គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​២​៥​មក​រា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នា​​​ក់និ​ង​របួស​ធ្ងន់​ស្រាល​១៧​នាក់​

យោង​​តាម​​របាយ​ការណ៍​​ពី​​នា​យក​ដ្ឋាន​​សណ្ដាប់​ធ្នាប់​​នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគ​រ​បាល​​​ជាតិ​​ប្រា​ប់​​ថា ​កាល​​ពី​​ថ្ងៃ​ទី​​២៥ ​ខែ​ម​ករា ​ឆ្នាំ​​២០​១៥​​នេះ ​មាន​​ហេតុ​កា​រណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​នៅ​​ទូ​ទាំង​​ប្រ​ទេស​​កើត​ឡើង​​ចំនួន​​១០​​លើក ​(​យប់​​០២​​លើក​​)​ បណ្ដាល​​ឲ្យ​​មនុស្ស​​ស្លាប់​​០២​​នាក់​​(​ប្រុស​​),​ រង​​របួស​​ធ្ងន់​​១២​​នាក់​ (​​ស្រី​​០​៤​​នាក់​​)​ និង​​របួស​ស្រាល​​០៥​​នាក់​​(​​ស្រី​​០៣​​នាក់​​)​​។​

Traffic-accident-fpm-07-01នៅ​​ក្នុង​​ករណី​​គ្រោះ​ថ្នាក់​​ចរា​ចរ​​ណ៍​​ទាំង​​១០​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប​​២០​​គ្រឿង ​ក្នុង​​នោះ​​មាន​​ម៉ូតូ​​ចំ​នួន​​០៩​​គ្រឿង​​​,​ រថ​យន្ត​ ​ធុន​​តូច​​ចំ​នួន​​១០​​គ្រឿង ​និង​​រថ​យន្ត​​ធុន​​ធំ​​ចំ​នួន​​០១​​គ្រឿង​​។​ របាយ​ការណ៍​​ខាង​លើ​​ប្រាប់​​បន្ត​​ថា ​មូល​ហេ​តុ​​ដែល​​បណ្ដាល​​ឲ្យ​​កើត​មាន​​ករណី​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ គឺ​​បណ្ដា​ល​​ម​ក​ពី​​កត្តា​​ល្បឿន​​០៤​​លើក​​, ​មិន​​គោ​រព​​សិទ្ធ​​០២​​លើក​​, ​មិន​​ប្រ​កាន់​​ស្តាំ​​០១​​លើក​​, ​ប្រ​ជែង​​គ្រោះ​ថ្នាក់​​​០២​​លើក​ និង​​ស្រ​វឹង​​០១​​លើក​ ក្នុង​​នោះ​​អ្នក​​​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោយ​​មិន​បាន​​ពាក់​មួ​ក​​សុវត្ថិ​ភា​ព​​១២​​នាក់​ (​​យប់​​០៣​​នាក់​​)​​។​​

ចំ​ពោះ ​រថ​យន្ត​​ដែល​​ត្រូវ​​ផាក​ពិ​ន័យ​​នៅ​​អង្គ​ភាព ​កាល​ពី​​ថ្ងៃ​ទី​​២៥ ​ខែ​​មករា​ ឆ្នាំ​​២០​១៥​​នេះ ​សរុប​​ចំ​នួន ​១០​៧​​គ្រឿង​​ស្មើ​​និង​​១​០​៧​​ករណី ​ក្នុង​​នោះ​​មាន ​ល្មើស​​ក្រ​ដាស​​ស្នាម​​៩០​​ករណី​​, ​ប័ណ្ណ​​បើក​បរ​​ហួស​​សុ​ពល​ភាព​​០១​​ករណី​​, ​ប័ណ្ណ​​បើក​បរ​​ខុស​​ប្រ​ភេទ​​យាន​យន្ត​​០១​​ករណី​​, ​គ្មាន​​ប័ណ្ណ​​អាជី​វក​ម្ម​​១៥​​ករណី​​, ​គ្មាន​​ឆៀក​​០៧​​ករណី​​, បើ​ក​បរ​​ហួស​​ល្បឿ​ន​​កំ​ណត់​​៦៦​​ករណី​​, ​ល្មើស​​បច្ចេ​ក​ទេស​​១៧​​ករណី ​និង​​ដឹក​​សំ​ពីង​សំ​ពោ​ង​​១៧​​ករណី​​។​​រថ​យន្ត​ ​ទាំ​ង​អស់​​ត្រូវ​​បាន​​បង់​ប្រាក់​​ពិ​ន័យ​​រួចរា​ល់​​នៅ​​អធិកា​រ​ដ្ឋាន​​នគរ​បាល​​ស្រុក​​ ចំ​នួន​​១០​​គ្រឿង​ និង​​នៅ​​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ខេត្ត​​ចំ​នួន​​៩៧​​គ្រឿង​​។​ ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​​បាន​​ពិ​ន័យ​​សរុប​​​ចំនួន​​៥១​៧​​គ្រឿង​ ក្នុង​​នោះ​​មាន​​ជិះ​​ម៉ូ​តូ​​អត់​​ពាក់​មួក​​ចំ​នួន​​២៦​១​​គ្រឿង​​,​ ជិះ​​ម៉ូតូ​​អត់​​ដាក់​​កញ្ចក់​​ចំ​នួន ​២២​៨​​គ្រឿង​,​​ ជិះ​​ម៉ូតូ​​អត់​​មួក​ និង​​កញ្ចក់​​ចំ​នួន​​០៧​​គ្រឿង​​, ​ល្មើស​ ​សញ្ញា​​ចរា​ចរណ៍​​១៦​​គ្រឿង​ ​និង​​ផ្លាក​​លេខ​​បាក់ ​ឬ​​ខូច​​ចំ​នួន​​០៥​​គ្រឿង​​។​ ម៉ូតូ​​ទាំង​អស់​​ត្រូវ​​បាន​​បង់​ប្រាក់​​ពិ​ន័យ​​រួចរា​ល់​​នៅ​​អធិ​ការ​ដ្ឋាន​​នគរ​បាល​​ ស្រុក​​ចំ​នួន​​២១​៦​​គ្រឿង ​និង​​នៅ​​ស្នង​កា​រដ្ឋាន​​នគ​រ​បាល​​ខេត្ត​​ចំ​នួន​​៣០​១​​គ្រឿង​​​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី  ២៦ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative