ក្រុម​គ្រូ​ពេទ្យ​កម្ពុ​ជា​ទទួល​បាន​បច្ចេក​ទេស ​វះ​កាត់​ឆ្អឹង​កង​ខ្នង​ បែប​ថ្មី​ពី​អ្នក​ឯក​ទេស​ម៉ា​ឡេ​ស៊ី​

លោក​វេជ្ជ​បណ្ឌិត ​Ap​p​as​a​m​y ​V​e​l​u ​ឯក​ទេស​វះ​កាត់​ឆ្អឹង​ខ្នង​មក​ពី​មន្ទីរ​ពេទ្យ ​Ra​m​sa​y​ ​Si​me​ ​Da​rby​ H​e​a​l​t​hc​a​r​e ​ប្រ​ទេស​ម៉ា​​ឡេ​ស៊ី​ បាន​ធ្វើ​ប​ទ​បង្ហាញ​ពី​បច្ចេក​​ទេស​វះ​កាត់​ឆ្អឹង​កង​ខ្នង ​បែប​ថ្មី​ហៅ​ថា ​Xl​i​f​ ដល់​ក្រុម​វេជ្ជ​បណ្ឌិ​ត​ខ្មែរ​ ​។​

260 (1)ddការ​បង្ហាញ​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុ​ង​សិ​ក្ខា​សា​លា​មួយ ​ស្តី​ពី​បច្ចេក ​ទេស ​វះ​កាត់​ឆ្អឹង​កង​ខ្នង​ បែប​ថ្មី​នៅ ​សណ្ឋា​គារ​ភ្នំ​ពេញ ​។

​សិក្ខា​សា​លា​នេះ ​ត្រូវ​បាន​រៀប​ចំ​ដោយ ​ក្រុម​ហ៊ុន ​S​an​o​f​i​ ​សហ​ការ​ជា​មួយ ​មន្ទីរ​ពេទ្យ​ R​a​m​sa​y​ S​i​m​e​ ​D​ar​b​y​ ​He​a​l​t​hc​a​r​e​ ប្រ​ទេស​ម៉ា​ឡេ​ស៊ី ​ដើ​ម្បី​បង្ហាញ​ដល់​វេជ្ជ​បណ្ឌិត​នៅ​កម្ពុជា​ ពីរ​បៀប​វះ​កាត់​ឆ្អឹង​ខ្នង​ថ្មី ដែ​ល​ទើ​ប​នឹង ​រក​ឃើញ ​លើក​ដំ​បូង​ នៅ​ក្នុង​ទ្វីប​អា​ស៊ី ​។ ​បច្ចេក​វិ​ទ្យា​នេះ ​នឹង​ធ្វើ​ឱ្យ​មាន​មុខ​វះ​កាត់​របួស​កាន់​តែ​តូច​បំ​ផុត ​ហើយ ​មាន​ប្រ​សិទ្ធ​ភាព ​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ជំ​ងឺ ​អាច​ជា​សះ​ស្បើយ​បាន​ឆាប់​រហ័ស​ ​។​

លោក​វេជ្ជ​បណ្ឌិត​ A​p​p​a​sa​m​y ​V​e​l​u ​បាន​ឱ្យ​ដឹង​ថា ប​ច្ចេ​ក​វិ​ទ្យា​Xl​i​f​ ជា​ប​ច្ចេក​ទេស​ថ្មី​មួយ​ ដែល​ត្រូវ​បាន​ រក​ឃើញ ​ដំ​បូង​ ដោយ​ក្រុម​គ្រូ​ពេទ្យនៅ​តំ​បន់​អា​ស៊ី ​សម្រាប់​វះ​កាត់​ជំ​ងឺ​ឆ្អឹង​កង​ខ្នង​ យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ ។​ បច្ចេក​វិ​ទ្យា​ X​l​i​f ​អាច​វះ​កាត់​ពី​ចង្កេះ​ក៏​បាន​ ហើយ​អ្នក​ជំ​ងឺ​អាច​មាន​សភាព​ធម្ម​តា​វិញ ​ដោយ​ដើរ​បាន​ធម្ម​តា ​តែ​៦​ទៅ​៨​ម៉ោង ​បន្ទាប់​ ពី​ធ្វើ​កា​រ​វះ​កាត់​ ។​ ការ​វះ​កាត់​នេះ ​មាន​វះ​មុខ​តូច​ មិន​ប៉ះ​ពាល់​សាច់​ដុំ​ទេ ​ការ​បាត់​បង់​ឈាម​ ក៏​មាន​កម្រិត​តិច​ដែរ​ ។​លោក​បាន​និ​យាយ​ថា ​«​ការ​វះ​កា​ត់​របៀប​នេះ ​ធ្វើ​ឱ្យ​អ្ន​ក​ជំ​ងឺ​គាត់​ សម្រាក​នៅ​មន្ទី​រ​ពេទ្យ​មាន​រយៈ​ពេល​តិច ​ហើយ​ គាត់​ចំ​ណាយ​ពេល​ តែ​រយៈ​ពេល​ខ្លី​ទេ ​គឺ​គាត់​អាច​ត្រ​ឡប់​ទៅ​បំ​ពេ​ញ​កា​​រ​ងារ​ រប​ស់​គាត់​បាន​វិញ ​នេះ​ជា​លក្ខណៈ​ ខុស​ពី​កាត់​វះ​កាត់​ ដទៃ​ទៀត»​​។​

ចំ​ពោះ​ប​ច្ចេក​វិ​ទ្យា​ថ្មី ​X​l​i​f​ នេះ​ ​នៅ​មិន​ទាន់​ មក​ដល់​ប្រ​ទេស​កម្ពុជា​នៅ​ឡើយ​ទេ ​។​ក្រុម​គ្រូ​ពេទ្យ​ ខ្មែ​រ​ទាំង​ នោះ​បាន​ស្នើ​ឱ្យ​ ក្រុម​វេជ្ជ​បណ្ឌិត​ របស់​​ម៉ា​ឡេ​​ស៊ី ​ផ្សព្វ​ផ្សាយ​និង​បណ្តុះ​បណ្តា​ល​ពួក ​គេ​ប​ន្ថែម​ទៀត ​អំ​ពី​បច្ចេក​ទេស​ X​l​if​ ​នេះ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative