ឆ្នាំ​២០​១៥​នេះ​អង្គ​ការ​មូល​និ​ធិ​កុមារ​កម្ពុជា​គ្រោង​នឹង​សាង​សង់​ផ្ទះ​ថ្មី​ជិត​៤០​០០​ខ្នង​ដល់ព​​ល​រដ្ឋ​ក្រី​ក្រ​​

បន្ទាប់​ពី​បាន​សាង​សង់​ផ្ទះ​ចំ​នួន​២០​០​ខ្នង​ដល់​ប្រ​ជា​ពល​រដ្ឋ​គ្រួ​សារ​​ក្រី​ក្រ​​រស់​នៅ​តំ​បន់​​ចាក់​សម្រាម​ស្ទឹង​មាន​ជ័យ​ពិ​សេស​​គ្រួ​សារ​​ដែល​មាន​កុ​មារ​រើស​សម្រាម​ និង​គ្រួ​សារ​ចាស់​ជរា​នោះ​នៅ​ឆ្នាំ​២០​១៥​នេះ​អង្គ​ការ​​មូល​​និ​ធិ​កុ​មារ​កម្ពុជា​(C​CF​)​គ្រោង​ នឹង​សាង​សង់​ផ្ទះ​ថ្មី​ចំ​នួន​៣​៦​០​ខ្នង ​ដល់​សហ​គមន៍​ក្រៅ​ពី​រាជ​ធា​នី​ភ្នំ​ពេញ។​

World Housing CCF 2ffគម្រោង​សាង​​សង់​​លំ​នៅ​​ដ្ឋាន​សហ​គមន៍​របស់​​អង្គ​ការ​​មូល​​និ​ធិ​កុ​មារ​​កម្ពុជា សហ​ការ​​ជា​មួយ​អ​ង្គ​ការ​លំ​នៅ​​ដ្ឋា​ន​ពិភព​​លោក​ដែល​ផ្អែក​លើ​​មូល​ដ្ឋា​ន​ អច​លន​​ទ្រព្យ​​បណ្តាក់​​ទុន​សង្គម​មួយ​​របស់​​ប្រ​ទេស​​កា​ណា​ដា។​

លោក​​ S​c​ot​t N​e​e​so​n​ដែល​​ជា​​ស្ថាប​និក ​និង​ជា​នា​យ​ក​ប្រតិ​បត្តិ​​អង្គ​ការ​​មូល​​និ​ធិ​កុ​មារ​កម្ពុជា​បាន​ថ្លែង​ថា ​«​ខណៈ​ពេ​ល​ដែល​ផ្ទះ​ទាំង​នេះ​ត្រូវ​បាន​ផ្តល់​ជូន​​ជា​អំ​ណោយ​ដោយ​​ពុំ​​មាន​​​សំ​ណង​នោះ ​អា​ទិ​ភាព​​ចំ​បង​ត្រូវ​បាន​ផ្តល់​ទៅដល់​​គ្រួ​សារ​ដែល​មាន​ការ​ប្តេ​ជ្ញា​ចិត្ត​ចំ​ពោះ​​​​កា​រអ​ប់​រំ​កូនៗ​របស់​ពួក​គេ​ដោយ​ផ្តល់​នូវ​ជី​វិត​​លំ​នៅ​​​ដ្ឋា​ន​​ប្រ​កប​​ដោយ​​សុវត្ថិ​ភាព​និ​ង​យល់​ព្រ​ម​ក្នុង​​ការ​​ការ​ពារ​កូនៗ​រ​បស់​​ខ្លួ​​ន​​ពី​​កា​រ​​រ​ក​​ប្រាក់​​ដោយ​​លក់​​កម្លាំង​​ពល​កម្ម»​។​

លោក​បាន​បន្ត​ថា​ផ្ទះ​នី​មួ​យៗ​មាន​ទំ​ហំ ​១៣ ​ម៉ែត្រ​ការេ​ ដែល​នៅ​​ដាច់ៗ​​ពី​គ្នា​ បំ​ពាក់​​ដោយ​​ប្រ​ព័ន្ធ​​អគ្គិ​សនី​ដើរ​ដោយ​ពន្លឺ​ព្រះ​អា​ទិត្យ​និង​បាន​សាង​​សង់​បាន​លើក​ឡើង​ខ្ពស់​​ផុត​​ពី​​ដី​នៅ​ក្នុង​រច​នា​បទ​ខ្មែរ​បុ​រាណ ​ដោយ​ចាក់​​បេ​តុង​ផ្នែក​​ខាង​ក្រោម​។​

អង្គ​ការ ​មូល​និ​​ធិ​កុមារ​​កម្ពុជា​បាន​សាង​សង់​ផ្ទះ​ដើ​ម្បី​សម្រួល​​ដល់​​ការ​​ស្នាក់​​នៅ​​របស់​​មនុស្ស​​វ័យ​ចំ​ណាស់​​។​ សហ​គ​មន៍​ភាគ​ច្រើន​ទទួល​​បាន​ផ្ទះ​​មួយ​ខ្នង​​ដែល​ផ្ដល់​​ជូន​​សម្រាប់​ជី​ដូន​ជី​តា​ដើ​ម្បី​ឱ្យ​កុ​មារ​បាន​​ទទួល​​នូវ​​ចំ​ណេះ​​ដឹង​ផ្នែក​​ប្រ​ពៃណី​ខ្មែរ​រចនា​សម្ព័ន្ធ​និង​​គុណ​តម្លៃ​​សង្គម​។​

ជាក់​ស្តែង​គម្រូ​ផ្ទះ​នៅ​ភូមិ​ឬ​ស្សី​ខណ្ឌ​ស្ទឹង​មាន​ជ័យ​មាន​ សួន​ច្បារស​ហ​គមន៍​ ដែល​​ជា​​តំ​បន់​រួម​សម្រាប់​​ប្រ​ជា​ជន​និង​ជា​​តំ​បន់​សម្រាប់​កុ​មារ​លេង ​នឹង​ត្រូ​វ​​បាន​​ចាត់​​ទុក​​ជា​បទ​ដ្ឋាន​គម្រូ​ស​ម្រាប់ស​ហ​គមន៍​ថ្មីៗ​ជា​ច្រើន​​ទៀត​។​រាល់​ស​ហ​គមន៍​របស់​​អង្គ​ការ​​មូល​​និ​ធិ​កុ​មារ​​កម្ពុជា​/​អង្គ​ការ​​លំ​នៅ​​ដ្ឋាន​​ពិ​ភព​​លោក​​ (​Wo​rl​d ​H​ous​in​g​)​បាន​​តភ្ជាប់​​នូវ​​ទឹក​​សម្រាប់​​ប្រើស​ប្រាស់​ បង្គន់​​អនា​ម័យ​ទឹក​និង​ឋាម​ពល​​អគ្គិ​សនី​​រួច​​ជា​ស្រេច​​។​ផ្ទះ​​នី​មួយៗ​​អាច​​ត្រូវ​​បាន​​ជួល​​ក្នុង​​តម្លៃ​១៥ ​ដុ​ល្លារ​ក្នុង​មួយ​ខែ​ដែល​​ជា​តម្លៃ​បន្ទាប់​​បន្សំ​ ដែល​​គ្រប​​ដណ្ដ​ប់​​ផ្នែក​​ខ្លះ​នៃ​កា​រ​​ចំ​ណាយ​លើ​កា​រ​ជួល​ដី។​

អង្គ​ការ​មូល​និ​ធិ​កុ​មារ​កម្ពុជា​ (​CC​F​) ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​20​04​​​ដោយ​​លោក​Sco​tt​ ​N​ee​s​on​ ដែល​ជា​​អតី​ត​នា​យក​ប្រតិ​បត្តិ​ភាព​យន្ត​មួយ​រូប។​ ​អង្គ​ការ​មូល​និ​ធិ​កុ​មារ​​កម្ពុជា​ផ្តល់​នូវ​ការ​អប់​រំ​ដើ​ម្បី​​ផ្លាស់​ប្តូរ​ជី​វិត​​ការ​ចិ​ញ្ចឹម​​បី​​បាច់​​និង​ការ​ព្យា​បាលដ​ល់​កុ​មារ​ដែល​ងាយ​រង​គ្រោះ​ មាន​​ប្រ​ភព​ចេញ​មក​​ពី​​សហ​-​គ​មន៍​​ទុរ​គត​​បំ​ផុត​នៅ​​ប្រ​ទេសក​ម្ពុជា​។

គួរ​បញ្ជាក់​ថា​នៅ​​ឆ្នាំ​​២០​២០​ខាង​មុខ​នេះ​បេ​ស​កកម្ម​សង្គម​របស់​អង្គ​ការ​​លំ​នៅ​ដ្ឋាន​ពិ​ភព​លោក​(Wo​r​l​d ​H​o​u​si​n​g)​គ្រោង​នឹង​ផ្តល់​នូវ​លំ​នៅ​ដ្ឋា​ន​ដល់​ប្រ​ជា​ពល​រដ្ឋ ​ចំ​នួន​ ៣០​,​០០​០​ នាក់​​ ​។​​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី  ២៣ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative