ចិន​ជ្រើស​រើស​ប្រ​ទេស​កម្ពុជា​សំ​រាប់​បង្កើត​មជ្ឈ​មណ្ឌល​ប្រ​លង​តេស្ត​តាម​អន​ឡាន​ក្នុង​តំ​បន់​អា​ស៊ាន

មជ្ឈ​មណ្ឌល​ប្រ​លង​តេស្ត​តាម​អន​ឡាញ​សំ​រាប់​តំ​បន់​អា​ស៊ាន​គ្រោង​នឹង​បង្កើត​នៅ​ក្នុ​ង​ប្រ​ទេស​កម្ពុជា​នា​ពេល​ខាង​មុខ​នេះ​ជា​ទី​កន្លែង​សំ​រាប់​បណ្តា​និ​ស្សិត​អា​ស៊ាន​ប្រលង​​បញ្ច​ប់​ការ​សិ​ក្សា​របស់​ពួក​គេ​បន្ទា​ប់​ពី​ការ​សិ​ក្សា​មុខ​ជំ​នាញ​នានា​តាម​អន​ឡាញ​រួច​នោះ។​

IMG_1412ddមជ្ឈ​ម​ណ្ឌល​ប្រ​លង​តេស្ត​អន​ឡាញ​នេះ​គ្រោង​នឹង​ប​ង្កើត​ឡើង​ដោយ​ក្រុម​ហ៊ុន​ខេម​បូ​ឌាន​ស៊ូ​ព្រី​ម​ធេ​ឡេ​ខ​ម​ម្ញូ​នី​ខេ​សិន​មេ​ឌា​គ្រុប​ខូ​អូ​ធី​ឌី​(​C​T​​M​G​)​ក្រោម​ការ​វិ​និ​យោគ​រវា​ង​ម្ចាស់​ហ៊ុន​ក្នុង​ស្រុក​និង​ម្ចាស់​ហ៊ុន​ដែល​នាំ​មុខ​ដោយ​មូល​និ​ធិ​ចិន​‑​អា​ស៊ាន​ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ក្នុ​ង​ឆ្នាំ​២​០​១៣​គឺ​ជា​សហ​គ្រាស​រួម​ទុន​ខ្នា​ត​ធំ​មួយ​ដែល​មាន​ទុន​វិ​និ​យោគ​លើស​ពី​១០​០​លាន​ដុល្លា​អា​មេ​រិក​។​

លោក​យូ​ជា​នា​យក​ប្រ​តិ​បត្តិ​ក្រុ​ម​ក្រុ​ម​ហ៊ុន​ខេម​បូ​ឌា​ន​ស៊ូ​ព្រីម​ធេ​ឡេ​ខ​ម​ម្ញូ​នី​ខេ​សិន​មេ​ឌា​គ្រុប​ខូ​អូធី​ឌី​(C​T​M​G)​បាន​មាន​ប្រ​សា​សន៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​លោក​បាន​ស្នើ​គំ​រោ​ង​នេះ​ទៅ​លោក​អ៊ិត​សំ​ហេង​រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​ងារ​និង​បណ្តោះ​បណ្តាល​វិជ្ជា​ជីវៈ​ខណៈ​ពេល​ដែល​លោក​បាន​អញ្ជើញ​មក​ទស្សន​កិច្ច​នៅ​ទី​តាំង​ក្រុម​ហ៊ុន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១​ខែ​មក​រា​ឆ្នាំ​២០​១៥​កន្លង​ទៅ។​លោក​បាន​បន្ត​ថា​កា​រ​ដែល​លោក​សំ​រេច​ជ្រើស​រើស​យក​ប្រ​ទេស​កម្ពុជា​ជា​ទី​តាំង​សំ​រាប់​បង្កើត​មជ្ឈ​មណ្ឌល​ប្រ​លង​តេស្ត​តាម​អន​ឡាញ​នេះ​គឺ​ដោយ​សារ​តែ​នៅ​តាម​ប្រ​ទេស​នៅ​តំប​ន់​អា​ស៊ាន​មាន​បណ្តាញ​គំ​រោង​មូល​និ​ធិ​ចិន​‑​អា​ស៊ាន​រួច​ហើយ​ហើយ​ម្យ៉ាង​ទៀត​ប្រ​ទេស​កម្ពុជា​ក៏​ជា​ទី​កន្លែ​ង​មួយ​ដែល​សម​ស្រ​ប​ក្នុង​ការ​បង្កើត​មជ្ឈ​មណ្ឌល​នេះ​ដែរ​។​

ចំ​ពោះ​ពេ​ល​វេ​លា​នៃ​ការ​បង្កើ​ត​មជ្ឈ​មណ្ឌល​នេះ​នៅ​មិន​ទាន់​កំ​ណត់​នៅ​ឡើយ​ទេ​ដោយ​រង​ចាំ​សិ​ក្សា​និង​ពិ​ភា​ក្សា​ជា​មួយ​ក្រ​សួង​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិ​ជ្ជា​ជីវៈ​ជា​មុន​សិន​។

​លោក​យូ​ជា​បាន​ឲ្យ​ដឹង​ថាទន្ទឹ​ម​នឹង​ការ​បង្កើ​ត​មជ្ឈ​មណ្ឌល​ប្រ​លង​តេស្ត​តាម​អន​ឡាញ​នេះ​លោក​ក៏​បាន​ស្នើ​សុំ​បង្កើ​ត​ឲ្យ​មាន​ការ​សិក្សា​មុខ​វិជ្ជា​ជីវៈ​តាម​រយៈ​អន​ឡាញ​នេះ​ដែ​រ​ពិ​សេស​មុខ​វិជ្ជា​បច្ចេក​ទេស​ថ្មីៗ​ដើ​ម្បី​ឲ្យ​ដើរ​ទាន់​នា​សម័​យ​កាល​បច្ចុ​ប្ប​ន្ន​នេះ។​

លោក​អ៊ិត​សំ​ហេង​រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​ងារ​និង​បណ្តោះ​បណ្តាល​វិជ្ជា​ជីវៈ​បាន​ស្វា​គមន៍​នៃ​គំ​និ​ត​ផ្តួច​ផ្តើម​ក្នុង​ការ​បង្កើត​កម្ម​វិ​ធី​សិ​ក្សា​តាម​រយៈ​អន​ឡាញ​នេះ​ហើយ​នេះ​ជា​លើក​ទី​១​សំ​រាប់​ប្រ​ទេស​កម្ពុជា​ដែល​មាន​កម្ម​វិ​ធី​សិ​ក្សា​មុខ​វិជ្ជា​ជីវៈ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​នេះ។​

លោក​រដ្ឋ​មន្ត្រី​បាន​បន្ត​ថា​កា​រ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​តា​ម​អន​ឡាញ​ដែល​មាន​ប្រ​ទេស​មួយ​ចំ​នួន​នៅ​លើ​ពិ​ភព​លោក​បាន​អនុ​វត្ត​រួច​មក​ហើយៗ​គំ​រោ​​​ង​នេះ​ក្រុម​ហ៊ុន​នេះ​ក៏​មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ចិន​អា​ស៊ាន​ផង​ដែរ​។​

លោក​អ៊ិត​សំ​ហេង​បាន​មាន​ប្រសា​សន៍​ឲ្យ​ដឹង​ទៀត​ថា​«​ការ​មាន​ប្រ​ព័ន្ធ​នេះ​តាម​អន​ឡាញ​ខ្ញុំ​គិត​ថា​អាច​ឲ្យ​យុវ​ជន​និង​សិស្ស​និស្សិត​ក្រៅ​ពី​សិ​ក្សា​នៅ​តា​ម​សា​លា​និង​មហា​វិ​ទ្យា​ល័យ​ហើយ​អាច​រៀន​តាម​អន​ឡាញ​នេះ​បាន​ហើយ​ពេល​បញ្ចប់​ការ​សិ​ក្សា​ប្រ​លង​តាម​មជ្ឈ​មណ្ឌល​របស់​ក្រ​សួង»​។​ ​លោក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា​តាម​គំ​រោង​ក្រុ​ម​ហ៊ុន​នឹង​បង្កើត​ការ​សិ​ក្សា​តាម​អន​ឡាញ​ក្នុ​ង​ក្រ​ម​ខណ្ឌ​តំ​ប​ន់​អា​ស៊ាន​តែ​ម្ត​ង​ហើញ​នៅ​ពេល​ដែល​រៀន​ចំ​បណ្តា​និ​ស្សិ​ត​រៀន​នៅ​តាម​ប្រ​ទេស​អា​ស៊ាន​អាច​មក​ប្រ​លង​នៅ​​កម្ពុជា​បាន​ព្រោះ​ថា​ក្រុ​ម​ហ៊ុន​មាន​គំ​រោង​បង្កើត​ជា​ម​ជ្ឈ​មណ្ឌល​អន​ឡាញ​មួយ​នៅ​កម្ពុជា​សំ​រាប់​តំ​បន់​អា​ស៊ាន​តែ​ម្តង​។​លោក​រដ្ឋ​មន្ត្រី​បាន​បន្ត​ថា«​វា​ជា​កិត្តិ​យស​និង​ជា​ឪកា​ស​ដ៏​ល្អ​មួយ​សំ​រាប់​ប្រ​ទេស​កម្ពុជា​យើង​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​សមា​ហរ​ណ​កម្ម​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ក្នុង​ក្រ​ម​ខណ្ឌ​អា​ស៊ាន​»​។​

លោក​អ៊ិត​សំ​ហេង​បាន​បន្ថែ​មថា​«​ក្រ​សួង​ពិត​ជា​ត្រូវ​ការ​ណាស់​ព្រោះ​ថា​ក្នុ​ង​១​ឆ្នាំៗ​មាន​កំ​លាំង​ពល​កម្ម​ជិត​៣០​ម៉ឺន​នាក់​បាន​ចូល​ក្នុង​ទី​ផ្សា​​រ​តែ​ទាំ​ង​រដ្ឋ​និង​ឯក​ជន​បណ្តុះ​បណ្តា​ល​បាន​តែ​ជា​ង​១០​ម៉ឺន​នាក់​ប៉ុ​ណ្ណោះ​។​ដូច​នេះ​ខ្ញុំ​សូម​គាំ​ទ្រ​ទាំង​ស្រុង​»​។​

លោក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រ​សា​សន៍​ថា​ក្រ​សួង​នឹ​ង​ពិ​និត្យ​មើល​ថា​តើ​មា​​ន​មុខ​វិជ្ជា​ណា​ខ្លះ​ដែល​អាច​រៀន​តាម​រយៈ​អន​ឡាញ​នេះ​បាន​ដើ​ម្បី​ផ្ត​ល់​អា​ជ្ញា​ប័​ណ្ណ​ដល់​ក្រុម​ហ៊ុន​។​តែ​យ៉ាង​ណា​ក៏​ដោយ​លោក​រដ្ឋ​មន្ត្រី​បាន​ស្នើ​ដ​ល់​ក្រុម​ហ៊ុន​ធ្វើ​សំ​ណើរ​មក​ក្រ​សួង​ដើ​ម្បី​សហ​ការ​លើ​បញ្ហា​ទាំង​នេះ​រួច​ហើយ​នឹ​ង​ចុះ​អនុ​ស្សា​រណៈ​ជា​មួយ​គ្នា​។​

ក្រៅ​ពី​នេះ​លោក​រដ្ឋ​មន្ត្រី​នឹង​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​មួយ​នេះ​ដើ​ម្បី​ដាក់​បញ្ចូល​វេ​សាយ​របស់​ក្រ​សួង​តាម​អន​ឡាញ​ដើ​ម្បី​បញ្ជួន​ពត៌​មាន​ដែល​ក្រ​សួង​មាន​និង​សេ​វា​ផ្សេងៗ​និង​អត្ថ​ប្រ​យោ​ជន៍​នា​នា​ដែល​បង​ប្អូន​ពល​ករ​និង​កម្ម​ករ​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស​ទទួល​បាន​ទៅ​ដល់​ពួក​គាត់​តាម​រយៈ​អ​ន​ឡាញ​នេះ​។​

លោក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រ​សា​ស​ន៍​បន្ត​ថា​ក្រុ​ម​ហ៊ុន​(C​T​MG​)​នេះ​គឺ​ជា​ក្រុម​ហ៊ុន​ដ៏​ល្អ​ដែល​បាន​នាំ​មក​នូវ​បច្ចេក​វិ​ទ្យា​ចុង​ក្រោ​យ​របស់​ពិ​ភព​លោក​ពិ​សេស​ខាង​ទូរ​ទស្សន៍​ទាំង​ខ្សែ​កាប​និង​អង់​ទែន​និង​អ៊ីន​ធឺ​ណេត​ហើយ​តំ​រូវ​ការ​សម័យ​ថ្មី​នេះ​ប្រ​ព័ន្ធ​ពត៌​មាន​​វិ​ទ្យា​ត្រូ​វ​ការ​ចាំ​បាច់​សំ​រាប់​ប្រ​ទេស​កម្ពុជា​យើង​។​ដូច​នេះ​ក្រុម​ហ៊ុន​នេះ​មាន​អ្វីៗ​ទំ​នើប​ល្អ​ស្រ​ប​តាម​អ្វី​ដែល​អ្នក​ប្រើ​ប្រាស់​ចង់​បាន​។​លោក​រ​ដ្ឋ​មន្ត្រី​ឲ្យ​ដឹង​ថា​កន្លង​មក​ក្រ​សួង​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ស្តី​ពី​ពត៌​មាន​ទាក់​ទិន​និង​ការ​​ងារ​និង​សេ​វា​ផ្សេងៗ​ដែល​ក្រ​សួង​មា​ន​នៅ​តា​ម​បណ្តា​ស្ថា​នីយ៍​ទូ​រ​ទស្សន៍​នា​នា​តែ​នៅ​មិន​ទាន់​គ្រ​ប់គ្រាន់​នៅ​​ឡើយ​ទេ​បើ​ដាក់​នៅ​តាម​អន​ឡាញ​ពល​ករ​និង​កម្ម​ករ​អាច​មើល​បាន​គ្រប់​ពេល​។​លោក​រដ្ឋ​មន្ត្រី​បន្ត​ទៀត​ថា​«​ជួន​កាល​ពេល​ដែល​កម្ករ​និង​ពល​ករ​ជាប់​រវល់​ការ​ងារ​មិន​បាន​មើល​ទូរ​ទស្សន៍​ពួ​ក​គេ​អាច​មើល​តាម​អន​ឡាញ​នៅ​ពេល​ទំ​នេរ​»​។​

លោក​រដ្ឋ​មន្ត្រី​បាន​បន្ថែម​ថា​«​ការ​ដាក់​បញ្ចូល​វេប​សាយ​ក្រ​សួង​ទៅ​ក្នុ​ង​អន​ឡាញ​រប​ស់​ក្រុ​ម​ហ៊ុន​នេះ​ពិត​ជា​មាន​សារៈ​សំ​ខាន់​ណាស់​ក្នុង​ការ​បញ្ជួន​ពត៌​មាន​ដែល​ក្រ​សួង​មាន​និង​សេ​វា​ផ្សេងៗ​និង​អត្ថ​ប្រ​យោ​ជន៍​នានា​ដែល​បង​ប្អូន​ពល​ក​រ​និង​កម្ម​ករ​ទទួល​បាន​ទៅ​ដ​ល់​ពួក​គាត់​ទាំង​ក្នុ​ង​និង​ក្រៅ​ប្រ​ទេស»​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី  ២៤ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative