កូ​រ៉េ​​និង​​ក្រ​សួង​​អប់​រំ​​រួម​គ្នា​​លើក​​​កំ​ពស់​​ការ​អប់​រំ​​បច្ចេក​ទេស​​នៅ​​មធ្យម​សិ​ក្សា​​ទុ​តិយ​ភូមិ​

ក្រ​សួង​​អប់​រំ​​យុវ​ជន​​និង​​កី​ឡា​​និង​​ទី​​ភ្ងា​​​ក់​​ងារ​​សហ​ប្រតិ​បត្តិ​ការ​​អន្តរ​ជាតិ​​កូ​រ៉េ​​បាន​រៀប​ចំ​​សិ​ក្ខា​សា​លា​​​ពិ​គ្រោះ​​យោ​បល់​​លើ​​សេច​ក្តី​ព្រាង​​ផែន​ការ​​គោល​​សំ​រាប់​​ការ​អប់​រំ​​បច្ចេក​ទេស​​នៅ​​មធ្យម​សិក្សា​​ទុ​តិយ​ភូមិ​​ដើ​ម្បី​​ផ្តល់​​ឲ្យ​​សិស្ស​​បាន​​រៀន​សូត្រ​​នូវ​​មុខ​ជំ​នាញ​​វិជ្ជា​ជីវៈ​​ហើយ​​ពេល​​បញ្ចប់​​ការ​សិក្សា​​ពួក​​គា​​អាច​មាន​​លទ្ធ​ភាព​​រក​​ការ​ងារ​​ធ្វើ​​ចិ​ញ្ចឹម​ជី​វិត​​ដោយ​​ខ្លួន​ឯង​បាន​។​

IMG_1427ddសិ​ក្ខា​​សាល​​នេះ​​បាន​​ប្រ​ព្រឹត្ត​ទៅ​​កាល​ពី​​ថ្ងៃ​ទី​២២​ខែ​មករា​​ឆ្នាំ​២០​១​៥​នៅ​​សណ្ឋាគា​រ​​កាំ​បូ​ឌី​យ៉ា​ណា​​ក្រោម​​អធិ​បតី​ភាព​​លោក​​បណ្ឌិត​​ហង់​​ជួន​ណា​​រ៉ុ​​ន​​រដ្ឋ​មន្ត្រី​ក្រ​សួង​​អប់​រំ​​យុវ​ជន​​និង​​កី​ឡា​​និង​​លោក​ស្រី​​ប៊ែ​​ក​​ស៊ុ​ក​​ហ៊ី​(​B​a​ek​ ​S​oo​k​ ​He​e​)​ប្រ​ធាន​​ទី​​ភ្ងា​​​ក់​​ងារ​​សហ​ប្រតិ​បត្តិ​ការ​​អន្តរ​ជាតិ​​កូ​រ៉េ​​ប្រ​ចាំ​​នៅ​​កម្ពុជា​(​កូយ​​កា​)។​

​លោក​​បណ្ឌិត​​គ្រី​​ស៊ា​ង​​ឡុង​​អនុ​ប្រ​ធា​ន​នា​យក​ដ្ឋាន​​ទទួល​បន្ទុក​​រួម​​នា​​យក​​ដ្ឋា​ន​​តំ​រង់​​ទឹ​ស​​វិ​ជ្ជា​ជីវៈ​​បាន​​មាន​ប្រ​សា​សន៍​ថា​​សិក្ខា​សា​លា​​នេះ​​ប្រា​រព្វ​​ធ្វើ​ឡើង​​កនុង​​គោល​បំ​ណង​​ដើ​ម្បី​​ធ្វើ​ការ​​ពិ​​ភ្សា​​លើ​​សេច​ក្តី​ព្រាង​​ផែន​ការ​​គោល​​សំ​រាប់​​ការ​អប់​រំ​​បច្ចេក​ទេស​​នៅ​​មធ្យម​សិ​ក្សា​​ទុ​តិយ​ភូមិ​​ដែល​​សេច​ក្តី​ព្រា​ង​​នេះ​​មាន​​សារ​សំ​ខាន់​​ណាស់​​សំ​រាប់​​សិ​ស្ស​​ក្នុង​​កំ​រិត​​ទុ​តិយ​ភូមិ​​ទទួល​បាន​​នូវ​​ការ​បណ្តុះ​ប​ណ្តាល​​ជំ​នាញ​​បច្ចេក​ទេស។​​លោក​​បាន​​បន្ត​ថា​​សេច​ក្តី​ព្រា​ង​​ផែ​ន​ការ​​គោល​​សំ​រាប់​​ការ​អប់​រំ​​បច្ចេក​ទេស​​នៅ​​មធ្យម​សិក្សា​​ទុ​តិយ​ភូមិ​​នេះ​​ក្រ​សួង​​បាន​​សហ​ការ​​ជា​មួយ​​ទី​​ភ្ងា​ក់​​ងារ​​សហប្រតិ​បត្តិ​ការ​​អន្តរ​ជាតិ​​កូ​រ៉េ​​កាល​ពី​​​ខែ​មករា​​ឆ្នាំ​២០​១៣​រហូត​ដល់​​ខែ​វិច្ឆិកា​​ឆ្នាំ​២០​១៤​ទើប​​មាន​​អ្ន​ក​ជំ​នាញ​ការ​​កូ​រ៉េ​​មក​​ធ្វើ​ការ​​នៅ​​នា​យក​ដ្ឋាន​​ទទួល​បន្ទុ​ក​​រួម​​នា​យក​​ដ្ឋា​​ន​​តំ​រង់​​ទឹ​​ស​​វិ​ជ្ជា​ជីវៈ​​ដើ​ម្បី​​កែ​លំអ​​លើ​​សេច​ក្តី​ព្រាង​​ផែន​ការ​​គោល​​សំ​រាប់​​ការ​អប់​រំ​​បច្ចេក​ទេស​​នេះ​។​

លោក​ស្រី ​Ba​e​k​ ​S​oo​k​ ​H​e​e ប្រ​ធាន​​ទី​ភ្នាក់​ងារ​​សហ​​ប្រតិ​បត្តិ​ការ​​អន្តរ​ជាតិ​​កូ​រ៉េ ​បាន​​មាន​ប្រ​សា​សន៍​ថា ​បច្ចុ​ប្បន្ន​​សា​ធារ​ណ​​កូ​រ៉េ ​ក៏​ដូច​ជា​​អ្ន​ក​ជំ​នាញ​​នៃ​​ក្រ​សួង​​ជា ​ពិ​សេស ​នា​យក​ដ្ឋាន​​សម្រប​សម្រួល​​ការ​ងារ ​កំ​ពុង​តែ​​បញ្ជ​ប់​​នូវ​​សេច​ក្តី​ព្រាង​​នៃ​​ផែន​ការ​​គោល ​ដែល​មាន​​សារៈ​សំ​ខាន់​ សម្រាប់​​ផែន​ការ​​គោល​​នេះ ​បាន​​ដើរ​តួរ​​យ៉ាង​សំ​ខាន់​ ដើ​ម្បី​​អភិ​វឌ្ឍ​ កំ​លាំង​​ការ​ងារ ​ក៏​ដូច​ជា​​បច្ចេក​ទេស ​និង​​ជំ​នាញ​​សម្រាប់​​បំ​ពេញ​​ទី​ផ្សា​រ​ការ​ងារ​​នៃ​​ប្រ​ទេស​​កម្ពុជា​។​លោក​ស្រី ​បន្ត​ថា ​ «​គម្រោង​​នេះ​​និង​​ជួយ​​អភិ​វឌ្ឍ​​ជំ​នាញ ​ដែល​​ជួយ​​​ជំ​រុញ​​ឲ្យ​​យុវ​ជន​​ទទួល​បាន​​ជំ​នាញ​​និង​​ទទួល​បាន​​ការ​ងារ​​ល្អ ​និង​​ឱ​កាស​ផ្សេង​»។​

​លោក​ស្រី​​ថា​ កូរ៉េ​​ជា​​ប្រ​ទេស ​ទី​៥ ​នៅ​លើ​​ពិ​ភព​លោក ​ដែល​​បាន​​ផ្តល់​ជំ​នួយ​​ដល់​​ប្រ​ទេស​​កម្ពុជា ​ហើយ​​បាន​​សហ​ការ​​បង្កើត​​គម្រោង​ និង​​កម្ម​វិ​ធី​​នៅ​​កម្ពុជា​ ដែល​​មា​​លោក​​បណ្ឌិត​​ហង់​​ជួន​ណា​​រ៉ុ​​ន​​បាន​​បន្ថែម​ថា​ថវិ​កា​​ប្រ​មាណ​​ជាង​២០​លាន​​ដុ​ល្លារ​​សម្រាប់​​រាល់​​ការ​ចំ​ណាយ​​ប្រ​ចាំ​ឆ្នាំ​។​

លោក​​បណ្ឌិត​​ហង់​​ជួន​ណា​​រ៉ុ​ន​​បាន​​មាន​ប្រសា​សន៍​​ណែ​នាំ​​ដល់​​សិក្សា​​ក្ខា​​ម​​ទាំង​អស់​​ធ្វើ​ការ​​ពិ​ភា​ក្សា​​ឲ្យ​​បាន​​ផុល​ផុស​​លើ​​ទស្សន​វិ​ស័យ​​យុទ្ធ​សាស្ត្រ​​នៃ​​សេចក្តី​ព្រាង​​នេះ​​ដើ​ម្បី​​ឆ្លើ​យ​តប​​ទោ​​នឹង​​សេច​ក្តី​ត្រូវ​ការ​​នៃ​​ទី​ផ្សារ​ការ​ងារ​​និង​​ដើ​ម្បី​​ធា​នា​បា​​​ន​​នូវ​​ការ​​បន្ត​វេន​​នៃ​​ការ​ដឹក​នាំ​​និង​​ការ​អភិវ​ឌ្ឍ​​ប្រ​ទេស​​ប្រ​កប​ដោយ​​ចេរ​ភាព។​លោក​​រដ្ឋ​មន្ត្រី​​បាន​​បញ្ជាក់​ថា​​ផែន​ការ​​គោល​​នេះ​​នឹង​ដាក់​​ឲ្យ​​អនុវ​ត្ត​​នៅ​​ថ្នាក់​ក្រោម​​ជាតិ​​ពិ​សេស​​គ្រឹះ​ស្ថាន​​មធ្យម​សិក្សា​​​ចំណេះ​​ទូ​ទៅ​​និង​​បច្ចេ​ក​ទេស​​ដែល​​លោក​​លោក​ស្រី​​ជា​​ថ្នាក់​ដឹក​នាំ​​មន្ទីរ​អប់​រំ​​រា​ជ​ធា​នី​​ខេត្ត​​ត្រូវ​​ផ្សព្វ​ផ្សាយ​​អនុ​វ​ត្ត​​និង​​ពិ​និ​ត្យ​​តាម​ដាន​​វាយ​​តំ​លៃ​​ក្នុងកា​រ​​អនុ​វ​ត្ត​​កម្ម​​វិ​ធិ​អ​ប់​រំ​​បច្ចេក​ទេស​​នេះ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី  ២២ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative