ បើក​បរ​​មាន​​ជាតិ​​ស្រ​វឹង​០​៦​​គ្រឿង​​,​​ដឹក​​លើស​​ចំ​ណុះ​​០៦​​ករណី​​,​​និង​​ផ្លាក​​លេខ​​ បាក់​​ឬ​ខូ​ច​​២​​គ្រឿង​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative