​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី២៣​មករា​បណ្តាល​ឲ្យមនុស្ស​ស្លាប់ម្នាក់​និងរបួស​ធ្ងន់ស្រាល​១១​នាក់

តាម​រ​បាយ​​ការ​​ពី​​នា​យក​​សណ្តាប់​ធ្នាប់​​នៃ​​អគ្ក​ស្នង​ការ​ដ្ឋាន​​នគ​​រ​​បាល​​ជាតិ ​នៅ​​ថ្ងៃ​​ទី​​២៣​​ខែ​​មករា ​ឆ្នាំ​​២០​១៥​​នេះ មា​ន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ នៅ​​ទូ​ទាំង​​ប្រ​ទេស​​ចំ​នួន​​០៥​​លើក ​យប់​​០៣​​លើក​​, ​បណ្តាល​អោយ​​មនុស្ស​​ស្លាប់​​ចំ​នួន​​០១​​នាក់​ (​ប្រុស​​​)​ របួស​ធ្ងន់ ​០៧​​នាក់​​(​ស្រី​​២​​នាក់​​),​​​និង​​របួស​ស្រាល​​០៤​​នាក់​​(​​ស្រី​​១​​នាក់​​)​​។​

16-1-15-sp-8dក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ​០៥​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប ​០៧​​គ្រឿង ​ក្នុង​នោះ​​មាន​​ម៉ូតូ​​​ចំនួន​​០៦​​គ្រឿង​​,​​រថ​យន្ត​​ធុន​​តូច​​ចំ​នួន​​០១​​គ្រឿង​​,​​និង​​ ថ្មើរ​ជើង​​១​​នាក់​​។​​មូល​ហេតុ ដែ​ល​​បណ្តាល​ឲ្យ​​មាន​​គ្រោះ​​ថ្នា​ក់​​គឺ ​ល្មើស​​ល្បឿន ​០១​​លើក​​,​​មិន​​គោរ​ព​​សិទ្ធ​​១​​លើក​​,​​ប្រ​ជែង​​គ្រោះ​ថ្នាក់​​១​​លើក​​,​​ស្រ​វឹង​​១​​លើក​​ ​,​ មនុស្ស​​ដើរ​​ឆ្លង​ផ្លូវ​​១​​លើក​​។ ​ក្នុង​​នោះ​​អ្នកជិះ​​​ម៉ូ​តូ​គ្រោះ​ថ្នាក់​​ដោយ​​មិន​បាន​​ពាក់​មួក​​សុវត្ថិ​ភាព​​ចំ​នួន​​ ០៩​​នា​ក់​​(​​យប់​​០៤​​នាក់​​)​ ។​​

ចំ​ពោះ​រ​ថ​យន្ត​​ពិ​ន័យ​​សរុប​​ចំ​នួន​​៧៣​២​​គ្រឿង​​(​​រថ​យន្ត​​ធំ​​២៤​៨​​គ្រឿង​​)​​ស្មើ​​និង​​៧៦​០​ ​ករណី ​,​​ករណី​​ល្មើ​​ក្រ​ដាស​​ស្នា​ម ៤៣​៥​​គ្រឿង​ ស្មើ​​និង​​​៤៤១​​ករណីៈ ​រួម​​មាន​​បណ្ណ​​បើក​បរ​​ហួស​​សុ​ព​​​ល​ភាព​​១៤​​ករណី​​,​​បណ្ណ​​បើក​បរ​​ខុស​​ប្រ​ភេទ​​យាន​យន្ត​​៤ ​​ករណី​​,​​គ្មាន​​បណ្ណ​​អា​ជីវ​កម្ម​​៥០​​ករណី​​, ​បណ្ណ​​អា​ជីវ​កម្ម​​ហួស​​សុ​ពល​ភា​​ព​​២​​ករណី​​,​​គ្មាន​​ឈៀក​​៦១​​ករណី​​,​​ឈៀក​​ហួស​​សុពល​ភាព​​ ២៣​​ករណី​​, ​បើ​កបរ​​ហួស​​ល្បឿន​​កំ​ណត់​​៧​៨​​ករណី​​,​​បើ​កបរ​​មិន​​ពាក់​​ខ្សែ​ក្រ​វ៉ាត់​​២០​៧​​ករណី​​,​​ ស្រ​វឹង​​បើក​បរ​​២​​ករណី​​, ​ករណី​​ល្មើស​​បច្ចេក​ទេស​​មា​​​ន​​២៩​៧​​គ្រឿង​ ស្មើ​​និង​​៣១​៩​​ករណី​​រួម​​ន​មានៈ ​ដឹក​​សំ​ពីង​សំ​ពោ​ង​​២៣​៣​​ករណី​​,​​កង់​​សឹក​រេច​រឹល​​២០​​ករណី​​,​​ផ្លា​ក​​លេខ​​បាក់​​ឬ​​ខូច​​​១ ​​ករណី​​, ​ភ្លើង​​មិន​​គ្រប់​គ្រា​ន់​​១១​,​​ដឹក​​លើស​​ចំ​ណុះ​​២៨​​ករណី​​,​​ខូច​​ឬ​​គ្មាន​​បា​​ឡុង​​តា​​ កេរ​​២០​​ករ​ណី​​, ​ខូច​​គន្លឹះ​​សុវ​ត្ថិ​ភាព​​៦​​ករណី​​​។​

ដោយ​ឡែ​​​ក​​ម៉ូ​តូ​​ត្រូវ​បាន​​ពិ​ន័យ​​សរុប​​ចំ​នួ​ន​​១៥​៣៣​​គ្រឿង​​ក្នុ​ង​នោះ​​មាន​ ជិះ​​ម៉ូ​តូ​​អត់​​ពាក់​មួក​​៨៣​៥​​គ្រឿង​​,​​ជិះ​​ម៉ូ​តូ​​អត់​​កញ្ចក់​​៦​២៩​​គ្រឿង​​,​​ជិះ​​ ម៉ូតូ​​អត់​​កញ្ចក់​​និង​​មួក​​១​០​​គ្រឿង​​,​ ម៉ូតូ​​ល្មើស​​សញ្ញា​​ចរា​ចរណ៍​​១៩​​គ្រឿង​​,​​ម៉ូតូ​​បើក​​ភ្លើង​​ពេល​​ថ្ងៃ​​៣១​​គ្រឿង​​,​ ​បើ​ក​បរ​​មាន​​ជាតិ​​ស្រ​វឹង​​៥​​គ្រឿង​​,​​និង​​ផ្លា​កលេ​ខ​​បាក់​​ឬ​​ខូច​​៤​​គ្រឿង​​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី  ២៤ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative