​​​​​​លោក​ម៉ម​ប៊ុន​ហេង​នឹង​ទៅ​ឆ្លើយ​​​​​​បំ​ភ្លឺ​​​​នៅ​​​​រដ្ឋ​​​​សភា​​​​​​​ករណី​​​​ផ្ទុះ​​​​មេ​រោ​​​​​គ​​​​អេ​ដស៍​​​​​​​នៅ​​​​ឃុំ​​​​រកា​នៅ​អង្គារ​នេះ​

លោក​វេជ្ជ​បណ្ឌិត​ ម៉ម​ ប៊ុន​​​​ហេង ​រដ្ឋ​​​​មន្ត្រី​ក្រ​សួង​សុ​ខា​ភិ​បាល​នឹ​ង​អញ្ជើញ​ទៅ​ឆ្លើយ​បំភ្លឺ​នៅ ​រដ្ឋ​សភា​ទាក់​ទិន​នឹង​ការ​ឆ្លង​រាល​ដាល​មេ​រោគ​អេ​ដស៍​នៅ​ឃុំ​រ​កា​ស្រុក​សង្កែ​ម​ខេត្ត​បាត់​ដំ​បង​​​​​​​នៅ​រសៀល​ថ្ងៃ ​ទី​២៧​ខែ​មករា​ឆ្នាំ​២​០​១៥​តប​តាម​ការ​កោះ​ហៅ​របស់​ លោក​ស្រី ​កែវ​ សុវ​ណ្ណា​រ័ត្ន ​ប្រ​ធាន​គណៈ​ក​ម្ម​ការ​សុ​ខា​ភិ​បាល​​ សង្គម​កិច្ច​​ អតីត​យុទ្ឋ​ជន ​​យុវ​នី​តិ​សម្ប​ទា​​ ការ​ងារ ​​បណ្តុះ​បណ្តាល​វិ​ជ្ជា​ជីវៈ ​និង​កិច្ច​ការ​​​នារី​ ​ដែល​ជា​គណៈ​ក​ម្ម​ការ​ទី​៨ ​​នៃ​រដ្ឋ​សភា។​

0224ssបើ​​​​យោង​​​​តាម​​​​អគ្គ​លេខា​ធិ​ការ​​​​នៃ​​​​គណៈ​ក​ម្ម​ការ​​​​ នេះ​​​​បាន​​​​បញ្ជាក់​​​​កាល​​​​ថា​លោក​វេជ្ជ​ប​ណ្ឌិ​ត​​​​ ម៉ម​ ប៊ុន​​​​ ហេង​រដ្ឋ​មន្ត្រី​ក្រ​សួង​សុ​ខាភិ​បាល​ ត្រូវ​​​​បាន​​​​អញ្ជើញ​​​​ឲ្យ​​​​​​​បង្ហាញ​​​​វត្ត​​​​មាន​​​​នៅ​​​​ចំ​ពោះ​​​ ​មុខ​​​​គណៈ​កម្ម​ការ​​​​នេះ​​​​នៅ​​​​ថ្ងៃ​​​​អង្គារ ​ដើ​ម្បី​​​​ជជែក​​​​អំ​ពី​​​ ​វិបត្តិ​​​​សុ​ខា​ភិ​បាល​​​​នៅ​​​​​ក្នុង​​​​ឃុំ​​​​រ​កា​ ស្រុក​​​​សង្កែ​។​

លោក​វេជ្ជ​បណ្ឌិត​ម៉ម​ប៊ុន​ហេង​បាន​មាន​ប្រ​សា​សន៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦​មករា​នៅ​ក្នុង​ពិ​ធី​ព្យា​បាល​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ​នៅ​មណ្ឌល​សុខ​ភាព​ភ្នំ​ពេញ​ថ្មី​ថា​លោក​បាន​ទទួល​ការ​កោះ​ហៅ​របស់​គណ​ក​ម្ម​កា​ធិ​ការ​ទី​៨​នៃ​រដ្ឋ​សភា​រួច​ហើយៗ​លោ​ក​នឹង​ចូល​ទៅ​បំ​ភ្លឺ​នៅ​ថ្ងៃ​អង្គារ​ទី​២៧​មករា​តប​តាម​ការ​កោះ​អញ្ជើញ​របស់​គណ​កម្ម​កា​ធិ​ការ​។​លោ​ក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រ​សា​សន៍​ថា​«​ខ្ញុំ​នឹង​ទៅ​តាម​ការ​កោះ​អ​ញ្ជើញ​រ​បស់​គណ​កម្មា​ធិ​ការ​ទី​៨​នៃ​រដ្ឋ​សភា​ហើយ​លោក​មិន​មាន​អ្វី​ជា​ការ​ព្រួយ​បា​រម្ភ​នោះ​ទេ»​។​

image។។ddតាម​លទ្ធ​ផល​​នៃ​​កា​រ​​សិ​ក្សា​​ស្រា​វ​ជ្រាវ​បាន​​រក​ឃើញ​​ប្រ​ភព​ឃើញ​​ថា​អ្នក​​ឆ្លង​​មេ​រោគ​​អេ​ដស៍​​ដែល​​បាន​​ចាក់​​ថ្នាំ​ និង​​ចាក់​​សេ​រ៉ូម ​មាន​​កម្រិត​​ខ្ពស់​​ជាង​​អ្ន​ក​​មិ​ន​​ឆ្លង​​មេ​រោគ​​អេ​ដស៍។​ចាប់​​ពី​​ថ្ងៃ​​ទី​​ ៨​ ដល់​​ថ្ងៃ​​ទី​​ ៣១​ ខែ​​ធ្នូ​ ឆ្នាំ​​២០​១៤ ​ពល​រដ្ឋ​​ឃុំ​ ​រកា​ ចំ​នួន ​១៩​៤​០​ ​នាក់​ បាន​​ស្ម័គ្រ​​ចិត្ត​​ទទួល​​កា​រ​​ប្រឹ​ក្សា ​និង​​ធ្វើ​​តេស្ត​​ឈាម​​​រក​​មេ​រោគ​​អេ​ដស៍ ​ក្នុង​​នោះ​​​​ចំ​នួន ​២១​២​​ នាក់​​បាន​​រក​​ឃើញ​​ឆ្លង​​មេ​​រោគ​​​អេ​ដស៍ ​ដែល​​មាន​​អ្ន​ក​​ភូមិ​​រកា​ចំ​នួន ​១៧៤​​ នាក់​ ស្មើ​​នឹង​ ៨២​%​។ ​ក្នុ​ង​​ចំ​ណោម​​អ្ន​ក​​ឆ្ល​ង​​មេ​រោគ​​អេ​ដស៍​​ចំ​នួន ​២១​២​ ​នា​ក់​​នោះ ​គឺ​​មា​ន​​កុ​មារ​​​អា​យុ​​ក្រោម​ ១៤​​ ឆ្នាំ​ ចំ​នួន​ ៣៩​​នាក់ ​ស្មើ​​នឹង​ ១៨​% ​ពល​រដ្ឋ​​អា​យុ​​ចន្លោះ​​ពី​ ១៥​ ​ឆ្នាំ​​ដ​ល់​ ៥៩​​ ឆ្នាំ​ ចំ​នួន ​១២​៧​ នាក់​ ស្មើ​​នឹង​ ៦០​% ​និង​​មនុស្ស​​ចាស់​​អា​យុ​​ចាប់​​ពី​ ៦០​ ​ឆ្នាំ​​ឡើង​​ទៅ​​មាន​​ចំ​នួន ​៤៦​​ នាក់ ​ស្មើ​​នឹង​ ២២%​​។

​គួរ​ប​ញ្ជាក់​ថា ​កាល​​ពី​ថ្ងៃ​​ទី​​២២ ​ខែ​ធ្នូ ​លោក​​គ្រូ​​ពេទ្យ​​ឯក​​ជន​​ក្នុង​​ភូមិ​​ លោក ​យ៉ែម ​ជ្រិន​​ ដែល ​ជាប់​​ពាក់​​ព័ន្ធ​​នឹង​​ករណី​​ចម្លង​​ជំ​ងឺ​​អេ​ដស៍​​ទៅ​​មនុស្ស​​ ​​នៅ​​ ក្នុ​ង​ភូមិ​​រកា ​ត្រូវ​​បាន​​សា​លា​​ដំ​បូង​​ខេត្ត​​បាន​​ធ្វើ​​ការ​​សម្រេ​ច​​ឃុំ​​ខ្លួន​​ក្នុង​​ពន្ធ​នា​គារ ​​បណ្ណោះ​​អា​សន្ន ​ដោយ​​ចោទ​​ប្រ​កាន់​​ចំ​នួន​​បី​​បទ​​ល្មើស​​ ដែល​​អាច​​ផ្តន្ទា​​ទោស​​ដាក់​​ពន្ធ​នា​គារ​​អស់​​មួយ​​ជី​វិត​​​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative