មន្ទីរ​​សុ​ខា​ភិ​បាល​​ខេត្ត​សៀម​រាប​​រឹប​អូស​​ឱសថ​​ហួស​ការ​​បរិ​ច្ឆេ​ទ​​បាន​​ចំ​នួន​​២.​០​៧​៩​​គ្រាប់​​

មន្ទីរ​​សុ​ខាភិ​បាល​ខេ​ត្ត​សៀម​រាប​​សហ​ការ​​​ជា​មួយ​​សមត្ថ​កិច្ច​​ខេត្ត​កាល​ពី​​ថ្ងៃ​ទី​​២៣​ ខែ​​មករា​ ឆ្នាំ ​២០​១៥​​បាន​​ចុះ​ទៅ​​ត្រួត​ ពិ​និត្យ​​គ្លី​និក​​ព្យា​បាល​​អ្ន​ក​​​ជំ​ងឺ​​យី​ហោ​​គុណ​ធម៌​​​ដែ​ល​មា​ន​ទី​តាំង ​ស្ថិត​នៅ​​ភូមិ​​ខ្នារ ​សង្កាត់​​ជ្រាវ​ ក្រុង​​សៀម​រាប ​ដោយ​បាន​រឹម​អូស​​ឱសថ​ខូច​គុណ​ភាព​និង​ហួស​ការ​រិច្ឆេទ​បាន​​ចំនួន​​៤១​​មុខ​ស្មើ​​និង​​២.​០៧​៩​ ​គ្រា​ប់​ យក​​ទៅ​​ដុត​​ចោល​​ និង​​ធ្វើ​កា​រ​​ផាក​ពិ​ន័​យ។​

70ffលោក​ស្រី​លី​វណ្ណៈ​មន្ត្រី​មន្ទី​រ​សុ​ខា​ភិ​បា​ខេ​ត្ត​សៀម​រាប ​ប្រាប់​​​ឲ្យ​ដឹង​​ថា​ ការ​ចុះ​ត្រួត​ពិ​និត្យ​​ ​នៅ​គ្លី​និក​​ព្យា​បាល​​អ្នក​​ជំ​ងឺ​​យី​ហោ​​គុណ​ធ​ម៌​យើង​បាន​រ​​ក​​ឃើញ​​នូវ​​ប្រ​​ភេទ​​ឱ​សថ​​ហួស​កា​រ​​ បរិ​ច្ឆេទ​​ចំ​នួន​​៤១​​មុខ​ស្មើ​​និង​​២.​០៧៩​​គ្រាប់​​អត់​​ចុះ​ប​ញ្ជី ​ដែល​​ម្ចាស់​​ទុក​​សម្រាប់​​លក់​​ ឲ្យ​​អ្ន​ក​​​​ជំ​ងឺ​​ដែល​​មក​​ព្យា​បាល​​នៅ​ក្នុង​​គ្លី​និក​​នេះ។​ជាង​នេះ​ទៅ​ទៀត ​ប៉ុ​ន្តែ​​គ្លី​និក​ ​នេះ​​គ្មា​ន​​ច្បាប់​​ពិ​និត្យ​​ព្យា​បាល​​ត្រឹម​​ត្រូវ​​ទេ ​ហើយ​​ថែម​ទាំ​ង​​មិន​​ទាន់​​បាន​​ចុះ​បញ្ជី​​ការ​​ និង​​លេខ​​ប្រ​វេទន៍​​ពី​​ក្រ​សួង​សុ​ខា​ភិ​បាល​​ទៀត​​ផង​។

​លោក​ស្រី​​បាន​បន្ត​​ថា​ បច្ចុ​ប្បន្ន​​ម្ចាស់​​គ្លីនិ​​ក​​ឯក​ជន​​យី​ហោ ​​គុណ​ធម៌​​នេះ​​ ត្រូវ​​បាន​​សមត្ថ​កិច្ច​​ធ្វើ​ការ​​ផ្អាក​​​ពិ​ន័យ​​ចំ​នួ​ន​​៥​​លាន​​រៀល​​ទៅ​តា​ម​​ច្បា​ប់​​ អន្តរ​​កាល​ដែល​​មិ​ន​​ទា​ន់​​បាន​​ចុះ​ប​ញ្ជី​​កា​រ​​ និង​​លេខ​​ប្រ​វេទន៍​​ស្ដី​ពី​​ការ​គ្រប់​គ្រ​ង​​ឱ​សថ​​ដើ​ម្បី​​កុំ​​ឲ្យ​​អ្នក​លក់​​ឱ​សថ​ ឬ​​អ្នក​​ព្យា​បាល​​ផ្សេង​​យក​​គំ​រូ​​តាម​​ ។ ​លោក​ស្រី​​បាន​​បន្ត​​ទៀត​​ថា​ចំ​ពោះ​ឱ​សថ​​ហួស​ការ​​ បរិ​ច្ឆេទ​​ចំ​នួន​​៤១​​មុខ​ស្មើ​​និង​​២.០​៧​៩​​គ្រាប់​​អត់​​ចុះ​បញ្ជី​ មន្ទី​រ​​សុខា​ភិ​បាល​នឹង​​ធ្វើ​​កា​រ​​ដុត​​កម្ទេច​​ចោល​​ ដើ​ម្បី​កុំឲ្យ​ប៉ះ​ពាល់​ដល់​សុ​ខ​ភាព​ប្រ​ជាព​ល​រដ្ឋ​​យើង​។​​

គួរ​​បញ្ជាក់​​ផ​ង​​ដែ​រ​​ថា ​នៅ​​ដើម​ខែ​​មករា​​ ឆ្នាំ​​២០​១៥​​នេះ ​មន្ទីរ​​សុខា​​ភិ​បា​ល​​បាន​​សហ​ ការ​​ជា​មួយ​​សមត្ថ​កិច្ច​​ជំ​នាញ​​ធ្វើ​​ការ​​ដក​ហូត​​ ព្រម​ទាំង​​ផាក​ពិ​ន័យ​​បាន​​ចំ​នួន​​៣​​លើក​ ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី  ២៤ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative