រដ្ឋ​មន្ត្រី​​ការ​ងារ៖​លទ្ធិ​ប្រ​ជា​ធិប​តេ​យ្យ ​និង​​នី​តិរ​ដ្ឋ​​ត្រូវ​​ដើរ​​ទន្ទឹ​ម​គ្នា​​មិន​អាច​​ខ្វះ​​បាន​ឡើយ​

លោក​​អ៊ិត ​សំ​ហេ​ង ​រដ្ឋ​មន្ត្រី​ក្រ​សួង​​ការ​ងារ ​និង​​បណ្តុះ​បណ្តាល​​វិ​ជ្ជាជី​វៈ​​បាន​លើក​ឡើង​​ថា«​លិ​ទ្ធិ​​ប្រ​ជា​ធិ​ប​តេយ្យ​ និង​​នី​តិ​រ​ដ្ឋ​​ទាំង​ ពីរ​​នេះ​​ត្រូវ​​ដើរ​​ទន្ទឹម​គ្នា​មិ​ន​អាច​ខ្វះ​បាន​ឡើយ​ប៉ុ​ន្តែ​ ផ្ទុយ​ទៅ​វិញ​​បើ​​អោយ​​សិទ្ធិ​​តែ​​ទៅ​លើ​​ប្រ​ជា​ធិ​ប​តេយ្យ​ តែ​​មិន​​គោ​រព​​តាម​​នី​តិ​រដ្ឋ ​វា​​បែរ​ជា​​អា​ណាធិ​ប​តេយ្យ​​ទៅ​វិញ​​ទេ ​។​

IMG_5175ssលោក​​រដ្ឋ​មន្ត្រី​​បាន​​មាន​ប្រ​សា​សន៍​​បែប​នេះ​​កាល​ពី​​ថ្ងៃ​ទី ​២២ ​ខែ ​មករា​ ឆ្នាំ ​២០​១៤​ ខណៈ​ដែ​ល​​លោក​​បាន​​ដឹក​នាំ​​គណៈ​ប្រ​តិ​ភូ​​ក្រោ​ម​​ឪ​​វាទ​​ក្រ​សួង​​ទៅ​​ទស្ស​ន​កិច្ច​​ស្វែង​យល់​​ពី​​ចង្វា​​ក់​​ផលិត​ក​ម្ម ​ព្រម​ទាំង​​សំ​ណេះ​សំ​ណាល ​និង​​សាក​សួរ​​សុខ​ទុក្ខ​​កម្ម​ករ​-​ក​​​ម្មកា​រិនី​​នៅ​ក្នុង​​តំ​បន់​​សេដ្ឋ​កិច្ច​​ពិ​សេស ​មេន​​ហាត​​ធេ​​ន ​មាន​​ទី​តាំង​​ស្ថិត​នៅ​ក្នុ​ង​​ក្រុ​ង​​បា​វិ​ត ​ខេត្ត​ស្វាយ​រៀង។​

​លោក​​អ៊ិត​​សំ​ហេង​​បាន​​បន្ត​ថា​​ចំ​ពោះ​​បញ្ហា​​បាតុ​ក​ម្ម ​កូដ​កម្ម​ គឺ​​មាន​ចែង​​នៅ​ក្នុង​​ច្បាប់​ រាជ​រដ្ឋា​ភិ​បាល​​មិ​ន​ដែល​​ហាម​ឃាត់​​ទេ ​រាជ​រដ្ឋា​ភិ​បាល​​អនុ​ញ្ញាតិ​​អោយ​ធ្វើ ​ប៉ុ​ន្តែ​​អ្វី​ដែល​​មិ​ន​អាច​​ទទួល​យក​បាន ​គឺ​​ធ្វើ​ទៅ​​មិន​​ត្រឹម​ត្រូ​វ​​តាម​ច្បាប់​ និង​​ប្រើ​ប្រាស់​​អំ​ពើ​​ហឹ​ង្សា​។​ លោក​​រដ្ឋ​មន្ត្រី​​បាន​លើក​ឡើង​​ចំ​នួន​​បី​​ចំ​នុច ​ដែល​​ច្បាប់​​បាន​​ហាម​ឃាត់​​គឺ ​ទី១.​ ការ​បិទ​ផ្លូវ​​សា​ធា​រ​ណៈ ​ទី២.​ ​ការ​បំ​ផ្លាញ​​ទ្រព្យ​សម្បត្តិ​​សា​ធារ​ណៈ ​និង​​ឯក​ជន​ និង​​ទី​៣.​ ការ​បង្ក​​រ​បួស​ស្នាម​  ។ ​លោក​​រដ្ឋ​មន្ត្រី ​ប​ន្តែ​​ម​​ថា​ កន្លង​ទៅ​​អ្នក​​ដែល​​ធ្វើ​​តែង ​រត់​គេច​ខ្លួន​​បាត់ ​តែ​​ចាប់​ពី​ពេល​នេះ​​តទៅ​​អ្នក​ប្រ​ព្រឹត្ត​​មិន​​ត្រូវ​អោយ​​រួច​ខ្លួន​​ឡើយ ​ត្រូវ​​ចាត់​វិ​ធាន​ការ​​តាម​ផ្លូវ​​ច្បាប់​​ហើយ​  ។​

លោក​​រដ្ឋ​ម​​ន្ត្រី​ មាន​​ប្រ​សា​​ស​ន៏​​លើក​ឡើង​​ទៀត​ថា ​ក្រ​សួង​​ការ​ងារ ​និង​​បណ្តុះ​បណ្តាល​​វិ​ជ្ជា​ជីវៈ ​និង​​ក្រ​សួងម​ហា​ផ្ទៃ​​កំពុង​តែ​​បង្កើន​​នូវ​​វិ​ធា​នកា​រ​​រឹត​បន្តឹង​​ការ​គ្រប់​គ្រង​​កំ​លាំង​​ពល​កម្ម​​ជា​​ជន​បរ​ទេស ​ដូ​ច្នេះ ​លោក​​បាន ​ស្នើ​អោ​​យ​​គ្រប់​​រោង​ចក្រ​​ទាំង​អស់​​ដែល​​ប្រើ​ប្រាស់​​កំ​លាំង​​ពល​កម្ម​​ជា​​ជន​បរ​ទេស ​ត្រូវ​​មក​​ធ្វើ​​ប័ណ្ណ ​និង​​សៀវ​ភៅ​​កា​រ​ងារ ​អោយ​បាន​គ្រប់ៗ​គ្នា​​ដែល​​ច្បាប់​​បាន​កំ​ណត់។​

លោក​ប្រាក់​ចាន់​ធឿន​អគ្គ​លេ​ខា​ធិ​ការ​នៃ​អ​គ្គ​លេ​ខា​ធិ​ការ​ដ្ឋាន​គណៈ​ក​ម្ម​ការ​សំ​រាប់​ដោះ​ស្រាយ​បញ្ហា​កូដ​កម្ម​បាតុ​ក​ម្មនៅ​តាម​គ្រប់​មុខ​សញ្ញា​(គ​.​ក​.​ប​)​បាន​មាន​ប្រ​សា​សន៍​នៅ​ក្នុ​ង​ពិ​ធី​បើក​វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី«​ការ​ពង្រឹង​សមត្ថ​ភាព​ការដោះ​ស្រាយ​វិ​វាទ​ការ​ងារ​ការ​ទ​ប់​ស្កាត់​និង​ការ​ដោះ​ស្រាយ​បញ្ហា​កូដ​កម្ម​បាតុ​ក​ម្ម​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​បញ្ហា​កូដ​កម្ម​បាតុ​ក​ម្ម​តាម​រោង​ចក្រ​សហ​គ្រាស​ឆ្នាំ​២​០​១៤​នេះ​ជា​បញ្ហា​មួយ​គួរ​ឲ្យ​គត់​សំ​គាល់​ក្នុ​ង​នោះ​មាន​កូដ​កម្ម​ចំ​នួន​២៧​៦​រោង​ចក្រ​ស្មើ​នឹ​ង​២៩​០​លើក​មាន​កូដ​ករ​ចំ​នួន​ប្រ​មាណ១​២​៦​៥​២​៤​នាក់​ក្នុង​នោះ​ការ​បិទ​ផ្លូវ​មាន​ចំ​នួន​១៣​លើក​ហិ​ង្សា​៧​លើក​និង​ដង្ហែ​ក្បួន​មាន​២០​លើក។​លោក​បាន​ប​​ន្ត​ថា​ចំ​ពោះ​បាតុ​ក​ម្ម​វិញ​នៅ​ឆ្នាំ​២០​១៤​បាន​កើត​ឡើង​ចំ​នួន​៣០​៤​លើក​។​

ទាក់​ទិន​​នឹ​ង​​​វិ​ស័យ​​កា​រ​ងារ​​វិញ​​លោក ​អ៊ិត ​សំ​ហេង ​បាន​​មាន​​ប្រ​សា​​ស​ន៏​​ថា​ ក្នុង​​រយៈ​ពេល​១៥​ឆ្នាំ​​កន្លង​មក​នេះ ​យើង​​ពិ​និត្យ​មើល​​វឌ្ឍន​ភាព​​លើ​​វិ​ស័យ​​ឧ​ស្សា​ហ​កម្ម​​កាត់​ដេរ​​គឺ​​ពិត​ជា​​បាន​​ដើរ​​លឿន​​ណាស់ ​ពេល​មុន​​វិ​ស័យ​​ការ​ងារ​​នៅ​​តូច​​មែន​ទែន​ រោង​ចក្រ​​មាន​​ប្រ​ហែល​ជា ​១០​រោង​ចក្រ​ កម្ម​ករ​​ទូ​ទាំង​ប្រ​ទេស​​មាន​​ប្រ​ហែល​៣​ម៉ឺន​​នាក់​ ហើយ​​តម្លៃ​​នៃ​​ការ​នាំ​ចេញ​​ផលិត​ផល​​ទៅ​​ក្រៅ​ប្រ​ទេស​​វិញ ​ប្រ​ហែល​ជា ​៤​ទៅ ​៥​លា​ន​​ដុ​ល្លា​រ​​អា​​មេ​​រិ​ច​ ប៉ុ​ណ្ណោះ។​ ​នៅ​ក្នុង​​ឆ្នាំ ​១៩​៩៩​កម្ពុជា​​បាន​​ចរ​ចា​​ជា​មួយ​​សហ​រដ្ឋ​​អា​​មេ​​រិច​​ដើ​ម្បី​​មាន​​កិច្ច​ព្រម​ព្រៀង​​ពា​ណិ​ជ្ជកម្ម​​មួយ​​ដែ​ល​​ភ្ជាប់​​ទៅ​នឹង​​លក្ខ​ខណ្ឌ​​ការ​ងារ​ បើ​​គិត​ពី​​ស្ថាន​ភាព​​ប្រ​កួត​ប្រ​ជែង​​ជា​មួយ​នឹង​​ប្រ​ទេស​​នៅ​ក្នុង​​តំ​បន់​ កម្ពុជា​​ទើប​តែ​​ងើប​​ផុត​ពី​​ភ្លើង​សង្គ្រា​ម​ ធន​ធាន​មនុស្ស​​ក៏​​តិច​ ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​​ក៏​​ពិ​បាក ​អញ្ចឹង​​យើង​ មាន​តែ​​យក​​នយោ​បា​យ​​សង្គម​​ដែល​​ល្អ​​បរិ​សុទ្ធ​​របស់​​យើង​​ទៅ​ធ្វើ ​។​

លោក​​រដ្ឋ​មន្ត្រី​​បាន​​​​បន្ថែម​ថា​​ក្រោយ​មក​ ឃើញ​ថា​ សមិទ្ធិ​ផល​​មួយ​ចំ​នួន​ធំ​​រី​ក​​ដុះ​​ឡើង​​ដូច​​ផ្សិត​ រោង​ច​ក្រ​​ទូ​ទាំង​ប្រ​ទេស​​មាន​​ជាង​ ១០​០០​រោង​ចក្រ​ កម្ម​ករ​​មាន​​ប្រ​មាណ​៦៥​ម៉ឺន​​នាក់ ​តម្លៃ​​នៃ​​ការ​នាំ​ចេញ​​ផលិត​ផល​​ក្នុង​១​ឆ្នាំ ​ឡើង​ដ​ល់​​ជិត​៥​ពាន់​​លាន​​ដុ​ល្លារ​​សហ​រដ្ឋ​​អា​​មេ​​រិ​ច​ ។​ នេះ​​ដោយ​សារ​​ឆ​ន្ទះ​​ដ៏​​ច្បាស់​លាស់ ​និង​​ការ​សម្រេច​ចិត្ត​​ដ៏​​ត្រឹ​ម​ត្រូវ​​របស់​​រាជ​រដ្ឋាភិ​បាល​ រួម​​និង ​នយោ​បា​យ​​ឈ្នះ​-​ឈ្នះ​​ធ្វើ​អោយ​​ប្រ​ទេស​ជាតិ​​មាន​​សុខ​សន្តិ​ភាព ​ស្ថេរ​ភាព​​នយោ​បាយ ​ទើប​​ធ្វើ​អោយ​​អ្នក​វិ​និ​យោគ​ទុន​​បរទេស​​មា​ន​​ជំ​នឿ​​កាន់​តែ​​ជឿ​ជាក់​​ថែម​ទៀត​​មក​លើ​​កម្ពុជា​ ។​

សូម​បញ្ជាក់​ថា ​តំ​បន់​​សេដ្ឋ​កិច្ច​​ពិ​សេស​​មេន​​ហា​​ធេ​​ន​ បច្ចុ​ប្បន្ន​​មាន​​ក្រុម​ហ៊ុន​​ចំ​នួន ​៣០​ ក្នុង​នោះ​​មាន​​ក្រុម​ហ៊ុន​​ចំ​នួន ​២៦​ កំ​ពុង​បើក​​ដំ​ណើរ​ការ​​នូវ​​សកម្ម​ភាព​​របស់​ខ្លួន​​យ៉ាង​សកម្ម​ ដែល​មាន​​កម្ម​ករ​និ​យោ​ជិត​​ខ្មែរ​ ចំ​នួន ​២១​,​៣៩​៩​នាក់ ​និង​​បរ​ទេស​​ចំ​នួន ​៣៩​៤​នាក់ ​ចំ​ពោះ​​ផលិត​ផល​​ភាគ​ច្រើន​​នាំ​ចេញ​​ទៅ​កាន់​​សហ​រដ្ឋ​​អា​​មេ​​រិ​ច​ សហ​គម​​ន៏​​អ៊ឺ​រ៉ុប ​អា​ហ្វ្រិក​ និង​​មួយ​ចំ​នួន​ទៀត​​នៅ​ក្នុង​​តំ​បន់​​អា​ស៊ាន។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី  ២៤ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative