រដ្ឋ​មន្ត្រី​សុ​ខា​ភិ​បាល​ដឹក​នាំ​ក្រុម​គ្រូ​ពេទ្យ​ចុះ​ព្យា​បាល​ភ្នែក​ដល់​ប្រ​ជា​ពល​រដ្ឋ​នៅ​សង្កា​ត់​ភ្នំ​ពេញ​ថ្មី​ដោយ​ឥត​គិតថ្លៃ​

លោកវេជ្ជបណ្ឌិតម៉មប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌសែនសុខកាលពីព្រឹកថ្ងៃទី២៦ខែមករាឆ្នាំ២០១៥បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តថ្នាក់ជាតិចុះពិនិត្យព្យាបាលភ្នែកដោយឥតគិតថ្លៃជួនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ។

photo 1(1)sdsលោក​​សាស្ត្រា​​ចា​រ្យ​​សោ​​ផុន​​វឌ្ឍ​​នៈ​​សក​​ល​​វិ​​ទ្យា​​ធិ​​ការ​​សកល​​វិ​ទ្យា​​ល័យ​​វិទ្យា​​សាស្ត្រ​​សុ​​ខា​​ភិ​​បាល​​បាន​​មាន​​ប្រ​​សា​​សន៍​​ថា​​ដោ​យ​​មា​ន​​ការ​​ចូល​​រួម​ឧ​បត្ថម្ភ​ថវិ​កាពី​អង្គ​ការ​មូល​និ​ធិ​ហ្រេត​ហូ​ឡូស​កល​វី​ទ្យា​ល័យ​វិ​ទ្យា​សាស្ត្រ​សុ​ខា​ភិ​បាល​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែ​រ​‑​សូ​វៀ​ត​មន្ទីរ​ពេទ្យ​ព្រះ​អង្គ​ឌួង​និង​អា​ជ្ញា​ធរ​មូល​ដ្ឋា​ន​បាន​ដឹក​នាំ​ក្រុ​ម​គ្រូ​ពេទ្យ​ចុះ​មក​ពិ​និត្យ​និង​ព្យា​បាល​ភ្នែក​ដល់​ប្រ​ជា​ពល​រដ្ឋ​នៅ​ស​ង្កាត់​ភ្នំ​ពេញ​ថ្មី​រយៈ​ពេល​មួយ​ថ្ងៃ​ដោយ​ឥត​គិត​ថ្លៃដើ​​ម្បី​ផ្ត​ល់​ឪ​កាស​ដល់​សាស្ត្រា​ចារ្យ​និ​ស្សិត​សកល​វិ​ទ្យា​ល័យ​ក៏​ដូច​ជា​គ្រូ​ពេទ្យ​បាន​ចូល​រួម​ការ​ងារ​ក្នុង​សហ​គមន៍​ដើ​ម្បី​ស្វែង​យល់​ពី​តំ​រូវ​ការ​សុខ​ភាព​របស់​សហ​គមន៍​ព្រ​ម​ទាំង​ចូល​រួម​ចំ​ណែក​ក្នុង​ការ​ថែ​ទាំ​ព្យា​បាល​សុខ​ភាព​ជួន​ប្រ​ជា​ជ​ន​ស្រប​តាម​គោល​នយោ​បាយរ​បស់​ក្រ​សួង​សុ​ខា​ភិ​បាល​ក៏​ដូច​ជា​គោល​នយោ​បាយ​រប​ស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​។​

លោក​វេជ្ជ​បណ្ឌិត​ម៉ម​ប៊ុន​ហេង​មាន​ប្រ​សា​សន៍​ថា​ការ​ចុះ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ទូ​ទៅ​ក៏​ដូច​ជា​ជំ​ងឺ​ភ្នែក​នេះ​មិ​ន​មែន​លើក​ទី​១​ទេ​ដែល​ក្រុ​ម​គ្រូ​ពេទ្យ​យើង​បាន​ចុះ​ព្យា​បា​ល​ជំ​ងឺ​ជួន​ប្រ​ជា​ពល​រដ្ឋ​ដោយ​ឥត​គិត​ថ្លៃពោ​ល​គឺ​បាន​ចុះ​ជា​​ហូរ​ហែ​មិ​ន​ថា​នៅ​រាជ​ធា​នី​ភ្នំ​ពេញ​ឬ​ខេ​ត្ត​ទេ​ដើ​ម្បី​ឲ្យ​គ្រូ​ពេទ្យ​និង​សហ​គមន៍​ប្រ​ជា​ពល​រដ្ឋ​បាន​ដឹង​សុខ​ទុក្ខ​គ្នា​តើ​ពួ​ក​គាត់​មាន​ជួប​បញ្ហា​ជំ​ងឺ​អ្វី​ខ្លះ​។​ជា​ង​នេះ​ទៅ​ទៀត​វា​ជា​ការ​ចូល​រួម​លើក​កំ​ពស់​សុខ​ភាព​ប្រ​ជា​ពល​រដ្ឋ​តាម​មូល​ដ្ឋាន​និង​កាត់​បន្ថយ​ពេល​វេ​លា​និ​ង​ចំ​ណាយ​ថវិ​កា​ក្នុង​ការ​ទៅ​រក​សេ​វា​ព្យា​បាល​នៅ​តាម​មន្ទី​រ​ពេទ្យ​នា​នា​ផង​ពិ​សេស​លោក​តាលោ​ក​យាយ​ដែ​ល​មាន​វ័យ​ចំ​ណាស់​ក្នុង​ការ​ពិ​បាក​ក្នុង​ការ​ធ្វើ​ដំ​ណើរ​។​

លោក​រដ្ឋ​មន្ត្រី​បាន​បន្ត​ថា​«​ដោយ​មើល​ឃើញ​ពី​កា​រ​លំ​បាក​របស់​បង​ប្អូន​ប្រ​ជា​ព​ល​រដ្ឋ​នេះ​ហើយ​បាន​ជា​យើង​បាន​នាំ​នូវ​គ្រូ​ពេទ្យ​មក​ពី​ថ្នាក់​ជាតិ​មូល​ដ្ឋាន​និង​និ​ស្សិត​ពេទ្យ​ចុះ​ម​​ក​ពិ​និត្យ​មើល​បង​ប្អូន​ដោយ​មា​ការ​ត្រួត​ពិត្យ​ពី​គ្រូ​ពេទ្យ​ជំ​នាញ​ពី​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​‑​សូ​វៀ​ត​តើ​មាន​ជួប​ការ​លំ​បាកអ្វី​ខ្លះ​មាន​បញ្ហា​ភ្នែក​អ្វី​ខ្លះ​ដើ​ម្បី​ឈាន​ទៅ​សំ​រេច​គោល​ដៅ​រ​បស់​រាជ​រដ្ឋា​ភិ​បាល​ក្នុង​ការ​លប់​បំ​បាត់​ជំ​ងឺ​ភ្នែក​ឡើង​បាយ​នេះ​នៅ​ឆ្នាំ​២០​២០​ខាង​មុខ​»​។​

photo sdលោក​រដ្ឋ​មន្ត្រី​បាន​បន្ត​ថា«​ការ​ពិ​និត្យ​និង​ព្យា​បាល​នេះ​មិ​ន​គិត​ថវិ​កា​ទេ​ហើយ​បើ​រក​ឃើញ​ថា​ត្រូវ​ការ​វះ​កាត់​ទៀត​នោះ​នឹង​បញ្ជួន​ទៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូ​វៀត​ឬ​ម​ន្ទី​រ​ពេទ្យ​ព្រះ​អង្គ​ឌួង​ហើ​យ​ការ​វះ​កាត់​ក៏​មិន​គិត​ថ្លៃ​ដែរ​។ក្រៅ​ពី​ពិ​និត្យ​ព្យា​បាល​ហើយ​ក៏​មា​ន​ការ​ផ្តល់​ជួន​វែ​ន​តា​ដោយ​ឥត​គិត​ថ្លៃ​ទៀត​ផង​»​។​

លោក​វេជ្ជ​បណ្ឌិត​ម៉ម​ប៊ុន​ហេង​បាន​អំ​ពាវ​នាវ​សូម​ឲ្យ​បង​ប្អូ​ន​ប្រ​ជា​ពល​រដ្ឋ​ទៅ​ប្រើ​ប្រាស់​សេ​វា​រដ្ឋ​ឲ្យ​បាន​គ្រប់ៗ​គ្នា។​

លោក​រដ្ឋ​មន្ត្រី​ក៏​បាន​ថ្លែ​ងអំ​​ណរ​គុណ​ដល់​លោក​សា​ផុន​វឌ្ឍនៈ​សកល​វិ​ទ្យា​ធិ​ការ​សកល​វិ​ទ្យា​ល័យ​វិ​ទ្យា​សាស្ត្រ​សុ​ខា​ភិ​បាល​និង​ក្រុម​គ្រូ​ពេទ្យ​ស្មគ្រ័​ចិត្ត​ទាំង​អស់​ក៏​ដូច​ជា​អា​ជ្ញា​ធរ​មូល​ដ្ឋាន​និង​អង្គ​ការ​ហ្រ្វេត​មូល​និ​ធិ​ហូ​ឡូ​ដែល​បាន​ចុះម​ក​ពិ​និត្យ​ព្យា​បាល​ភ្នែក​ដល់​ប្រ​ជា​ព​​ល​រដ្ឋ​នា​ពេ​ល​នេះ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative