គ្រូ​ពេទ្យ​ជំ​នាញៈការ​វះ​កាត់​ច្រ​មុះ​គួរ​ធ្វើ​ពេល​វ័យ​ចាប់​ពី​២០​ឆ្នាំ​ទ្បើង​

ការ​វះ​កាត់​កែរ​សម្ឆស្ស​ជា​រឿយៗ​នៅ​កម្ពុជា​ ធ្វើ​ទ្បើង​ដោយ​គ្រូ​ពេទ្យ​គ្មាន​ជំ​នាញ ​ដែល​បាន​បណ្តាល​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព ​និង​អា​យុ​ជី​វិត​ប្រ​ជា​ពល​រដ្ឋ​ជា​រឿយៗ។​

008ssការ​វះ​កា​ត់​កែ​សម្ឆស្ស​ផ្ទៃ​មុខ ​មាន​ច្រើន​បែប​សណ្ឋាន​ ដូច​ជា ​ការ​វះ​កាត់​ច្រ​មុះ ​ចង្កា​ ត្រ​បក​ភ្នែក​ ប៉ុ​ន្តែ​នៅ​ក្នុ​ង​អត្ថ​បទ​លេខ​នេះ ​អ្នក​យក​ព៌ត​មាន​ប្រ​ចាំ​គេ​ហ​ទំ​ព័រ​សុខ​ភាព​កម្ពុជា​ បាន​លើក​យក​ការ​វះ​កា​ត់​ច្រ​មុះ​ម​ក​បក​ស្រាយ ​ដើ​ម្បី​ឲ្យ​អ្នក​​មា​ន​បំ​ណង​កែ​ខ្ទង់​ច្រ​មុះ​ដឹង​​ពី​ផល​វិ​បាក​ និង​ភាព​វិជ្ជ​មាន​ទទួល​បាន​ពី​ការ​វះ​កាត់​កែ​ច្រ​មុះ។​

លោក​វេជ្ជ​បណ្ឌិត​Woo​j​in​ ​K​i​mអ្ន​ក​ឯក​ទេស​កែ​ស​ម្ឆស្ស​ជន​ជាតិ​កូ​រ៉េ​ដែល​​បាន​មក​បើក​គ្លី​និ​ក​ឈ្មោះ​សាម​សុង​ នៅទី​​ក្រុង​ភ្នំ​ពេញ​បា​ន​មាន​ប្រ​សា​ស​ន៍​ឲ្យ​ដឹង​នៅ​ពេល​ថ្មីៗ​នេះ​ថា ​ការ​វះ​កាត់​កែ​ខ្ទង់​ច្រ​មុះ​គួ​រ​ធ្វើ​ទ្បើង​សម្រា​ប់​មនុស្ស​ ដែល​មាន​វ័យ​ចាប់​ពី​២០ឆ្នាំ​ទ្បើ​ង​​ទៅ​ ព្រោះ​​ការ​ប្រើ​អ៊ីន​ព្លែន​ចូល​ក្នុង​សាច់ ​ធ្វើ​ឲ្យ​អ្ន​ក​ខ្លះ​មាន​បញ្ហា​អា​លែក​ហ្ស៊ី ​និង​អ្ន​ក​ខ្លះ​មិន​​មា​ន​បញ្ហា​អ្វី​នោះ​ទេ​។​លោក​បន្ត​ថា ​ទោះ​ជា​យ៉ាង​ណា​ហូត​មក​ទល់​ពេល​​នេះ​ការ​អា​លែក​ហ្ស៊ី ​បណ្តាល​មក​ពី​ការ​បញ្ចូល​អ៊ីន​ព្លែន​ចូល​ក្នុង​សាច់ ​បណ្តាល​ឲ្យ​​កើត​ជំ​ងឺ​មហា​រីក​នោះ​ទេ។​

លោក​បាន​លើក​យក​បទ​ពិ​សោ​ធ​ន៍​នៅ​ប្រ​ទេស​កូ​រ៉េ​យក​មក​បញ្ជាក់​ថា ​មាន​សិស្ស​អនុ​វិទ្យា​ល័​យ​ និង​វិ​ទ្យា​ល័យ​នៅ​ប្រ​ទេស​កូ​រ៉េ​ជា​ច្រើ​ន​ បាន​រក​សេ​វា​កែ​ខ្ទ​ង់​ច្រ​មុះ នៅ​​ពេល​ពួក​គេ​មាន​វ័យ​នៅ​ក្មេង​ខ្ចី​នៅ​ទ្បើយ​។ ​អាយុ​ក្រោម​២០​ឆ្នាំ​គឺ​ជា​វ័យ​​ដែល​ច្រ​មុះ ​មិន​ទាន់​មាន​ការ​ប្រែ​ប្រួល​ពិត​ប្រា​កដ​នៅ​ទ្បើ​យ​ តែ​វ័យ​ចា​ប់​ពី​២០​ឆ្នាំ​ទ្បើ​ង​ទៅ ​ទើប​ទម្រង់​ច្រ​មុះ​មិន​មាន​ការ​ប្រែ​ប្រួល​។​លោក​បន្ត​​ មាន​អ្នក​ខ្លះ​ពេលវ័​យ​នៅ​ក្មេង​ខ្ចី​ ច្រ​មុះរ​បស់​ពួ​ក​គេ​មាន​រូប​រាង​កំ​ប៉ិត ​តែ​នៅ​ពេល​ពួក​គេ​ពេញ​វ័​យ​បែរ​ជា​ច្រ​មុំ​រ​បស់​ពួក​គេ​មាន​ទម្រង់​ស្អា​ត​ទៅ​វិញ។​

លោកបញ្ជាក់​ថា ​“​ការ​កែ​សម្ឆស្ស​វា​មិន​ស្រស់​ស្អា​ត​នោះ​ទេ ​ទុក​សម្រស់​ធម្ម​​ជាតិ​គឺ​វា​ស្អាត​ជាង​ ហើយ​ការ​កែ​សម្ឆស្ស​បាន​បង្ក​ផល​វិ​បាក​ជា​ច្រើន​ ប្រ​សិន​ជា​អ្នក​កែស​ម្ឆស្ស​ធ្វើ​ការ​កែ​សម្ឆស្ស​ ជា​មួយ​គ្រូ​ពេទ្យ​គ្មាន​ជំ​នាញ ​និង​សម្ឆស្ស​ឧប​ករ​​ណ៍​វះ​កាត់​មិន​បាន​ធ្វើ​ការ​សំ​លាប់​មេ​រោគ​ឲ្យ​បាន​ត្រឹម​ត្រូ​វ​”​។

009ddលោក​វេជ្ជ​បណ្ឌិ​ត​Woo​Jing ​Ki​m​បាន​បន្ត​ថា ​ប្រ​សិន​ជា​លោក​អ្នក​ចង់​ស្អាត​ គួរ​តែ​ធ្វើ​បន្តិច​បន្តួ​ច​បាន​ហើយ ​តែ​បើ​ចង់​បាន​ច្រ​មុះ​តូច​ និង​មាន​ខ្ទង់​ខ្ពស់​គឺ​មិន​ស្រ​ស់​ស្អាត​នោះ​ទ្បើយ​ ព្រោះ​វា​អាច​មិន​សម​នឹង​ទម្រង់​មុខ​(​ជួន​កាល​មុខ​ធំ​ច្រ​មុះ​តូច​)​ដូច​នេះ​អ្ន​ក​មាន​បំ​ណង​កែ​ច្រ​មុះ ​ត្រូវ​តែ​គិត​ឲ្យ​បាន​ច្បាស់​លាស់​មុន​នឹង​សម្រេច​ចិត្ត​កែ​​ច្រ​មុះ ​និងត្រូវ​ទទួល​យក​នូវ​លទ្ឋ​ផល​ក្រោយ​ពេល​កែ​រួច។​ ​លោក​បន្ត​ថា ​ម្យ៉ាង​ទៀត​ក្រោ​យ​ពេល​​កែ​រួច ​អ្ន​ក​កែ​ច្រមុះ​ត្រូវ​ការ​ពារ​ច្រមុះ​ មិន​ឲ្យ​ប៉ះ​ពារ​អ្វី​រយៈ​ពេល​៤៨​ម៉ោង​ដើ​ម្បី​កា​​រ​ពារ​ការ​ប៉ះ​ពារ​ណា​មួ​យ ​ដែល​ធ្វើ​មិន​ឲ្យ​មាន​លទ្ឋ​ផល​ល្អ​ក្រោ​​​យ​ពេ​ល​កែ​រួច​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative