រដ្ឋា​ករ​ទឹក​កំ​ពុង​គិត​ពី​ការ​ផ្តល់​តំ​លៃ​ទឹក​មាន​លក្ខណៈ​សម​ធ៌ម​របស់​កម្ម​ករ​និង​អ្នក​ស្នាក់​នៅ​តាម​ផ្ទះ​ជួល​

ក្នុង​គោល​ដៅ​ទាក់​ទាញ​កា​​រ​គាំ​ទ្រ​ និង​ជួយ​សម្រាល​បន្ទុក​ចំ​ណាយ​របស់​កម្ម​​ករ​ និ​យោ​ជិត​ និង​អ្នក​ស្នាក់​នៅ​តាម​ផ្ទះ​ជួល​នា​នា​បាន​ទទួល​តំ​លៃ​ទឹក​ សម​រម្យ​ដូច​ប្រ​ជា​ពល​រដ្ឋ​ទូ​ទៅ​នៅ​រាជ​ធា​នី​ភ្នំ​ពេញ ​រដ្ឋា​ករ​ទឹក​ស្វ​យ័ត្ន​ក្រុង​ភ្នំ​ពេញ​បាន​និង​កំ​ពុង​​រិះ​រក​វិ​ធី​បញ្ចុះ​តំ​លៃ​ទឹក​ជូន​ដល់​ក្រុម​គោល​ដៅ​ខា​ង​លើ។​

09ddលោក​ស៊ីម ​ស៊ី​ថា​អគ្គ​យក​រដ្ឋា​ករ​ទឹក​ស្វ​យ័ត្ន​ក្រុ​ង​ភ្នំ​ពេញ​បា​ន​សំ​ណូម​ពរ​ឲ្យ​ ម្ចាស់​ភាគ​ហ៊ុន​រដ្ឋា​ករ​ទឹក​ទាំង​អស់ ​មាន​ការ​យោគ​យល់ ​និង​ឯក​ភាព​ ចំ​ពោះ​ការ​បញ្ចុះ​តម្លៃ​ទឹក​ក្នុង​អត្រា​សម​រម្យ​មួយ ​សម្រាប់​កម្ម​ករ ​និ​ងសិស្ស​ និ​ស្សិ​​ត​ដែល​កំ​ពុង​ស្នាក់​នៅ​រាជ​ធា​នី​ភ្នំ​ពេញ។​ លោក​គ្រោង​នឹង​បើក​កិច្ច​ប្រ​ជុំ ​ដើ​ម្បី​រក​ដំ​ណោះ​ស្រា​​យ​ទា​ក់​ទង​នឹង​បញ្ហា​នេះ ​នៅ​ដើម​ខែ​កុម្ភៈ​ខាង​មុខ​នេះ។​

លោក​នាយ​ក​រដ្ឋ​មន្រ្តី​កម្ពុជា​ លោក​ហ៊ុន​ សែ​​ន​កាល​ពី​ថ្ងៃ​ទី​១៩​មក​រា​កន្លង​មក​​នេះ ​បាន​ជំ​រុញ​ឲ្យ​មន្រ្តី​រដ្ឋា​ករ​ទឹក​រិះ​រក​វិ​ធី​ត​បណ្តាញ ​ទឹក​ជូន​ដល់​កម្ម​ករ​ និ​យោ​​ជិត​ និង​សិស្ស​និ​ស្សិត​ ឲ្យ​ពួក​គេ​បាន​ប្រើ​ប្រា​ស់​នូវ​ទឹក​ស្អា​ត​បាន​គ្រប់​គ្រាន់​ និង​ក្នុង​តម្លៃ​មួយ​ដូច​ការ​កំ​ណត់​របស់​រដ្ឋ​ ដើ​ម្បី​ជួយ​កាត់​បន្ថយ​ការ​ចំ​ណាយ​របស់​ពួក​គេ។​

007ddលោក​ ស៊ីម​ ស៊ី​ថា​បាន​បង្ហាញ​ថា​ការ​ត​បណ្តាញ​ទុ​យោ ​ឬ​កុ​ង​ទ័រ​ទៅ​តាម​បន្ទប់​កម្ម​ករ​នី​មួយៗ ​មាន​ផល​លំ​បាក​មិន​ ដូច​ត​ប​ណ្តាញ​អគ្គិ​សនី​នោះ​ទេ ​ព្រោះ​ត្រូ​វ​ជីក​ដី​ខ្វាត់​ខ្វែង​ច្រើន​។​ ដូ​ច្នេះ​រដ្ឋា​ក​រ​ទឹក​ គ្រោង​នឹង​រក្សា​បណ្តាញ​ទុ​យោ​របស់​ម្ចាស់​ផ្ទះ​ជួល​ ឬ​ប​ន្ទប់​ជួល​ឲ្យ​នៅ​ដដែល​ តែ​រដ្ឋា​ករ​ទឹក​នឹង​លក់​ទឹក​ដល់​ម្ចាស់​ផ្ទះ ​និង​ម្ចាស់​បន្ទ​ប់​ជួល​ក្នុង​តម្លៃ​ អនុ​គ្រោះ​របស់​រដ្ឋ​ត្រឹ​ម​តែ​១​.​០៣​០រៀល​ក្នុង​មួយ​ម៉ែ​ត្រ​គូប​ ហើយ​ទុក​លទ្ធ​ភាព​ម្ចាស់​ផ្ទះ​ ឬ​បន្ទប់​លក់​បន្ត​ទៅ​ឲ្យ​កម្ម​ករ​ក្នុង​តម្លៃ​មួយ​សម​រម្យ​។​

​លោក​ស៊ីម ​ស៊ី​ថា​​បាន​ឲ្យ​​ដឹង​ថា ​ការ​បញ្ចុះ​តម្លៃ​ទឹក​ជូន​ម្ចា​ស់​ផ្ទះ​និង​បន្ទ​ប់​ជួល​ ដែល​មាន​ចំ​នួន​ប្រ​មាណ​៤.​៣៥​៦​ទី​តាំង​ មក​នៅ​ត្រឹម​១.​០​៣០​រៀល​នេះ ​នឹង​ធ្វើឲ្យ​រដ្ឋាក​រ​ទឹក​ ខាត​បង់​ប្រាក់​ប្រ​មាណ​ជា​១៥.​០០​០​ដុល្លារ​ក្នុង​មួយ​ខែ។​បញ្ហា​នេះ ​ត្រូវ​តែ​សុំ​ការ​ព្រម​ព្រៀង​ពី​ម្ចាស់​ភាគ​ហ៊ុន ​ព្រោះ​រដ្ឋា​ករ​ទឹក​បាន​ដាក់​វិ​និ​យោគ​ក្នុង​ទី​ផ្សា​រ​ភាគ​ហ៊ុន ​មិន​ដូច​អគ្គិ​សនី​កម្ពុ​ជា​នោះ​ឡើយ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative