នៅ​កម្ពុជា​មាន​ជន​អន្តោ​ប្រ​វេសន៍​​ខុស​ច្បាប់​​១​២​៩៩​ ​នាក់​​ក្នុង​​នោះ​​៩០​% ​ភាគ​រយ​​ជា​​ជន​ជាតិ​​វៀត​ណាម​

លោក ​សុខ ​ផល ​ប្រ​ធាន​​អគ្គ​នា​យក​ដ្ឋាន​​អន្តោ​ប្រ​វេ​សន៍​​ដែ​ល​​បាន​​ថ្លែង​នៅ​​ខាង​​ក្រៅ​​កិច្ច​ប្រ​ជុំ​​ផ្សព្វផ្សាយ​​ពី​​ការ​​ពង្រឹង​​ការ​​អនុ​វ​ត្ត​​ការ​ងារ​​ អន្តោ​ប្រ​វេសន៍​​នៅ​​ក្រ​សួង​​មហា​ផ្ទៃ​កា​ល​ពី​ថ្ងៃ​ទី​២២​ម​ករា​ថា​គិត​​ត្រឹម​​ថ្ងៃ​​ទី​​៣១​ ខែ​​ធ្នូ​​ឆ្នាំ​​២០​១៤​ជន​អន្តោ​ប្រ​វេស​ន៍​​ខុស​ច្បាប់​​ចំ​នួន​ ​១២​៩៩​​ នាក់​​ត្រូវ​​បាន​​ឃាត់​​ខ្លួន​​និង​​បណ្តេញ​ចេញ​​ពី​​កម្ពុជា​។​

strengvn05-11-14-003ddលទ្ធ​ផល​​បណ្តោះ​អា​សន្ន​ នៃ​​ជំ​រឿន​​ចុង​ក្រោយ ​បាន​​រ​ក​ឃើញ​​ថា​មាន​ជន​បរ​ទេស ​ប្រ​មាណ ​៨ ​ម៉ឺន​​នាក់ ​រស់​នៅ​​​កម្ពុជា​ ខណៈ​​ដែល​​ជន​អន្តោ​ប្រ​វេ​សន៍​​ខុស​ច្បាប់​​ចំ​នួន​​១២​៩៩​ នាក់​​ក្នុង​​នោះ​​៩០ ​ភាគ​រយ​​ជា​​ជន​ជាតិ​​វៀតណា​ម​ត្រូវ​​បាន​​បណ្តេញ​ចេញ​​។​

​លោក​ សុខ​ ផល​ ប្រ​ធាន​​អគ្គ​នា​យក​ដ្ឋាន​​អន្តោ​ប្រ​វេ​សន៍​​ បាន​​បន្ត​​ថា៖​ «​​យើង​​បាន​​បណ្តេញ​ចេញ​​ជា​​បន្ត​បន្ទាប់​​ចំ​ពោះ​​អ្នក​​ដែល​​គ្មា​ន​​ឯក​សារ​​លិ​ខិត​​ ស្នាម​​អ្វី​​ទាំង​អស់។​ យើង​​មិន​​ប្រ​កាន់​​ពូជ​សាស​ន៍​​នោះ​​ទេ​​។​ ច្បាប់​​រប​ស់​​ប្រ​ទេស​​មួយ​​គឺ​​សំ​ខាន់​​ណាស់។​ ​អ្នក​​ដែល​​មិន​​គោរ​ព ​គឺ​​យើង​​ប្រ​មូល ​និង​​រុញ​​ចេញ​​ទៅ​វិញ»​។​

លោក​​ឲ្យ​​ដឹង​​ទៀត​​ថា ​ក្រៅ​ពី​​នោះ​​ជន​បរ​ទេស​​មួយ​​ចំ​នួន​​ត្រូវ​​បាន​​ផាក​ពិ​ន័យ​​ជា​​ប្រាក់​​សរុប​​ជាង​​៣៤​​ ម៉ឺន​​ដុ​ល្លារ​ ដោយ​សារ​​តែ​​ពួក​គេ​​មិន​​បាន​​គោ​រព​​ច្បាប់​​ការ​ងារ​​ឬ​​គ្មា​ន​​ប័ណ្ណ​​ការ​ងារ​​ហើយ​​ ប្រាក់​​ទាំ​ង​នោះ​​គឺ​​បង់​​ចូល​​រដ្ឋ​​ទាំង​អស់​​។​

លោក​ សុខ ​ផល​ បាន​​លើក​​ឡើង​​ថា​ នៅ​​សម័យ​​ប៉ុល ​ពត​ ជន​អន្តោប្រ​វេ​ស​ន៍​​ត្រូវ​​បាន​​កាប់​​សម្លាប់​ រត់​​ចេញ ​និង​​បណ្តេញ​​ចេញ​​ពី​​កម្ពុជា​​ទាំង​អស់​​ទាំង​​២១​​សញ្ជាតិ​។​ ប៉ុ​ន្តែ​​ក្រោ​យ​មក​ ជន​អន្តោ​ប្រ​វេស​ន៍​​ចា​ប់​ផ្តើម​​មាន​​វត្ត​មាន​​នៅ​​កម្ពុជា​​សា​ជា​ថ្មី​​ម្ត​ង​​ទៀត ​ហើយ​​នៅ​​ឆ្នាំ​ ២០​០២​ កម្ពុជា​​ក៏​​បាន​​ធ្វើ​​ជំ​រឿន​​ជន​បរ​ទេស​​ដែល​​ពេល​​នោះ​​បាន​​រ​ក​ឃើញ​​មាន​​ជាង​​ ៧​ ​ម៉ឺន​​នាក់​​ជា​​ជ​ន​អន្តោ​ប្រ​វេ​សន៍។​ ​ក្រៅពី​​ជាង​​ ៧​​ ម៉ឺន​​នាក់​​នោះ ​មាន​​ជន​បរ​ទេស​​ដែល​​មាន​​លិ​ខិត​​ស្នាម​​ផ្សេងៗ​​ក្រោយ​​ជំ​រឿន​​ឆ្នាំ​​ ២០​០២​​ ប្រ​ហែល​​ជា​​ ៨​​ ម៉ឺន​​នាក់​​ទៀត ​ហើយ​​គណៈ​ក​ម្ម​ការ​​ជំ​រឿន​ និង​​គ្រ​ប់​គ្រង​​ជន​បរ​ទេស ​នឹង​​ធ្វើ​ការ​​ពិ​និត្យ​​លម្អិ​ត​​លើ​​រឿង​​នេះ។​ លោក​​បញ្ជាក់​​ថា​៖​ ​«​​យើង​​នឹង​​ពិ​និត្យ​​ករណី​​នី​មួយៗ ​អ្នក​​មាន​​ឯក​សារ​​ចាស់​ និង​​ឯក​សារ​​ថ្មី ​ដើ​ម្បី​​សម្រេច​​ថា​ អ្នក​​ណា​​ស្រ​ប​​ច្បាប់​ និង​​មិន​​ស្រប​​ច្បាប់​​។​ មាន​​ស្រប​​ច្បាប់​​ប៉ុ​ន្មាន​ និង​​មិន​​ស្រប​​ច្បាប់​​ប៉ុ​ន្មាន​?​ ខ្ញុំ​​ឆ្លើយ​​មិ​ន​​ទាន់​​បាន​​នោះ​​ទេ ថា​​មាន​​ប៉ុ​ន្មាន​​ពេល​​នេះ។​ ​នេះ​​ជា​​តួ​លេ​ខ​​ធំ​»​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី  ២៣ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative