ជន​បរ​ទេស​អាច​ធ្វើ​ការ​ងារ​នៅ​ក​ម្ពុជា​បាន​លុះ​ត្រា​តែ​មា​ន​ប័ណ្ណ​ការ​ងារ​ឬ​សៀវ​ភៅ​ការ​ងារ​ជន​បរ​ទេស​

លោក​អ៊ិត​សំ​ហេង​រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បាន​ឲ្យ​ដឹង​ថា«​គ្រឹ​ស្ថាន​សហ​គ្រាស​ណា​មួយ​ដែល​ទទួល​ជន​បរ​ទេស​ចូល​បំ​រើ​ការ​ងារ​បាន​លុះ​ត្រ​តែ​ជន​បរ​ទេស​នោះ​មាន​ប័ណ្ណ​ការ​ងារ​និង​សៀវ​ភៅ​កា​រ​ងារ​ជន​បរ​ទេស​ដែល​ចេញ​ដោ​យ​ក្រ​សួង​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិ​ជ្ជា​ជីវៈ​»​។​

IMG-20141217-WA0113SSថ្លែង​តាម​រយៈ​សេ​ចក្តី​ណែ​នាំ​ស្តី​ពី​នី​តិ​វិ​ធី​ស្នើ​សុំ​និង​ពន្យា​ប័ណ្ណ​ការ​ងារ​និង​សៀវ​ភៅ​ជ​ន​បរ​ទេស​ចុះ​ថ្ងៃ​ទី​២៦​មករា​ឆ្នាំ​២០​១៥​លោក​អ៊ិត​​សំ​ហេ​ង​បាន​ឲ្យ​ដឹង​ថា​ដើ​ម្បី​ប្រ​ក​ប​មុខ​របរ​អ្វី​មួ​យឬ​ទទួល​យក​ឲ្យ​ធ្វើ​ការ​នៅ​សហ​គ្រាស​គ្រឹះ​ស្ថាន​ណា​មួយ​ជន​បរ​ទេស​ទាំង​អស់​ត្រូ​វ​មាន​ប័ណ្ណ​ការ​ងារ​និង​សៀវ​ភៅ​ការ​ងារ​ជន​បរ​ទេស​ដែល​ចេញ​ឲ្យ​ដោយ​ក្រ​សួង​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​។​ដូច​នេះ​ម្ខាស់​ឬ​នា​យក​សហ​គ្រា​ស​គ្រឹះ​ស្ថាន​ទាំង​អស់​ដែល​មាន​បំ​ណង​ប្រើ​ប្រា​ស់​ហត្ថ​កម្ម​បរ​ទេស​និង​ជន​បរ​ទេស​ត្រូវ​ប្រើប្រាស់​ហត្ថ​កម្ម​បរ​ទេស​ឲ្យ​បាន​មុន​បំ​ណាច់​ខែ​វិច្ឆិ​កា​នៃ​ឆ្នាំ​នី​មួយៗ​នៅ​នា​យក​ដ្ឋាន​មុខ​រប​រ​និង​ហត្ថ​កម្ម​នៃ​ក្រ​សួង​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ឬ​នៅ​មន្ទី​រ​ការ​ងារ​និង​​វគ្គ​បណ្តុះ​បណ្តា​ល​ខេត្ត​។​ដោយ​ឡែក​ចំ​ពោះ​ម្ខាស់​ឬ​នា​យក​សហ​គ្រា​ស​គ្រឹះ​ស្ថាន​ទាំងឡា​យ​ណា​ដែល​ទទួល​បាន​ការ​អនុ​ញ្ញាតិ​ឲ្យ​ប្រ​កប​មុខ​រប​រ​ពី​អង្គ​ភាព​ឬអា​ជ្ញា​ធរ​មាន​សមត្ថ​កិច្ច​ក្រោម​ឪ​វា​ទសា​លា​រាជ​ធា​នី​ភ្នំ​ពេញ​ត្រូវ​ស្នើ​សុំ​ហត្ថ​កម្ម​បរ​ទេស​នៅ​មន្ទីរ​ការ​ងារ​និង​វគ្គ​បណ្តុះបណ្តាល​រាជ​ធានី​ភ្នំ​ពេញ​ឬ​នៅ​នា​យក​ដ្ឋាន​មុខ​រប​រ​និង​ហត្ថ​កម្ម​នៃ​ក្រ​សួង​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​។​

សេច​ក្តី​ណែ​នាំ​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​បែប​បទ​ដែល​ត្រូវ​បំ​ពេញ​រួម​មាន​លិ​ខិត​ស្នើ​សុំ​ការ​ប្រើ​ប្រាស់​ហត្ថ​កម្ម​បរ​ទេស​ប្រ​ចាំ​ឆ្នាំ​នី​មួយៗ​ដែល​មាន​ហត្ថ​លេ​ខា​របស់​នា​យក​ក្រុម​ហ៊ុន។​តា​រាង​ស្នើ​សុំ​ហត្ថ​កម្ម​បរ​ទេស​ប្រ​ចាំ​ឆ្នាំ​នី​មួយៗ​និ​ង​សេច​ក្តី​ប្រ​កាស​ជួន​ដំ​ណឹង​ស្តី​ពី​បុគ្គ​លិក​(​សំ​រាប់​សហ​គ្រាស​គ្រឹះ​ស្ថា​ន​ថ្មី​)​និង​សេច​ក្តី​ប្រ​កាស​ជួន​ដំ​ណឹង​ស្តី​ពី​ការ​ ចល​នា​បុគ្គ​លិក​ចេញ​ចូល​។​

ចំ​ពោះ​កំ​រ៉ៃ​សេ​វា​ដែល​ត្រូ​វ​បង់​ចំ​នួន​៨​ម៉ឺន​រៀល​ហើយ​អត្រា​ប្រើ​ប្រាស់​ហត្ថ​កម្ម​បរ​ទេស​មិន​ត្រូវ​ឲ្យ​លើស​១០​ភាគ​រយ​នៃ​ចំ​នួន​និ​យោ​ជិ​ត​ខ្មែរ​សរុប​ឡើយ។​ក្នុង​ករណី​សេច​ក្តី​ត្រូវ​ប្រើ​ប្រាស់​លើ​ស​១​០​ភាគ​រយ​ត្រូវ​បញ្ជាក់​ពី​មូល​ហេតុ​ជាក់​ស្តែង​ឲ្យ​បាន​ច្បាស់​លាស់​ចំ​ពោះ​មុខ​វិជ្ជា​ឯក​ទេ​ស​បច្ចេក​ទេស​ឬ​មុ​ខ​វិជ្ជា​ជីវៈ​បរ​ទេស​ដែល​បាន​ស្នុំ​សុំ​ប្រើ​ប្រាស់​។​បន្ទាប់​ពី​ទទួល​លិ​ខិត​អនុ​ញ្ញាតិ​ប្រើ​ប្រាស់​ហត្ថ​កម្ម​បរ​ទេស​ម្ចាស់​ឬ​នា​យក​សគ្រាស​គ្រឹះ​ស្ថាន​ត្រូវ​បំ​ពេញ​បែប​បទ​ស្នើ​សុំ​និង​ពន្យា​ប័ណ្ណ​ការ​ងារ​និង​សៀវ​ភៅ​ជ​ន​បរ​ទេស​ដល់​បុគ្គ​លិក​ជន​បរទេ​ស​របស់​ខ្លួន​ឲ្យ​បាន​មុន​បំ​ណាច់​ខែ​មី​នា​នៃ​ឆ្នាំ​នី​មួយៗ​។​

សំ​រាប់​បែប​បទ​ការ​ស្នើ​សុំ​និ​​ង​ពន្យា​ប័ណ្ណ​ការ​ងារ​និង​សៀវ​ភៅ​ជ​ន​បរ​ទេស​មាន​ដូច​ជា​ពាក្យ​ស្នើ​សុំ​និង​ពន្យា​ប័ណ្ណ​ការ​ងារ​និង​សៀវ​ភៅ​ជ​ន​បរ​ទេស​ដែល​មាន​បិទ​តែម​តំ​លៃ​១០០​០​រៀល។​ចំ​ពោះ​តំ​លៃ​សេ​វា​៤​០​ម៉ឺន​រៀល​ចំ​ពោះ​ហត្ថក​ម្ម​ប​រ​ទេស​ដែល​មាន​ទិដ្ឋ​ការ​ប្រ​ភេទ​E​។តំ​លៃ​៣២​ម៉ឺន​រៀល​ចំ​ពោះ​ហត្ថ​កម្ម​បរ​ទេស​ដែល​ធ្វើ​ការ​នៅ​តំ​បន់​អភិ​វឌ្ឍន៍​ត្រី​កោណ​កម្ពុជា​វៀ​ត​ណាម​និង​ឡាវ​និង​២៤​ម៉ឺន​រៀល​ចំ​ពោះ​ហ​ត្ថ​កម្ម​បរ​ទេស​ដែល​មាន​ទិដ្ឋ​ការ​ប្រ​ភេទ​K​និង​ប័ណ្ណ​ស្នាក់​នៅ​អចិ​ន្ត្រៃយ៍​។​

ចំ​ពោះ​ម្ខាស់​ឬ​នា​យក​សហ​គ្រា​ស​គ្រឹ​ស្ថាន​ទាំង​ឡាយ​ណា​ដែល​មក​ប្រ​កប​មុខ​របរ​និង​ប្រើ​ប្រាស់​ហត្ថ​កម្ម​ជន​បរ​ទេស​ដោយ​មិន​មាន​ប័ណ្ណ​ការ​ងារ​និង​សៀវ​ភៅ​ការ​ងារ​ជន​បរ​ទេស​ត្រូវ​ទទួល​ពិ​ន័យ​ជា​ប្រាក់​ពី​៤៨​៨​០​០​០ទៅ​៧​២​ម៉ឺន​រៀល​ទៅ​តាម​មា​ត្រា​៣៦​៩​និង​មា​ត្រា​៣៧​២​នៃ​ច្បាប់​ស្តី​ពី​កា​រ​ងារ​ឬ​ផ្ត​ន្ទា​ទោស​ទៅ​តាម​បទ​បញ្ញាតិ​ជា​ធរ​មាន​នៃ​ព្រះ​រា​ជាណា​ចក្រ​កម្ពុជា​។​ក្រ​សួង​ការ​ងារ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​ម្ខាស់​ឬ​នា​យក​សហ​គ្រាស​គ្រឹ​ស្ថាន​ទាំង​ឡាយ​ណា​ដែល​មក​ប្រ​កប​មុខ​រប​រ​និង​ប្រើ​ប្រា​ស់​ហត្ថ​កម្ម​ជន​បរ​ទេស​និង​ជន​បរ​ទេស​ទាំង​អស់​នឹង​អនុ​វត្ត​ឲ្យ​បាន​រួស​រាន់​និង​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​ពុំ​ខាន​។​

លោក​ អ៊ិ​ត​ សំ​ហេង​ បាន​មាន​ប្រ​សា​សន៍​ថា​ ក្នុង​ឆ្នាំ២​០​១៤​ មាន​ជន​បរ​ទេស​ ដែល​ធ្វើ​ការ​ងារ​នៅ​ប្រ​ទេស​កម្ពុជា​ បាន​មក​ធ្វើ​បណ្ណ​ការ​ងារ​ជាង​ ២​ម៉ឺ​ន​នាក់​ កើន​ឡើង​ទ្វេ​ដង​។ ​ប៉ុ​ន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ ក៏​នៅ​មាន​ជន​បរ​ទេស​ មួយ​ចំ​នួន​តូច​ទៀត ​មិន​ទា​ន់​បាន​មក​ធ្វើ​បណ្ណ​ការ​ងារ​ ក្រ​សួង​ក៏​និ​ង​មាន​ចំ​ណាត់​ការ​ ចំ​ពោះ​អ្ន​ក​ដែល​មិ​ន​ចូល ​មក​ធ្វើ​ប័ណ ​ហើយ​ចាប់​ពី​ឆ្នាំ​២០​១៥​ទៅ ​ក្រ​សួង​និង​ចាត់​វិ​ធាន​ការ​ តឹង​រឹង​ ចំ​ពោះ​ជ​ន​បរ​ទេស​ណា​ដែល​មិន​ បាន​មក​ធ្វើ​បណ្ឌ ​ដើ​ម្បី​បំ​ពេញ​បែ​ប​ធ្វើ​ការ​ងារ​នៅ​កម្ពុជា​ ដោយ​ស្រ​ប​ច្បាប់​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative