រដ្ឋ​មន្ត្រី​សុ​ខា​ភិ​បាល​បើក​ចំ​ហរ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​រិះ​គន់​គ្រូ​ពេទ្យ​ណា​ដែល​អ​ស​​កម្ម​

ដើ​ម្បី​លើក​ស្ទួយ​ដល់​វិ​ស័យ​សុ​ខា​ភិ​បាល​ឲ្យ​កាន់​តែ​រីក​ចំ​រើន​និង​ផ្តល់​នូវ​សេ​វា​ប្រ​កប​ដោយ​ទំ​នុក​ចិត្ត​ដល់​អ្នក​ប្រើ​ប្រា​ស់​នោះ​លោក​​វេជ្ជ​បណ្ឌិត​ម៉ម​ប៊ុន​ហេង​រដ្ឋ​មន្ត្រី​ក្រ​សួង​សុ​ខា​ភិ​បាល​បាន​បើក​ចំ​ហរ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​នៅ​តាម​សហ​គមន៍​នា​នា​ចូល​រួម​រិះ​គន់​គ្រូ​ពេទ្យ​ណា​ដែល​អស​កម្ម​ធ្វើ​អ្វី​ប្រាស់​ចាក​ក្រម​សីល​ធម៌​ជា​គ្រូ​ពេទ្យ​ព្រោះ​ថា​គ្រូ​ពេទ្យ​គឺ​ជា​កូន​ចៅ​រប​ស់​ប្រ​ជា​ពល​រដ្ឋ​បើ​ពេ​ទ្យ​ធ្វើ​ខុស​ត្រូវ​តែ​រិះ​គន់​ដើ​ម្បី​ធ្វើ​ការ​កែ​លំ​អរ​។​

photossលោក​រដ្ឋ​មន្ត្រី​បាន​លើក​ឡើង​បែប​នេះ​កា​ល​ពី​ព្រឹក​ថ្ងៃ​ទី​២៦​ខែ​មក​រា​ឆ្នាំ​២០​១៥​ខណៈ​ពេ​ល​ដែល​លោក​បាន​ដឹក​នាំ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ថ្នាក់​ជាតិ​ចុះ​ពិ​និត្យ​ព្យា​បាល​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ​ជួន​ដល់​បង​ប្អូ​ន​ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​ក្នុ​ង​សង្កា​ត់​ភ្នំ​ពេញ​ថ្មី​ខណ្ឌ​សែន​សុខ​រាជ​ធា​នី​ភ្នំ​ពេញ។​

លោក​វេជ្ជ​បណ្ឌិត​ម៉ម​ប៊ុន​ហេង​បាន​មាន​ប្រ​សា​សន៍​រំ​លឹក​ដល់​ប្រ​ជា​ពល​រដ្ឋ​ថា​យើង​មាន​មណ្ឌល​សុខ​ភាព​ស្អា​ត​មាន​គ្រូ​ពេទ្យ​បំ​រើ​សេ​វា​ជួន​នៅ​ជិ​ត​លំ​នៅ​ដ្ឋាន​ទៀត​ហេតុ​នេះ​សូម​កុំ​ទៅ​ប្រើ​ប្រាស់​សេ​វា​ឯក​ជន​ដែល​ក្រ​សួង​សុ​ខា​ភិ​បាល​ក៏​ដូច​ជា​មន្ទីរ​សុ​ខា​ភិ​បាល​មិន​បាន​ទទួល​ស្គាល់​។ ​លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា«​បើ​អ​ញ្ជើញ​ទៅ​សេ​វា​ឯក​ជន​ត្រូវ​មើល​ថា​តើ​មាន​ច្បាប់​អនុ​ញ្ញាតិ​ត្រឹម​ត្រូ​វ​ពី​ក្រ​សួង​ដែរ​ឬ​អ​ត់​បើ​មិន​មាន​ច្បាប់​ទេ​ការ​ព្យា​បាល​អាច​មិន​គោ​រព​តាម​បែប​បទ​និង​បច្ចេក​ទេស​បាន​ត្រឹ​ម​ត្រូវ​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​រង​គ្រោះ​ផង​និ​ង​មិន​ជា​ជំ​ងឺ​ផង​។​មិន​ត្រឹម​តែ​ជំ​ងឺ​មិន​ជា​ហើយ​ចំ​ណាយ​ថវិ​កា​អត់​ប្រ​យោ​ជន៍​ទៀត។​ខ្លះ​អាច​ដល់​បាត់​បង់​ជី​វិត​ក៏​មាន​។​ដូច​នេះ​សូម​បង​ប្អូន​មក​ប្រើ​ប្រាស់​សេ​វា​រ​ដ្ឋ​ពិ​សេស​នៅ​មណ្ឌល​សុខ​ភាព​របស់​យើង​»​។​

នៅ​ក្នុង​ឪកា​​ស​នោះ​ដែ​រ​លោក​រដ្ឋ​មន្ត្រី​បាន​បើក​ចំ​ហរ​ឲ្យ​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​ចូល​រួម​រិះ​គន់​ដល់​គ្រូ​ពេទ្យ​ផង​ដែរ​។​

លោក​រដ្ឋ​មន្ត្រី​ថា«​បើ​ពេទ្យ​ខ្ញុំ​ធ្វើ​ការ​មិន​ល្អ​ខ្វះ​ខាត​ពេល​ប្រ​ជុំ​ខណ្ឌ​សង្កាត់​ឬ​វេ​ទិ​កា​សា​ធារ​ណ​សូម​លើក​ជា​យោ​បល់​ដល់​អា​ជ្ញា​ធ​រ​មូល​ដ្ឋាន​ដូច​ជា​ធ្វើ​នេះ​ធ្វើ​នោះ​មិ​ន​ល្អ​ទេ​ត្រូ​វ​កែ​លំ​អញ្ចេះ​អញ្ចុះ​ព្រោះ​ថា​ថា​ពេទ្យ​ទាំង​អស់​ជា​កូន​ចៅរ​បស់​បង​ប្អូន​យើង​មិន​មាន​អ្នក​ណា​ម្នា​ក់​ចុះ​មក​ពី​លើ​មេឃ​មក​ទេ​សុទ្ធ​តែ​កូន​ចៅ​យើង​បញ្ជួន​ទៅ​រៀន​ពេល​រៀន​ចប់​មក​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ឲ្យ​បង​ប្អូន​តែ​រដ្ឋ​ជា​អ្ន​ក​ចេញ​ប្រាក់​ខែ​ទទួល​ទាន​។​ហេតុ​នេះ​សូម​បង​ប្អូន​ចាត់​ទុ​ពេទ្យ​របស់​យើង​ជា​សមា​ជិក​នៅ​ក្នុង​សហ​គមន៍​របស់​យើង​បើ​មាន​ការ​ខ្វះ​ខាត​សូម​ជួយ​កែ​លំ​អ​ចាត់​ទុ​ជា​កូន​ចៅ​របស់​បង​ប្អូន​អញ្ចឹង​ដែរ​»​។​

លោក​វេជ្ជ​បណ្ឌិត​ម៉ម​ប៊ុប​ហេង​បាន​ឲ្យ​ដឹង​ថា​«​សម្បី​នៅ​ក្នុ​ង​ក្រុ​ម​គ្រួ​សារមួ​យ​ការ​គ្រ​ប់​គ្រង​ក៏​មាន​ការ​លំ​បាក​កូន​ខ្លះ​ក៏​ប្រ​កប​ខ្លះ​ទៀត​មិន​ប្រ​ក​ប​ដែរ​ចុះ​ទំ​រាំ​ពេទ្យ​មាន​ជាង​២​ម៉ឺន​នាក់​ទូ​ទាំង​ប្រ​ទេស​។​ដូច​នេះ​មាន​តែ​បង​ប្អូន​ក្នុង​មូល​ដ្ឋាន​ជួយ​អប់​រំ​ណែ​នាំ​ធ្វើ​ម៉ិច​ឲ្យ​បាន​ល្អ​កុំ​មើល​បំ​ណាំ​ថា​ពេទ្យ​រដ្ឋ​មិន​ចាំ​បាច់​គិត​គូរ​ទេ​។​ការ​គិត​បែប​នេះ​មិន​ត្រឹ​ម​ត្រូវ​ទេ​ព្រោះ​ថា​ពេទ្យ​ជា​បង​ប្អូ​កូន​ចៅ​រ​បស់​យើ​ង​ទាំង​អស់​គ្នា​បើ​មាន​បញ្ហា​អ្វី​និ​យាយ​គ្នា​កែ​លំ​អ​អប់​រំ​គ្នា​ទៅ​។​យើង​ខ្ញុំ​ត្រៀម​ជា​និច្ច​ណែ​នាំ​បុគ្គ​មន្ត្រី​រាជ​ការ​ឲ្យ​ធ្វើ​ការ​ជា​មួយ​អា​ជ្ញា​ធរ​មូល​ដ្ឋាន​សហ​គមន៍​ជា​មួ​យ​បង​ប្អូន​ជា​និច្ច​​»​។​

លោក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា​ហេតុ​ដូ​ច្នេះ​បាន​ជា​យើង​តែង​តែ​នាំ​គ្រូ​ពេទ្យ​មក​ពី​ថ្នាក់​ជាតិ​មូល​ដ្ឋាន​និង​និ​ស្សិត​ពេទ្យ​ចុះ​មក​ពិ​និត្យ​មើល​បង​ប្អូ​​ន​តើ​បង​ប្អូន​មាន​ជួប​ការ​លំ​បាក​អ្វី​ខ្លះ​និង​ជួប​ប្រ​ទះ​នឹង​ជំ​ងឺ​អ្វី​ដើ​ម្បី​ស្វែង​យល់​ពី​តំ​រូវ​ការ​សុខ​ភាព​របស់​សហ​គមន៍​ព្រម​ទាំង​ចូល​រួម​ចំ​ណែក​ក្នុង​ការ​ថែ​ទាំ​ព្យា​បាល​សុខ​ភាព​ជួន​ប្រ​ជា​ជន​ស្រ​ប​តាម​គោល​ន​យោ​បាយ​របស់​ក្រ​សួង​សុ​ខា​ភិ​បាល​ក៏​ដូច​ជា​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុ​ជា​។

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​រដ្ឋ​មន្ត្រី​នៅ​​តែ​ជំ​រុញ​ឲ្យ​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​យើង​នៅ​ពេល​ដែល​មាន​បញ្ហា​ផ្នែក​សុខ​ភាព​សូម​អញ្ជើញ​ទៅ​រក​សេ​វា​រដ្ឋ​កុំ​ទៅ​រក​សេ​វា​ឯក​ជន​ដែល​មិន​មាន​ច្បាប់​ទំ​លាប់​ពី​ក្រ​សួង​សុ​ខា​ភិ​បាល​ព្រោះ​វា​អាច​បណ្តាល​ឲ្យ​បង​ប្អូន​គ្រោះ​ថ្នាក់​ដល់​អា​យុ​ជី​វិ​ត​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative