គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ថ្ងៃទី​២២​មករា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​នា​ក់​និង​របួស​ធ្ងន់​ស្រា​ល​១៨​នាក់​

តាម​រ​បាយ​​ការ​​ពី​​នា​យក​​សណ្តាប់​ធ្នាប់​​នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគ​រ​​បាល​​ជាតិ ​នៅ​​ថ្ងៃ​​ទី​​២២ ​ខែ​​មករា​ ឆ្នាំ​​២០​១៥​​នេះ ​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​នៅ​​ទូ​ទាំ​ង​​ប្រ​ទេស​​ចំ​នួន ​១១​​លើក ​យប់​ ០៦​​លើក​​,​ បណ្តាល​អោយ​​មនុស្ស​​ស្លាប់​​ចំ​នួន ​០៦​​នាក់​ (​​ប្រុ​ស​​)​ របួស​ធ្ងន់​ ០៩​​នាក់​ (​​ប្រុ​ស​​)​ និង​​របួស​ស្រាល​ ០៩​​នាក់​ (​​ស្រី​​២​​នាក់​​)​ ។​​

traffic33-22-January-2015-17-03-51-98099ffក្នុ​ង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ​១១​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប ​១៧​​គ្រឿង​ ក្នុង​នោះ​​មាន​​ម៉ូ​តូ​​ចំ​នួ​ន ​១៣​​គ្រឿង​​, ​រថ​យន្ត​​ធុន​​តូច​​ចំ​នួន ​០២​​គ្រឿង​​, ​រថ​យ​ន្ត​​ធុន​​តូច​​ចំ​នួន ​០១​​គ្រឿង​​, ​យាន​​ផ្សេងៗ ​០១​​គ្រឿង ​។​​មូល​ហេ​តុ ​ដែល​​បណ្តាល​ឲ្យ​​មាន​​គ្រោះ​​ថ្នា​ក់​​គឺ​ ល្មើ​ស​​ល្បឿន​ ០២​​លើក​​, ​មិន​​គោរ​ព​​សិទ្ធ ​១​​លើក​​, មិ​ន​​ប្រ​ជែង​​គ្រោះ​ថ្នាក់ ​២​​លើក​​, ​បត់​​គ្រោះ​ថ្នាក់​ ២​​លើក​​, ​ស្រ​វឹង ​២​​លើក​​, ​កត្តា​​ផ្លូ​វ ​១​​លើក​​, ​កត្តា​​យា​យ​ន្ត ​១​​លើក ​។ ​ក្នុង​​នោះ​​អ្នក​ជិះ​​ម៉ូ​តូ​​គ្រោះ​ថ្នាក់​ ដោយ​​មិន​​បាន​​ពាក់​មួក​​សុវ​ត្ថិភា​ព ​ចំ​នួន ​២១​​នាក់​ (​​យ​ប់​ ១២​​នាក់​​) ​។​​

ចំ​ពោះរ​ថ​យន្ត​​ពិ​ន័យ​​សរុប​​ចំ​នួន ​៥៨​៨​​គ្រឿង ​(​​រ​ថ​យន្ត​​ធំ​ ១៨៨​​គ្រឿង​​) ​ស្មើ​​និង ​៥៦​៦​​ករណី ​ក្នុង​នោះ​​មាន​​ល្មើស​​ក្រ​ដាស​​ស្នាម​ ៣៣​៩​​គ្រឿង​ ស្មើ​​និង ​៣៤​៦​​ករណី ​រួមមា​ន​​ប័ណ្ណ​បើកប​រ​​ហួស​​សុពល​ភាព ​១០​​ករណី​​, ​បណ្ណ​​បើក​បរ​​ខុស​​ប្រ​ភេទ​​យាន​យន្ត​ ៥​​ករណី​​, ​គ្មាន​​បណ្ណ​​អា​ជី​វកម្ម​ ២៩​​ករណី​​, ​គ្មាន​​ឈៀក ​៣៣​​ករណី​​, ​ឈៀក​​ហួស​​សុពល​ភាព ​៨​​ករណី​​,​ បើក​បរ​​ហួស​​ល្បឿន​​កំ​ណត់ ​៤៩​​ករណី​​,​ បើក​បរ​​មិន​​ពាក់​​ខ្សែ​ក្រ​វ៉ាត់ ​២១​២​​ករណី​​, ​ករណី​​ល្មើស​​បច្ចេ​ក​ទេស​​មាន ​២១​៩​​គ្រឿង ​ស្មើ​​និង​ ២២០​​ករណី ​រួម​មា​​ន​ ដឹក​​សំ​ពីង​សំ​ពោង ​២០​០​​ករណី​​, ​ដឹក​​លើស​​ចំ​ណុះ ​១៨​​ករណី​​, ​កង់​​សឹក​​រេ​​ចរិល ​២​​ករណី ​។ ​រថ​យន្ត​​ទាំង​អស់ ​ត្រូវ​បាន​​បង់​​ប្រាក់​​ពិ​ន័យ​​រួច នៅ​​​អធិ​ការ​ដ្ឋាន​​នគ​រ​បាល​​ស្រុក​ ចំ​នួន ​២៤​​គ្រឿង ​នៅ​​ស្នង​ការ​ដ្ឋាន​​នគ​រ​បាល​​ខេត្ត ​៥៣​៤​​គ្រឿង ​។​​

ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិ​ន័យ​​សរុប​​ចំនួ​ន ​១.​២៥​០​​គ្រឿង ​ក្នុង​នោះ​​មាន ​ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក ​៧៤​២​​គ្រឿង​​,​ ជិះ​​ម៉ូ​តូ​​អត់​​កញ្ចក់ ​៤៤២​​គ្រឿង​​,​ ជិះ​​ម៉ូ​តូ​​អត់​​កញ្ចក់​​និង​​មួក ​០៩​​គ្រឿង​​, ​ម៉ូតូ​​ល្មើស​​សញ្ញា​​ចរា​ចរណ៍ ​១៥​​គ្រឿង​​,​ ម៉ូតូ​​បើក​​ភ្លើង​​ពេល​​ថ្ងៃ ​៣៩​​គ្រឿង ​និង​​ផ្លាក​លេខ​​បាក់​​ឬ​​ខូច ​០៣​​គ្រឿង ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី  ២៣ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative