គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ ​ថ្ងៃ​​ទី​២៦​​មករា​​ ស្លាប់​​មនុស្ស​៤​នាក់​​ របួស​​ធ្ងន់​​ស្រាល​១៧​​នាក់​

តាម​រ​បាយ​ការ​​ពី​​នា​យក​​ដ្ឋាន​​សណ្តាប់​​ធ្នា​​ប់​នៃ​​អគ្គ​​ស្នង​​ការ​​ដ្ឋាន​នគរ​​បាល​​​ជាតិ​​ នៅ​ថ្ងៃ​​ទី​​២៦​​ខែ​​មករា​​ ឆ្នាំ​​២០​១៥​​នេះ ​​មា​​ន​គ្រោះ​​ថ្នាក់​ចរា​ចរណ៍​​ នៅ​​ទូ​​ទាំង​​ប្រ​ទេស​​ចំ​នួន​​១៤​​លើក​ ​យ​ប់​​០៧​​លើក​​,​ បណ្តាល​​អោយ​​មនុស្ស​​ស្លាប់​​ចំ​នួន​​០៤​​នាក់​ (​ប្រុស​)​​ របួស​​ធ្ងន់​​ ១៣​​នាក់​​(​ស្រី​៧​នាក់​),​​និង​​របួស​​ស្រាល​០​៤​នាក់​​(​ស្រី​១​នាក់​​)​។

Traffic-accident-fpm-14-03-142d​ក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង​​ ១៤​​លើក​​នេះ ​​បាន​​បង្ក​​ឲ្យ​​ខូច​​ខា​ត​​យាន​​យន្ត​​សរុប​​ ២៤​​គ្រឿង​​ ក្នុង​​នោះ​​មា​ន​​ម៉ូ​តូ​​ចំ​នួន​១​៨​​គ្រឿង,​​​រថ​យន្ត​​ធុន​​តូច​​ចំ​នួន​០៥​​គ្រឿង​,​​រថ​យន្ត​​ ធុន​​ធំ​១​​គ្រឿង​​និង​​ថ្មើរ​​ជើង​​១​នាក់​​។​

មូល​​ហេតុ​​ ដែល​ប​ណ្តាល​ឲ្យ​មាន​​គ្រោះ​ថ្នា​​ក់​គឺ ​​ល្មើស​​ល្បឿន​ ​០៣​​លើក​​,​មិន​​គោរ​ព​​សិទ្ធ​១​​លើក​​,​ប្រ​ជែង​​គ្រោះ​ថ្នាក់​​២​​លើក,​​ស្រ​វឹង​៤​​លើក​,​​ មនុស្ស​ដើរ​​ឆ្លង​​ផ្លូវ​១​​លើក​​,​បត់​​គ្រោះ​ថ្នា​​ក់​១​លើក,​​មិន​​ប្រ​កាន់​ស្តាំ​១​​លើក​។ ​ក្នុង​នោះ​​អ្នក​​ជិះ​ម៉ូ​តូ​គ្រោះ​​ថ្នាក់​​ដោយ​​មិន​​បាន​​ពាក់​មួក​​សុវ​ត្ថិភាព​​ចំ​នួន​​ ១៦​​នាក់​​(​យប់​​០៩​​នាក់​)។​

 

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative