សមត្ថ​កិច្ច​ ស្ទាក់​​ចាប់​បាន ​ប្រ​ហិត​ សាច់​​ត្រី​​សមុទ្រ​ លោត​ឆ័ត្រ​ ពី​​វៀត​ណាម​បាន​ចំ​នួន​៣តោ​​ន​

សេដ្ឋ​កិច្ច​​ខេត្ត​កំ​ព​ង់​ឆ្នាំង​ ស្ទាក់​​ចាប់​បាន ​ប្រ​ហិត​​សា​ច់​​ត្រី​​សមុទ្រ​ ដែល​​គេ​​នាំ​ចូល​​ពី​​ប្រ​ទេស​​វៀតណា​ម​​ដោយ​​គ្មាន​​ច្បា​ប់​​ចំ​នួន៣​តោន​ ដែល​​ឈ្មួញ​​ដឹក​​តាម​​រថ​យន្ត​​នី​សា​​ន់​​មួយគ្រឿ​ង ​ពាក់​​ស្លា​ក​​លេខ ​ភ្នំ​ពេញ ​2F​-9​2​4​5​ ​នៅ​លើ​​កំ​ណាត់​​ផ្លូវ​ជាតិ​​លេ​ខ​៥ ​ចំណុ​​ច​​មុខ​ផ្ទះ​ សំ​ណាក់​​សុខ​​ថៃ​​សាន​​ស្ថិ​ត​ក្នុង​​ភូមិ​សាស្ត្រ​ សង្កាត់​​កំ​ពង់​ឆ្នាំង​​ក្រុង​​កំ​ពង់​ឆ្នាំង​​ខេត្ត​កំព​ង់ឆ្នាំ​ង​ ។​

246ssនៅ​ក្នុង​​ប្រតិ​បត្តិ​ការ​​នេះ ​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​​មនុស្ស​២​នាក់ ​ក្នុង​​ម្នាក់​​ឈ្មោះ ញឹ​​ប​ រ៉ា​​ឌី​ ភេទ​​ប្រុស​ អាយុ២៨​ឆ្នាំ ​ជា​​អ្ន​ក​បើក​បរ​​រថ​យន្ត ​និង​​មាន​​ទី​លំ​នៅ​ក្នុង​ភូមិ​​ប៉​​ប៉ិត​ ឃុំ​​អន្លង់​ត្នោត​ ស្រុក​​ក្រគ​​ខេត្ត​ពោធិ​សាត់​ និង​​អ្ន​ក​រួម​ដំ​ណើរ​ ម្នាក់​ទៀត​​ឈ្មោះ ​វង្ស​ ផា​និត​ ភេទ​​ប្រុស​ អា​យុ២​៥​ឆ្នាំ​ មាន​​ទី​លំ​នៅ​​ក្នុ​ង​ភូមិ​​ផ្សារ​ ឃុំ​​អន្លង់​ត្នោត​​ស្រុក​​ក្រ​គរ ​ខេត្ត​ពោធិ​សាត់។​

លោក​ញឹ​ប ​រ៉ា​​ឌី ​អ្នក​បើក​បរ​​រថ​យន្ត​​ បាន​​ប្រាប់​​សមត្ថ​កិច្ច​​អោយ​ដឹង​ថា ប្រ​ហិត​​សាច់​​ត្រី​​សមុទ្រ​​នេះ ​មាន​​ចំ​នួន ​៣​តោ​ន ​នាំ​ចូល​​ពី​​ប្រ​ទេស​​វៀត​ណាម ​តាម​​ច្រ​ក​​ជ្រៃ​​ធំ​​ស្រុក​​កោះ​ធំ ​ខេត្ត​កណ្តាល​។ ​ប្រ​ហិត​​សាច់​​ត្រី​​នេះ​​ត្រូវ​ បាន​​នាំ ​ទៅ​កាន់​​ខេត្ត​បាត់​ដំ​បង​​ដើ​ម្បី​​ធ្វើ​​ណែម​​រឿង ​មាន​ច្បាប់​​អត់​​ច្បាប់​​រូប​គេ មិ​ន​បាន​​ដឹង​​ទេ ​ពី​ព្រោះ​​រូប​គេ​​គ្រាន់​តែ​​ជា​​អ្នក​ ស៊ី​ឈ្នួល​​ដឹក​​អោយ​​ថៅ​កែ​​ប៉ុ​ណ្ណោះ។​

លោក​ លី​ ឡា​នា​​​យ​រង​​ខ័​ណ្ឌ​​រដ្ឋ​បាល​​ជល​ផល​​កំ​ពង់​​ឆ្នាំង​ បាន​អោយ​ដឹង​ថា ​ការ​ដឹក​ជញ្ជូន​​ប្រ​ហិត​​សាច់​​ត្រី​​នេះ ​អត់​​មាន​ច្បាប់​​ទេ​​បើ​តាម​​ច្បាប់​ ជល​ផល​​មា​ន​​ត្រឹ​ម​​ពិ​ន័យ​​អន្តរ​កាល​​តែ​ប៉ុ​ណ្ណោះ ​ពាក់​ព័ន្ធ​​ទៅ​នឹង​​ការ​ប្រើ​ប្រាស់​ សារ​ធាតុ​​គី​មី​​ទៅ​លើ​​សាច់​​ត្រី​​នោះ​​នៅ​​មិ​ន​ទាន់​​ដឹង​​នៅ​ឡើយ​​ទេ​ រង់​ចាំ​​ខាង​​កាំ​កុង​ត្រូ​ល​​ចុះ​ម​​ក​​ពិ​និត្យ​​សិន​ ទើប​​អាច​​បញ្ជាក់​បាន​ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative