មន្ត្រី​បុគ្គ​លិក​​អគ្គ​លេ​ខា​ធិ​ការ​​រដ្ឋាន​​រដ្ឋ​សភា​ជាង​ ៣០​០​​នាក់​ចូលរួ​ម​បរិ​ច្ចាគ​​ឈាម​

មន្ត្រី ​បុ​គ្គ​លិក​​អគ្គ​លេ​ខា​ធិ​ការ​​រដ្ឋាន​​រដ្ឋ​សភា​ប្រ​មាណ​​ជាង ​៣០​០​​នាក់​នា​​ព្រឹ​ក​​ថ្ងៃ​ទី​​២២ ​ខែ​មករា​​នេះ​បាន​​ចូល​រួម​បរិ​ច្ចាគ​​ឈាម​​ជូន​​ដល់​​មជ្ឈ​​មណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​​ដោយ​​ ស្ម័គ្រ​ចិត្ត​​ដើ​ម្បី​​ជួយ​សង្គ្រោះ​​​ជី​វិត​​មនុស្ស​​ ដែល​​ស្ថិត​​នៅ​ក្នុង​​ភាព​​អា​សន្ន​​ចាំ​បាច់​​ត្រូវ​ការ​​ឈាម​ ។​

Bloodssលោក​ ឡេង ​ប៉េង​​ឡុង ​អគ្គ​លេ​ខា​ធិ​ការ​ នៃ​​អគ្គ​លេ​ខា​ធិ​ការ​ដ្ឋាន​​រដ្ឋ​សភា ​បាន​​ថ្លែង​ថា ​ការ​​បរិ​ច្ចាគ​​ឈាម​ គឺ​ជា​​អំ​ណោយ​​មនុ​ស្ស​ធម៌​​​ដ៏​​ថ្លៃ​ថ្លា​ ដើ​ម្បី​​ជួយ​សង្គ្រោះ​​ជី​វិត​​មនុស្ស​​ ដែល​​ស្ថិត​​នៅ​ក្នុង​​ភាព​​អា​សន្ន​​ចាំ​បាច់​​ត្រូវ​ការ​​ឈាម​។ ​ការ​​ប​រិ​ច្ចាគ​​នេះ ​ពុំ​​ធ្វើ​​ឲ្យ​​ទន់​ខ្សោយ ​ឬ​​ប៉ះ​ពាល់​​ដល់​​សុខ​ភាព​​អ្នក​​បរិ​ច្ចា​គ​​បន្តិច​​សោះ​​ឡើង ​ផ្ទុយ​ទៅ​វិញ​​វា​​ជា​​គុណ​បុណ្យ​​ដ៏​​ធំ​​មួយ​​ ដែល​ជា​​កាយ​វិ​ការ​​ជួយ​​ដល់​​ញាតិ​មិត្ត​​ជិត​​ឆ្ងាយ​។​​ លោក​​វេជ្ជ​បណ្ឌិត​ ជា ​សុខ​​ឃីម ​អនុ​ប្រ​ធាន​​មជ្ឈ​មណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​​បាន​មាន​ប្រ​សា​សន៍​ថា​ការ​បរិ​ច្ឆាគ​ឈាម​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាពទេ​​ហើយ​ការ​បរិ​ច្ចាគ​ឈាមនេះ​​វា​ពិត​ជា​មាន​សារ​សំ​ខាន់​ណាស់​ដល់​ជន​រង​គ្រោះ​ដែល​ត្រូវ​ការ​ឈាម​ព្រោះ​ក្នុង​១​ថ្ងៃ​មាន​អ្នក​ត្រូ​វ​ការ​ឈាម​សង្គ្រោះ​បន្ទា​ន់​១០​០​នាក់​។​

លោក​ ​ ឡេង​ ​ប៉េង​​ឡុង​ ​បាន​បន្ត​ថា ​​ការ​​ប​រិ​​ច្ចាគ​​នេះ​ ​ពុំ​​ធ្វើ​​ឲ្យ​​ទន់​​ខ្សោយ​​ ឬ​​ប៉ះ​​ពាល់​​ដល់​​សុខ​​ភាព​​អ្នក​​បរិ​​ច្ចាគ​​បន្តិ​ច​​សោះ​​ឡើង ​​ផ្ទុយ​​ទៅ​​វិញ​​វា​​ជា​​គុណ​​បុណ្យ​​ដ៏​​ធំ​​មួយ​​ ដែល​​ជា​​កាយ​​វិ​​កា​​​​រ​​ជួយ​​ដល់​​ញាតិ​​មិត្ត​​ ជិ​​ត​​ឆ្ងាយ​​។​​

លោក​​វេជ្ជ​​បណ្ឌិត​​ ហុក​​ គឹម​​ចេង​ ​ប្រ​​ធាន​​មជ្ឈ​​មណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​​បាន​​លើក​​ឡើង ​​តាម​​រយៈ​​លិ​​ខិត​​ស្នើ​​សុំ​​សហ​​ការ​​ធ្វើ​​ការ​​ផ្ស​ព្វ​​ផ្សាយ​​ និង​​ទទួល​​អំ​​ណោយ​​ឈាម​​ដោយ​​ស្ម័គ្រ​​ចិត្ត​​ ដា​​ក់​​ជូន​​ទៅ​​អគ្គ​​លេ​​ខា​​ធិ​​ការ​​ដ្ឋាន​​រដ្ឋ​​សភា​​ឲ្យ​​ដឹង​​ថា​«​​អ្នក​​ជំ​​ងឺ​​នៅ​​ គ្រប់​​មន្ទីរ​​ពេទ្យ​​ទាំង​​អស់​​ក្នុង​​រាជ​​ធា​​នី​​ភ្នំ​​ពេញ ​​ត្រូវ​​ការ​​ឈាម​​ប្រ​​មាណ​​១០​​០​​ប្លោក​​ជា​​រៀង​​រាល់​​ថ្ងៃ ​​ដើ​​ម្បី​​ព្យា​​បាល​ ​និង​​ជួយ​​សង្គ្រោះ​​ជី​​វិ​ត​​ជា​​បន្ទា​​ន់​​ ក្នុង​​នោះ​​អ្ន​​ក​​ជំ​​ងឺ​​មួយ​​ចំ​​នួន​​ធំ ​​បាន​​បញ្ជូន​​ម​ក​​​ពី​​បណ្តា​​ខេត្ត​​នា​​នា​​ទូ​​ទាំង​​ប្រ​​ទេស​​» ​​។​ ​លោក​​ វេជ្ជ​​បណ្ឌិត​​ហុក​​គឹម​​ចេង​​បាន​​បន្ត​​ថា ​​«​​យើង​​ខ្ញុំ​​តែង​​សុំ​​ឲ្យ​​មាន​​កិច្ច​​សហ​​ការ​​ដ៏​​សប្បុ​​រស​​ធម៌​​ពី​​គ្រ​ប់​​ស្ថា​​ប័ន​​ អង្គ​​ភាព ​​ជា​​ពិ​​សេស ​​អគ្គ​​លេ​​ខា​​ធិ​​ការ​​ដ្ឋាន​​រដ្ឋ​​សភា​​ ដើ​​ម្បី​​ទទួល​​បាន​​នូវ​​អំ​​ណោយ​​ឈាម​​ដ៏​​សប្បុ​​រ​ស​​ធម៌​ ​ស​ម្រាប់​​សេច​​ក្តី​​ត្រូវ​​ការ​​របស់​​ជ​​ន​​រង​​គ្រោះ​​ និ​​ង​​អ្នក​​ជំ​​ងឺ​​ទាំង​​អស់​​»​។​​

បើ​​តាម​​ការ​​សិ​​ក្សា​​ស្រាវ​​ជ្រា​​វ​​ថ្មី​​ៗ​​នេះ​​ក្នុ​ង​​មួយ​​ឆ្នាំៗ​​នៅ​​លើ​​ពិ​ភព​​លោក​​មាន​​ការ​​បរិ​​ច្ចាគ​​ឈាម​​ប្រ​​មាណ​​ជាង​ ​៩២​​លាន​​នាក់​​ ក្នុង​​នោះ​​ពាក់​​កណ្តាល​​ជា​​អ្នក​​ស្ម័គ្រ​​ចិត្ត​​រស់​​​​នៅ​​ក្នុង​​ប្រ​​ទេស​​អ្ន​ក​​​មាន​​ ឬ​​ប្រ​​ទេស​​អភិ​​វឌ្ឍន៍​​ ដែល​​តំ​​ណាង​​ឲ្យ​​តែ​​១​​៥​​ភាគ​​រយ​​នៃ​​ប្រ​​​ជា​​ជន​​សរុប​​លើ​​ពិ​​ភព​​លោក​​ប៉ុ​​ណ្ណោះ។​​ ប៉ុ​​ន្តែ​​មាន​​ ចំ​​នួន​​អ្ន​​ក​​ជំ​​ងឺ​​ជា​​ច្រើន​​ ត្រូវ​​ការ​​ឈាម​​ជា​​ប​ន្ទាន់​​ដើ​​ម្បី​​សង្គ្រោះ​​ជី​​វិត​​ តែ​​គេ​​មិន​​អាច​​រក​​ ឈាម​​យក​​មក​​បញ្ចូល​​បាន​​ ជា​​ពិ​​សេស​​នៅ ​​ក្នុង​​ប្រ​​ទេស​​ក្រី​​ក្រ​​ ឬ​​កំ​​ពុង​​អភិ​​វឌ្ឍន៍​​។ ​​ប្រ​ទេស​​ ជា​​ច្រើ​​​ន​​ខ្វះ​​ទាំ​ង​​បរិ​​មាណ ​​ទាំង​​គុណ​​ភាព​​នៃ​​សុវ​​ត្ថិ​​ភាព​​ឈាម ​​ក្នុ​​ង​​ការ​​ផ្តល់​​ជូន​​អ្ន​​​ក​​ជំ​​ងឺ។​​

នៅ​​ប្រ​​ទេស​​កម្ពុជា​​វិញ​ ​បើ​​យោ​ង​​ទៅ​​តាម​ ​តួ​​លេខ​​ឆ្នាំ​​២០​​០៩​​ បាន​​បង្ហាញ​​ថា ​​មាន​​ការ​​ បរិ​​ច្ចាគ​​តែ៣​​​​០​​ភាគ​​រយ​​នៃ​​តម្រូវ​​ការ​​ឈាម​​សរុប​​ប៉ុ​​ណ្ណោះ​​។​​យោង​​តាម​​របាយ​​ ការ​ណ៍​​របស់​​មជ្ឈ​​មណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​​ បាន​​ បង្ហាញ​​ថា​​ នៅ​​ឆ្នាំ​​២០​​១៣​​មាន​​អ្នក​​ស្ម័គ្រ​​ចិត្ត​​បរិ​​ច្ចាគ​​ឈាម​​ចំ​​នួន​​ជាង​​ ៤ ​​ម៉ឺន​​នាក់​ ​មាន​​ការ​​កើន​​ឡើង​​៥​​ភាគ​​រយ ​​បើ​​ប្រៀប​​ធៀប​​នៅ​​ឆ្នាំ​​២០​​១២​​ ដែល​​នេះ​​ជា​​ចំ​​នួន​​កើន​​ឡើង​​តិច​​តួច ​​តែ​​ប៉ុ​​ណ្ណោះ ​​ដោយ​​សារ​​តែ​​ពល​​រដ្ឋ​​ មួយ​​ចំ​​នួន​​គិត​​ថា ​​ការ​​បរិ​​ច្ចា​​គ​​ឈាម​​ធ្វើ​​ឲ្យ​​ប៉ះ​​ពាល់​​ដល់​​សុខ​​ភាព​​ និង​​មិន​​មាន​​តម្លា​​ភាព​​ក្នុង​​ការ​​ចែក​​ចាយ​​​។​​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី  ២២ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative