មន្ត្រី​​ការិ​យា​ល័យ​​ឱស​ថ​ដក​​ហូត​​ ​ឱស​ថ​​បាន ​​៥៨​​មុខ​ស្មើ​នឹង​៨ ​៥១​៧​ ​គ្រាប់​ពី​​តូប​​លក់​​ចាប់​ហួយ​​ នៅ​ ​ផ្សារ​​ក្រោម​​​ក្រុង​សៀមរាប

​មន្ត្រី​​កា​រិយា​ល័យ​​ឱស​ថ​​នៃ​​មន្ទីរ​​សុ​ខា​ភិ​បាល​​ខេត្ត​ សហ​ការ​​ជា​មួយ ​ការិ​យា​ល័យ​​នគរ​បាល​​ប្រ​ឆាំង​​បទ​ល្មើស​​សេដ្ឋ​កិច្ច ​និង​​មាន​​វត្ត​មាន​​ព្រះ​​រាជ​អា​ជ្ញា​រង​​ខេត្ត​សៀម​រាប​​ផ​ង​ដែរ​ បាន​​ចុះ​​ប្រ​តិ​បត្តិ​កា​រ​​ត្រួត​ពិនិ​ត្យ​ និង​ ចាប់​ដក​​ហូត​​បាន​​ឱស​ថ​​ចំ​នួន​​៥៨​​មុខ​ ស្មើ​នឹង ​៨ ​៥១​៧​ គ្រាប់​ ពី​​តូប​​លក់​​ចាប់​ហួយ​​មួយ​​កន្លែង​ នៅ​​ផ្សារ​​ក្រោម​​ក្នុង​​ក្រុង​​សៀម​រាប​​ ដែល​​មន្ត្រី​​ចម្រុះ​​ចុះ​​ប្រតិ​បត្តិ​ការ​​នេះ​​បាន ​និ​យាយ​ថា​ ​នេះ​​គឺ​ជា​​ការ​ដាក់​​តាំង​​លក់​​ថ្នាំ​ពេទ្យ​​អា​នា​ធិប​តេយ្យ​ និង​​ហៅ​ថា ​ជា​​ស​កម្ម​​ភាព​​លក់​​ចែក​ចាយ ​ថ្នាំ​ពេទ្យ​​ ខុស​ច្បាប់​​ស្តី​ពី​​ការ​គ្រប់​គ្រង​​ឱ​សថ​ ដែល​​ត្រូវ​​បាន​​ហាម​​ដាច់​ខាត​ មិន​ឱ្យ​​មាន​ការ​​លក់​​ឱ​សថ ​ក្រៅ​ពី​​ឱ​ស​ថ​ស្ថាន​ ឱ​​សថ​ស្ថាន​​រង​ ដែល​​មាន​​ការ​​អនុ​ញ្ញាតិ​​ត្រឹម​ត្រូវ​​នោះ​ឡើយ​ ។​

ddអ្នក​ស្រី​ លី​ វណ្ណៈ​ ប្រ​ធាន​ការិ​យា​ល័យ​​ឱ​សថ​​នៃ​​មន្ទីរ​​សុ​ខា​ភិ​បាល​​ខេត្ត​សៀម​រាប ​​បាន​ឱ្យ​ដឹង​​ថា ​​៖ ​នៅ​ក្នុង​​ករណី​នេះ​​ បើ​ទោះ​ជា ​​ឱ​សថ​​ទាំង​នេះ​​មាន​​លក្ខ​​តា​ប​ត្រ​​ខ្លះ​​ក្តី​ មិន​​ហួស​​កាល​បរិ​ច្ឆេទ​​ប្រើ​ប្រាស់​​ក្តី​ ក៏​​នៅ​​ តែ​​ជា​ស​​កម្ម​​ភាព​​ខុស​​ទៅ​​ នឹង​​ច្បាប់​​ស្តី​ពី​​ការ​គ្រប់​គ្រង​​ឱ​សថ ​ហាម​​មិន​ឱ្យ​​លក់​​ថ្នាំ​​គ្រាប់​​លាយ​ឡំ​​ជា​មួយ​ គ្រឿង​ទេស​​ (​​ចាប់​ហួយ​​)​ ក្រៅ​ពី​​ឱ​សថ​ស្ថាន​​ដែល​មាន​​ឱ​សថ​ការី​​ច្បាស់​លាស់ ​និង​​ត្រូវ​​មាន​​ការ​​បញ្ជាក់​ ​អនុ​ញ្ញាតិ​​ពី​​ក្រ​សួង​សុ​ខា​ភិ​បាល​ ។​

អ្ន​ក​ស្រី ​​បាន​បញ្ជាក់​​ជា​ថ្មី​​ថា​ ៖ ​ម្ចាស់​​តូប​​មួយ​​នេះ ​ធ្លាប់​​បា​ន​​ចុះ​​កិច្ច​សន្យា​ ព្រ​ម​​បញ្ឈប់​​ការ​​លក់​​ឱ​សថ​​រួច​​ម្តង​មក​ហើយ ​តែ​​គាត់​​មិន​​គោ​រព​​តាម​​កិច្ច​សន្យា ​គឺ​​នៅ​តែ​​បន្ត​​លក់​ ។ ​អ្នក​ស្រី​​បាន​​និ​យាយ​ថា ​ ​សកម្ម​ភាព​​​ដក​ហូត​​ឱ​សថ​​នា​ពេល​នេះ ​​គឺ​​ដើ​ម្បី​​ទប់​ស្កាត់​ និង​​លុប​បំ​បាត់​ កា​រ​​លក់​​ឱ​សថ ​និង​​ការ​​ផ្តល់​សេ​វា​​សុ​ខា​ភិ​បាល​​មិន​មាន​​ច្បាប់​ នៅ​​តាម​​ទីក​ន្លែង​​នា​នា​​ដែល​​គ្មា​ន​​ច្បាប់​​អនុ​ញ្ញាតិ​ ត្រឹម​ត្រូវ​ ហើយ​​ទាំង​នេះ ​ក៏​​ជា​​វិ​ធាន​ការ​​ដើ​ម្បី​​រក្សា​​ការ​ពារ​​សុខ​ភាព​​ជូន​​ប្រ​ជា​ពល​រដ្ឋ ​ បញ្ចៀស​​ពី​​គ្រោះ​ថ្នាក់ ​ដោយ​​ការ​ប្រើ​ប្រាស់​​ឱ​សថ​​ដែល​​គ្មាន​​កា​រ​ត្រួត​​ពិ​និត្យ​​ត្រឹម​ត្រូវ​ ។

​អ្នក​ស្រី​​បាន​​អំ​ពាវ​នាវ​​ដ​ល់​​អ្ន​ក​លក់​​ឱ​​ស​​ថ​​  ​ក្នុ​ង​​ទី​តាំង​​មិ​​ន​​​ត្រឹម​ត្រូវ​​ទាំង​អស់ ​​សូម​​ឲ្យ​​បញ្ឈប់​​ការ​​លក់​​ឱ​សថ ​ខុស​​ទៅ​​នឹង​​ច្បាប់​​របៀប​​នេះ​​ទៀត ​ព្រោះ​​វា​​បង្ក​​ផល​​ប៉ះ​ពាល់ ​​ដល់​​សុ​ខុ​មាល​ភាព​​ប្រ​ជា​ព​ល​រដ្ឋ ​និង ​សូម​​ឲ្យ​ ប្រ​ជា​ពល​រដ្ឋ​​ទាំង​អស់ ​បើ​​ទិញ​​ថ្នាំ ​ត្រូវ​​ទៅ​​រ​ក​​ទិញ​​នៅ​​តាម​​បណ្តា​​ឱ​ស​​ថស្ថា​ន​​ដែល​មាន​​ច្បាប់​​អនុ​ញ្ញាតិ​​ ត្រឹ​ម​ត្រូវ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative