ជំរុញ​ឲ្យ​និ​ស្សិត​សិក្សា​ជំ​នាញ​ឲ្យ​បាន​ច្រើន​ដើ​ម្បី​ចូល​រួម​ប្រ​កួត​ប្រ​ជែង​ពេល​កម្ពុជា​ធ្វើ​សមា​ហរណ​កម្ម​អា​ស៊ាន​

ស្រប​ពេល​ដែល​ការ​ធ្វើ​សមា​ហរណ​កម្ម​អា​ស៊ាន​ឈាន​ដល់​ចុង​ឆ្នាំ​២០​១៥​នេះ​លោ​ក​ម៉ប់​សារិន​ប្រ​ធាន​ក្រុម​ប្រឹ​ក្សា​រាជ​ធា​នី​ភ្នំ​ពេញ​បាន​ជំ​រុញ​ឲ្យ​និ​ស្សិត​យើង​ខិត​ខំ​សិ​ក្សា​ជំ​នាញ​ឲ្យ​បាន​ច្រើន​ដើ​ម្បី​ធ្វើ​ការ​ប្រ​កួត​ប្រ​ជែង​ជា​មួយ​និ​ស្សិត​និង​យុវ​ជន​មក​ពី​តាម​បណ្តា​ប្រ​ទេស​នៅ​អា​ស៊ាន​។​

IMG_1453ddលោក​បាន​មាន​ប្រ​សា​សន៍​បែប​នេះ​កាល​ពី​ព្រឹ​ក​ថ្ងៃ​ទី​២៣​ខែ​មករា​ឆ្នាំ​២០​១៥​នៅ​ក្នុង​ពិ​ធី​ប្រ​គល់​​ប័ណ្ណ​សរ​សើរ​ដល់​សាស្ត្រា​ចារ្យ​និង​និ​ស្សិត​​ឆ្នើម​របស់​វិ​ទ្យា​ស្ថាន​អ​ភិវ​ឌ្ឍន៍​និ​ស្សិត​។​

លោក​គា​បូ​រ៉ាត​នា​យក​វិ​ទ្យា​ស្ថាន​អភិ​វឌ្ឍន៍​និ​ស្សិត​បាន​មាន​ប្រ​សាស​ន៍​ថា​សាស្ត្រា​ចារ្យ​និង​និ​ស្សិត​ឆ្នើម​ដែល​ទទួល​បាន​ប័ណ្ណ​សរ​សើរ​នា​ពេល​នេះ​មា​ន​ចំ​នួន​៩០​នាក់​ដែល​មាន​សា្ន​ដៃ​ល្អ​ក្នុង​ការ​បង្រៀន​និង​រៀន​នា​ពេល​កន្លង​មក​។​លោក​បាន​បន្ត​ថា​វិ​ទ្យា​ស្ថាន​អភិ​វឌ្ឍន៍​និ​ស្សិត​បាន​បង្កើត​ឡើង​នៅ​ក្នុ​ង​ឆ្នាំ២​០​០៧​រហូត​មក​ដល់​បច្ចុ​ប្ប​នេះ​វិ​ទ្យា​ស្ថាន​បាន​សំ​រេច​បញ្ចប់​ការ​បណ្តុះ​បណ្តាល​វគ្គ​វិញ្ញា​បន​បត្រ​សិ​ក្សា​រយៈ​ពេល​ខ្លី​វគ្គ​វិញ្ញា​បន​បត្រ​ជាន់​ខ្ពស់​ថ្នាក់​បរិ​ញ្ញា​បត្រ​រង​សរុប​ចំ​នួន​១៥​៥៦​២​នាក់​។​ដោយ​ឡែក​សិស្ស​ដែល​កំ​ពុង​សិ​ក្សា​សរុប​ចំ​នួន​៧៤​៧១​នាក់​ក្នុង​នោះ​មាន​វគ្គ​ខ្លី​ថ្នា​ក់ភា​​សាប​រទេស​គ្រប់​កំ​រិ​ត​ថ្នាក់​សិ​ក្សា​កុំ​ព្យូ​ទ័រ​និង​ថ្នាក់​បរិ​ញ្ញា​ប​ត្រ​រង​និង​បរិ​ញ្ញា​ប​ត្រ​មាន​ចំ​នួន​១៣​២៥​នាក់​ស្រី​៦៧​៤​នាក់។​

លោក​ម៉ប់​សារិ​បាន​មាន​ប្រ​សាស​ន៍​ថា​នៅ​មិ​​ន​យូរ​ទៀត​ទេ​ការ​ធ្វើ​សមា​ហរណ​កម្ម​អា​ស៊ាន​នឹង​ចូល​មក​ដល់​ដែល​ពេល​នោះ​នឹង​មាន​យុវ​ជន​អា​ស៊ាន​មក​ពី​ប្រ​ទេស​អា​ស៊ាន​ផ្សេងៗ​ទៀត​មក​ធ្វើ​ការ​នៅ​ក​ម្ពុជា​ហើយ​យុវ​ជន​យើង​ក៏​អាច​ទៅ​ធ្វើ​ការ​នៅ​ប្រ​ទេស​គេ​ដែ​រ​ឲ្យ​តែ​មា​ន​សមត្ថ​ភាព​។លោ​ក​បាន​បន្ថែម​ថា​យើង​មិន​អាច​ហាម​ឃាត់​គេ​មិន​ឲ្យ​មក​ធ្វើ​ការ​នៅ​ប្រ​ទេស​យើង​បាន​ទេ​ពី​ព្រោះ​ថ្នាក់​ដឹក​នាំ​ប្រ​ទេស​អា​ស៊ាន​ទាំង​១០​បាន​ចុះ​ហត្ថ​លេ​ខា​ព្រ​ម​ព្រៀង​ជា​មួយ​គ្នា​រួច​ហើយ។​ដូច​នេះ​នៅ​រង​ចាំ​តែ​កា​រ​អនុ​វត្ត​ដែល​នឹង​ចូល​មក​ដល់​នា​ចុង​ឆ្នាំ​២០​១៥​ខាង​មុខ​ដ៏​ខ្លី​នេះ។​

លោក​ម៉ប់​សា​រិ​បាន​ឲ្យ​ដឹង​ទៀត​ថា​ការ​ចូល​សមា​ហរ​ណ​កម្ម​អា​ស៊ាន​អ្វី​ដែល​ក្មួយៗ​ត្រូវ​ធ្វើ​គឺ​កា​ត្រៀម​ខ្លួន​សិ​ក្សា​ពី​ជំ​នាញប​ច្ចេក​ទេស​និង​មុខ​វិជ្ជា​ជីវៈ​ឲ្យ​បាន​ច្បា​ស់​លាស់​សម​ស្រប​ទៅ​តាម​ទី​ផ្សា​រ​ការ​ងារ​នា​ពេល​បច្ចុ​ប្ប​ន្ន​ក្នុង​នោះ​អ្វី​ដែល​មិន​អាច​ខ្វះ​បាន​នោះ​គឺ​ភា​សា​អ​ង់​គ្លេស​ដែល​ជា​ភា​សា​មួ​យ​គេ​ប្រើ​ប្រាស់​សំ​រាប់​ទំ​នាក់​ទំ​នង​អន្ត​រ​ជាតិ។​ជា​ការ​ពិត​ពេល​ចូល​សមា​ហរណ​កម្ម​អា​ស៊ាន​ប្រ​ទេស​កម្ពុជា​មាន​ការ​ខ្វះ​ខាត​ពល​ករ​ជំ​នាញ​ច្រើន​ដែល​ប្រ​ឈម​នឹ​ង​ការ​ប្រ​កួត​ប្រ​ជែង​ជា​មួយ​បណ្តា​ប្រ​ទេស​ក្នុង​តំ​បន់​អា​ស៊ាន​។​

IMG_1435ddលោក​អ៊ិត​សំហេ​​ង​រ​ដ្ឋ​មន្ត្រី​ក្រ​សួង​ការ​ងារ​និង​បណ្តុះ​បណ្តា​ល​វិជ្ជា​ជីវៈ​បាន​សំ​ដែង​នូវ​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​កង្វះ​កម្ម​ករ​ជំ​នាញ​យ៉ាង​ច្រើន​ខណៈ​ពេល​ដែល​កម្ពុជា​នឹង​ចូល​ធ្វើ​សមា​ហរ​ណ​កម្ម​អា​ស៊ាន​នា​ឆ្នាំ២​០​១៥​ខាង​មុខ​នេះ។​

លោក​រដ្ឋ​មន្ត្​រីបា​ន​មាន​ប្រ​សាសន៍​បន្ត​ថា​ប​ច្ចុប្ប​ន្ន​នេះ​អ្វី​ដែល​កម្ពុ​ជា​កំ​ពុង​ប្រ​ឈម​នោះ​គឺ​ការ​ខ្វះ​បញ្ហា​កម្ម​ករ​ជំ​នាញ​តែ​ម្ត​ង​ដែល​ជា​បញ្ហា​ដ៏​សំ​ខាន់​នៅ​ក្នុង​វិ​ស័យ​ការ​ងារ​។​ដូច​ជា​ផ្នែក​វិ​ស័យ​សំ​ណង់​យើង​ត្រូវ​ការ​ជាង​រៀប​ឥ​ដ្ឋ​រៀប​ឥត​កា​រ៉ូ​និង​ផ្នែក​តុប​តែង​។​ចំ​ណែ​ក​នៅ​រោង​ចក្រ​វិញ​យើ​ង​ខ្វះ​ជំ​នាញ​ប​ច្ចេ​ក​ទេស​ជួស​ជុល​តំ​ឡើង​និង​ផ្នែក​ផ្សំ​។​លោក​រដ្ឋ​មន្ត្រី​បាន​បន្ថែម​ថា«​និ​យាយ​រួម​នៅ​កម្ពុជា​ខ្វះ​ជំ​នាញ​ក​ម្ម​ករ​ជំ​នាញ​តែ​សំ​បូរ​កម្ម​មិន​មាន​ជំ​នាញ​ដែល​បញ្ហា​នេះ​ទាម​ទារ​ឲ្យ​មាន​ការ​បណ្តុះ​បណ្តាល​មុខ​ជំ​នាញ​ឲ្យ​សម​ស្រប​តាម​តំ​រូវ​ការ​ទី​ផ្សារ​»​។​

លោក​រដ្ឋ​មន្ត្រី​បា​ន​មាន​ប្រ​សា​សន៍​ថា​កម្ពុជា​ជា​ប្រ​ទេស​មួយ​ដែល​មាន​កំ​លាំង​ពល​កម្ម​វ័យ​ក្មេង​ច្រើន​ជាង​គេ​នៅ​ក្នុង​តំប​ន់​ដោយ​បច្ចុ​ប្បន្​ននេះ​កម្ពុជា​មាន​កំ​លាំង​ពល​កម្ម​ប្រ​មាណ​ជាង​៧​លាន​នាក់​។​ដូច​នេះ​ក​ម្ពុជា​មិន​មាន​បញ្ហា​កង្វះ​កំ​លាំង​ពល​កម្ម​ឬ​ប្រ​ឈម​ជា​មួយ​កត្តា​សង្គម​ដែល​មាន​មនុស្ស​ចាស់​ច្រើ​ន​ដូច​ប្រ​ទេស​អភិ​វឌ្ឍ​មួយ​ចំ​នួន​នោះ​ទេ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី  ២៣ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative