ពល​រដ្ឋ​២​ភូ​មិ​នៅ​ស្រុក​ស្វាយ​ចេក​ទទួល​បា​ន​អណ្តូង​ទឹក​ស្អាត​ប្រើ​ប្រាស់​

ដើ​ម្បី​​លើក​​កំ​ពស់​​សុខ​ភាព​ របស់​​ប្រ​ជា​ពល​រដ្ឋ​​តា​ម​​ជ​ន​បទ​ ពិ​សេស​​ប្រ​ជា​ពល​រដ្ឋ​ ដែល​​​កំ​ពុង​​ជួ​ប​​បញ្ហា​​កង្វះ​ខាត​​ទឹក​ នា​​រ​ដូវ​ប្រាំង​ សមា​គម​​អន្តរ​ជាតិ ​ដើ​ម្បី​​សិទ្ធិ​​នៃ​​តម្រូវ​ការ​ និង​​កុ​មារ​​ងាយ​​រង​គ្រោះ ​(​I​A​R​N​S​​​C​បាន​ផ្តល់​ជូន​​អណ្តូង​ទឹក​ចំ​នួន​២​ដល់​ប្រ​ជា​ពល​រដ្ឋ​​ចំ​នួន​​២​​ភូមិ ​គឺ​​ភូមិ​​ម៉ៅ ​និង​​ភូមិ​​យាង​​វៀន ​ឃុំ​​ផ្គាំ​ ស្រុ​ក​​ស្វាយ​ចេក​ ខេត្ត​​បន្ទា​យ​មាន​ជ័យ ​។​

pp6-23-January-2015-17-08-49-90672ddអណ្តូង​​ទឹក​ស្អាត​​ចំ​នួន​​២ ​ចំ​ណាយ​ទឹក​ប្រាក់​សរុប​​ ចំ​នួន ​៣​​ពាន់​​ដុ​ល្លារ​​អា​មេ​រិក​ដែល​ជា​​អំ​ណោយ​​ដ៏​​ថ្លៃ​ថ្លា ​របស់​​សមា​គម​​អន្តរ​ជាតិ ​ដើ​ម្បី​​សិទ្ធិ​​នៃ​​តម្រូវ​ការ​ និង​​កុ​មារ​​ងាយ​​រង​គ្រោះ​ ​(​IA​R​N​S​C​) ​ផ្តល់​ជូន​​ប្រ​ជា​ព​លរ​ដ្ឋ​​ចំ​នួន​​២​​ភូមិ។​

កា​ល​ពី​​ព្រឹក​​ថ្ងៃ​ទី​​២៣ ​ខែ​​មក​រា​ ឆ្នាំ​​២០​១៥​ លោក​ ម៉ា​​​រី​​ចែក ​កាំ​បៃ​ (​M​a​r​y​ J​a​c​k​C​a​m​B​a​y​)​ ប្រ​ធាន​​សមា​គម​​អន្តរ​​ជាតិ ​​ដើ​ម្បី​​សិទ្ធិ​​នៃ​​តម្រូវ​ការ​ និង​​កុមារ​​ងាយ​​រង​គ្រោះ ​(I​A​R​N​S​C​) ​រួម​​ដំ​ណើរ​​ដោយ​​លោក​​វ​​រេ​នី​យ៍ឯ​ក ​ជួប ​សុធា​ នាយ​រង​​ការិ​យា​ល័​យ​​កណ្តាល​​ អគ្គី​ភ័យ​​និង​​ជាតិ​​ផ្ទុះ​ នៃ​​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ខេត្ត​​បន្ទាយ​មាន​ជ័យ​ បាន​​ចុះ​​ពិ​និ​ត្យ​និង​ប្រ​គល់​​អណ្តូង​​ទឹ​ក​ស្អាត​​ចំ​នួន​​២​ដល់​ប្រ​ជា​ពល​រដ្ឋ​ប្រើ​ប្រាស់​។​​

តាម​​​ការ​​ឲ្យ​ដឹង​​ពី​​ប្រ​ជា​ពល​រដ្ឋ ​នៅ​​ភូមិ​​ម៉ៅ និ​ង​​ភូមិ​​យាង​​វៀន ​បាន​​ប្រាប់​​ ដឹង​​ថា​​នៅ​​ភូមិ​​របស់​​គាត់ ​នា​​រដូវ​ប្រាំង​​នេះ ​ជួប​​បញ្ហា​​កង្វះ​​ខា​ត​​ទឹ​ក​​ប្រើ​ប្រាស់​ ជា​ពិ​សេស​ គឺ​​ទឹ​ក​​ស្អា​ត​​សម្រា​ប់​​ហូប ​ដោយ​ពួក​គាត់​​ត្រូវ​ទិញ​ពី​​គេ​ ដែល​​ដឹក​​​យក​មក​​លក់​ ឬ​​ក៏​​ទៅ​​ដឹក​​ខ្លួន​ឯង ​មាន​​ចម្ងាយ​​ឆ្ងាយ​​ដល់​​ទៅ​ ៨​​គី​ឡូ​ម៉ែ​ត្រ​ ។​តែ​​ពេល​នេះ​ទទួល​​អណ្តូង​​ទឹក​ស្អាត​ ពួក​គាត់​​មាន​​សេច​ក្តី​​រី​ក​រាយ​​ក្រៃ​លែង ​ព្រោះ​​លែង​ខ្វះ​ទឹក​​សម្រាប់​​ហូប​ ហើយ​មិន​ចាំ​បា​ច់​ចំ​ណាយ​ថវិ​កា​ទិញ​ទឹ​​ក​ពី​គេ​ទៀត​ទេ។​

លោក​ ម៉ា​​​រី​​ចែក​ កាំ​បៃ ​(M​a​r​y​ ​J​a​c​k​C​a​m​B​​a​y)​ ប្រ​ធាន​​សមា​គម​​អន្តរ​ជាតិ ​ដើ​ម្បី​​សិទ្ធិ​​នៃ​​តម្រូ​វ​ការ ​និង​​កុ​មារ​​ងាយ​​រង​គ្រោះ ​(​I​A​R​N​S​C​)​ បាន​​ថ្លែ​ង​ថា ​សមា​គម​​អន្តរ​ជាតិ ​ដើ​ម្បី​​សិទ្ធិ​​នៃ​​តម្រូវ​ការ ​និង​​កុ​មារ​​ងាយ​​រង​គ្រោះ ​(I​A​R​N​S​C​)​ ​បាន​​ជួយ​​អណ្តូង​​ទឹ​កស្អាត​ នៅ​តាម​​បណ្តា​​ខេត្ត​​មួយ​ចំ​នួន​ ក្នុង​ប្រ​ទេស​​កម្ពុជា​ សរុប​​ចំ​នួន ​៥៣​​អណ្តូង ​ហើយ​​ខេត្ត​​ដែល​​ទទួល​បាន​​អណ្តូង​ទឹក​​ច្រើន​ជាង​គេ ​គឺ​​ខេត្ត​​បន្ទាយ​មាន​ជ័យ ​រួម​​ទាំង​​អណ្តូង​​ចំ​នួន​​២​ ដែល​​ប្រ​គល់​ឲ្យ​​ប្រើ​ប្រាស់​​នា​ពេល​​នេះ​​ផ​ង ​សរុប​​ចំ​នួន ​១៥​​អណ្តូង​ សរុប​​ទឹ​ក​ប្រាក់​​អស់​​ចំនួន​ ២​​ម៉ឺន​​ដុ​ល្លារ​ គឺ​​នៅ​​ស្រុក​​ស្វាយ​ចេក​​ចំ​នួន ​៧​​អណ្តូង ​និង​​ស្រុក​​ព្រះ​នេត្រ​ព្រះ​​ចំ​នួន​​៨​ ជា​មួ​យ​គ្នា​​នោះ​ដែរ​ សមា​គម​​អន្តរ​ជាតិ ដើ​​ម្បី​​សិទ្ធ​​នៃ​​តម្រូវ​ការ ​និង​​កុ​មារ​​ងាយ​​រ​ង​គ្រោះ​ បាន​​ជួយ​​ចាក់​​ដី​​នៅ​​សា​លា​បឋម​សិ​ក្សា​​កា​​បៅ ​ស្រុក​​ព្រះ​នេត្រ​ព្រះ​​សរុប​​ទឹក​ប្រាក់​​អ​ស់​​ចំ​នួន​ ២​​ពាន់​​ដុ​ល្លា​​ផ​ង​ដែរ​ ​។

លោក ​មា​​រី​​ចែក ​កាំ​បៃ ​បាន​ប​ញ្ជាក់​​ថា​«​ បញ្ហា​​សុខ​ភាព​​ជា​​កត្តា​​សំ​ខាន់​​ណាស់ ​ហើយ​​បញ្ហា​​ទឹ​ក​​​ក៏​​រិត​​តែ​មាន​​សារៈ​សំ​ខាន់ ​សម្រាប់​​​ជី​វិត​​មនុស្ស​​ដែល​​មិ​ន​​អា​ច​​ខ្វះ​ ដែល​​សមា​គ​ម​​អន្តរ​ជាតិ ​ដើ​ម្បី​​សិទ្ធិ​​នៃ​​ត​ម្រូវ​ការ​ និង​​កុ​មារ​​ងាយ​​រង​គ្រោះ​ (​I​A​R​N​S​C)​ ​និង​​រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា​ តែង​​បាន​​យ​ក​ចិត្ត​ទុក​ដាក់​​លើ​​បញ្ហា​​សុខ​ភាព​ របស់​​ប្រ​ជា​ពល​រដ្ឋ ​។ ​កាល​ណា​​យើង​​មា​ន​​អណ្តូង​​ទឹក​ស្អាត​ សុខ​ភាព​​ល្អ ​យើង​​អាច​​ធ្វើ​​កិច្ច​​ទាំង​ឡាយ ​ដើ​ម្បី​​ប្រ​កប​​របរ​​ចិ​ញ្ចឹម​ជី​វិត​ ជាង​​នេះ​​សុខ​ភាព​​ល្អ​ ដូច​​យើង​​មា​ន​​មាស​ នៅ​ក្នុង​​ផ្ទះ​​រាប់​​គី​ឡូ​ផ​ង​ដែរ ​»​។​

ក្នុង​នោះដែ​រ ​លោក​​ក៏​​បាន​​ណែ​នាំ​​ដល់​​ប្រ​ជា​ពល​រដ្ឋ​​ទាំង​អស់​ ត្រូ​វ​​ចេះ​​ថែ​រក្សា​​អណ្តូង​​នេះ ​ឲ្យ​បាន​​ល្អ​​ធា​នា​​ការ​ប្រើ​ប្រា​ស់​​បាន​​យូរ​អង្វែង​ ។​​

ជា​មួយ​គ្នា​​នោះ​​ដែរ ​លោក ​សេង ​សឿន ​មេ​ឃុំ​​ផ្គាំ ​បាន​​ថ្លែ​ង​​នូវ​​អំ​ណរ​គុណ​​ចំ​ពោះ ​លោក ​ម៉ា​​រី​​ចែក​ កាំ​បៃ ​(M​a​r​y​ ​J​a​c​k​C​a​m​B​a​y​)​ ប្រ​ធាន​​សមា​គម​​អន្ត​រ​ជាតិ ​ដើ​ម្បី​​សិទ្ធិ​​នៃ​​តម្រូវ​ការ​ ដែល​​បាន​​ផ្តល់​​អំ​ណោយ​​ជា​​អណ្តូង​ទឹក​ នៅ​​ភូមិ​​ម៉ៅ ​និង​​ភូមិ​​យាង​​វៀន ​ដែល​​ភូមិ​​ទាំ​ង​​២​​នេះ​ រយៈ​​កន្ល​ង​មក​​តែង​តែ​​ជួប​​កង្វះ​ខាត​ ទឹក​ស្អាត​​ប្រើ​ប្រាស់​ ​។​

ក្នុង​នោះ​ដែ​រ ​លោក​ សេង​ សឿន ​ក៏​​បាន​​ផ្តាំ​ផ្ញើ​​ដ​ល់​​ប្រ​ជា​ពល​រដ្ឋ​​ទាំង​​២​​ភូមិ ​ក្រោយ​ពី​​ទទួល​បាន​​អណ្តូង​​ទឹក​ស្អាត​​នេះ​​ហើយ ​សូម​​ជួយ​​ថែរ​ក្សា​​ទាំង​អស់​គ្នា ​ព្រោះ​​អណ្តូង​ទឹក​​នេះ​​មិ​ន​មែន​​ជា​​របស់​​បុគ្គល​​ណា​​ម្នា​ក់​​ទេ​ គឺ​ជា​​របស់​​យើង​ទាំង​អស់​គ្នា​ ដូ​ច្នេះ​​ត្រូវ​​រួម​គ្នា​​ថែរ​ក្សា​​ប្រើ​ប្រាស់​​បាន​​យូរ​អង្វែង​ ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី  ២៤ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative