ប្រ​ជា​ពល​រដ្ឋ​ស្រុក​មណ្ឌល​សី​មា​ទទួល​បាន​ការ​ព្យា​បាល​ដោយ​ឥត​គិត​ថ្លៃ​ពី ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ដ​ និង​ សប្បុ​រស​ជន ​សម្ព័ន្ធមិត្ដ​ខ្មែរ​ នៅ​បា​រាំង​

ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ដ​ សប្បុ​រស​ជន​ សម្ព័ន្ធ​មិត្ដ​ខ្មែរ​ នៅ​ប្រ​ទេស​បា​រាំង​ដឹក​នាំ​ដោយ​លោក​ វេជ្ជ​បណ្ឌិត​ G​U​I​LL​A​UM​E​ ​L​YD​E​​NN​​E​ និង​សហ​ការី ​ចំ​នួន​៣២​នាក់​ កាល​ពី​ព្រឹ​ក​ថ្ងៃ​ទី​២​៣ ​ខែ​មករា ​ឆ្នាំ​២០​១៥ ​បាន​ ចុះ​ពិ​និត្យ​ជម្ងឺ​ ជូន​ប្រ​ជា​ពល​រដ្ឋ​ នៅ​ស្រុក​មណ្ឌល​សី​មា​ខេត្ត​កោះ​កុង​ ដោយ​ឥត​គិត​ថ្ងៃ​ព្រ​ម​ទាំង​បាន​ ផ្ដ​ល់​គ្រឿ​ង​បរិ​ភោគ​ ឧប​ភោគ ​មួយ​ចំ​នួន​ ជូន​ដល់​ប្រ​ជា​ពល​រដ្ឋ​ ដែល​ទៅ​ធ្វើ​ការ​ពិ​និត្យ​ ជម្ងឺ​ផង​ដែរ​។

CH-01124ssក្នុង​ពិ​ធី​សំ​ណេះ​សំ​ណាល ​ជា​មួយ​ប្រ​ជា​ពល​រដ្ឋ​ លោក​វេជ្ជ​បណ្ឌិត​ GU​I​L​LA​U​M​E​ ​L​YD​E​N​NE​ បាន​មាន​ប្រ​សា​ស​ន៍​ថា ​ដោយ​មាន​ការ​អា​ណិត​ស្រ​លាញ់​ក្នុ​ង​នាម​ជា​ពល​រដ្ឋ​ខ្មែរ​ដូច​គ្នា​នោះ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ដ​ សប្បុ​រស​ជន ​សម្ព័ន្ធ​ខ្មែរ ​នៅ​ប្រ​ទេស​បា​រាំង ​បាន​ធ្វើ​ដំណើ​រ​ពី ​ប្រ​ទេស​បា​រាំ​ង​ ដើ​ម្បី​ធ្វើ​ការ​ ពិ​និត្យ​ជម្ងឺ​ ហើ​យ​ផ្ដល់​ថ្នាំ​ ទៅ​តាម​ប្រ​ភេទ​ជម្ងឺ​ ដោយ​មិន​បង់​ថ្លៃ​សេ​វា​ ។​លោក​បាន​បន្ដ​ទៀត​ថា ​សម្ភា​រៈ​ទាំង​អស់​នេះ ​គឺ​បាន​មក​ពី​សប្បុ​រស​ជន ​នៅ​ប្រ​ទេស​បា​រាំង​ បា​នរួ​ម​មតិ​គ្នា​ដើ​ម្បី​ ជួយ​ប្រ​ជា​ពល​រដ្ឋ​ នៅ​ប្រ​ទេស​កម្ពុជា​ នេះ​ជា​ទឹក​ចិត្ដ​សប្បុ​រស​ធម៌​ ជា ​សិល្បៈ​ចែក​រំ​លែក​ ទោះ​បី​តិច​ ឬ​ច្រើន​ក៏​ដោយ​។​លោក​បាន​បញ្ជាក់​ថា ​ការ​មក​ពិ​និត្យ​ជម្ងឺ​ នៅ​ប្រ​ទេស​កម្ពុជា​នេះ ​គឺ​ក្រុម​គ្រូ​ពេទ្យ​ និង​សហ​ការី​ មក​១​ឆ្នាំ​ម្ដ​ង​ តែ​ទៅ​ខេត្ដ​ផ្សេងៗ​គ្នា ​រហូត​គ្រប់​ខេត្ដ​ទាំង​អស់ ​។​

លោក​បាន​បន្ថែម​ថា​ការ​ចុះ​ពិ​និត្យ​ជម្ងឺ​ក្រុ​ម​គ្រូ​ពេទ្យ​ ​ពិ​និត្យ​ទាំង​អស់ ​ដោយ​មិន​ថា ​អ្នក​មាន​ អ្ន​ក​ក្រ​ពណ៌​សម្បុរ​ មិន​ប្រ​កាន់ ​និន្នា​កា​នយោ​បាយ​ ណា​មួយ​ឡើយ ​ដោយ​លោក​គោ​រព​ទៅ ​តាម​តួ​នា​ទី​ជា​គ្រូ​ពេទ្យ​ ​។​

លោក​ ហាក់​ ឡេង​ អភិ​បាល​ស្រុក​មណ្ឌល​សី​មា ​បាន​មាន​ប្រ​ស​សន៍​ថា ​នេះ​ជា​សក្ខី​ភាព​មួយ ​ដែល​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ដ​ ប្រទេ​ស​បា​រាំង​ បាន​មក​ចុះ​ពិ​និត្យ​ជម្ងឺ ​ជូន​ប្រ​ជា​ពល​រដ្ឋ ​ដោយ​ឥត​គិត​ថ្លៃ ​ហើយ​ផ្ដល់​នូវ​គ្រឿង​បរិ​ភោគ ​មួយ​ចំ​នួ​ន​ ជូន​ដល់​ប្រ​ជា​ពល​រដ្ឋ​ថែម​ទៀត​ផង​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី  ២៣ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative